14/09/2026
English Below:
ផ្សាយផ្ទាល់៖ #វេទិកាអ៊ីនធឺណិតភ្នំពេញឆ្នាំ២០២៦
«ឌីជីថលូបនីយកម្មដើម្បីការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា»
ក្នុងខណៈដែលកម្ពុជាកំពុងឆ្ពោះទៅកាន់ការផ្លាស់ប្តូរឌីជីថលយ៉ាងឆាប់រហ័ស វេទិកាអ៊ីនធឺណិតភ្នំពេញ ឆ្នាំ២០២៦ នឹងនាំមកនូវការជួបជុំរវាងអ្នកជំនាញ សង្គមស៊ីវិល វិស័យឯកជន និងយុវជន ដើម្បីពិភាក្សាអំពីឱកាស និងបញ្ហាប្រឈមនៃឌីជីថលូបនីយកម្មនៅកម្ពុជា។
📌 ប្រធានបទសំខាន់ៗ៖
✅ ការតភ្ជាប់អ៊ីនធឺណិត និងបរិយាបន្នឌីជីថល
✅ ការផ្តល់អំណាចដល់យុវជន និងសហគមន៍ក្នុងយុគសម័យឌីជីថល
✅ ការការពារទិន្នន័យបុគ្គល និងកិច្ចខិតខំប្រឹងប្រែងរបស់វិស័យឯកជន
✅ សេរីភាពនៃការបញ្ចេញមតិ និងបរិយាកាសឌីជីថលដែលកំពុងវិវត្តនៅកម្ពុជា
សូមចូលរួមជាមួយយើង ដើម្បីរួមចំណែកកសាងអនាគតឌីជីថលដែលមានបរិយាបន្ន សុវត្ថិភាព និងគោរពសិទ្ធិមនុស្សសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។
Phnom Penh Internet Forum 2026
“Digitalization for Inclusive Development and Human Rights in Cambodia”
As Cambodia continues its rapid digital transformation, the Phnom Penh Internet Forum 2026 will bring together experts, civil society, the private sector, and youth to discuss the opportunities and challenges of building an inclusive digital future.
📌 Key topics:
✅ Internet Connectivity and Digital Inclusion
✅ Empowering Youth and Communities in the Digital Age
✅ Personal Data Protection and Private Sector Efforts
✅ Freedom of Expression and Cambodia’s Evolving Digital Landscape
Join the conversation and help shape a digital Cambodia that is inclusive, safe, and respectful of human rights for all.