Islam Champa Cambodia

Islam Champa Cambodia «សប្បុរសធម៌ | អប់រំ | ទេសចរណ៍ | ផ្សព្វផ្សាយអំពើល្អ | Khmer Muslim Community»

28/09/2026

ប្រទេសថៃប្រកាសអាសន្នពីបញ្ហាទឹកជំនន់ ខណៈពេលនេះតំបន់ជាច្រើនកំពុងរងការលិចលង់យ៉ាងខ្លាំង។

សូមបងប្អូននៅប្រទេសកម្ពុជាប្រុងប្រយ័ត្នផង ជាពិសេសអ្នកដែលរស់នៅតំបន់ទាប ឬតំបន់ងាយរងទឹកជំនន់។ សូមថែរក្សាសុវត្ថិភាពទាំងអស់គ្នា។

#ទឹកជំនន់ #ប្រទេសកម្ពុជា #ប្រុងប្រយ័ត្ន #សុវត្ថិភាព #បងប្អូនកម្ពុជា #ព័ត៌មាន

يا أمي 😥❤️«ម្ដាយគ្មានកម្លាំងដើរទេកូន… ម្ដាយចាស់ហើយ» «មិនអីទេ អ្នកម្ដាយ ចាំកូននាំម្ដាយទៅធ្វើហាជី» សូមអល់ឡោះមេត្តាប្រទានឱក...
28/09/2026

يا أمي 😥❤️

«ម្ដាយគ្មានកម្លាំងដើរទេកូន… ម្ដាយចាស់ហើយ»

«មិនអីទេ អ្នកម្ដាយ ចាំកូននាំម្ដាយទៅធ្វើហាជី»

សូមអល់ឡោះមេត្តាប្រទានឱកាសឱ្យម្ដាយរបស់ពួកយើងទាំងអស់គ្នា បានទៅធ្វើហាជីមុនពេលជីវិតឈានដល់ទីបញ្ចប់។

អាមីន យ៉ា អល់ឡោះ

28/09/2026

រដ្ឋមន្ត្រីអ៊ីស្រាអែលឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនដែរ។ នៅពេលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ មានប្រតិភូប្រទេសជាច្រើនបានដើរចេញពីសាលប្រជុំ ខណៈពេលលោកកំពុងថ្លែងសុន្ទរកថា។ ស្រដៀងនឹងហេតុការណ៍ដែលបានកើតឡើងក្នុងឆ្នាំ ២០២៥។

មនុស្សឲ្យតែធ្វើអាក្រក់ មិនខ្វះទេអ្នកស្អប់។ តែធ្វើល្អវិញ ក៏មិនខ្វះអ្នកគាំទ្រដែរ។


28/09/2026

មិនសរសើរមិនបានទេ! ទោះបីពួកគាត់រស់នៅលើទូកពិតមែន ប៉ុន្តែពួកគាត់បានរៀបចំកន្លែងសឡាតបានយ៉ាងល្អ និងគោរពតាមពេលវេលាយ៉ាងខ្ជាប់ខ្ជួន។ នេះគឺជាគំរូដ៏ល្អមួយសម្រាប់ពួកយើង។

នេះក៏ជាសញ្ញាបង្ហាញថា អ្នកកាន់សាសនាឥស្លាម ទោះនៅទីណាក៏ដោយ ឱ្យតែមានលទ្ធភាព និងមិនមានការហាមឃាត់ ឬរំខាន យើងអាចប្រតិបត្តិសាសនាបានគ្រប់ទីកន្លែង។

ពុកម៉ែបងប្អូនចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូនេះឱ្យបានលម្អិត។ យើងនឹងជួបជាមួយអ៊ំប្រុស យូ សុះ នៅក្នុងវីដេអូនេះទាំងអស់គ្នា។

#សាសនាឥស្លាម #សឡាត #ជីវិតលើទូក

28/09/2026

អ៊ុំស្រី ម៉ារី ដែលរស់នៅខេត្តស្ទឹងត្រែង ពេលនេះគាត់បានទទួលថវិកាដែលពុកម៉ែបងប្អូនបានចូលរួមជួយចំនួន ១៥០០០០ម៉ឺនរៀល ។

សូមអរគុណយ៉ាងជ្រាលជ្រៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នា។ សូមអាល់ឡោះប្រទានសំណាងល្អ សុខភាពល្អ និងទទួលយកអាម៉ាល់ល្អរបស់យើងទាំងអស់គ្នា។

#សូមអរគុណ #ចូលរួមជួយ

27/09/2026

ទឹកឆ្នាំនេះឡើងលឿនណាស់!

សូមបងប្អូនប្រុងប្រយ័ត្នផង ជាពិសេសអ្នកដែលមានក្មេងតូចៗ ពេលទឹកឡើងបែបនេះ។

#ទឹកទន្លេ #ទឹកឡើង #ភ្នំ

27/09/2026

នៅសម័យបច្ចុប្បន្ននេះ ទោះជាអ្នកឥស្លាមដូចគ្នាក៏ដោយ ក៏នៅតែមើលងាយគ្នាឯង។ បើអ្នកណាមានមុខមាត់ ទោះធ្វើអ្វីខុសក៏ដោយ ក៏នៅតែមានអ្នកគាំទ្រ។ តែបើជាមនុស្សគ្មានមុខមាត់ ទោះនិយាយត្រូវក៏មិនសូវមានអ្នកស្តាប់។ សម័យនេះ ពិតជាពិបាកណាស់។

#សង្គមសព្វថ្ងៃ #គោរពគ្នា #កុំមើលងាយគ្នា

25/09/2026

នេះជាមន្ទីរពេទ្យមួយនៅប្រទេសរុស្ស៊ី ដែលបានជួយសង្គ្រោះជីវិតកុមារបានទាន់ពេលវេលា។ អ្វីដែលគួរឱ្យកោតសរសើរ គឺក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអ្នកជំងឺ ប្រញាប់ប្រញាល់ និងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព។

#រុស្ស៊ី #មន្ទីរពេទ្យ

25/09/2026

វីដេអូនេះ ចង់និយាយខ្លះៗអំពីទឹកដីដ៏ពិសិដ្ឋ ដូចជា مكة المكرمة និង المدينة المنورة ព្រមទាំង المسجد الأقصى ដែលជាទីកន្លែងមានប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់មូស្លីមជុំវិញពិភពលោក។

25/09/2026

តើអ្នកណាយកដែកមកដាក់នៅកន្លែងនេះ? ខ្ញុំមិនដឹងទេ ហើយពេលដាក់ដៃពីលើវា ស្រាប់តែឆក់ខ្លាំងរហូតភ្ញាក់! ពិតជាគ្រោះថ្នាក់ខ្លាំងណាស់។ សូមអ្នកដែលដឹងជួយពិនិត្យ និងដកដែកនេះចេញដោយប្រុងប្រយ័ត្នផង។

Address

Phnom Penh
12000

Alerts

Be the first to know and let us send you an email when Islam Champa Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share