CWCC Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from CWCC, Nonprofit Organization, , Street 488, Sangkat Phsar Doem Thauv, Khan Chamkarmon, Phnom Penh.

Cambodian Women's Crisis Center (CWCC) is a non-profit organization
ភ្នំពេញ 023987158 & 012243988
បន្ទាយមានជ័យ 087909020
សៀមរាប 063963276 & 092352429
កំពង់ធំ 062210515 & 017470086 Cambodian Women’s Crisis Center (CWCC) is a local non-government organization founded and registered with the Ministry of the Interior in Phnom Penh in 1997 by a group of women who witnessed the suffering of women and children from the consequence of war and from various forms of violence against women.

[English below]នាថ្ងៃទី ២៤ ដល់ ២៨ ខែ សីហា ឆ្នាំ ២០២៦៖ អង្គការដៃគូរអនុវត្តរួមគ្នា CWCC, COCD, និង VCAO បាននឹងកំពុងអនុវត្ត...
02/09/2026

[English below]
នាថ្ងៃទី ២៤ ដល់ ២៨ ខែ សីហា ឆ្នាំ ២០២៦៖ អង្គការដៃគូរអនុវត្តរួមគ្នា CWCC, COCD, និង VCAO បាននឹងកំពុងអនុវត្តគម្រោង "បញ្ចប់ការដាក់ទណ្ឌកម្ម និងការលើកកម្ពស់ការចិញ្ចឹមកូនបែបវិជ្ជមាននៅកម្ពុជា (EVAC)" ដោយបានការគាំទ្រថវិការគម្រោងពីម្ចាស់ជំនួយ terre des hommes Deutschland e.V. ក្នុងខេត្តគោលដៅចំនួន៣ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ។

បន្ទាប់ពីវគ្គបណ្តុះបណ្តាល គ្រូបង្គោលបានធ្វើការផ្សព្វផ្សាយបន្តដល់ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំ ឱ្យមានការយល់ដឹងកាន់តែច្បាស់ពី សារៈសំខាន់នៃវិធីសាស្ត្រនៃការចិញ្ចឹមកូនបែបវិជ្ជមាន កិច្ចការពារកុមារ ផលប៉ះពាល់នៃអំពើហិង្សាលើកុមារ ការរាយការណ៍អំពើហិង្សាលើកុមារ ទណ្ឌកម្មផ្សេងៗគ្រប់ទម្រង់។
ដើម្បីតាមដានវឌ្ឍនភាព និងផ្តល់ការគាំទ្របន្ថែម ដៃគូសហការបានសហការជាមួយគ្រូបង្គោល ពីក្រសួងកិច្ចការនារី និង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានរៀបចំដំណើរទស្សកិច្ចឈ្វេងយល់ នៅសហគមន៍គោលដៅមួយចំនួនជាលើកទី២ ក្នុងខេត្តកំពង់ធំ ពោធិ៍សាត់ និងកំពង់ឆ្នាំង ពីថ្ងៃទី ២៤ ដល់ ២៨ ខែសីហា ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចឈ្វេងយល់មានគោលបំណងវាយតម្លៃការអនុវត្ត ការចែករំលែកការអនុវត្តល្អ ដោះស្រាយបញ្ហាប្រឈម និងកែលម្អយុទ្ធសាស្រ្តដើម្បីបង្កើនផលជះរបស់គម្រោង។
From August 22-28, 2026. The CWCC, COCD, and VCAO consortium are implementing the "Ending Corporal Punishment and Promoting Positive Parenting in Cambodia (EVAC)" project, funded by terre des hommes Deutschland e.V., in the provinces of Kampong Chhnang, Pursat, and Kampong Thom.

After the training, the trainers continued to educate parents, guardians, or caregivers to better understand the importance of positive parenting practices, child protection, the impact of violence on children, reporting violence on children, and all forms of sanctions.

To monitor progress and provide additional support, the partners, in collaboration with trainers from the Ministry of Women’s Affairs and the Ministry of Social Affairs, Veterans, and Youth Rehabilitation, organized a second follow-up field visit to target communities in Kampong Thom, Pursat, and Kampong Chhnang provinces from August 24 to 28, 2026. This visit aimed to assess the training implementation, identify best practices, address challenges, and refine strategies to enhance the project's impact.

English below:ការលើកកម្ពស់ស្ត្រីចំណាកស្រុកវិលត្រឡប់ តាមរយៈឱកាសបង្កើតប្រាក់ចំណូលនៅក្នុងខែកក្កដា ឆ្នាំ២០២៦ ក្រោមគម្រោង «សក...
30/07/2026

English below:
ការលើកកម្ពស់ស្ត្រីចំណាកស្រុកវិលត្រឡប់ តាមរយៈឱកាសបង្កើតប្រាក់ចំណូល
នៅក្នុងខែកក្កដា ឆ្នាំ២០២៦ ក្រោមគម្រោង «សកម្មភាពបង្កើតប្រាក់ចំណូលសម្រាប់ស្ត្រីចំណាកស្រុកវិលត្រឡប់» ដែលទទួលបានថវិកាឧបត្ថម្ភពីមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) និងអនុវត្តដោយអង្គកាកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ (CWCC) បានរៀបចំកិច្ចប្រជុំក្នុងឃុំចំនួនបី គឺឃុំក្រឡាញ់ ឃុំតាអាន និងឃុំស្រណាល ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។

កិច្ចប្រជុំទាំងនេះបានចូលរួមពីក្រុមស្ត្រីសរុបចំនួន ៦១នាក់ ដើម្បីបង្កើតក្រុមជួយខ្លួនឯង រៀបចំបទបញ្ជា និងលក្ខន្តិកៈផ្ទៃក្នុងក្រុម ជ្រើសរើសគណៈកម្មាធិការដឹកនាំក្រុម និងណែនាំអំពីយន្តការបណ្តឹង និងការឆ្លើយតប។

លទ្ធផលសំខាន់ៗរួមមាន៖
• ក្រុមជួយខ្លួនឯងបានពិភាក្សា និងព្រមព្រៀងលើបទបញ្ជា និងលក្ខន្តិកៈផ្ទៃក្នុងរបស់ក្រុម។
• សមាជិកាគណៈកម្មាធិការក្រុមបានតាំងចិត្តក្នុងការដឹកនាំក្រុម ដោយតម្លាភាព ទទួលខុសត្រូវ និងសាមគ្គីភាព។
• សមាជិកាទាំងអស់បានពិភាក្សាអំពីជំនាញវិជ្ជាជីវៈដែលពួកគេចាប់អារម្មណ៍ចង់អភិវឌ្ឍ ដើម្បីពង្រឹងសមត្ថភាព និងបង្កើតឱកាសបង្កើតប្រាក់ចំណូលឱ្យកាន់តែច្រើនបន្ថែមទៀតនាពេលអនាគត។
តាមរយៈសកម្មភាពទាំងនេះ ស្ត្រីមានសម្លេងរួមគ្នា ភាពជាអ្នកដឹកនាំ និងជំនាញរបស់ពួកគេ ព្រមទាំងធ្វើការជាមួយគ្នាដើម្បីបង្កើតឱកាសបង្កើតប្រាក់ចំណូលឱ្យកាន់តែប្រសើរឡើង និងលើកកម្ពស់ជីវភាពរស់នៅសម្រាប់ខ្លួនឯង និងគ្រួសារ។

Empowering Returnee Migrant Women through Income-Generating Opportunities
In July 2026, under the ““Responding to Urgent Needs of Vulnerable Migrants and IDPs affected by Thailand-Cambodia border crisis and Building Resilience Against Future Shocks” project, funded by UNFPA and implemented by the Cambodian Women’s Crisis Center (CWCC), meetings were organized with members of women’s self-help groups in three communes: Kralanh, Ta An, and Sranal Communes, Kralanh District, Siem Reap Province.
The meetings brought together 61 women to establish the SHGs, make internal group rules and regulations, select group leadership committees, and introduce the reporting complaint and response mechanism.
Key results included:
• The women’s self-help groups discussed and agreed on their internal group rules and regulations.
• Group committee members expressed their commitment to leading the groups with transparency, accountability, and solidarity.
• Members discussed the vocational skills they are interested in developing to strengthen their skills and create more income-generating opportunities in the future.
Through these activities, women are strengthening their collective voice, leadership, and skills while working together to create better income generating opportunities and improve their livelihoods for themselves and their families.

English below:ឆ្លុះបញ្ចាំងពីវឌ្ឍនភាព ការពង្រឹងសកម្មភាព៖ កិច្ចប្រជុំឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៦ គម្រោងលើកកម្ពស់លទ្ធភាពទទួ...
01/07/2026

English below:
ឆ្លុះបញ្ចាំងពីវឌ្ឍនភាព ការពង្រឹងសកម្មភាព៖ កិច្ចប្រជុំឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៦ គម្រោងលើកកម្ពស់លទ្ធភាពទទួលបានសេវាប្រកបដោយនិរន្តរភាព (PASS)

នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ (CWCC) បានរៀបចំកិច្ចប្រជុំឆ្លុះបញ្ចាំងប្រចាំឆ្នាំ ២០២៥–២០២៦ នៃគម្រោងលើកកម្ពស់ការផ្តល់សេវាប្រកបដោយនិរន្តរភាព (PASS) នៅស្រុកស្វាយលើ ខេត្តសៀមរាប។

កិច្ចប្រជុំឆ្លុះបញ្ចាំងនេះមានការចូលរួមពីអ្នកចូលរួមចំនួន ៥០នាក់ (ស្រី ២៨នាក់) រួមមានក្រុមការងារពហុវិស័យឆ្លើយតបនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) អាជ្ញាធរមូលដ្ឋាន ក្រុមស្ត្រី និងក្រុមយុវជន។ អ្នកចូលរួមទាំងអស់គ្នាបានពិនិត្យឡើងវិញនូវសមិទ្ធផលដែលសម្រេចបាន ចែករំលែកមេរៀនដែលរៀនសូត្របាន ពិភាក្សាពីបញ្ហាប្រឈម និងរៀបចំផែនការអាទិភាពសម្រាប់ឆ្នាំបន្ទាប់។

កិច្ចប្រជុំឆ្លុះបញ្ចាំងនេះបានពង្រឹងកិច្ចសហការរវាងអ្នកផ្តល់សេវា និងអ្នកពាក់ព័ន្ធក្នុងសហគមន៍ដោយជោគជ័យ។ នៅទីបំផុត កិច្ចខិតខំប្រឹងប្រែងទាំងនេះនឹងធានាបាននូវការឆ្លើយតបប្រកបដោយនិរន្តភាព ការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព និងសេវាកម្មដែលមានគុណភាពខ្ពស់ ក្នុងការកាត់បន្ថយអំពើហិង្សាលើស្ត្រី និងក្មេងស្រី។

ក្នុងនាមជាដៃគូអនុវត្តគម្រោង អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ (CWCC) ជាដៃគូរអនុវត្ត រដ្ឋាភិបាលអូស្រ្តាលី បន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អ ការទទួលបានសេវាសំខាន់ៗសម្រាប់ស្រ្តី និងក្មេងស្រី តាមរយៈ គម្រោងលើកកម្ពស់លទ្ធភាពទទួលបានសេវាប្រកបដោយនិរន្តរភាព (PASS)។
ស្វែងយល់បន្ថែម៖ https://access2cambodia.org/

Reflecting on Progress, Strengthening Action: PASS Project Annual Reflection Meeting 2026
On 24 June 2026, the Cambodia Women’s Crisis Center (CWCC) organised the 2025–2026 PASS Project Annual Reflection Meeting in Svay Leu District, Siem Reap Province.

The meeting brought together 50 participants (28 Females) , including gender-based violence (GBV) Working Group, local authorities, and representatives from women and youth’s groups. Together, participants reviewed achievements, share lessons learned, discussed challenges, and identified priority plans for the coming year.

The reflection meeting successfully strengthened collaboration among service providers and community stakeholders. Ultimately, these efforts ensure a more sustainable, coordinated, high-quality and well-coordinated response to reducing violence against women and girls.

With CWCC as an implementing partner, the Australian Government, continues to support efforts to improve access to essential services for women and girls through the Promoting Access to Sustainable Services (PASS) Project.
Learn more: https://access2cambodia.org/


English below:ការពង្រឹងសកម្មភាពសហគមន៍ដើម្បីបង្ការ និងឆ្លើយតបអំពើហិង្សាផ្អែកលើយេនឌ័រ នៅខេត្តកំពង់ស្ពឺ និងខេត្តសៀមរាបនៅក្ន...
01/07/2026

English below:
ការពង្រឹងសកម្មភាពសហគមន៍ដើម្បីបង្ការ និងឆ្លើយតបអំពើហិង្សាផ្អែកលើយេនឌ័រ នៅខេត្តកំពង់ស្ពឺ និងខេត្តសៀមរាប

នៅក្នុងខែមិថុនា ឆ្នាំ២០២៦ អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ (CWCC) បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសចំនួន ៨ ជាមួយក្រុមគាំទ្រស្ត្រី និងយុវជន នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ស្ពឺ និងស្រុកស្វាយលើ ខេត្តសៀមរាប។ មានអ្នកចូលរួមសរុបចំនួន ១០១ នាក់ ក្នុងនោះមានស្ត្រីចំនួន ៨២ នាក់ បានចូលរួមពិនិត្យឡើងវិញនូវសមិទ្ធផលពីសកម្មភាពផ្សព្វផ្សាយការយល់ដឹងនៅតាមសហគមន៍ ពិភាក្សាអំពីបញ្ហាប្រឈម ការរាយការណ៍ករណី និងរៀបចំផែនការសកម្មភាពសម្រាប់ត្រីមាសបន្ទាប់។ កិច្ចប្រជុំទាំងនេះបានជួយពង្រឹងការសម្របសម្រួល លើកកម្ពស់ការចែករំលែកព័ត៌មាន និងគាំទ្រកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់សហគមន៍ ក្នុងការបង្ការ និងឆ្លើយតបអំពើហិង្សាផ្អែកលើយេនឌ័រ (GBV)។

កិច្ចប្រជុំនេះត្រូវបានអនុវត្តក្រោមគម្រោងលើកកម្ពស់លទ្ធភាពទទួលបានសេវាប្រកបដោយនិរន្តរភាព (PASS) ដែលអនុវត្តដោយអង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ (CWCC) ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលអូស្ត្រាលី។

តាមរយៈគម្រោងនេះ ស្ត្រី និងក្មេងស្រីដែលរងគ្រោះអំពើហិង្សាផ្អែកលើយេនឌ័រ (GBV) រួមទាំងជនមានពិការភាព ត្រូវបានពង្រឹងសមត្ថភាព និងគាំទ្រឱ្យអាចទាមទារសិទ្ធិរបស់ខ្លួន និងទទួលបានសេវាចាំបាច់ប្រកបដោយបរិយាបន្ន និងគុណភាព។
ស្វែងយល់បន្ថែម៖ https://access2cambodia.org/

Strengthening Community Action to Prevent and Respond to Gender-Based Violence in Kampong Speu and Siem Reap

In June 2026, Cambodia Women’s Crisis Center (CWCC) organised 8 quarterly meetings with Women and Youth Support Groups in Samakki Meanchey District, Kampong Speu Province and Svay Leu District, Siem Reap Province.

A total of 101 participants, including 82 women, took part in reviewing achievements from community awareness-raising activities, discussing challenges and case reporting, and planning activities for the next quarter.

These meetings helped strengthened coordination, promote information sharing, and support ongoing community efforts to prevent and respond to gender-based violence (GBV).

The meeting was conducted under the Promoting Access to Sustainable Services (PASS) Project, implemented by CWCC with support from the Australian Government. Through this project women and girl survivors of GBV, including those with disabilities are empowered and supported to claim their rights and access inclusive, quality essential services.
Learn more: https://access2cambodia.org/


English below:នាថ្ងៃទី ២២ ដល់ ២៧ ខែ មិថុនា ឆ្នាំ ២០២៦៖ អង្គការដៃគូរអនុវត្តរួមគ្នា CWCC, COCD, និង VCAO បាននឹងកំពុងអនុវត្...
01/07/2026

English below:
នាថ្ងៃទី ២២ ដល់ ២៧ ខែ មិថុនា ឆ្នាំ ២០២៦៖ អង្គការដៃគូរអនុវត្តរួមគ្នា CWCC, COCD, និង VCAO បាននឹងកំពុងអនុវត្តគម្រោង "បញ្ចប់ការដាក់ទណ្ឌកម្ម និងការលើកកម្ពស់ការចិញ្ចឹមកូនបែបវិជ្ជមាននៅកម្ពុជា (EVAC)" ដោយបានការគាំទ្រថវិការគម្រោងពីម្ចាស់ជំនួយ terre des hommes Deutschland e.V. ក្នុងខេត្តគោលដៅចំនួន៣ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ។

បន្ទាប់ពីវគ្គបណ្តុះបណ្តាល គ្រូបង្គោលបានធ្វើការបណ្តុះបណ្តាលបន្ត ដល់នាយកសាលា គណៈកម្មាធិការគ្រប់គ្រងសាលា និងគ្រូបង្រៀន ដើម្បីធានាបាននូវការអនុវត្តយ៉ាងទូលំទូលាយនៃវិធីសាស្រ្តការដាក់វិន័យបែបវិជ្ជមាន នៅក្នុងសាលារៀន។

ដើម្បីតាមដានវឌ្ឍនភាព និងផ្តល់ការគាំទ្របន្ថែម ដៃគូសហការបានសហការជាមួយគ្រូបង្គោល ពីក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំដំណើរទស្សកិច្ចឈ្វេងយល់ នៅសាលាគោលដៅជាលើកទី២ គឺសាលាបឋមសិក្សា និងអនុវិទ្យាល័យ ចំនួន៦ ក្នុងខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ ពីថ្ងៃទី ២២ ដល់ ២៧ ខែមិថុនា ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចឈ្វេងយល់មានគោលបំណងវាយតម្លៃការអនុវត្ត ការចែករំលែកការអនុវត្តល្អ ដោះស្រាយបញ្ហាប្រឈម និងកែលម្អយុទ្ធសាស្រ្តដើម្បីបង្កើនផលជះរបស់គម្រោង។

From June 22-27, 2026. The CWCC, COCD, and VCAO consortium are implementing the "Ending Corporal Punishment and Promoting Positive Parenting in Cambodia (EVAC)" project, funded by terre des hommes Deutschland e.V., in the provinces of Kampong Chhnang, Pursat, and Kampong Thom.

As part of this initiative, a Training of Trainers (ToT) on Positive Discipline and Effective Classroom Management has been provided Provincial and District Offices in Kampong Thom, Kampong Chhnang, and Pursat by the Ministry of Education, Youth and Sport (MoEYS). Following the training, these trainers conducted additional sessions for school principals, school management committees, and teachers to ensure broader implementation of positive discipline approaches in schools.

To monitor progress and offer additional support, consortium partners, in collaboration with Training of Trainers from MoEYS, organized a second follow-up field visit to six target schools at Primary Schools and Secondary Schools in Kampong Chhnang, Pursat and Kampong Thom provinces from June 22-27, 2026. This visit aimed to assess the training implementation, identify best practices, address challenges, and refine strategies to enhance the project's impact.

English below:ឆ្លុះបញ្ចាំងពីវឌ្ឍនភាព ការពង្រឹងសកម្មភាព៖ កិច្ចប្រជុំឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៦ គម្រោងលើកកម្ពស់លទ្ធភាពទទួ...
30/06/2026

English below:
ឆ្លុះបញ្ចាំងពីវឌ្ឍនភាព ការពង្រឹងសកម្មភាព៖ កិច្ចប្រជុំឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៦ គម្រោងលើកកម្ពស់លទ្ធភាពទទួលបានសេវាប្រកបដោយនិរន្តរភាព (PASS)

នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ (CWCC) បានរៀបចំកិច្ចប្រជុំឆ្លុះបញ្ចាំងប្រចាំឆ្នាំ ២០២៥–២០២៦ នៃគម្រោងលើកកម្ពស់ការផ្តល់សេវាប្រកបដោយនិរន្តរភាព (PASS) នៅស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

កិច្ចប្រជុំឆ្លុះបញ្ចាំងនេះមានការចូលរួមពីអ្នកចូលរួមចំនួន ៦០ នាក់ រួមមានក្រុមការងារពហុវិស័យឆ្លើយតបនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) អាជ្ញាធរមូលដ្ឋាន ក្រុមស្ត្រី និងក្រុមយុវជន។ អ្នកចូលរួមទាំងអស់គ្នាបានពិនិត្យឡើងវិញនូវសមិទ្ធផលដែលសម្រេចបាន ចែករំលែកមេរៀនដែលរៀនសូត្របាន ពិភាក្សាពីបញ្ហាប្រឈម និងរៀបចំផែនការអាទិភាពសម្រាប់ឆ្នាំបន្ទាប់។

កិច្ចប្រជុំឆ្លុះបញ្ចាំងនេះបានពង្រឹងកិច្ចសហការរវាងអ្នកផ្តល់សេវា និងអ្នកពាក់ព័ន្ធក្នុងសហគមន៍ដោយជោគជ័យ។ នៅទីបំផុត កិច្ចខិតខំប្រឹងប្រែងទាំងនេះនឹងធានាបាននូវការឆ្លើយតបប្រកបដោយនិរន្តរភាព ការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព និងសេវាកម្មដែលមានគុណភាពខ្ពស់ ក្នុងការកាត់បន្ថយអំពើហិង្សាលើស្ត្រី និងក្មេងស្រី។

ក្នុងនាមជាដៃគូអនុវត្តគម្រោង អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ (CWCC) ជាដៃគូរអនុវត្ត រដ្ឋាភិបាលអូស្រ្តាលី បន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អ ការទទួលបានសេវាសំខាន់ៗសម្រាប់ស្រ្តី និងក្មេងស្រី តាមរយៈ គម្រោងលើកកម្ពស់លទ្ធភាពទទួលបានសេវាប្រកបដោយនិរន្តរភាព (PASS)។
ស្វែងយល់បន្ថែម៖ https://access2cambodia.org/

Reflecting on Progress, Strengthening Action: PASS Project Annual Reflection Meeting 2026
On 19 June 2026, the Cambodia Women’s Crisis Center (CWCC) organised the 2025–2026 PASS Project Annual Reflection Meeting in Samaki Monichey District, Kampong Speu Province.

The meeting brought together 60 participants, including gender-based violence (GBV) Working Group, local authorities, and representatives from women and youth’s groups. Together, participants reviewed achievements, share lessons learned, discussed challenges, and identified priority plans for the coming year.

The reflection meeting successfully strengthened collaboration among service providers and community stakeholders. Ultimately, these efforts ensure a more sustainable, coordinated, high-quality and well-coordinated response to reducing violence against women and girls.

With CWCC as an implementing partner, the Australian Government, continues to support efforts to improve access to essential services for women and girls through the Promoting Access to Sustainable Services (PASS) Project.
Learn more: https://access2cambodia.org/


កាលពីថ្ងៃអង្គារ៍ ៣កើត ដល់ថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៩-២០ ខែឧសភា  ឆ្នាំ២០២៦ ក្រោមជំនួយ...
26/05/2026

កាលពីថ្ងៃអង្គារ៍ ៣កើត ដល់ថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៩-២០ ខែឧសភា ឆ្នាំ២០២៦ ក្រោមជំនួយឧបត្ថម្ភគាំទ្រថវិកាពី EU – UN Women នៅក្រោមគម្រោង “ការពារសិទ្ធិស្រ្តី និងកុមារក្នុងបរិបទទេសន្តរប្រវេសន៍ការងារ (PROTECT)” អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ (អ.ក.ស.វ) បានរៀបចំវគ្គបណ្តុះបណ្តាលដែលមានរយៈពេលពីរថ្ងៃ ស្តីពី “គោលការណ៍បញ្ជូន សម្រាប់ស្រ្តី និង ក្មេងស្រីដែលរងគ្រោះក្រុមបណ្តាញអំពើហិង្សាទាក់ទងនឹងយេនឌ័រ” ទៅដល់អាជ្ញាធរពាក់ព័ន្ធ និង សមាជិកក្រុមបណ្តាញអំពើហិង្សាទាក់ទងយេនឌ័រ។

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺ ដើម្បីបង្កើនចំណេះដឹង គោលការណ៍បញ្ជូន សម្រាប់ស្រ្តី និង ក្មេងស្រីដែលរងគ្រោះក្រុមបណ្តាញអំពើហិង្សាទាក់ទងនឹងយេនឌ័រ អាចកំណត់បាននូវអត្តសញ្ញាណជនរងគ្រោះ។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងនៅ ភូមិក្រុមហ៊ុន ឃុំបរសេដ្ឋ ស្រុក បរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ដែលមានសមាសភាពចូលរួមសរុបចំនួន១៩នាក់ ក្នុងនោះមានស្រីចំនួន ៧នាក់។

បន្ទាយមានជ័យ៖ ថ្ងៃសៅរ៍១៥រោច ខែពិសាខ ដល់ថ្ងៃអាទិត្យ ១កើត ខែជេស្ឋ ឆ្នាំមមី  អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ត្រូវនឹងថ្ងៃទី១៦  និងថ្...
19/05/2026

បន្ទាយមានជ័យ៖ ថ្ងៃសៅរ៍១៥រោច ខែពិសាខ ដល់ថ្ងៃអាទិត្យ ១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ត្រូវនឹងថ្ងៃទី១៦ និងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលាបឋមសិក្សាភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ (អ.ក.ស.វ) ក្រោមការឧបត្ថម្ភថវិកាពីម្ចាស់ជំនួយ SOLIDAR SUISSE បានរៀបចំវគ្គបណ្ដុះបណ្ដាលមួយវគ្គដែលមានរយៈពេល០២ថ្ងៃ ដល់សមាជិកក្រុមសន្សំប្រាក់(SGs) ស្ដីពី “ការតម្រង់ទិសមុនការធ្វើទេសន្តប្រវេសន៍ និងផែនការហិរញ្ញវត្ថុ” ដែលមានសមាសភាពចូលរួមពីសមាជិកក្រុមសន្សំប្រាក់ក្នុងភូមិខ្វាវលិចចំនួន១៥ នាក់ (ស្រ្តី១៥នាក់)។

គោលបំណងវគ្គបណ្ដុះបណ្ដាលនេះគឺ ដើម្បីផ្ដល់ចំណេះដឹង និងជំនាញដល់សមាជិកក្រុមសន្សំប្រាក់ ដើម្បីចែករំលែក ឬ ផ្សព្វផ្សាយបន្ដដល់សហគមន៍ ឬអ្នកត្រៀមធ្វើចំណាកស្រុក និងដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅកាន់ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីជាពលករទេសន្តរប្រវេសន៍ និងកាត់បន្ថយអំពើជួញដូរមនុស្ស និងកេងប្រវ័ញ្ចគ្រប់ទម្រង់នៅក្នុងតំបន់គោលដៅ ដែលជាលទ្ធផលនៃការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព។ ក្រៅពីនេះ ពួកគេអាចយល់ដឹងពីធនធាន ភាពខ្លាំង និងបញ្ហាប្រឈមរបស់ពួកគេ ដើម្បីដោះស្រាយ មុនការធ្វើទេសន្តរប្រវេសន៍ និងការត្រៀមសម្រាប់សមាហរណកម្ម។ ក្រៅពីនេះ ពួកគាត់អាចស្វែងយល់ពីរបៀបបង្កើតគោលដៅដោយភាពឆ្លាតវៃ និងយុទ្ធសាស្រ្តសន្សំ បង្កើនតម្លៃនៃសមភាពយេនឌ័រ និងទំនួលខុសត្រូវរួម រវាងពលករ និងក្រុមគ្រួសារនៅក្នុងការកំណត់គោលដៅ ការកសាងផែនការហិរញ្ញវត្ថុ និងការសម្រេចចិត្ត ការកំណត់ឱកាស និង អង្គការដៃគូដែលផ្តល់ការបណ្តុះបណ្តាលជំនាញ ឱកាសវិនិយោគ និងជំនួញ និងសេវាកម្មនានា។

15/05/2026

Address

#42F, Street 488, Sangkat Phsar Doem Thauv, Khan Chamkarmon
Phnom Penh

Alerts

Be the first to know and let us send you an email when CWCC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to CWCC:

Shortcuts

Share