Cambodia Development Center

Cambodia Development Center “A Founded Contributor — Academically and Professionally — to a Developed Cambodia” Research and training
2. Publication and dissemination
3. Policy outreach

"Cambodia Development Center" (CD-Center) is a non-profit, non-governmental institution. The CD-Center purports to make contributions to the sustainable progress of the Kingdom of Cambodia's human resource capacity building and national policy development in the context of deepening globalization and regionalism as well as an increasingly volatile and complicated international political development. The CD-Center does its utmost to create, develop, and disseminate ideas, policies and strategies on national development and to nourish human resources by focusing on three activities:
1.

23/08/2026

មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា និងស្ថាប័នដៃគូ បានរៀបចំកម្មវិធីបាឋកថាសាធារណៈ ”ឧត្តមគតិ” លើកទី១ ក្រោមប្រធានបទ «ន យោ បាយ ឈ្នះ-ឈ្នះ និងតួនាទីយុវជនក្នុងការរក្សាសន្តិភាព និងអភិវឌ្ឍន៍ជាតិ»។

កម្មវិធីនេះមានការផ្តល់បាឋកថាដោយឯកឧត្តម កែវ ពង្ស ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ជាវាគ្មិនកិត្តិយស។ វាគ្មិនកិត្តិយស បានចែករំលែកបទពិសោធន៍និងអនុសាសន៍សំខាន់ៗរបស់យុវជនជំនាន់មុន ក្នុងដំណើរសមាហរណកម្ម និងការចូលរួមចំណែកដើម្បីសម្រេចបាននូវសន្តិភាពពេញលេញនៅទូទាំងប្រទេសកម្ពុជា។ តាមរយៈការលើកឡើងពីប្រវត្តិសាស្ត្រ បទពិសោធន៍ជាក់ស្តែង និងតម្លៃនៃន យោ បាយ ឈ្នះ-ឈ្នះ វាគ្មិនបានបង្ហាញពីសារៈសំខាន់នៃសន្តិភាពជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ព្រមទាំងជំរុញឱ្យយុវជនជំនាន់ក្រោយយល់ដឹងកាន់តែស៊ីជម្រៅអំពីតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនក្នុងការថែរក្សាសមិទ្ធផលដែលកម្ពុជាសម្រេចបាន។

មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅគោរពជូនចំពោះ វាគ្មិនកិត្តិយស ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ហោ ប៉េង, ឯ...
21/08/2026

មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅគោរពជូនចំពោះ វាគ្មិនកិត្តិយស ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ហោ ប៉េង, ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ជេត ជាលី និង ឯកឧត្តមបណ្ឌិត ស៊ុំ ឈុំឡុង និងអ្នកសម្របសម្រួល កញ្ញា សូ ដាវណ្ណ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកចែករំលែកចំណេះដឹង បទពិសោធន៍ ទស្សនៈ និងការយល់ឃើញ ក្នុងបាឋកថាសាធារណៈស្តីអំពី «ឧត្តមគតិ» លើកទី២ ឱ្យកាន់តែមានខ្លឹមសារ និងផ្តល់នូវទស្សនៈសំខាន់ៗពាក់ព័ន្ធនឹង «ការអប់រំ ដើម្បីពង្រឹងសតិជាតិរបស់មនុស្សខ្មែរ»។

ឆ្លៀតក្នុងឱកាសនេះ មជ្ឈមណ្ឌល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរដល់ ឯ.ឧសាស្ត្រាចារ្យបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមការងារសាល CJCC សម្រាប់កិច្ចសហការដ៏ប្រសើរ ក្នុងការផ្តល់ទីតាំងការគាំទ្រ និងកិច្ចសម្របសម្រួលផ្សេងៗ ក្នុងដំណើរការរៀបចំបាឋកថាសាធារណៈនេះ។

មជ្ឈមណ្ឌល ក៏សូមថ្លែងអំណរគុណដល់ស្ថាប័នដៃគូ ព្រះសង្ឃ សិស្ស-និស្សិត យុវជន សារព័ត៌មានជាតិ និងអ្នកចូលរួមទាំងអស់ ដែលបានផ្តល់ការចូលរួមដ៏មានតម្លៃ និងសកម្មក្នុងកិច្ចពិភាក្សា ដែលរួមចំណែកធ្វើឱ្យបាឋកថានេះទទួលបានជោគជ័យ។

មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បានរៀបចំបាឋកថាសាធារណៈស្តីអំពី «ឧត្តមគតិ» លើកទី២ ក្រោមប្រធានបទ «ការអប់រំ ដើម្បីពង្រឹងសតិជាតិរបស...
20/08/2026

មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បានរៀបចំបាឋកថាសាធារណៈស្តីអំពី «ឧត្តមគតិ» លើកទី២ ក្រោមប្រធានបទ «ការអប់រំ ដើម្បីពង្រឹងសតិជាតិរបស់មនុស្សខ្មែរ» ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង, ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង ឯកឧត្តមបណ្ឌិត ស៊ុំ ឈុំឡុង សាស្ត្រាចារ្យផ្នែកអក្សរសិល្ប៍ និងជាអនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ជាវាគ្មិនកិត្តិយស និងសម្របសម្រួលដោយ កញ្ញា សូ ដាវណ្ណ ពិធីការិនីទូរទស្សន៍បាយ័ន។

ក្នុងឱកាសនេះ វាគ្មិនកិត្តិយស បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់ការអប់រំក្នុងការបណ្តុះ និងពង្រឹងសតិជាតិរបស់មនុស្សខ្មែរ ព្រមទាំងការអភិវឌ្ឍមូលធនមនុស្សប្រកបដោយសមត្ថភាព គុណតម្លៃ និងទំនួលខុសត្រូវ។ វាគ្មិន បានលើកឡើងថា ការអប់រំមិនត្រឹមតែផ្តល់ចំណេះដឹង និងជំនាញប៉ុណ្ណោះទេ ប៉ុន្តែមានតួនាទីក្នុងការបណ្តុះការយល់ដឹងអំពីប្រវត្តិសាស្ត្រ អត្តសញ្ញាណជាតិ បេតិកភណ្ឌវប្បធម៌ សិទ្ធិ និងកាតព្វកិច្ចរបស់ពលរដ្ឋ ការគោរពច្បាប់ វិន័យ និងស្មារតីសាធារណៈ។ វាគ្មិន ក៏បានផ្តោតលើសារៈសំខាន់នៃការអប់រំក្នុងការជួយឱ្យបុគ្គលស្គាល់ខ្លួនឯង យល់ពីតួនាទីរបស់ខ្លួនចំពោះគ្រួសារ សង្គម និងប្រទេសជាតិ និងក្លាយជាពលរដ្ឋដែលមានសមត្ថភាព និងទំនួលខុសត្រូវ។

🗓️ ថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦
📍 មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC)

📣 ជួបគ្នា ២ថ្ងៃទៀត! បាឋកថាសាធារណៈ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃទៀត។____មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា នឹងរៀបចំបាឋកថាសាធារ...
18/08/2026

📣 ជួបគ្នា ២ថ្ងៃទៀត! បាឋកថាសាធារណៈ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃទៀត។
____
មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា នឹងរៀបចំបាឋកថាសាធារណៈស្តីអំពី «ឧត្តមគតិ» លើកទី២ ក្រោមប្រធានបទ «ការអប់រំ ដើម្បីពង្រឹងសតិជាតិរបស់មនុស្សខ្មែរ» ដោយមាន ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ឯកឧត្តមសាស្រាចារ្យបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងឯកឧត្តមបណ្ឌិត ស៊ុំ ឈុំឡុង សាស្ត្រាចារ្យផ្នែកអក្សរសិល្ប៍ និងជាអនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ជាវាគ្មិនកិត្តិយស និងសម្របសម្រួលដោយកញ្ញា សូ ដាវណ្ណ ពិធីការិនីទូរទស្សន៍បាយ័ន។

ឆ្លៀតក្នុងឱកាសនេះ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណជន និងយុវជនទាំងអស់ ដែលបានចុះឈ្មោះចូលរួមយ៉ាងច្រើនកុះករ។ ខណៈពេលនេះ យើងខ្ញុំសូមប្រកាស «បិទទទួលការចុះឈ្មោះ» ជាផ្លូវការ។

📅 ថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦
🕗 ម៉ោង ៨:០០ ព្រឹក – ១១:៣០
📍 សាលមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC)

មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមអញ្ជើញសាធារណជន ជាពិសេសយុវជន ចូលរួមបាឋកថាសាធារណៈស្តីអំពី «ឧត្តមគតិ» លើកទី២ ក្រោមប្រធានបទ «កា...
14/08/2026

មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមអញ្ជើញសាធារណជន ជាពិសេសយុវជន ចូលរួមបាឋកថាសាធារណៈស្តីអំពី «ឧត្តមគតិ» លើកទី២ ក្រោមប្រធានបទ «ការអប់រំ ដើម្បីពង្រឹងសតិជាតិរបស់មនុស្សខ្មែរ» ដោយ ឯកឧត្តមសាស្រាចារ្យបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងឯកឧត្តមបណ្ឌិត ស៊ុំ ឈុំឡុង អ្នកស្រាវជ្រាវ ជាសាស្ត្រាចារ្យផ្នែកអក្សរសិល្ប៍ និងជាអនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ជាវាគ្មិនកិត្តិយស និងសម្របសម្រួលដោយកញ្ញា សូ ដាវណ្ណ ពិធីការិនីទូរទស្សន៍បាយ័ន។

ការអប់រំ និងការពង្រឹងសតិជាតិ ត្រូវបានជ្រើសរើសជាប្រធានបទសម្រាប់បាឋកថាសាធារណៈលើកទី២ ដោយផ្តោតលើតួនាទីរបស់ការអប់រំក្នុងការបណ្តុះ និងពង្រឹងសតិជាតិ ព្រមទាំងការកសាងមូលធនមនុស្សប្រកបដោយសមត្ថភាព និងទំនួលខុសត្រូវ។ លើសពីការផ្តល់ចំណេះដឹង និងជំនាញសម្រាប់ការងារ ការអប់រំក៏មានតួនាទីសំខាន់ក្នុងការបណ្តុះការយល់ដឹងអំពីប្រវត្តិសាស្ត្រ អត្តសញ្ញាណជាតិ បេតិកភណ្ឌវប្បធម៌ សិទ្ធិ និងកាតព្វកិច្ចរបស់ពលរដ្ឋ ការគោរពច្បាប់ វិន័យ និងស្មារតីសាធារណៈ។ តាមរយៈការអប់រំ បុគ្គលអាចស្គាល់ខ្លួនឯង យល់ពីតួនាទីរបស់ខ្លួនចំពោះគ្រួសារ សង្គម និងប្រទេសជាតិ និងអភិវឌ្ឍខ្លួនជាពលរដ្ឋដែលមានសមត្ថភាព និងទំនួលខុសត្រូវ។

📅 ថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២៦
📍 សាលមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC)
🔗 ចុះឈ្មោះចូលរួមត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ តាមរយៈ QR Code ឬ៖ https://forms.gle/d5YCxDir8Kiwrs798

ព័ត៌មានពីស្ថាប័នសាធារណៈថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦១. សម្ដេចធិបតី និងប្រតិភូប្រមុខមុខងារសាធារណៈអាស៊ាន និងអាស៊ានបូកបី ពិភាក្ស...
05/08/2026

ព័ត៌មានពីស្ថាប័នសាធារណៈថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦

១. សម្ដេចធិបតី និងប្រតិភូប្រមុខមុខងារសាធារណៈអាស៊ាន និងអាស៊ានបូកបី ពិភាក្សាការងារ។

២. ស្រីលង្កា បើកស្ថានកុងស៊ុលកិត្តិយសប្រចាំកម្ពុជាជាផ្លូវការ។

៣. រាជរដ្ឋាភិបាល លើកលែង និងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យក្រោមលក្ខខណ្ឌមួយចំនួន។

៤. អភិបាលរាជធានីភ្នំពេញ ស្នើUNESCO រាយការណ៍ពីការខូចខាតប្រាសាទព្រះវិហារដោយយោធាថៃ។

អានតាមរូបភាពឬទាញយកតាមរយៈតំណ៖ https://shorturl.at/d6psh

Like Subscribe and Follow ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

🔔▶️ https://linktr.ee/cdcenter ◀️🔔

ព័ត៌មានពីស្ថាប័នសាធារណៈថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦១. កម្ពុជា-ម៉ាឡេស៊ី បើកកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្ត...
04/08/2026

ព័ត៌មានពីស្ថាប័នសាធារណៈថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦

១. កម្ពុជា-ម៉ាឡេស៊ី បើកកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការ លើកទី៣។

២. កម្ពុជា នឹងរៀបចំសន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា (ISC) លើក​ទី​២ ចាប់ពី​ថ្ងៃទី​២៦-២៨ ខែសីហា។

៣. កម្ពុជា-ADB ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន ២៥០លានដុល្លារ។

៤. កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការមុខងារសាធារណៈ។

អានតាមរូបភាពឬទាញយកតាមរយៈតំណ៖ https://shorturl.at/B572t

Like Subscribe and Follow ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

🔔▶️ https://linktr.ee/cdcenter ◀️🔔

ពីទំនាក់ទំនងបុរាណទៅជាកិច្ចសហប្រតិបត្តិការត្បូងពេជ្រ៖ ការវិវត្តជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងកម្ពុជា–ចិន និងបច្ច័យក្នុងបរិ...
23/07/2026

ពីទំនាក់ទំនងបុរាណទៅជាកិច្ចសហប្រតិបត្តិការត្បូងពេជ្រ៖ ការវិវត្តជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងកម្ពុជា–ចិន និងបច្ច័យក្នុងបរិបទសហសម័យ
___
មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមធ្វើការចែករំលែក អត្ថបទស្រាវជ្រាវដែលនិពន្ធដោយ លោក សុខន តារាពី នាយករង មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ដែលត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តី សហសម័យកម្ពុជា វ៉ុល០៤ លេខ០២។

អត្ថបទនេះត្រូវបានសរសេរឡើងក្រោមកិច្ចសហការរវាង មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ផ្ទះយុវជនសម្រាប់មិត្តភាពកម្ពុជា-ចិន និងទស្សនវដ្តីសហសម័យកម្ពុជា ដើម្បីលើកកម្ពស់ការស្រាវជ្រាវ ការចែករំលែកចំណេះដឹង និងកិច្ចសន្ទនា ស្តីពីទំនាក់ទំនងកម្ពុជា–ចិន។

អត្ថបទនេះបង្ហាញពីការវិវត្តជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងកម្ពុជា–ចិន ចាប់ពីការផ្លាស់ប្តូរទំនាក់ទំនងតាំងពីបុរាណ និងការកសាងទំនុកចិត្តរវាងប្រទេសទាំងពីរ រហូតដល់ការអភិវឌ្ឍទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលបច្ចុប្បន្ន។ អត្ថបទ ក៏បានវិភាគអំពីមូលដ្ឋាននៃភាពជាដៃគូដ៏រឹងមាំនេះ ដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការគាំទ្រគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍រួម ព្រមទាំងពិនិត្យលើន័យសំខាន់របស់ទំនាក់ទំនងនេះក្នុងបរិបទតំបន់ និងពិភពលោកដែលកំពុងវិវត្ត។

ទាញយកអត្ថបទជាភាសាអង់គ្លេស៖ https://shorturl.at/x0OnB
__

From Ancient Ties to Diamond Cooperation: The Historical Evolution of Cambodia–China Relations and Contemporary Implications
___

Cambodia Development Center is pleased to share that an article authored by Mr. Sokhan Darapy, Deputy Director of Cambodia Development Center, has been featured in Contemporary World Cambodia Magazine (Vol. 4, No. 2).

In collaboration with Youth House for Cambodia-China Friendship and Contemporary World Cambodia Magazine to promote research, knowledge sharing, and policy dialogue on Cambodia-China relations, the article traces the historical evolution of Cambodia-China relations–from centuries-old exchanges and enduring mutual trust to today's Comprehensive Strategic Partnership. It examines how the two countries have cultivated a resilient partnership founded on mutual respect, non-interference, mutual support, and win-win cooperation, while exploring the contemporary implications of this longstanding relationship in an evolving regional and global context.

Access the full article: https://shorturl.at/x0OnB

ឯកឧត្តម ដាវ អានសាន នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា (ម.អ.ក) បានចូលរួមក្នុងពិធីចុះហត្ថលេខាលើការប្រព្រឹត្តទៅនៃ «ប...
22/07/2026

ឯកឧត្តម ដាវ អានសាន នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា (ម.អ.ក) បានចូលរួមក្នុងពិធីចុះហត្ថលេខាលើការប្រព្រឹត្តទៅនៃ «បណ្តាញស្រាវជ្រាវកម្ពុជា» នៃទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ក្នុងចក្ខុវិស័យចូលរួមជំរុញការអភិវឌ្ឍកម្ពុជាដោយផ្អែកលើមូលដ្ឋានពិត វិទ្យាសាស្ត្រ និងវិជ្ជាជីវៈ ម.អ.ក ជឿជាក់ថា ការបង្កើត «បណ្តាញស្រាវជ្រាវកម្ពុជា» នឹងក្លាយជាយន្តការ និងវេទិកាជាតិដ៏សំខាន់មួយ សម្រាប់ពង្រឹងកិច្ចសហការរវាងស្ថាប័នស្រាវជ្រាវ ទាំងក្នុង និងក្រៅប្រទេស ពង្រីកការផ្លាស់ប្តូរចំណេះដឹង និងលើកកម្ពស់ការស្រាវជ្រាវផ្អែកលើភស្តុតាង ដើម្បីគាំទ្រដល់ការរៀបចំ និងការអនុវត្តគោលនយោបាយជាតិប្រកបដោយប្រសិទ្ធភាព និងតម្កល់ផលប្រយោជន៍ជាតិប្រកបដោយចីរភាព។

ឆ្លៀតក្នុងឱកាសនេះ ម.អ.ក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ឆែម គាតរិទ្ធី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលបានអញ្ជើញមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ឱ្យចូលរួមជាសមាជិកនៃគំនិតផ្តើមជាតិដ៏មានសារៈសំខាន់នេះ។ ម.អ.ក ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកទាំងអស់នៃបណ្តាញ ដើម្បីរួមចំណែកលើកកម្ពស់ការស្រាវជ្រាវ ការបង្កើតចំណេះដឹង និងការរៀបចំគោលនយោបាយផ្អែកលើភស្តុតាង សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។

——

H.E. Dav Ansan, Executive Director of the Cambodia Development Center (CD-Center), participated in the signing ceremony formalizing the establishment of the Cambodia Research Network under the Office of the Council of Ministers (OCM) on Wednesday, 22 July 2026, at OCM.

Consistent with its institutional vision of “A Founded Contributor—Academically and Professionally—to a Developed Cambodia,” CD-Center welcomes the establishment of the Cambodia Research Network as a strategic national platform for fostering collaboration among research institutions and knowledge partners, both domestically and internationally. The Network seeks to strengthen interdisciplinary cooperation, facilitate knowledge exchange, and enhance the generation and application of evidence-based research to support the formulation, implementation, and evaluation of public policies aligned with Cambodia’s long-term national development priorities.

Taking this opportunity, CD-Center extends our utmost appreciation to H.E. Dr. Senior Minister Chhem Kieth Rithy, Chairman of the Economic, Social, and Cultural Council, for inviting CD-Center to join this significant national initiative. CD-Center looks forward to contributing our research expertise and working closely with fellow members of the Network to advance research excellence, strengthen evidence-informed policymaking, and contribute to Cambodia’s inclusive, resilient, and sustainable development trajectory.

ព័ត៌មានពីស្ថាប័នសាធារណៈថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦១. សម្ដេចធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតជប៉ុន ជម្រាបលា។ ២. កម្ពុជា ធ្វើ...
22/07/2026

ព័ត៌មានពីស្ថាប័នសាធារណៈថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦

១. សម្ដេចធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតជប៉ុន ជម្រាបលា។

២. កម្ពុជា ធ្វើសហប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក។

៣. កម្ពុជា បង្កើនការនាំចេញគ្រាប់ស្វាយចន្ទី ទៅហ្វ៊ីលីពីន។

៤. កម្ពុជា នឹងរៀបចំកិច្ចប្រជុំ ACCSM លើកទី២៣ និង ACCSM+៣ ចាប់ពីថ្ងៃទី៣-៥ ខែសីហា នៅខេត្តសៀមរាប។

អានតាមរូបភាពឬទាញយកតាមរយៈតំណ៖ https://shorturl.at/ITAb3

Like Subscribe and Follow ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

🔔▶️ https://linktr.ee/cdcenter ◀️🔔

Address

The Kampus Building, 502h Preah Monivong Boulevard (93)
Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Alerts

Be the first to know and let us send you an email when Cambodia Development Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share