Hun Makara

Hun Makara Social Media Online

សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ សូមគោរពជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ុនសុខា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជ...
13/04/2026

សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ សូមគោរពជូនចំពោះ

ឯកឧត្តមបណ្ឌិត ហ៊ុនសុខា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ ព្រមទាំង បុត្រាបុត្រី

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ គ.ស.២០២៦

សូម ឯកឧត្ដម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ ជួបប្រទះនូវសិរីសួស្ដី ជ័យមង្គល វិបុលសុខ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លារ ប្រាជ្ញាឈ្លាសវៃ និងសូមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

31/12/2025

ពេលចប់សង្គ្រាម! ចាំកូនជូនឪមកមើលគំនូររូបរបស់កូន.😭❤️‍🩹

31/12/2025

នេះគឺជាមេរៀនដែលកូនខ្មែរត្រូវចងចាំ និងរៀនសូត្រ ដេីម្បីភាពថ្កុំថ្កើងនៃប្រទេសជាតិ 🇰🇭

ថ្នាក់ដឹកនាំនិងសមាជិកសមាជិកា ទាំងអស់នៃ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ទាំងអស់រួមគ្នាលើកកម្ពស់ គុណតម្លៃ និងវប្បធម...
29/12/2025

ថ្នាក់ដឹកនាំនិងសមាជិកសមាជិកា ទាំងអស់នៃ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ទាំងអស់រួមគ្នាលើកកម្ពស់ គុណតម្លៃ និងវប្បធម៌សន្តិភាព និងប្តេជ្ញាការពារ ថែរក្សាសន្តិភាព ដែលជាគ្រឹះដ៏រឹងមាំ និងមានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍវិស័យមុខងារសាធារណៈរបស់កម្ពុជា និងសេចក្តីសុខចម្រើនប្រកបដោយអភិវឌ្ឍ និងវិបុលភាពនៃប្រជាជាតិកម្ពុជា។

សម្ព័ន្ធយុវជនសេនាមរតកសន្តិភាព សូមសម្តែងការអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» និងទិវាបញ្ចប់សង្គ្រាមនៅកម្ពុជា តាមរយៈការអនុវត...
29/12/2025

សម្ព័ន្ធយុវជនសេនាមរតកសន្តិភាព សូមសម្តែងការអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» និងទិវាបញ្ចប់សង្គ្រាមនៅកម្ពុជា តាមរយៈការអនុវត្តនយោបាយ ឈ្នះឈ្នះ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ ជាការរម្លឹកដឹងគុណ និងចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរសស្នេហាជាតិ និងវីរនារីស្នេហាជាតិរបស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូ យ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ ទាំងសមរភូមិសង្គ្រាម ទាំងសមរភូមិការទូត ទាំងសមរភូមិ នយោបាយ រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា ហើយសម្រេចបាននូវ ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខសន្តិភាពពេញផ្ទៃប្រទេស នៅព្រះរាជាណាចក្រកម្ពុជា។

សេចក្តីបំភ្លឺព័ត៌មាន!ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជន និងបណ្តាញស...
29/03/2025

សេចក្តីបំភ្លឺព័ត៌មាន!
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មាន ជ្រាប ពាក់ព័ន្ធករណីជនសង្ស័យធ្វើសកម្មភាពយកអាវុធភ្ជង់រថយន្តអ្នកធ្វើដំណើរជិះគេចខ្លួននៅចំណុចផ្លូវល្បឿនលឿន។

ចំពោះករណីខាងលើនេះ ជាករណី (ឆក់) ដោយមានមុខសញ្ញា ចំនួន០២នាក់ ជិះម៉ូតូ ០២គ្រឿង ធ្វើសកម្មភាព ឆក់ ទៅលើជនរងគ្រោះកំពុងជិះម៉ូតូ នៅចំណុចផ្លូវជាតិលេខ៤ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ និងជនសង្ស័យ ០១នាក់ទៀតរត់គេចខ្លួន។ ក្នុងពេលកិច្ចប្រតិបត្តិការដែលសមត្ថកិច្ចដេញតាមជនសង្ស័យរត់គេចខ្លួននេះ ជនសង្ស័យបានផ្ទុះអាវុធមកលើកម្លាំងសមត្ថកិច្ចយើង ហើយកម្លាំងសមត្ថកិច្ចបានស្ទាក់និងបានដេញមុខសញ្ញានេះត្រឡប់មកខាងផ្លូវជាតិលេខ៥១ វិញ។ ពេលនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ចំណែក ០១នាក់ទៀតរត់គេចខ្លួនទៅផ្លូវល្បឿនលឿន និងបានភ្ជង់រថយន្តជនរងគ្រោះក្នុងរូបភាពនោះជិះគេចខ្លួន។

បញ្ជាក់ ៖ ករណីនេះ មិនមែនជាករណី ប្លន់ នៅផ្លូវល្បឿនលឿននោះទេ ជាករណី ឆក់ ជនរងគ្រោះជិះម៉ូតូ នៅចំណុចផ្លូវជាតិលេខ៤។

បច្ចុប្បន្ន កម្លាំងជំនាញពាក់ព័ន្ធកំពុងតាមស្វែងរកជនសង្ស័យដែលរត់គេចខ្លួន។

អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប តាមការការគួរ!

អបអរសាទរ ពិធីបុណ្យទន្លេលើកទី៩  ក្រោមប្រធានបទ « គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ » ដើម្បីលើកកម្ពស់ត...
21/03/2025

អបអរសាទរ ពិធីបុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ « គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ » ដើម្បីលើកកម្ពស់តម្លៃនៃផលិតផលក្នុងស្រុក ជំរុញសេវាកម្មទេសចរណ៍ និងផ្សព្វផ្សាយតំបន់សក្ដានុពលទេសចរណ៍នៅខេត្តជាប់ដងទន្លេ ក្នុងព្រះរាជាណាចក្រកម្ពុជា

ខេត្តតាកែវ ថ្ងៃទី ២១, ២២ និង២៣ ខែមីនា ឆ្នាំ២០២៥

ពាក្យ ១០​ឃ្លា ​ម៉ែ​តែង​លាក់ បើ​អ្នក​បាន​ឮ​ អាច​ស្រក់​ទឹក​ភ្នែក១. ម៉ែ​យំ​ព្រោះ​កូនពេល​ដឹង​ខ្លួន​មាន​ផ្ទៃ​ពោះ ម៉ែ​ស្រក់​ទឹ...
25/08/2023

ពាក្យ ១០​ឃ្លា ​ម៉ែ​តែង​លាក់ បើ​អ្នក​បាន​ឮ​ អាច​ស្រក់​ទឹក​ភ្នែក

១. ម៉ែ​យំ​ព្រោះ​កូន

ពេល​ដឹង​ខ្លួន​មាន​ផ្ទៃ​ពោះ ម៉ែ​ស្រក់​ទឹក​ភ្នែក ព្រោះ​សប្បាយ​ចិត្ត​ពេក​រក​អ្វី​មក​ប្រៀប​​ពុំ​បាន។ ពេល​ប្រសូត​បុត្រ​ភ្ងា​រួច​បាន​ពរ​ភ្លាម ម៉ែ​ហូរ​ទឹក​ភ្នែក​ម្ដង​ទៀត ដោយ​ហេតុ​ឃើញ​កូន​កើត​មក​មាន​សព្វ​មាន​គ្រប់ ក្លាយ​ជា​សមាជិក​ថ្មី​ក្នុង​សន្តាន​ចិត្ត​អាណិត​មេត្តា។ រីក​រាយ ខ្លាច​រអា អាណិត ស្រឡាញ់ សុទ្ធតែ​ធ្វើ​ឲ្យ​ម៉ែ​ស្រក់​ទឹក​ភ្នែក​ទប់​មិន​ជាប់។ ពេល​កូន​យំ ម៉ែ​នៅ​មិន​សុខ​ទប់មិន​​បាន យំ​តាម​កូន... ដឹង​ទេ​គ្រប់​យ៉ាង​ព្រោះ​ម៉ែ​ស្រលាញ់​កូន ទើប​ទឹក​ភ្នែក​ម៉ែ​ងាយ​ស្រក់​យ៉ាង​នេះ។

២. ម៉ែ​ចង់​ចម្អិន​អាហារ​ឲ្យ​កូន​

រហូត​ដង្ហើម​ចុង​ក្រោយសេចក្ដី​សុខ​របស់​ម៉ែ អាច​ឃើញ​កូន​ធំធាត់ មាន​សុខភាព​ល្អ។ ពេល​ម៉ែ​ឃើញ​កូន អង្គុយ​ចាំ​អាហារ​បើក​ភ្នែក​ក្រឡង់​ដោយ​ភាព​ហេវហត់ ម៉ែ​ប្រញាប់​រួស​រាន់​ធ្វើ​ម្ហូប​សម្រាប់​កូន។ មាន​សុភមង្គល​បំផុត ឃើញ​កូន​​សប្បាយ​ចិត្ត​ពេល​ទទួល​ទាន​អាហារ ប្រាប់​ម៉ែ​ថា​ឆ្ងាញ់​ណាស់។ ទោះ​ពេល​​ម៉ែ​ចាស់ ធ្លាក់​ទឹក​ដៃ ម្ហូប​លែង​ឆ្ងាញ់​ដូច​មុន តែ​សង្ឃឹម​ថា​អាច​ធ្វើ​ឲ្យ​កូន​បាន​ញ៉ាំ​ទៀត កុំ​ធុញ​នឹង​ម៉ែ​អី​ណា។

៣. ម៉ែ​ឈឺ​ណាស់

៩​ខែ ១០​ថ្ងៃ ម៉ែ​រង​ទុក្ខ រស់​នៅ​មិន​សុខ​ព្រោះ​តែ​ព្រួយ ឯ​ខ្លួន​ប្រាណ​វិញ​ចាញ់​ឥត​ស្បើយ នេះ​ហើយ​ឈឺ​ព្រោះ​ពរ​ពោះ​កូន​។ ពេល​កូន​ប្រសូត ម៉ែ​ត្រូវ​ឈឺ​ម្ដង​ទៀត ឈឺ​រហូត​ពេល​ខ្លះ​មិន​អាច​នឹង​ថ្លាថ្លែង​បាន។ ពេល​កូន​បោច​សក់​ម៉ែ ពេល​កូន​ខាំ​ម៉ែ ពេល​កូន​ខ្ញាំ​ម៉ែ ពេល​កូន​បៅ ដឹង​ទេ​ថា​ម៉ែ​ឈឺ​ណាស់ តែ​មិន​ខឹង​ទេ សប្បាយ​ចិត្ត​ដែល​កូន​រស់​រវើក មាន​កម្លាំង។ រាងកាយ​ម៉ែ អាច​ឲ្យ​ឈឺ តែ​មិន​អាច​ឲ្យ​ឈឺ​ដល់​កូន​ទេ រាងកាយ​ម៉ែ​អាច​ឈឺ តែ​មិន​អាច​ឲ្យ​កូន​យំ​ទេ។ ទោះ​ម៉ែ​ឈឺ​យ៉ាង​ណា​ក៏​មិន​ហា​ស្តី ព្រោះ​ខ្លាច​កូន​មិន​សប្បាយ​ចិត្ត។​

៤. ម៉ែ​​ខ្លាចណាស់

ចាប់​តាំង​ពី​ពេល​ពពោះ រហូត​ដល់​ពេល​ប្រសូត ម៉ែ​តែង​តែ​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ការពារ​កូន ព្រោះ​ម៉ែ​ខ្លាច​បាត់​បង់​កូន។ ម៉ែ​ប្រែ​ជា​មនុស្ស​ចង្អៀត​ចង្អល់​ចំពោះ​អ្នក​ដទៃ មិន​ឲ្យ​គេ​ពរ​កូន ព្រោះ​ខ្លាច​គេ​មិន​ប្រយ័ត្ន ​កូន​ធ្លាក់​ពី​ដៃ។ ពេល​កូន​​ទៅ​ណា មក​ណា ម៉ែ​ខ្លាច​កូន​មាន​គ្រោះ​ថ្នាក់ ត្រូវ​នៅ​ចាំ​មាត់​ទ្វារ​ផ្ទះ មិន​ថា​យប់ ឬ​ថ្ងៃ។ កុំ​គិត​ថា​ម៉ែ​តឹង​តែង​ចំពោះ​កូន ធ្វើ​បែប​នេះ​ក៏​ព្រោះ​ខ្លាច​បាត់​បង់​កូន។

៥. ម៉ែ​ដឹង​ថា​ម៉ែ​មិន​ល្អ​គ្រប់​យ៉ាង​ទេ

ម៉ែ​តែង​តែចង់​ធ្វើ​ជា​ម្ដាយ​ដ៏​ល្អ​ឥត​ខ្ចោះ​ម្នាក់ ប៉ុន្តែ​ម៉ែ​ធ្វើ​មិន​បាន។ ពេល​ខ្លះ​ម៉ែ​ស្អប់​ខ្លួន​ឯង ដែល​មិន​អាច​ធ្វើ​អ្វី​តាម​កូន​ចង់​បាន។ អ្វី​ដែល​អាច​រៀន​បាន ម៉ែ​នឹង​ប្រឹង​រៀន​បន្ថែម​ទៀត ដើម្បី​ធ្វើ​ជា​អ្នក​ម្ដាយ​ដ៏​ល្អ​ម្នាក់​របស់​កូន។ ​​

៦. ម៉ែ​ចូល​ចិត្ត​មើល​​កូន​គេង

ម៉ែ​គេង​មិន​លក់ ព្រោះ​លង់​នឹង​ភាព​គួរ​ឲ្យ​ស្រលាញ់ ពេល​កូន​គេង លង់​នឹង​មុខ​ដ៏​គួរ​ឲ្យ​ក្នាញ់។ ពេល​កូន​គេង​មិន​លក់ ម៉ែ​តែង​ច្រៀង​បំពេ ទោះ​ម៉ែ​ត្រូវ​នឿយ​ហត់​ប៉ុនណា​ក៏​មិន​គិត។ ពេល​គេង​លក់ ម៉ែ​ត្រូវ​នៅ​ចាំ​មើល​កូន​ទៀត ខ្លាច​កូន​ភ្ញាក់ ឃើញ​កូន​អាច​គេង​លក់​ស្កប់​ស្កល់​ទើប​ម៉ែ​បាន​ស្ងប់។

៧. ម៉ែ​ត្រូវ​ពរ​កូន​អស់​ច្រើន​ខែ

​ម៉ែ​ត្រូវ​រៀន​ពរ​កូន ពេល​ចម្អិន​អាហារ ពេល​បោស​សម្អាត និង​ពេល​រៀប​ចំ​ផ្ទះ ព្រោះ​មាន​តែ​ម៉ែ​ទេ​ដែល​អាច​ធ្វើ​បាន​បែប​នេះ។ ម៉ែ​បី​កូន​ឲ្យ​គេង អង្រួន​កូន​ឲ្យ​បាត់​យំ ម៉ែ​ត្រូវ​ផ្លាស់​ប្ដូរ​គ្រប់​យ៉ាង​ដើម្បី​កូន។ ដៃ​ម៉ែ​រោយ​ណាស់ ចង្កេះ​ម៉ែ​ចុក​ណាស់ តែ​ម៉ែ​សប្បាយ​ចិត្ត​ពេល​បាន​ពរ​កូន។

៨. ម៉ែ​ឈឺ​ចាប់​ណាស់ ពេល​ឮ​កូន​យំ

គ្មាន​អ្វី​ឈឺ​ចាប់​សម្រាប់​អ្នក​ម្ដាយ ជាង​ពេល​ឃើញ​កូន​យំ​នោះ​ទេ។ពេល​កូន​រត់​មក​រក​ម៉ែ​ដោយ​ទឹក​ភ្នែក​ហូរ​រហាម ម៉ែ​ព្យាយាម​ធ្វើ​កាយ​វិការ​ក្រមិចក្រមើម ដើម្បី​លួង​កូន​ឲ្យ​បាត់​យំ។

៩. កូន​ជា​មនុស្ស​ទី​មួយ​ជា​និច្ច

មក​ពី​ធ្វើការ​វិញ ទោះ​ម៉ែ​ហត់ ឬ​ងងុយ​គេង​យ៉ាង​ណា ក៏​ម៉ែ​ត្រូវ​មើល​ថែ​កូន​មុន។ ពេល​កូន​​ឃ្លាន ម៉ែ​ចម្អិន​អាហារ​ឲ្យ​កូន ពេល​កូន​ពិបាក​ចិត្ត ម៉ែ​លួង​កូន និយាយ​លេង​ជាមួយ​កូន។ ម៉ែ​ប្រើ​កម្លាំង​ទាំង​អស់​ដែល​ខ្លួន​មាន​ដើម្បី​ឲ្យ​កូន​សប្បាយ​ចិត្ត ហើយ​តែង​ទុក​កូន​សំខាន់​ជាង​ខ្លួន​ឯង។

១០. គ្រប់​យ៉ាង​ម៉ែ​អាច​ធ្វើ​បាន​ដើម្បី​កូន

គ្មាន​ការងារអ្វី​​ដែល​ពិបាក​ជាង​ធ្វើ​ជា​ម្ដាយ​គេ​ទេ ប៉ុន្តែ​ទោះ​ពិបាក​យ៉ាង​ណា​ក៏​ម៉ែ​អាច​ធ្វើ​បាន​ដើម្បី​កូន​ដែរ ព្រោះ​ម៉ែ​សប្បាយ​ចិត្ត​ពេល​បាន​នៅ​ជិត​កូន។ ទោះ​បី​ជា​មាន​ការ​ឈឺ​ចាប់ មិន​បាន​ដេក​ពួន ត្រូវ​ភ្ញាក់​ពី​យប់ ប៉ុន្តែ​ម៉ែ​នៅ​តែ​អាច​ធ្វើ​បាន ដើម្បី​កូន​ម្នាក់​គត់។

មាន​អ្វី ចង់​និយាយ​ទៅ​កាន់​អ្នក​ម្ដាយ​វិញ​ទេ?

អត្ថបទ៖ វិសាល

ដឹងមូលហេតុហើយ! ទំនាស់ពាក្យសម្ដី រឿងផ្នូរកប់លើដី ខ្មាន់កាំភ្លើងបានបាញ់រះទៅលើប្ដីប្រពន្ធមួយគូ បណ្ដាល ឲ្យប្រពន្ធស្លាប់ខណៈប្...
12/05/2023

ដឹងមូលហេតុហើយ! ទំនាស់ពាក្យសម្ដី រឿងផ្នូរកប់លើដី ខ្មាន់កាំភ្លើងបានបាញ់រះទៅលើប្ដីប្រពន្ធមួយគូ បណ្ដាល ឲ្យប្រពន្ធស្លាប់ខណៈប្ដី រងរបួសធ្ងន់

កំពង់ចាម៖ ករណីឃាតកម្មនេះ ស្ថិតនៅភូមិអណ្ដូងត្រាំង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីវេលាម៉ោង ១២ និង ០០នាទី ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៣នេះ។

ជនរងគ្រោះមានឈ្មោះ (ប្ដី) ផុន សុភ័ណ្ឌ រងរបួសធ្ងន់ធ្ងរ រីឯ(ប្រពន្ធ) ជិន ចាន់ណា បានស្លាប់។ជនសង្ស័យមានឈ្មោះ ឆេង សេង ហៅធីវ(ខ្មាន់កាំភ្លើង)

ដោយឡែកដំបូងឡើយ ជនរងគ្រោះបានទាក់ទងទៅជនសង្ស័យ( ត្រូវជាប្អូនជីទួតមួយ) ឱ្យមកពិភាក្សាគ្នាពាក់ព័ន្ធនឹងរឿងផ្នូរបានកប់លើដីរបស់គាត់។ ក្រោយមកជនសង្ស័យបានបើករថយន្តទៅដល់ផ្ទះជនរងគ្រោះពិភាក្សា គ្នាតែមិនត្រូវគ្នា ក៏មានការឈ្លោះប្រកែកពាក្យសំដី។ខណៈនោះជនសង្ស័យបានស្ទុះទៅដាល់ជនរងគ្រោះចំផ្ទៃមុខ មួយដៃ រួចដកកាំភ្លើងខ្លីពីចង្កេះបាញ់រះចំនួន ៥ទៅ៦គ្រាប់ ទៅលើជនរងគ្រោះបណ្ដាឲ្យជនរងគ្រោះ របួសចំប្រអប់ដៃខាងស្ដាំ និងប្រពន្ធត្រូវចំខ្ទង់ច្រមុះ បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

ក្រោយធ្វើសកម្មភាពខ្មា.ន់កាំភ្លើងបានបើករថយន្តគេចខ្លួនបាត់។

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ សហការជាមួយកម្លាំងប៉ុស្តិ័នគរបាលរដ្ឋបាលស្រម៉រ បានចុះទៅដល់ កន្លែងកើតហេតុ បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ នឹងធ្វើការស្រាវជ្រាវតាមដានរកជនសង្ស័យ ដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់៕

ក្រុមការងារសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសាកលសន្តិភាព ចុះសួរសុខទុក្ខនិងនាំយកថវិកាជូនក្រុមគ្រួសារ លោក ងួន ផល្លា និពន្ធនាយករង...
07/05/2023

ក្រុមការងារសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសាកលសន្តិភាព ចុះសួរសុខទុក្ខនិងនាំយកថវិកាជូនក្រុមគ្រួសារ លោក ងួន ផល្លា និពន្ធនាយករងគេហទំព័រភីភីធីញូស៍ ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីពេទ្យ

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ លោក ប៉ាល់ សៅជាតិ អគ្គលេខាធិការរង តំណាងលោក ហ៊ុន មករា ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសាកលសន្តិភាព បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយកថវិកាសប្បុរសធម៌ជូនដល់ លោក ងួន ផល្លា និងក្រុមគ្រួសារ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ។

ក្នុងនោះក៏មានការអមដំណើរពី សំណាក់ លោក អ៊ុក សារឹម អនុប្រធានលេខាធិការដ្ឋាន និងលោក អ៊ុន សារឿន ប្រធានការិយាល័យទំនាក់ទំនងផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោក ប៉ាល់ សៅជាតិ អគ្គលេខាធិការរង បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ លោកប្រធានសមគម ព្រមទាំងសមាជិកសមាជិការនៃសមាគមទាំងអស់ជូនចំពោះក្រុមគ្រួសាររបស់ លោក ងួន ផល្លា ដែលជាសមាជិក សមគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាពផងដែរ។

លោក ប៉ាល់ សៅជាតិ បានបន្ថែមថា ថវិកាសប្បុរសជនចូលរួមជួយ ថ្វីត្បិតមិនច្រើនណាស់ណាទេ ប៉ុន្តែយ៉ាងណាក៏អាចជួយសម្រួលក្នុងការចែករំលែកការលំបាកក្នុងគ្រាអាសន្នអន់ក្រមួយគ្រាផងដែរ។

លោក ងួន ផល្លា បានសម្ដែងនូវការត្រេកអរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃសមាគម ដែលតែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខបងប្អូនអ្នកសារព័ត៌មាន ដែលមានជីវភាពខ្វះខាត ជំងឺឈឺស្កាត់ លំបាកកន្លងមក។

សប្បុរសជនដែលបានចូលរួមជួយឧបត្ថម មូលនិធិមិត្តរួមអាជីព មាន ៖
១-លោក ហ៊ុន មករា ៥ មុឺនរៀល
២-លោក ប៉ាល់ សៅជាតិ (រហស្សនាម ពន្លឺពេជ្រ) ឧបត្ថម្ភ ១០ ដុល្លា
៣-លោក យ៉េប ហាំ (រហស្សនាម ភ្នំដា) ឧបត្ថម្ភ ១០ ដុល្លា
៤-លោក អ៊ុក សារឹម (រហស្សនាម ពន្លឺពេជ្រ២) ឧបត្ថម្ភ ១០ ដុល្លា
៥-លោក ជួន ឌីណា (រហស្សនាម ពន្លឺពេជ្រ១៦) ឧបត្ថម្ភ ២មុឺនរៀល
៦-លោក អ៊ុន សារឿន (រហស្សនាម ពន្លឺពេជ្រ៥) ឧបត្ថម្ភ ៣មុឺនរៀល
៧-លោក វណ្ណា ប៊ុនហួរ (រហស្សនាម ពន្លឺពេជ្រ១០៩) ឧបត្ថម្ភ ៥ ដុល្លា
៨-លោកស្រី អ៊ា សាភ័ន (រហស្សនាម ពន្លឺពេជ្រ១១០) ឧបត្ថម្ភ ៥ ដុល្លា
៩-លោក ច័ន្ទ សុភារិទ្ធ (រហស្សនាម ពន្លឺពេជ្រ៧២) ឧបត្ថម្ភ ៥ ដុល្លា
១០-លោក សុង ភា (រហស្សនាម ពន្លឺពេជ្រ៩៧) ឧបត្ថម្ភ ២មុឺន
១១-លោក ពោ ពិសិដ្ឋ (រហស្សនាម ពន្លឺពេជ្រ៤៧) ឧបត្ថម្ភ ១០ ដុល្លា
១២-ព្រៃគុប០១ ឧបត្ថម្ភ ៥ មុឺនរៀល
១៣-ព្រះខន្ត០៩ ឧបត្ថម្ភ ៥ មុឺនរៀល
១៤-លោកស្រី ភី ធារ៉ា (រហស្សនាម ពន្លឺពេជ្រ១១១) ឧបត្ថម្ភ ២មុឺនរៀល
១៥-លោក ប៉ែន នួច (រហស្សនាម ពន្លឺពេជ្រ៤៨) ឧបត្ថម្ភ ៥ ដុល្លា

សរុប លុយខ្មែរ ២៦មុឺន និង ដុល្លា ៦០ ដុល្លា

សូមបញ្ជាក់ថា សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសាកលសន្តិភាពដែលមាន លោក ហ៊ុន មករា ជាប្រធានមិនដែលព្រងើយកន្តើយឡើយ តែងតែយកចិត្តទុកដាក់គ្រប់ពេលវេលាចំពោះសមាជិកនៃសមាគមទាំងអស់ដែលជួបបញ្ហាមិនថាតិចក្ដីច្រើនក្ដីនោះទេ
ដូចសុភាសិតចឺងថា ជួយគ្នាក្នុងគ្រាក្រ មានមិត្តល្អក្នុងគ្រាមានអាសន្ន៕

ចាប់បានហើយ!ល្បង២នាក់ ដែលបន្លំខ្លួនធ្វើជាសមត្ថកិច្ចឆែកឆេរប្រជាពលរដ្ឋ តាមដងផ្លូវ ចាប់បានម្នាក់ហើយ   នៅឡើយ ល្បងដោះអាវភ្នំពេ...
06/05/2023

ចាប់បានហើយ!ល្បង២នាក់ ដែលបន្លំខ្លួនធ្វើជាសមត្ថកិច្ចឆែកឆេរប្រជាពលរដ្ឋ តាមដងផ្លូវ ចាប់បានម្នាក់ហើយ នៅឡើយ ល្បងដោះអាវ

ភ្នំពេញ ៖ បុរស២នាក់ដែលបន្លំខ្លួនធ្វើជាសមត្ថកិច្ចឆែកឆេរប្រជាពលរដ្ឋកាលពីយប់មិញវេលាម៉ោង ១១ និង៣០ នាទីយប់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវ ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនបានម្នាក់ ហើយ យកមកសួរនាំហើយ ។

សូមរំលឹកបុរសពីរនាក់ ជិះម៉ូតូណៃហត ១គ្រឿង ធ្វើខ្លួនឯងជាសមត្ថកិច្ច ចាប់ប្រជាពលរដ្ឋឆែករកគ្រឿងញៀននិងប្រើហិង្សា ។

ហេតុការណ៏បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតទ្បើងនៅម៉ោងជិត១២យប់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពី ពិធីបើកព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២(32nd SEA Games) និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២(12th ASEAN Para Games ) បានបញ្ចប់ បានជាង ១ម៉ោង។

ក្រោយកើតហេតុភ្លាមៗជនស៊ីវិលទាំងពីរនាក់នោះ បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះ មិនចង់មានរឿងវែងឆ្ងាយក៏នាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះ រៀងៗខ្លួនទៅ ។

ទោះជាជនរងគ្រោះ មានការភ័យខ្លាច និងមិនចង់ឲ្យមានករណីវែងឆ្ងាយនោះក៏ដោយ ឬគ្មានពាក្យបណ្ដឹង ក៏ ចំពោះសមត្ថកិច្ចនគរបាលខណ្ឌសន្តិសុខ មិននៅស្ងៀមក្នុងរឿងនេះឡើយ។

សូមជម្រាបជូនថា ក្រុមជនឆក់ឱកាស ច្រើនធ្វើសកម្មភាព ផ្សេងៗទៅលើប្រជាពលរដ្ឋ ហើយប៉ះពាល់ដល់ស្ថាប័នសមត្ថកិច្ចក្នុងមូលដ្ឋាន ដែលជាកត្តាត្រូវលុបបំបាត់ឱ្យខានតែបាន ៕

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Hun Makara posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share