03/09/2026
លោក សំ សឿន ប្រធាន សហភាពពលកម្មជាតិកម្ពុជា NLC បានអញ្ជើញចូលរួមក្នុងកម្មវិធី និងថ្លែងចំណាប់អារម្មណ៍ “សិក្ខាសាលាត្រីភាគីថ្នាក់ជាតិស្តីពីការត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃការអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា (DWCP) ឆ្នាំ២០២៤-២០២៨” នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ សិក្ខាសាលានេះរៀបចំឡើងដើម្បីបង្ហាញវឌ្ឍនភាពសម្រេចបានពាក់កណ្តាលអាណត្តិនៃកម្មវិធី DWCP ចាប់ពីឆ្នាំ២០២៤ ដល់ខែមិថុនា ឆ្នាំ២០២៦ ចែករំលែកមេរៀនពីការអនុវត្ត បង្ហាញពីអាទិភាពនៃកម្មវិធី DWCP ឆ្នាំ២០២៦ ព្រមទាំងពង្រឹងសមត្ថភាពត្រីភាគីក្នុងការបន្តអភិវឌ្ឍអនុវត្ត និងត្រួតពិនិត្យកម្មវិធីឱ្យកាន់តែមានប្រសិទ្ធភាព។