09/10/2026
[English below]
ការពង្រឹងភាពជាដៃគូសកលដើម្បីលំនៅឋាន
សប្តាហ៍នេះ លោក ផល វ៉ាន់ឌី នាយកប្រចាំប្រទេសរបស់អង្គការលំនៅឋានមនុស្សជាតិកម្ពុជា បានចូលរួមក្នុងសន្និសីទ Affiliate Conference ឆ្នាំ២០២៦ នៅទីក្រុង Atlanta នៃរដ្ឋ Georgia ដែលរៀបចំដោយអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិ។
សន្និសីទនេះបានប្រមូលផ្តុំការិយាល័យតាមតំបន់របស់អង្គការលំនៅឋានមនុស្សជាតិ ជាង៩០០ការិយាល័យ នៅទូទាំងសហរដ្ឋអាមេរិក និងអ្នកចូលរួមប្រមាណ ៣០០០នាក់ ដែលក្នុងនោះរួមមានវត្តមានរបស់ថ្នាក់ដឹកនាំរបស់អង្គការលំនៅឋានមនុស្សជាតិអន្តរជាតិ និងដៃគូសំខាន់ៗ ដើម្បីប្រារព្ធខួបគម្រប់ ៥០ឆ្នាំ នៃផលជះវិជ្ជមាន និងការកំណត់ទិសដៅអនាគតសម្រាប់លំនៅឋានតម្លៃសមរម្យ។
អំឡុងពេលចូលរួមក្នុងសន្និសីទនេះ លោក វ៉ាន់ឌី ក៏បានជួបពិភាក្សាជាមួយប្រធានគ្រប់គ្រង របស់អង្គការលំនៅឋានមនុស្សជាតិអន្តជាតិ អ្នកដឹកនាំជាន់ខ្ពស់ដទៃៗ និងតំណាងការិយាល័យតាមតំបន់ ដើម្បីពង្រឹងភាពជាដៃគូ និងពង្រីកកិច្ចសហការរវាងសហរដ្ឋអាមេរិក និងកម្ពុជា។
កិច្ចសន្ទនាទាំងនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការរៀនសូត្រ នវានុវត្តន៍ និងសកម្មភាពរួមគ្នា ដើម្បីផ្តល់នូវលំនៅឋានដែលមានភាពធន់ និងសហគមន៍ដែលរឹងមាំ។ 💙🏠🌎
-----------------------------------
Strengthening Global Partnerships for Housing Impact
This week, Mr. Phal Vandy, National Director of Habitat for Humanity Cambodia, is attending the 2026 U.S. Affiliate Conference in Atlanta, Georgia, hosted by Habitat for Humanity International (HFHI).
The conference brings together more than 900 Habitat for Humanity affiliates from across the United States and over 3,000 participants, including Habitat leaders and partners, to celebrate 50 years of impact and shape the future of affordable housing.
During the conference, Mr. Vandy is also meeting with the CEO of HFHI, senior leaders, and U.S. affiliate representatives to strengthen partnerships and expand collaboration between the United States and Cambodia.
These engagements reinforce our commitment to learning, innovation, and collective action to deliver more resilient homes and stronger communities. 💙🏠🌎