Norwegian People's Aid Cambodia

Norwegian People's Aid Cambodia Norwegian People's Aid (NPA) Cambodia has been operational since 1992. Currently NPA works in over 30 counties.
(1)

NPA is a humanitarian aid organization established in 1939 by the Norwegian Confederation of Trade Unions. NPA started activities in Cambodia in 1992 providing demining assistance to Cambodia Mine Action Center (CMAC) in order to prepare for resettlement of refugees returning from the border camps in Thailand.

[ENGLISH BELOW]នៅថ្ងៃទី៤ សីហា អង្គការ NPA ប្រចាំប្រទេសកម្ពុជា មានកិត្តិយសស្វាគមន៍ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមទេសរដ្ឋមន្ត្...
09/08/2026

[ENGLISH BELOW]
នៅថ្ងៃទី៤ សីហា អង្គការ NPA ប្រចាំប្រទេសកម្ពុជា មានកិត្តិយសស្វាគមន៍ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជាមកកាន់ប្រតិបត្តិការបោសសម្អាតគ្រាប់បែកចង្កោមរបស់អង្គការ NPA ស្ថិតនៅក្នុងភូមិសិក ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី ។
ចាប់តាំងពីឆ្នាំ២០១៣ អង្គការ NPA បានធ្វើការស្រាវជ្រាវ និងបោសសម្អាតសំណល់គ្រាប់បែកចង្កោមនៅខេត្តរតនគិរី ព្រមទាំងដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវក្នុងការអនុវត្តវិធីសាស្ត្រស្រាវជ្រោវគ្រាប់បែកចង្កោមនៅក្នុងប្រទេសកម្ពុជា ដែលវិធីសាស្ត្រនេះ បានជួយឱ្យប្រទេសកម្ពុជាអាចកំណត់នៅតំបន់សង្ស័យកាន់តែមានភាពជាក់លាក់ជាងមុន ហើយអាចចាត់អាទិភាព និងលើកកម្ពស់ប្រសិទ្ធភាពនៃប្រតិបត្តិការបោសសម្អាតបានល្អជាងមុន។
ចាប់តាំងពីការប្រតិបត្តិការនៅខេត្តរតនគិរី អង្គការ NPA បានកាត់បន្ថយផ្ទៃដីចំនួន ៤០,៨១៨,២៣២ ម៉ែត្រការ៉េ តាមរយៈសកម្មភាពស្រាវជ្រាវ និងបោសសម្អាត និងកម្ទេចចោលគ្រាប់បែកចង្កោមចំនួន ៦,៥១៩ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងៗទៀតចំនួន ១៤៤ គ្រាប់ សកម្មភាពនេះបានផ្តល់ដីសុវត្ថិភាពដោយផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន ៣០,៦៦៣ នាក់ និងរួមចំណែកដល់ការប្រើប្រាស់ដីអោយកាន់តែមានសុវត្ថិភាព និងផលិតភាពខ្ពស់សម្រាប់សហគមន៍រងផលប៉ះពាល់។
នាពេលបច្ចុប្បន្ននេះ អង្គការ NPA បន្តផ្តោតលើការកំណត់ដីដែលមានការគំរាមកំហែង ការផ្តល់អាទិភាព និងការកាត់បន្ថយផ្ទៃដីដែលមានការគំរាមកំហែង ដោយផ្អែកលើវិធីសាស្ត្រស្រាវជ្រោវ និងបោសសម្អាតដែលមានភស្តុតាងច្បាស់លាស់ ដើម្បីគាំទ្រដល់គោលដៅរបស់ប្រទេសកម្ពុជាឆ្ពោះទៅរកអនាគតមួយដែលគ្មានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
អង្គការ NPA សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហរដ្ឋអាមេរិក 🇺🇸តាមរយៈស្ថានទូតសហរដ្ឋអាមេរិក ប្រចាំរាជធានីភ្នំពេញ សម្រាប់បន្តការគាំទ្រសហគមន៍នៅខេត្តរតនគិរី ឲ្យមានសុវត្ថិភាព និងភាពធន់។
NPA Cambodia was honored to host the visit of His Excellency Dr. Ly Thuch, Senior Minister and First Vice President of the Cambodian Mine Action and Victim Assistance Authority (CMAA), to NPA's operational activities in S*k Village, Ta Ang Commune, Koun Mom District, Ratanakiri Province on 4th August.
NPA has been operating in Ratanakiri since 2013, conducting surveys and clearance of cluster munition remnants and pioneering the implementation of the Cluster Munition Remnant Survey (CMRS) approach in Cambodia. This innovative methodology has helped Cambodia more accurately define hazardous areas, improve prioritization, and enhance the efficiency of clearance operations.
Since the start of operations in the province, NPA has released 40,818,232 square meters of land through survey and clearance activities and destroyed 6,519 CMR and 144 other ERW, directly benefiting 30,663 people and contributing to safer and more productive land use for affected communities.
Today, NPA's work in Ratanakiri continues to focus on identifying, prioritizing, and releasing contaminated land through evidence-based survey and clearance approaches, supporting Cambodia's goal of a mine and explosive ordnance-free future.
NPA extends its sincere appreciation to the United States 🇺🇸 through U.S. Embassy Phnom Penh, Cambodia, for its continued support in helping make communities across Ratanakiri Province safer and more resilient.

[ENGLISH BELOW]វគ្គបណ្តុះបណ្តាលស្តីពីការសង្គ្រោះបឋមផ្លូវចិត្ត | ថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០២៦អង្គការ NPA ប្រចាំប្រទេសកម...
03/08/2026

[ENGLISH BELOW]
វគ្គបណ្តុះបណ្តាលស្តីពីការសង្គ្រោះបឋមផ្លូវចិត្ត | ថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០២៦
អង្គការ NPA ប្រចាំប្រទេសកម្ពុជា សហការជាមួយអង្គការTPO បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃពេញស្តីពី "ការសង្គ្រោះបឋមផ្លូវចិត្ត" ជូនដល់បុគ្គលិកទាំងអស់នៅក្នុងការិយាល័យភ្នំពេញ។
វគ្គសិក្សានេះផ្ដោតសំខាន់លើការយល់ដឹងពីសុខភាពផ្លូវចិត្ត ផលប៉ះពាល់ក្នុងពេលមានវិបត្តិ និងគោលការណ៍ស្នូលនៃការគាំទ្របឋម។ តាមរយៈការពិភាក្សាដោះដូរមតិយោបល់ និងការអនុវត្តជាក់ស្តែង សិក្ខាកាមទាំងអស់បានស្វែងយល់ពីវិធីសាស្ត្រប្រកបដោយក្រមសីលធម៌ក្នុងការឆ្លើយតបទៅនឹងបុគ្គលដែលកំពុងជួបប្រទះការលំបាក។

Psychological First Aid Training | 30-31 July 2026
NPA Cambodia, in collaboration with Transcultural Psychosocial Organization Cambodia (TPO), conducted a comprehensive two-day Psychological First Aid training for all Phnom Penh office staff. The session focused deeply on understanding mental health, emotional reactions during crises, and the core principles of immediate support. Through interactive discussions and practical exercises, participants explored ethical approaches to effectively responding to individuals experiencing distress.

[ENGLISH BELOW]អង្គការ NPA មានសេចក្តីសោមនស្សរីករាយក្នុងការសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “គោលគំនិតយេនឌ័រ និងការបញ្ជ្រា...
16/07/2026

[ENGLISH BELOW]
អង្គការ NPA មានសេចក្តីសោមនស្សរីករាយក្នុងការសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “គោលគំនិតយេនឌ័រ និងការបញ្ជ្រាបយេនឌ័រក្នុងសកម្មភាពមីន” ដោយមានការសហការពីក្រសួងកិច្ចការនារី និង អាជ្ញាធរមីនកម្ពុជា នៅថ្ងៃទី ១៣–១៥ ខែកក្កដា ឆ្នាំ២០២៦ ក្រោមគម្រោងសកម្មភាពមីនមនុស្សធម៌តាមបណ្តោយព្រំដែន ។
យើងមានកិត្តិយសដែលមានការអញ្ជើញចូលរួមជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកជំទាវ ស្រេង សោភា អគ្គលេខាធិការរង និងជាប្រធានក្រុមការងារយេនឌ័រ នៃអាជ្ញាធរមីនកម្ពុជា និង ឯកឧត្តម អ៊ុ ភុំរ៉ូ អគ្គនាយករង នៃមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីសិក្ខាកាមចំនួន ២៨រូប (ស្ត្រី១៩រូប) មកពី អង្គភាពស៊ីម៉ាក់ អាជ្ញាធរមីន និង អង្គការ NPA ដោយមានគ្រូបង្គោលជំនាញមកពី នាយកដ្ឋានសមភាពយេនឌ័រនៃក្រសួងកិច្ចការនារី និងក្រុមការងារយេនឌ័រ នៃអាជ្ញាធរមីនកម្ពុជា ដែលមានគោលបំណងពង្រឹងចំណេះដឹង និងជំនាញជាក់ស្តែងរបស់អ្នកចូលរួមលើគោលគំនិតយេនឌ័រ និងការបញ្ជ្រាបយេនឌ័រក្នុងវិស័យសកម្មភាពមីន។
វគ្គបណ្តុះបណ្តាលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងកិច្ចសហការដ៏រឹងមាំរវាងក្រសួងកិច្ចការនារី អាជ្ញាធរមីនកម្ពុជា អង្គភាពស៊ីម៉ាក់ និងអង្គការ NPA ដែលនេះបញ្ជាក់ពីចក្ខុវិស័យរួមរបស់យើងក្នុងវិស័យសកម្មភាពមីនកម្ពុជា ដែលឱ្យតម្លៃដល់ភាពចម្រុះ លើកកម្ពស់ឱកាសស្មើភាពគ្នា និងធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ។
🙏 សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ការិយាល័យការបរទេសសហព័ន្ធអាល្លឺម៉ង់ សម្រាប់ការគាំទ្រដ៏ថ្លៃថ្លា ដែលបានរួមចំណែកធ្វើឱ្យវគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅដោយជោគជ័យ។
NPA had the great pleasure to co-organize a training course on “Gender Concepts and Gender Mainstreaming in Mine Action” in collaboration with the Ministry of Women's Affairs of Cambodia (MoWA) and the អាជ្ញាធរមីន - Cambodian Mine Action Authority on 13–15 July 2026 under the Humanitarian Mine Action Border Project.
We are honored by the presence of the distinguished presidency of H.E. Kim Siphat, Permanent Secretary of State and High Representative of the Minister, the Ministry of Women's Affairs; Her Excellency Sreng Sorphea, Deputy Secretary General, Cambodian Mine Action and Victim Assistance Authority (CMAA) and Head of CMAA’s Gender Team; and His Excellency Oum Phumro, Deputy Director General, មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា - CMAC.
The training brought together 28 participants (19 women) from the Cambodian Mine Action Centre, the CMAA and the NPA, with expert trainers from the Gender Equality Department of the MoWA and the Gender Working Group of the CMAA, with the aim of strengthening the participants’ knowledge and practical skills on gender concepts and gender mainstreaming in the mine action sector.
This training course reflects the strong commitment and collaboration between the MoWA, CMAA, CMAC and the NPA, which confirms our shared vision for the mine action sector in Cambodia in values diversity, promotes equal opportunities and ensures that no one is left behind.
🙏 We would like to express our deepest gratitude to the German Federal Foreign Office for its generous support, which contributed to the success of this training course.
Auswärtiges Amt
German Embassy Cambodia

[ENGLISH BELOW]📣 [ដំណឹងជ្រើសរើសបុគ្គលិក] 📣អង្គការជំនួយនៃប្រជាជនន័រវេស្ស៍ប្រចាំកម្ពុជា (NPA Cambodia) កំពុងជ្រើសរើសបុគ្គល...
06/07/2026

[ENGLISH BELOW]
📣 [ដំណឹងជ្រើសរើសបុគ្គលិក] 📣
អង្គការជំនួយនៃប្រជាជនន័រវេស្ស៍ប្រចាំកម្ពុជា (NPA Cambodia) កំពុងជ្រើសរើសបុគ្គលិកទីតាំងនៅខេត្តរតនគីរី សម្រាប់មុខតំណែងដូចខាងក្រោម៖
• ប្រធានក្រុម– ១ នាក់
• អ្នកស្រាវជ្រាវ– ៤ នាក់
⏰ យើងបើកទទួលពាក្យរហូតដល់ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៦។
បើអ្នកមានចំណាប់អារម្មណ៍ សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម ដើម្បីមើលព័ត៌មានលម្អិតអំពីមុខតំណែង និងដាក់ពាក្យស្នើសុំ។
📣 JOB ANNOUNCEMENT 📣
Norwegian People's Aid – Cambodia (NPA Cambodia) is recruiting for the following positions, based in Ratanakiri:
• Team Leader – 1 position
• Surveyor – 4 positions
⏰ The application period is open until 10 July 2026.
If you are interested, please visit the link below for more information about the positions and to submit your application: https://bongthom.com/job_detail/view_details_40378.html?preview=true&embed=true

[ENGLISH BELOW]📢 ការត្រួតពិនិត្យ ការវាយតម្លៃ គណនេយ្យភាព និងការរៀនសូត្រ (Monitoring, Evaluation, Accountability, and Lear...
30/06/2026

[ENGLISH BELOW]
📢 ការត្រួតពិនិត្យ ការវាយតម្លៃ គណនេយ្យភាព និងការរៀនសូត្រ (Monitoring, Evaluation, Accountability, and Learning) និងការគ្រប់គ្រងហានិភ័យ នៅអង្គការ NPA កម្ពុជា
នៅថ្ងៃទី ២៤ - ២៦ មិថុនា អង្គការ NPA កម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលលើការត្រួតពិនិត្យ ការវាយតម្លៃ គណនេយ្យភាព និងការរៀនសូត្រ (MEAL)ជាមួយទីប្រឹក្សា MEAL ជាន់ខ្ពស់ពីការិយាល័យកណ្ដាលរបស់អង្គការ NPA ដើម្បីពង្រឹងប្រព័ន្ធ MEAL និងការគ្រប់គ្រងហានិភ័យក្នុងកម្មវិធីរបស់យើងនៅកម្ពុជា។
តាមរយៈវគ្គសិក្សាទាំងនេះ ក្រុមការងារបានពង្រឹងការយល់ដឹងអំពីការវិភាគការរួមចំណែក (Contribution Analysis) ការប្រមូលលទ្ធផល (Outcome Harvesting) និងការនិទានរឿង (Storytelling) ដើម្បីបង្កើនសមតុល្យរវាងរបាយការណ៍បែបពិពណ៌នា និងបរិមាណ។ ជាមួយនឹងការអនុវត្តជាក់ស្តែងតាមក្រុម និងការឆ្លុះបញ្ចាំង ក្រុមការងារនឹងអនុវត្តវិធីសាស្ត្រទាំងនេះដើម្បីពង្រឹងស្តង់ដារគុណភាពទិន្នន័យក្នុងការធ្វើរបាយការណ៍។
📢 MEAL & Risk Management in NPA Cambodia
From 24–26 June, the NPA Cambodia Country Office had workshops with the NPA’s Senior MEAL Advisor from our Head Office to enhance MEAL systems and risk management in our programmes.
Through these sessions, our teams are well-understood about using contribution analysis, outcome harvesting, and storytelling to balance both narrative and quantitative results.
Through hands-on group work and reflection, teams practiced methods that will be used to strengthen data quality standards in reporting.

[ENGLISH BELOW]ការពិនិត្យកែសម្រួលនិងធ្វើបច្ចុប្បន្នភាពស្តង់ដាសកម្មភាពកម្ចាត់មីនឱ្យស្របទៅនឹងស្តង់ដាអន្តរជាតិ (IMAS) ពិតជា...
26/06/2026

[ENGLISH BELOW]
ការពិនិត្យកែសម្រួលនិងធ្វើបច្ចុប្បន្នភាពស្តង់ដាសកម្មភាពកម្ចាត់មីនឱ្យស្របទៅនឹងស្តង់ដាអន្តរជាតិ (IMAS) ពិតជាមានសារៈសំខាន់ក្នុងការឆ្លើយតបការវិវឌ្ឍថ្មីៗនៃវិស័យមីននៅកម្ពុជា។
នៅថ្ងៃទី ២៤-២៦ ខែមិថុនា ឆ្នាំ ២០២៦ អង្គការ NPA កម្ពុជាមានកិត្តិយសក្នុងការគាំទ្រការរៀបចំកិច្ចប្រជុំគណៈកម្មការ ដើម្បីពិនិត្យនិងកែសម្រួលស្តង់ដាលេខ១៦ ស្តីពី “ការស្រាវជ្រាវសំណល់គ្រាប់បែកចង្កោម” និងស្តង់ដាលេខ១៧ ស្តីពី “ការគ្រប់គ្រងព័ត៌មានវិស័យមីន”។ យើងសង្ឃឹមថាតាមរយៈការផ្លាស់ប្តូរ ចែករំលែកយោបល់ និងបទពិសោធន៍ពីប្រតិបត្តិករជាតិ និងអន្តរជាតិ ព្រមទាំងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀត យើងនឹងទទួលបានសេចក្តីព្រាងស្តង់ដាដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់ការអនុវត្តការងារនៅក្នុងវិស័យសកម្មភាពមីន។
Reviewing, revising, and updating National Mine Action Standards to align with the International Mine Action Standards (IMAS) is essential to respond to the latest developments in the mine action sector in Cambodia.
From 24–26 June 2026, NPA Cambodia is honored to support a technical committee meeting to review and revise the standard No. 16 on “Cluster Munition Remnants Survey” and No. 17 on “Mine Action Information Management.”
We hope that through discussions, exchanges of information, and sharing of experiences from national and international operators, as well as other key stakeholders, we will have an effective draft standard for implementation within the mine action sector.

[ENGLISH BELOW]អង្គការ NPA កម្ពុជា ចូលរួមសោកស្តាយនិងរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់សហការីរបស់យើង២រូបនៅប្រទេស អ៊ុយ...
24/06/2026

[ENGLISH BELOW]
អង្គការ NPA កម្ពុជា ចូលរួមសោកស្តាយនិងរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់សហការីរបស់យើង២រូបនៅប្រទេស អ៊ុយក្រែន។ ហើយយើងសង្ឃឹមថាសហការីរបស់យើងនៅប្រទេស អ៊ុយក្រែនមានសុវត្ថិភាពនិងឆ្លងផុតគ្រាលំបាកនេះ។ 🕊️

NPA Cambodia expresses our deepest condolences on the loss of our two colleagues in Ukraine. We also hope that our colleagues in Ukraine remain safe and are able to overcome this difficult time. 🕊️

Our thoughts today are with our colleagues in Ukraine and their families.

We have received reports that two of our staff member have been killed and several others injured in a reported Russian attack. We are working to verify the details while prioritising support for those injured and our employees in the country.

“This is devastating news. My thoughts are with the families, loved ones and colleagues of those affected,” said Secretary General Raymond Johansen.

“Our immediate priority is to support the injured and provide assistance to our colleagues in Ukraine,” Johansen added.

[ENGLISH BELOW] កាលពីពេលថ្មីៗនេះ សុនខរបស់អង្គការ NPA ចំនួនបី Duran, Don Tesfu, និង D. Jotun ត្រូវបានដល់ពេលចូលនិវត្តន៍។ ស...
22/06/2026

[ENGLISH BELOW]
កាលពីពេលថ្មីៗនេះ សុនខរបស់អង្គការ NPA ចំនួនបី Duran, Don Tesfu, និង D. Jotun ត្រូវបានដល់ពេលចូលនិវត្តន៍។ សុនខទាំងបីនេះបានផ្លាស់ប្តូរពីការធ្វើប្រតិបត្តិការបោសសម្អាតគ្រាប់បែកចង្កោមទៅកាន់ Home Of Heroes របស់ Animal Mama Veterinary Hospital & Emergency។ នៅទីនោះ Duran, Don Tesfu, និង D. Jotun នឹងទទួលបាននូវការរស់នៅប្រកបដោយសុវត្ថិភាព ការយកចិត្តទុកដាក់ និងការចូលនិវត្តន៍ដ៏ស័ក្តិសមសម្រាប់ពួកគេ បន្ទាប់ពីការបំពេញបេសកកម្មយ៉ាងសកម្មអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីការពារសហគមន៍ក្នុងខេត្តរតនគិរី ពីសំណល់ជាតិផ្ទុះពីសង្គ្រាម។ យើងសង្ឃឹមថាDuran, Don Tesfu, និង D. Jotun រីករាយជាមួយបរិយាកាសថ្មីដោយមានសេចក្តីសុខ ព្រមទាំងទទួលបានការថែទាំ និងការសម្រាកលំហែកាយយ៉ាងពេញលេញ។
អរគុណ Duran, Don Tesfu, និង D Jotun ចំពោះភាពស្មោះត្រង់ ការលះបង់ខ្ពស់ក្នុងការខិតខំប្រឹងប្រែង បំពេញការងារកន្លងមកនេះ។❤️🐾

Recently, NPA bid farewell to our three retired friends, Duran, Don Tesfu, and D. Jotun, as they transitioned from NPA to Animal Mama’s Home of Heroes. There, they will enjoy a safe, caring, and well-deserved retirement after many years of dedicated service protecting communities in Ratanakiri from explosive remnants of war. We hope they will enjoy a joyful and peaceful retirement, filled with the care and rest they truly deserve.
Thank you, Duran, Don Tesfu, and D Jotun, for your loyalty, hard work, and dedicated service.

[ENGLISH BELOW]អង្គការ NPA រំភើបក្នុងការទទួលសុខនថ្មីមួយក្បាលឈ្មោះKODI មកកាន់ប្រទេសកម្ពុជាដើម្បីធ្វើការនៅក្នុងប្រតិបត្តិក...
09/06/2026

[ENGLISH BELOW]
អង្គការ NPA រំភើបក្នុងការទទួលសុខនថ្មីមួយក្បាលឈ្មោះKODI មកកាន់ប្រទេសកម្ពុជាដើម្បីធ្វើការនៅក្នុងប្រតិបត្តិការរបស់យើងនៅខេត្តរតនគិរី! 🐕
✈️ KODI ធ្វើដំណើរពីប្រទេសបូស្ន៊ី និង ហឺហ្សេហ្គូវីណាមកដល់កម្ពុជាថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៦ 🐾។ ជំហ៊ានបន្ទាប់ KODI នឹងត្រូវបង្វឹកនិងធ្វើការក្នុងខេត្តរតនគិរី ដើម្បីគាំទ្រការបោសសម្អាតគ្រាប់បែកចង្កោមរបស់យើង ដើម្បីឲ្យសហគមន៍មានសុវត្ថិភាព។ 🌱
NPA is excited to have KODI in Cambodia to help with our clearance operation in Ratanakiri!🐕
✈️KODI is arriving from Bosnia and Herzegovina on June 8, 2026🐾. KODI will be trained and work in Ratanakiri province to support NPA’s clearance operations and make communities safe. 🌱

[ENGLISH BELOW]🌍 អបអរសាទរទិវាបរិស្ថានពិភពលោក ឆ្នាំ២០២៦🌍សម្រាប់ទិវាបរិស្ថានពិភពលោកឆ្នាំនេះ អង្គការ NPA កម្ពុជា រួមគ្នាជាម...
05/06/2026

[ENGLISH BELOW]
🌍 អបអរសាទរទិវាបរិស្ថានពិភពលោក ឆ្នាំ២០២៦🌍
សម្រាប់ទិវាបរិស្ថានពិភពលោកឆ្នាំនេះ អង្គការ NPA កម្ពុជា រួមគ្នាជាមួយពិភពលោកអំពាវនាវឲ្យមានសកម្មភាពជាបន្ទាន់សម្រាប់បរិស្ថាន។
នៅប្រទេសកម្ពុជា សហគមន៍យើងកំពុងប្រឈមនឹងផលប៉ះពាល់នានាពីការប្រែប្រួលអាកាសធាតុ។ អង្គការNPA កម្ពុជា ជឿជាក់ថាការផ្តល់ដីមានសុវត្ថិភាព បម្រែបម្រួលអាកាសធាតុ និងការងារបរិស្ថានត្រូវតែដើរទន្ទឹមគ្នា។ យើងក៏បានគាំទ្រដល់សហគមន៍ក្នុងការកសាងភាពធន់ និងការការពារធនធានធម្មជាតិ តាមរយៈដៃគូរបស់ NPAផងដែរ។

💚 សកម្មភាពបរិស្ថានចាប់ផ្តើមពីយើងទាំងអស់គ្នា!💚

🌍 World Environment Day 2026🌍
On this World Environment Day, NPA Cambodia joins the global call for urgent climate action.

In Cambodia, communities are already facing the impacts of climate change. At NPA Cambodia, we believe that safe land, climate change, and environment go hand in hand. We support local communities through our partnership to build resilience and protect natural resources.

💚 Climate action starts with us! 💚

Address

#4, Street 278, Sangkat Olympic, Khan Boeung Kengkong
Phnom Penh

Alerts

Be the first to know and let us send you an email when Norwegian People's Aid Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Norwegian People's Aid Cambodia:

Shortcuts

Share