សាលាអនុគណខណ្ឌជ្រោយចង្វារ

សាលាអនុគណខណ្ឌជ្រោយចង្វារ សាលាអនុគណខណ្ឌជ្រោយចង្វារ ទីតាំងស្ថិតនៅ វត្តមង្គលសិរីគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ

✍️នារសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ព្រះសីលរតន៍ ជា សុខស៊...
15/01/2026

✍️នារសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ព្រះសីលរតន៍ ជា សុខស៊ីណាត ព្រះរាជាគណៈថ្នាក់កិត្តិយ ព្រះធម្មធរអនុគណខណ្ឌជ្រោយចង្វារ ព្រះចៅអធិការវត្តប្រជុំសាគរ តំណាងព្រះធម្មរតនរង្សី វេង សេងពេជ្រ ព្រះគ្រូអនុគណ និមន្តដឹកនាំមន្ត្រីសង្ឃ ព្រះចៅអធិការ និងតំណាងវត្តទាំង១៦កក្នុងខណ្ឌ និងអាចារ្យគណៈកម្មការ ចូលរួមកម្មវិធីសង្ឃសន្និបាតមន្ត្រីសង្ឃសាលាគណរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយខ្លឹមសារព្រះសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមព្រះអធិបតី សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ ព្រះចុម្មុខមង្គលរង្សី ព្រះមេគណរាជធានីភ្នំពេញ នៅវត្តនន្ទមុនី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានការទទួលរៀបចំជាម្ចាស់ផ្ទះដោយសាលាអនុគណខណ្ឌមានជ័យ។

09/01/2026

✍️នៅរសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ព្រះពុទ្ធវង្ស សុខ សុខភាព ព្រះរាជាគណៈថ្នាក់ត្រី ព្រះវិន័យធរអនុគណខណ្ឌជ្រោយចង្វារ ព្រះចៅអធិការវត្តវារិន្ទព្រែកលៀប តំណាងដ៏ខ្ពង់ខ្ពស់ ព្រះធម្មរតនរង្សី វេង សេងពេជ្រ ព្រះអនុគណខណ្ឌជ្រោយចង្វារ បាននិមន្តដឹកនាំមន្ត្រីសង្ឃសាលាអនុគណ និងព្រះចៅអធិការទាំង១៦វត្តក្នុងខណ្ឌ ចុះសាកសួរសុខទុក្ខ និងជូននូវអំណោយដល់ប្រជាពលរដ្ឋគ្រួសារកងទ័ពដែលភៀសសឹក ចំនួន៤៥០គ្រួសារ​ នៅមណ្ឌលវត្តសំវរសីលា(វត្តបាក់កាំ) ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
កម្មវិធីប្រព្រឹត្តទៅដោយមានការអញ្ជើញទទួលស្វាគមន៍ពីឯកឧត្តម សុខ សានតារា អភិបាលរងខេត្តព្រះវិហារ និងអាជ្ញាធរមូលដ្ឋាន ដើម្បីសម្របសម្រួលការងារសង្គហធម៌នេះឱ្យដំណើរការទៅប្រកបដោយសាមគ្គីធម៌គួរជាទីសោមនស្ស!!!

✍️នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ព្រះពុទ្ធវង្ស សុខ សុខភ...
08/01/2026

✍️នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ព្រះពុទ្ធវង្ស សុខ សុខភាព ព្រះរាជាគណៈថ្នាក់ត្រី ព្រះវិន័យធរអនុគណខណ្ឌជ្រោយចង្វារ ព្រះចៅអធិការវត្តវារិន្ទព្រែកលៀប តំណាងដ៏ខ្ពង់ខ្ពស់ ព្រះធម្មរតនរង្សី វេង សេងពេជ្រ ព្រះអនុគណខណ្ឌជ្រោយចង្វារ បាននិមន្តដឹកនាំមន្ត្រីសង្ឃសាលាអនុគណ និងព្រះចៅអធិការទាំង១៦វត្តក្នុងខណ្ឌ ចុះសាកសួរសុខទុក្ខ និងជូននូវអំណោយដល់ប្រជាពលរដ្ឋគ្រួសារកងទ័ពដែលភៀសសឹក ចំនួន៤៥០គ្រួសារ​ នៅមណ្ឌលវត្តសំវរសីលា(វត្តបាក់កាំ) ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
កម្មវិធីប្រព្រឹត្តទៅដោយមានការអញ្ជើញទទួលស្វាគមន៍ពីឯកឧត្តម សុខ សានតារា អភិបាលរងខេត្តព្រះវិហារ និងអាជ្ញាធរមូលដ្ឋាន ដើម្បីសម្របសម្រួលការងារសង្គហធម៌នេះឱ្យដំណើរការទៅប្រកបដោយសាមគ្គីធម៌គួរជាទីសោមនស្ស!!!

😍កម្មភាពរៀបចំស្បៀង ដើម្បីត្រៀមចុះចែកជូនប្រជាពលរដ្ឋភៀសសឹកចំនួន​ ៥០០គ្រួសារ នៅខេត្តព្រះវិហារ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ខា...
04/01/2026

😍កម្មភាពរៀបចំស្បៀង ដើម្បីត្រៀមចុះចែកជូនប្រជាពលរដ្ឋភៀសសឹកចំនួន​ ៥០០គ្រួសារ នៅខេត្តព្រះវិហារ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ ទីតាំងវត្តពើងព្រះគោ ដឹកនាំដោយព្រះពុទ្ធវង្ស សុខ សុភាព ព្រះរាជាគណៈថ្នាក់ត្រី តំណាងដ៏ខ្ពង់ខ្ពស់ ព្រះធម្មរតនរង្សី វេង សេងពេជ្រ ព្រះគ្រូអនុគណខណ្ឌជ្រោយចង្វារ ដោយមានការនិមន្តចូលរួមពីព្រះចៅអធិការគ្រប់វត្តទាំង១៦នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
---------------
📌ទីតាំងរៀបចំស្បៀង​ នៅវត្តវារិន្ទព្រែកលៀប - WVPL​ សង្កាត់ព្រែកលៀប​ ខណ្ឌជ្រោយ​ចង្វារ​ ព.ស.២៥៦៩​ (០៤/០១/២០២៦)

⚡នាព្រឹកថ្ងៃអាទិត្យ ៩កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ព្រះគ្រូចរណវិសុទ្ធិ វេង ...
28/12/2025

⚡នាព្រឹកថ្ងៃអាទិត្យ ៩កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ព្រះគ្រូចរណវិសុទ្ធិ វេង សេងពេជ្រ ព្រះអនុគណខណ្ឌជ្រោយចង្វារ បាននិមន្តដឹកនាំមន្ត្រីសង្ឃសាលាអនុគណ ប្រជុំស្តីពី៖
១-ការពង្រឹងរដ្ឋបាលសង្ឃក្នុងខណ្ឌ
២-កំណត់របបប្រជុំសម្រាប់មន្ត្រីសង្ឃសាលាអនុគណ
៣-គម្រោងផែនការចុះជួយជនភៀសសឹក
📌កិច្ចប្រជុំធ្វើនៅសាលសាលាអនុគណខណ្ឌជ្រោយចង្វារ វត្តមង្គលសិរីគៀនឃ្លាំង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

 #កិច្ចប្រជុំ​      ស្តីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥​ របស់សាលាអនុគណខណ្ឌជ្រោយចង្វារនិងផ្សព្វផ្សាយខ្លឹមសារអនុសំ...
24/12/2025

#កិច្ចប្រជុំ
​ ស្តីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥​ របស់សាលាអនុគណខណ្ឌជ្រោយចង្វារ
និងផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣​
​ ក្រោមព្រះអធិបតី​ ព្រះធម្មរតនរង្សី​ វេង​ សេង​ ពេជ្រ​ ព្រះគ្រូចរណវិសុទ្ធិ​ អនុគណខណ្ឌជ្រោយចង្វារ
នៅវត្តមង្គលសិរីគៀនឃ្លាំង ថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩​ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥

Address

សាលាអនុគណខណ្ឌជ្រោយចង្វារ មានទីតាំងស្ថិតនៅវត្តមង្គលសិរីគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ
Phnom Penh
12000

Website

Alerts

Be the first to know and let us send you an email when សាលាអនុគណខណ្ឌជ្រោយចង្វារ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share