28/07/2026
លោក ថាំង ប៊ុនសុង អនុប្រធាន ជាតំណាង លោកស្រីមេធាវី តាំង ស៊ីនហុង ប្រធានសមាគមខ្មែរដើម្បីអភិវឌ្ឍន៍ បានអញ្ជើញចូលរួម វេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល (លើកទី៧) ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រោមប្រធានបទ «សិទ្ធិសេរីភាពសមាគម និង អង្គការមិនមែនរដ្ឋាភិបាលក្នុងបរិបទឌីជីថល» នៅទីស្តីការ ក្រសួងមហាផ្ទៃ នាព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។