17/09/2026
[English below]
កាលពីថ្ងៃទី ១៤ ១៥ ១៦ ខែ កញ្ញា ឆ្នាំ២០២៦ ក្រុមការងារគម្រោង «ការរៀនសូត្ររបស់សិស្សានុសិស្សលើគំនិតផ្តួចផ្ដើមនៃសកម្មភាពឆ្ពោះទៅរកសុវត្ថិភាពបរិស្ថាន (CLIMATE)» បានអនុវត្តសកម្មភាពតាមដាន និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ដើម្បីបង្កើនគុណភាព និងប្រសិទ្ធភាពនៃការអនុវត្តគម្រោង ព្រមទាំងពង្រឹងគុណភាព និងប្រសិទ្ធភាពនៃដំណើរការក្លឹបនៅតាមសាលារៀនចំនួន 10 រួមមាន បឋមសិក្សាក្រាំងស្គារ បឋមសិក្សាក្រាំងលាវ បឋមសិក្សាមេលំ បឋមសិក្សាពោធិ៍ វិទ្យាល័យតេជោហ៊ុនសែនទឹកហូត វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនរលាប្អៀរ(ត្បូង) វិទ្យាល័យហ៊ុនសែនកំពង់លែង វិទ្យាល័យហ៊ុនសែនបរិបូរណ៍ វិទ្យាល័យហ៊ុនសែនទួលខ្ពស់ និង វិទ្យាល័យទ័ពស្រូវ។ សកម្មភាពនេះក៏មានគោលបំណងពង្រឹងសមត្ថភាពអ្នកគ្រប់គ្រងក្លឹបបណ្ណាល័យ និងគ្រូបង្រៀន និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងក្នុងអំឡុងពេលអនុវត្តគម្រោង។ សកម្មភាពនេះមានការចូលរួមពីសមាសភាពក្រុមបច្ចេកទេស រួមមានតំណាងពី មន្ទីរអប់រំ យុវជន និងកីឡា និង មន្ទីរបរិស្ថាន។
On September 14-15-16, 2026, the project team of “Students’ Learning on Initiatives and Actions Toward Environmental Safety (CLIMATE)” conducted monitoring and technical support activities to enhance the quality and effectiveness of project implementation, as well as to strengthen the quality and effectiveness of club operations in the 10 target schools. These schools include Krang Skea Primary School, Krang Leav Primary School, Melom Primary School, Po Primary School, Techo Hun Sen Tek Hot Secondary School, Bun Rany Hun Sen Rolea B’ier (South) Secondary School, Hun Sen Kampong Leng Secondary School, Hun Sen Boribo Secondary School, Hun Sen Tuol Kpos Secondary School, and Top Srov Secondary School. The activity also focused on enhancing the capacity of club managers and teachers and providing technical support to address challenges that arise during project implementation. The activity was attended by members of the chnical team, including representatives from the Department of Education, Youth and Sport and the Department of Environment.