អង្គការចីរភាពបរិស្ថានកម្ពុជា - CESO

  • Home
  • Cambodia
  • Phnom Penh
  • អង្គការចីរភាពបរិស្ថានកម្ពុជា - CESO

អង្គការចីរភាពបរិស្ថានកម្ពុជា - CESO Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from អង្គការចីរភាពបរិស្ថានកម្ពុជា - CESO, Environmental conservation organisation, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh.

អនុមោទនា ថ្ងៃបុណ្យវិសាខបូជា!បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យន...
01/05/2026

អនុមោទនា ថ្ងៃបុណ្យវិសាខបូជា!
បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។

ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់«វិសាខបូជា»ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការនិងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។

សូមជូនពរបងប្អូនជនរួមជាតិ ព្រមទាំងពុទ្ធបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អបអរសាទរ ទិវាភពផែនដី ២២ មេសា ២០២៦_________🌎ទិវាផែនដី (Earth Day) ត្រូវបានប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំនៅ ថ្ងៃទី២២ ខែមេស...
22/04/2026

អបអរសាទរ ទិវាភពផែនដី ២២ មេសា ២០២៦
_________🌎
ទិវាផែនដី (Earth Day) ត្រូវបានប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំនៅ ថ្ងៃទី២២ ខែមេសា ដើម្បីលើកកម្ពស់ការយល់ដឹង និងសកម្មភាព ការពារបរិស្ថានពិភពលោក។ ទិវានេះគឺចាប់តាំងពីឆ្នាំ១៩៧០មក វាជាព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយ ដែលជំរុញឱ្យមានការចូលរួមថែរក្សាធនធានធម្មជាតិ និងដោះស្រាយបញ្ហាការឡើងកម្ដៅផែនដី ជាសកល។
#អង្គការចីរភាពបរិស្ថានកម្ពុជា
#យុវជនចីរភាពបរិស្ថាន
#ក្រសួងបរិស្ថាន

លោកបណ្ឌិត ហោ គន្ធា ប្រធានប្រធានអង្គការចីរភាពបរិស្ថានកម្ពុជា ព្រមទាំង សមាជិក សមាជិកា ផ្ញើសារជូនពរ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ ...
13/04/2026

លោកបណ្ឌិត ហោ គន្ធា ប្រធានប្រធានអង្គការចីរភាពបរិស្ថានកម្ពុជា ព្រមទាំង សមាជិក សមាជិកា ផ្ញើសារជូនពរ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិកា​រសួង​បរិស្ថាន​ និងលោកជំទាវ​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ​ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស​.២៥៦៩ គ.ស​.២០២៦​ ខាងមុខនេះ

លោកបណ្ឌិត ហោ គន្ធា ប្រធានប្រធានអង្គការចីរភាពបរិស្ថានកម្ពុជា ព្រមទាំង សមាជិក សមាជិកា ផ្ញើសារជូនពរ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល...
12/04/2026

លោកបណ្ឌិត ហោ គន្ធា ប្រធានប្រធានអង្គការចីរភាពបរិស្ថានកម្ពុជា ព្រមទាំង សមាជិក សមាជិកា ផ្ញើសារជូនពរ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ និងលោកជំទាវ​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ​ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស​.២៥៦៩ គ.ស​.២០២៦​ ខាងមុខនេះ

10/04/2026

យេីងរួមគ្នា​ ប្រយុទ្ធ​ប្រឆាំង​ សំណល់​សំរាម​ប្លាស្ទិក​ ដេីម្បី​ភាពស្អាត​ក្នុង​ខ្យល់​ ក្នុង​ទឹក​ និងនៅលេីដី​
ដេីម្បី​សុខភាព​អ្នក​ និង​ក្រុមគ្រួសារ​អ្នក​
"កម្ពុជា​ស្អាត​ ខែ្មរ​ធ្វើ​បាន​"
#អង្គការចីរភាពបរិស្ថានកម្ពុជា
#ក្រសួងបរិស្ថាន
#យុវជនចីរភាពបរិស្ថាន
#អ៊ាងសុផល្លែត​ អង្គការចីរភាពបរិស្ថានកម្ពុជា - CESO​ អ៊ាង សុផល្លែត Sophalleth

🙏🇰🇭🙏🌱
06/04/2026

🙏🇰🇭🙏🌱

30/03/2026

#ក្រសួងបរិស្ថាន៖​ ការបំភ្លឺជាផ្លូវការពីក្រសួង​បរិស្ថាន​ ជុំវិញការចុះផ្សាយមិនត្រឹមត្រូវអំពីកម្រិតគុណភាពខ្យល់នៅ​រាជធានីភ្នំពេញ

23/03/2026

បន្ដអនុវត្តន៍ប្រសាសន៍​ ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ លេីយុទ្ធនាការ​ "ពន្លក​បៃតង​"​ នាព្រឹក​ថ្ងៃ​ទី២២​ ខែ​មីនា​ ឆ្នាំ​២០២៦​ ស្ថិត​នៅក្នុង​បរិវេណ​វត្ត​អង្គ​ក្ដី​ ភូមិព្រៃស្មាច់ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

លោកបណ្ឌិត​ ហោ​ គន្ធា​ ប្រធាន​អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា​ ដឹកនាំ​អនុប្រធាន​ សមាជិក​ សមាជិកា​ នៃ​អង្គការ​ចីរភាព​បរិស្...
22/03/2026

លោកបណ្ឌិត​ ហោ​ គន្ធា​ ប្រធាន​អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា​ ដឹកនាំ​អនុប្រធាន​ សមាជិក​ សមាជិកា​ នៃ​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​ ចូលរួម​យុទ្ធនាការ​ ពន្លក​បៃតង​ ដាំកូនឈេី​ នៅ​វត្ត​អង្គ​ក្ដី​ ភូមិព្រៃស្មាច់​ ឃុំព្រៃ​វិហារ​ ស្រុក​គង​ពិសី​ ខេត្ត​កំពង់​ស្ពឺ​ នាព្រឹក​ថ្ងៃ​ទី​២២​ ខែ​មីនា​ ឆ្នាំ​ខ២០២៦។

09/03/2026

អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​

អូររាំងឪ​ ៖​​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិកា​រ តំណាងដ៍ខ្ពង់ខ្ពស់របស់​​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​​ បានអញ្ជេីញជាអធិបតី​ ក្នុង​​យុទ្ធនាការ​«កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្រោម​កិច្ច​សហការ​រៀបចំ​ឡេីង​ដោយ​ អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​ និង​រដ្ឋបាល​ស្រុក​អូររាំងឪ​ ព្រមទាំង​មាន​ការ​ចូលរួម​ពីមន្រ្ដី​រាជកា​ មេឃុំ​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ សាលាវិទ្យល័យ​ ហ៊ុន​ សែន​ អូររាំងឪ​ សរុប​ចំនួន​ ៥៤៧នាក់​ នាព្រឹកថ្ងៃទី៨​ ខែ​មីនា​ ឆ្នាំ២០២៦​ ក្នុង​បរិវេណ​សាលា​វិទ្យាល័យ​ ហ៊ុន​ សែន​ អូររាំងឪ​ ស្រុក​អូររាំងឪ​ ខេត្ត​ត្បូងឃ្មុំ​។

ថ្លែង​ក្នុង​ឱកាស​យុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខែ្មរ​ធ្វើ​បាន​»​ ក្រោម​ប្រធានបទ​ ​«ស្រ្ដី​ដេីម្បី​បរិស្ថាន​ស្អាត​»​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ បាន​លេីកឡេីង​ថា​ ការរៀបចំ​នាពេល​នេះ​ គឺស្រប​ទៅ​ជាមួយ​ការ​អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា ដែល​គ្រប់​គ្នា​នៅលេីសកលលោក​បាន​ដឹង​ថា​ ជាការលេីក​កម្ពស់​សិទ្ធិ​របស់​ស្រ្តី​ ដែល​បាន​បង្ហាញ​ឱ្យ​ឃេីញ​ថា​ ស្រ្ដី​ជា​ផ្នែក​មួយ​ដ៏មាន​សារ:សំខាន់​ ក្នុង​ការ​ចូលរួម​ចំណែក​ការពារ​ និង​អភិវឌ្ឍន៍​បរិស្ថាន​នៅកម្ពុជា​ និង​ជា​សកល។ ឯកឧត្ដម​ ក៏បានថ្លែង​អំណរគុណ​ចំពោះ​​ លោក​បណ្ឌិត​ ហោ​ គន្ធា​ ប្រធាន​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​ និង​លោក​ ជា​ ណារ៉ុន​ អភិបាល​ នៃ​គណៈ​អភិបាល​ស្រុក​អូររាំងឪ​ ដែល​បាន​ផ្ដួចផ្ដើម​គំនិត​ ជម្រុញ​លេីការ​កសាង​គំនិត​ ស្រលាញ់​ ការពារ​ និង​អភិវឌ្ឍន៍​បរិស្ថាន​ ក្នុងស្រុក​អូររាំងឪ​ ដេីម្បី​ភាព​ស្អាត​ ព្រម​ទាំង​ជាការ​ចូលរួម​កាត់​បន្ថយ​លេីផល​ប៉ះពាល់​ ដោយ​ប្លាស្ទិក​។

ក្រោយ​ពីបាន​បិទ​បញ្ចប់​ ឯកឧត្ដម​ ង៉ូវ​ បូរី​ណា​ បាន​នាំ​យក​ថវិកា​ចំនួន​ ១លានរៀល​ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​លោកជំទាវ​ ប្រគល់​ជូនដល់​សាលាវិទ្យាល័យ​ ហ៊ុន​ សែន​ អូររាំងឪ​ ព្រមទាំង​ប្រគល់​បាច់ផ្កា​អនុស្សាវរីយ៍​ជូន​ដល់ស្រ្ដី​ ដេីម្បី​អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ លេីក​ទី១១៥​ ហេីយ​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ បាន​ដឹកនាំ​មន្រ្ដី​រាជការ​ សិស្សានុសិស្ស​ និង​សមាជិក​អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា​ ធ្វើ​ចលនា​ប្រមូលសំអាត​សំណល់សំរាម​ តាមដងផ្លូវជាតិ​ និង​ជុំវិញ​បរិវេណ​ផ្សារ​អូររាំងឪ​ផងដែរ។

អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រ...

Address

Sangkat Phnom Penh Thmey, Khan Sen Sok
Phnom Penh
140401

Alerts

Be the first to know and let us send you an email when អង្គការចីរភាពបរិស្ថានកម្ពុជា - CESO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share