29/09/2021
*English below*.................................................
ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ២ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស. ២៥៦៥ ត្រូវនឹងថ្ងៃ ២៣ ខែកញ្ញា ឆ្នាំ២០២១ មហាវិទ្យាល័យវិទ្យាសាស្ត្រព្រៃឈើ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានសហការជាមួយសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងអង្គការកែឆ្នៃសំរាម និងការសិក្សានៅកម្ពុជា (COMPED) រៀបចំសិក្ខាសាលាផ្សព្វផ្សាយគម្រោងស្តីពី “គោលនយោបាយ និងការគ្រប់គ្រងសំណល់រឹងប្រកបដោយចីរភាព-SWAP” ដែលប្រព្រឹត្តទៅតាមរយះតាមប្រព័ន្ធអនឡាញ ZOOM។ សិក្ខាសាលានេះមានគោលបំណងសំខាន់ៗពីរ៖ ១) ដើម្បីផ្សព្វផ្សាយព័ត៌មានទូទៅរបស់គម្រោង និង២) ពិភាក្សាលើបញ្ហាប្រឈមនិងឱកាស និងគោលគំនិតគន្លឹះដើម្បីរៀបចំគោលនយោបាយលើកកម្ពស់ការអនុវត្តគម្រោងសំរាមសំណល់រឹងប្រកបដោយចីរភាពនៅកម្ពុជា។ សិក្ខាសាលានេះបានទទួលការចូលរួមពីថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូ អ្នកស្រាវជ្រាវ និងនិស្សិត នៃសាលកវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ អង្គការ ស្ថាប័ន និងវិស័យឯកជនដែលពាក់ព័ន្ធសរុបចំនួន ១០០ នាក់។ វេទិកាពិភាក្សាដោយអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសចំនួនពីររូប៖ ឯកឧត្តម ជៀក អាង ជាជំនួយការអមក្រសួងបរិស្ថាន និងលោក សំ ផល្លា ជានាយករងនៃអង្គការ COMPED ផ្តោតសំខាន់ទៅលើបញ្ហាប្រឈម និងឱកាសក្នុង ការអនុវត្តការគ្រប់គ្រងសំរាមសំណល់រឹងនៅកម្ពុជា។
On 23rd September 2021, the Faculty of Forest Sciences of the Royal University of Agriculture has collaborated with University of Heng Samrin Thboungkhmum, and organization of waste processing and education in Cambodia (COMPED), organized a dissemination workshop on "Sustainable Solid Waste Management and Policy-SWAP" through ZOOM online. The workshop has two main objectives: 1) to provide a general overview about the project, and 2) to discuss the challenges and opportunities and key concepts to develop policies and to improve the implementation of sustainable solid waste management projects in Cambodia. The workshop was attended by high management level, professors, researchers and students of the Royal University of Agriculture, University of Heng Samrin Thboungkhmum, NGOs and relevant private sectors totally 100 participants. The panel discussion with participation from the two distinguished speakers H.E Chiek Ang, Advisor attached to the Ministry of Environment and Mr. Sam Phalla, Deputy Director of COMPED, focused on the challenges and opportunities for solid waste management in Cambodia.