Cambodian Disabled People's Organisation (CDPO)

Cambodian Disabled People's Organisation (CDPO) CDPO was established in 1994 and working toward becoming the Voice of People with Disabilities in Cam

CDPO was established in 1994 as a movement of Cambodian people with disabilities. CDPO is a membership-based, non-governmental organization, representing people with disability in Cambodia and workings towards becoming “the voice of PWD in Cambodia”. CDPO has differentiated itself from other Cambodian disability organizations by building a national network of member Disabled People's Organizations

(DPOs)/Women with Disabilities Forums (WWDFs). CDPO does not to provide services or material benefits to DPOs/WWDFs, but rather represents DPOs/WWDFs nationally and advocates for their rights and interests as well as builds their rights awareness and capacity.

21/08/2026
21/08/2026
12/08/2026
11/08/2026
11/08/2026
រាជធានីភ្នំពេញ, ថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ អង្គការជនពិការកម្ពុជា (អ.ព.ក) បានរៀបចំកិច្ចប្រជុំពិភាក្សាស្ដីពី ការណែនាំអ...
10/08/2026

រាជធានីភ្នំពេញ, ថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ អង្គការជនពិការកម្ពុជា (អ.ព.ក) បានរៀបចំកិច្ចប្រជុំពិភាក្សាស្ដីពី ការណែនាំអំពីសកម្មភាពគម្រោង “ភាពជាដៃគូដើម្បីធ្វើឱ្យប្រសើរនូវសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (CLIMB)” ទៅកាន់អង្គការតំណាងជនមានពិការភាព និងវេទិកាស្រ្តីនិងកុមារពិការ ក្នុងគោលបំណង៖

១) ដើម្បីណែនាំអំពីការអនុវត្តសកម្មភាពគម្រោង និងការពិភាក្សា លើកិច្ចសហការណ៍ប្រកបដោយតម្លាភាព គណនេ្យភាព និងប្រសិទ្ធភាព លើការអនុវត្តកម្មវិធីទឹកសា្អត និងអនាម័យ។

២) ការកសាងទំនាក់ទំនងរវាងអង្គការជនពិការកម្ពុជា (អ.ព.ក) អង្គការតំណាងជនពិការ និងវេទិកាស្រ្តីនិងកុមារពិការ ក្នុងការជំរុញ និងកម្ពស់ការចូលរួមរបស់អង្គការតំណាងជនពិការ វេទិកាស្រ្តីនិងកុមារពិការ ព្រមទាំងជនមានពិការភាព និងក្រុមងាយរងគ្រោះ ប្រកបដោយប្រសិទ្ធភាព។

៣) ដើម្បីឆ្លុះបញ្ចាំងទិសដៅ និងកំណត់អំពីផែនការសកម្មភាពគម្រោងរួមគ្នា។

៤) ចងក្រងជាយុទ្ធសាស្រ្ត លើកកម្ពស់សមត្ថភាពដល់អង្គការតំណាងជនពិការ និងវេទិកាស្រ្តីនិងកុមារពិការ។

៥) ការផ្ដល់ធាតុចូលពីអង្គការតំណាងជនពិការ និងវេទិកាស្រ្តីនិងកុមារពិការ ក្នុងការអនុវត្តនៃសកម្មភាពគម្រាង។

កិច្ចប្រជុំដែលមានសមាសភាពអញ្ជើញចូលរួមសរុបចំនួន ៩នាក់ (ស្រី ២ នាក់) ក្នុងនោះមានពិការភាពសរុប ៨នាក់ (ស្រី២នាក់) មកពីអង្គការតំណាងជនមានពិការភាព និងវេទិកាស្រ្តីនិងកុមារពិការ ស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

អង្គការជនពិការកម្ពុជា​ (អ.ព.ក) ជាអង្គការមិនមែនរដ្ឋាភិបាល តំណាងឲ្យជនមានពិការភាពគ្រប់ប្រភេទ គ្រប់ភេទ និងគ្រប់វ័យ ព្រមទាំងធ...
09/08/2026

អង្គការជនពិការកម្ពុជា​ (អ.ព.ក) ជាអង្គការមិនមែនរដ្ឋាភិបាល តំណាងឲ្យជនមានពិការភាពគ្រប់ប្រភេទ គ្រប់ភេទ និងគ្រប់វ័យ ព្រមទាំងធ្វើការដើម្បីជា “សំលេងជនមានពិការភាពក្នុងប្រទេសកម្ពុជា ដើម្បីធ្វើឲ្យពួកគាត់មានភាពអង់អាចក្នុងការចូលរួមយ៉ាងពេញលេញ និងស្មើភាពគ្នា ហើយរស់នៅដោយសេចក្តីថ្លៃថ្នូរក្នុងសង្គម”។​

ដោយបានឃើញ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ថ្មីៗនេះ​ មានគេហទំព័រមួយ លោកមេឃុំ ចិត្តធម៌ បានបង្ហោះវីដេអូចែកចាយ​ ស្តីពី សង្គមមានភាពស្នើគ្នា! និងលោកបានលើកឡើងថា៖ ជាស្រ្តីមានពិការភាពហើយ ត្រូវមករងការរើសអើង ជេរប្រមាថគ្នាបែបនេះទៀត។

អង្គការជនពិការកម្ពុជា ស្នើរសុំ ស្ថាប័ន្នពាក់ព័ន្ធ ចាត់វិធានការ អប់រំណែនាំដល់បុគ្គលមួយចំនួនតូចដែលបានចូលផ្តល់មតិយោបល់ នៃការរើងអើង ជេរប្រមាថ​ មាក់ងាយ មិនផ្តល់តម្លៃដល់ស្រ្តីមានពិការភាព ដែលជាទង្វើមួយប្រាស់ចាកទាំងស្រុងពីច្បាប់ជាតិ និងអន្តរជាតិនៃជនមានពិការភាព ។

អបអរសាទរ ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣២ និងលើកទី២២ នៅកម្ពុជា ក្រោមប្រធានបទ «ការលើក តម្កើងតួនាទីឆ្មប ជាជនជាត...
09/08/2026

អបអរសាទរ ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣២ និងលើកទី២២ នៅកម្ពុជា ក្រោមប្រធានបទ «ការលើក តម្កើងតួនាទីឆ្មប ជាជនជាតិដើមភាគតិច ដើម្បីការពារជីវិត និងលើកកម្ពស់សុខុមាលភាព» ដែលផ្តោតសំខាន់ លើការការពារ និងថែរក្សាចំណេះដឹងប្រពៃណី ដោយផ្សារភ្ជាប់ជាមួយនឹងវិស័យសុខាភិបាលបែបទំនើប ក្នុងការ រួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពនៅតាមសហគមន៍ជនជាតិដើមភាគតិច។

08/08/2026

ប្អូនស្រីពេជ្រជាយុវសិស្សដែលមានពិការភាពភ្នែកមួយរូបក្នុងចំណោមយុវសាសិស្សដែលមានពិការភាពជាច្រើនរូបទូទាំងប្រទេសកម្ពុជាកំពុងត្រៀមខ្លួនយ៉ាងម៉ត់ចត់ដើម្បីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី 10 ខែសីហាឆ្នាំ 2026 ខាងមុខនេះ។ សូមជូនពរឱ្យការប្រឡងរបស់ប្អូនស្រីប្រកបដោយភាពជោគជ័យនិងបាននិទ្ទេសល្អ ពិការភាពមិនមែនជាឧបសគ្គរារាំងការអភិវឌ្ឍចំណេះដឹងឡើយ។

Address

No. 469, Street No. 89BT, Tnot Chrum Village, Sangkat Boeung Tumpun II, Khan Meanchey
Phnom Penh
12351

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85523221823

Alerts

Be the first to know and let us send you an email when Cambodian Disabled People's Organisation (CDPO) posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share