Swisscontact Cambodia

Swisscontact Cambodia Swisscontact is a business-oriented foundation for international development cooperation, fostering economic, social, and environmental development.

[English below] ក្នុងនាមជាស្ថាប័នគាំទ្រសហគ្រិនតើអ្នកកំពុងតែស្វែងរកវិធីសាស្ត្រដើម្បីរចនាកម្មវិធីគាំទ្រសហគ្រិនដែលមានប្រសិទ...
17/06/2026

[English below] ក្នុងនាមជាស្ថាប័នគាំទ្រសហគ្រិនតើអ្នកកំពុងតែស្វែងរកវិធីសាស្ត្រដើម្បីរចនាកម្មវិធីគាំទ្រសហគ្រិនដែលមានប្រសិទ្ធភាពមែនដែរឬទេ ?

ឥឡូវនេះ អ្នកអាចចុះឈ្មោះចូលរួមក្នុង កម្មវិធី​បណ្តុះបណ្តាល​រយៈពេល​កន្លះ​ថ្ងៃ ក្រោមប្រធានបទស្តីពី "Level Up Your ESO: Strategy, Growth, Impact & Mentor Management" ដឹកនាំដោយអ្នកជំនាញអន្តរជាតិ នៃកម្មវិធីសហគ្រិនប្រចាំការ (EiR)។
🔰កម្មវិធី​បណ្តុះបណ្តាលនេះ គឺរៀបចំឡើងដើម្បីជួយស្ថាប័នគាំទ្រសហគ្រិន(ESO) ពង្រឹងទិសដៅយុទ្ធសាស្ត្ររបស់ខ្លួន និងបង្កើតកម្មវិធីគាំទ្រសហគ្រិនដែលមានប្រសិទ្ធភាព និងចីរភាពជាងមុន តាមរយៈការស្វែងយល់ពីការរចនាកម្មវិធីគាំទ្រ ការកែលម្អយុទ្ធសាស្ត្រធ្វើទីផ្សារ និងផ្សព្វផ្សាយ ការស្វែងរកប្រភពមូលនិធិ និងការបង្កើតនូវប្រព័ន្ធគ្រប់គ្រងដែលមានប្រសិទ្ធភាពសម្រាប់អ្នកតម្រង់ទិសនៅក្នុងកម្មវិធីរបស់ខ្លួន។

📅 ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦
🕘 ម៉ោង ៨:៣០ព្រឹក - ១២:០០ថ្ងៃត្រង់ (ផ្តល់ជូនអាហារសម្រន់)
📍 ទីតាំង: ជម្រាបជូននាពេលក្រោយ
🔗 ចុះឈ្មោះឥឡូវនេះ​ https://forms.gle/e7vegoa9WNYQLupU9
📞 សម្រាប់ព័ត៌មានបន្ថែម៖ https://shorturl.at/83UFu

🎟️ កន្លែងមានកំណត់ — ចុះឈ្មោះរបស់អ្នកនៅថ្ងៃនេះ!
*ក្រុមការងារសូមរក្សាសិទ្ធិក្នុងការផ្តល់អាទិភាពជូនបេក្ខជនដែលបានបំពេញគ្រប់លក្ខខណ្ឌ។

កម្មវិធីបណ្តុះបណ្តាលនេះ ត្រូវបានផ្តល់មូលនិធិដោយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងសហគ្រិនខ្មែរ (KE)។

------------------------
🚀 Are you looking for practical ways to design an impactful program as an ESO?

Join our upcoming comprehensive Half-Day workshop "Level Up Your ESO: Strategy, Growth, Impact & Mentor Management" led by an international expert as part of the Entrepreneur-in-Residence (EiR) initiative!

This hands-on, tailored session is designed to help Entrepreneur Support Organizations (ESOs) sharpen their strategic direction and build more impactful, sustainable programs through exploring program design, improving marketing and outreach strategies, identifying funding sources, and developing effective systems for managing mentors within their programs.

📅 Date: Monday 29th June 2026
🕘 Time: 8:30am – 12:00pm (Refreshment is included)
📍 Location: TBC
🔗 Register now: https://forms.gle/e7vegoa9WNYQLupU9
📞 For more information: https://shorturl.at/83UFu

🎟️ Spots are limited — reserve yours today!
* We reserve the right to prioritize eligible participants.

This training is co-financed by the Swiss Agency for Development and Cooperation (SDC), the Korea International Cooperation Agency (KOICA), and Khmer Enterprise (KE).

[English Below]មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃខេត្តព្រះវិហារ តាមរយៈគំរូមិត្តកសិករ បានធ្វើបទបង្ហាញអំពីការធ្វើស្រែ...
16/06/2026

[English Below]

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃខេត្តព្រះវិហារ តាមរយៈគំរូមិត្តកសិករ បានធ្វើបទបង្ហាញអំពីការធ្វើស្រែចម្ការលើដី និងការរៀបចំសម្រាប់ការដាំដំណាំសំខាន់ៗជាមួយកសិករ នៅក្នុងឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។ សកម្មភាពនេះ បានជួយកសិកររៀនពីការអនុវត្តដើម្បីបង្កើនជីជាតិដី រក្សាសំណើមដី និងគាំទ្រដល់ការផលិតដំណាំប្រកបដោយចីរភាព។

Through the MetKasekor extension model, the Provincial Department of Agriculture, Forestry and Fisheries (PDAFF) in Preah Vihear province conducted a field showcase on ploughing cover crops onto the soil and preparing for the planting of the main crop with farmers in Putrea Commune, Chey Sen District, Preah Vihear Province. The activity helped farmers learn practices to improve soil fertility, maintain soil moisture, and support sustainable crop production.

[English below] 📣Call for applications | បើកទទួលពាក្យស្នើសុំ!  👉តើអាជីវកម្មអ្នកកំពុងតែត្រៀមខ្លួនស្វែងរកទុនវិនិយោគ  ឬធ្លា...
15/06/2026

[English below] 📣Call for applications | បើកទទួលពាក្យស្នើសុំ!

👉តើអាជីវកម្មអ្នកកំពុងតែត្រៀមខ្លួនស្វែងរកទុនវិនិយោគ ឬធ្លាប់ទទួលបានទុនវិនិយោគរួចហើយ មែនទេ?

🔰កម្មវិធីគាំទ្រការវិនិយោគសម្រាប់សហគ្រិន (EIS) កំពុងបើកទទួលពាក្យស្នើរសុំសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម (SMEs) ដែលកំពុងស្វែងរកជំនួយបច្ចេកទេស ដើម្បីត្រៀមខ្លួន គៀងគរ និងស្វែងរកទុនវិនិយោគសម្រាប់អាជីវកម្ម។

⏰សូមរួសរាន់ដាក់ពាក្យត្រឹមថ្ងៃទី២៦ ខែ​ ​មិថុនា ឆ្នាំ២០២៦។
✍️បំពេញទម្រង់ស្នើសុំ៖ https://shorturl.at/tfBzX
📍សម្រាប់ព័ត៌មានបន្ថែម៖ https://shorturl.at/avVM7
📞ទំនាក់ទំនង: 017 320 072
----------------------

👉 Are you working toward becoming an investment-ready business, or have you already secured funding and still need additional support for your investment raise journey?

🔰The Entrepreneur Investment Support (EIS) initiative is now opening for businesses who seek technical assistance/business development service (BDS) support to become investment ready.

⏰ Apply by June 26th, 2026.
✍️Please fill out the application form: https://shorturl.at/tfBzX
📍Learn more about EIS: https://shorturl.at/avVM7
📞Contact: 017 320 072

[English below] តើអ្នកកំពុងស្វែងរកវិធីសាស្ត្រគ្រប់គ្រងហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាពមែនទេ? 💰🚀 🌟ចូលរួមជាមួយយើងក្នុងវគ...
12/06/2026

[English below] តើអ្នកកំពុងស្វែងរកវិធីសាស្ត្រគ្រប់គ្រងហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាពមែនទេ? 💰🚀
🌟ចូលរួមជាមួយយើងក្នុងវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ៖ «ការគ្រប់គ្រងហិរញ្ញវត្ថុ និងការចូលដំណើរការហិរញ្ញប្បទាន» សម្រាប់ម្ចាស់អាជីវកម្ម និងសហគ្រិននៅខេត្តសៀមរាប ។

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយផ្អែកលើតម្រូវការជាក់ស្តែងរបស់ម្ចាស់អាជីវកម្មក្នុងខេត្តសៀមរាប ដែលបានបង្ហាញថា ការគ្រប់គ្រងហិរញ្ញវត្ថុ និងការស្វែងរកប្រភពហិរញ្ញប្បទាន គឺជាជំនាញសំខាន់សម្រាប់ការរីកចម្រើនរបស់អាជីវកម្ម។ អ្នកចូលរួមនឹងទទួលបានចំណេះដឹង និង ឧបករណ៍ជាក់ស្តែងសម្រាប់ការរៀបចំហិរញ្ញវត្ថុ ការធ្វើផែនការ និង ការត្រៀមខ្លួនដើម្បីទទួលបានឱកាសហិរញ្ញប្បទាននាពេលអនាគត។

📌 ព័ត៌មានអំពីកម្មវិធី

📅 កាលបរិច្ឆេទ៖ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦
🕘 ម៉ោង៖ ៨:០០ ព្រឹក ដល់ ៥:០០ រសៀល (មានផ្តល់អាហារថ្ងៃត្រង់)
📍 ទីតាំង៖ Siem Reap House (https://maps.app.goo.gl/vxZ8zbd8FtQ3CpRq8)
🔗 ចុះឈ្មោះចូលរួមកម្មវិធីនៅទីនេះ៖ https://forms.gle/hHx2LFrd3Xux6Qad7
🗓 ថ្ងៃផុតកំណត់៖ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦

ចូលរួមដោយឥតគិតថ្លៃ! កម្មវីធីនិងធ្វើឡើងជាភាសាខ្មែរ!
👉 សម្រាប់ព័ត៌មានបន្ថែមអំពីការបណ្តុះបណ្តាល៖ https://t.me/+ZQDtRROyzxRkZmFl
------------
Are you looking for more effective financial management strategies? 💰🚀

🌟 Join us for a training session on the topic: "Financial Management and Access to Finance" for business owners and entrepreneurs in Siem Reap Province.

This program has been designed based on the actual needs of business owners in Siem Reap Province, who have indicated that financial management and sourcing financing are critical skills for business growth.

Participants will gain practical knowledge and tools for financial planning, organization, and preparing themselves to access future financing opportunities.

📌 Program Details

📅 Date: Thursday, June 25, 2026
🕘Time: 8:00 AM – 5:00 PM (Lunch provided)
📍Venue: Siem Reap House (https://maps.app.goo.gl/vxZ8zbd8FtQ3CpRq8)
🔗 Register here: https://forms.gle/hHx2LFrd3Xux6Qad7
🗓 Registration Deadline: June 16, 2026

✅ Free to attend! 🗣 The program will be conducted in Khmer!
👉 For more information about the training: https://t.me/+ZQDtRROyzxRkZmFl

[English Below] SDP បន្តពង្រឹងសមត្ថភាពផ្នែកទំនាក់ទំនងដល់មន្ត្រីសរុប៤៣រូប (ស្រ្តី១៥រូប) ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយវិស័...
11/06/2026

[English Below] SDP បន្តពង្រឹងសមត្ថភាពផ្នែកទំនាក់ទំនងដល់មន្ត្រីសរុប៤៣រូប (ស្រ្តី១៥រូប) ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយវិស័យ TVET និងទេសចរណ៍នៅខេត្តបាត់ដំបង!
កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) បានបន្តរៀបចំកម្មវិធីបង្វឹក និងគាំទ្របន្ថែម ឆ្នាំ២០២៦ ដោយផ្តោតលើការពង្រឹងសមត្ថភាពផ្នែកទំនាក់ទំនង និងផ្សព្វផ្សាយដល់មន្ត្រីចំនួន ៤៣ រូប មកពីមន្ទីរទេសចរណ៍ខេត្ត និងស្ថាប័ន TVET ដៃគូក្នុងខេត្តបាត់ដំបង។
តាមរយៈការបង្វឹកផ្ទាល់ និងការគាំទ្របច្ចេកទេស អ្នកចូលរួមទាំងអស់បានអភិវឌ្ឃសមត្ថភាពបន្ថែមក្នុងការសរសេរមាតិកាឱ្យកាន់តែមានភាពទាក់ទាញ កែលម្អគុណភាពរូបថត និងវីដេអូ ព្រមទាំងការប្រើប្រាស់ឧបករណ៍ឌីជីថល និង AI ឱ្យកាន់តែមានប្រសិទ្ធភាណ និងប្រកបដោយការទទួលខុសត្រូវ។
តាមរយៈកម្មវិធីនេះ SDP បានចូលរួមចំណែកក្នុងការទាក់ទាញយុវជនឱ្យចូលរួមក្នុងកម្មវិធី TVET កាន់តែច្រើនជាងមុន ព្រមទាំងជំរុញការយល់ដឹង និងការចូលរួមរបស់សាធារណជនក្នុងការលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុកនៅខេត្តបាត់ដំបង។
SDP continues to enhance the communication skills of 43 officials (15 women) to promote TVET and tourism in Battambang Province!
In 2026, the SDP continued its coaching and mentoring programme to further develop the communication and promotional capacities of officials from partner Provincial Departments of Tourism and TVET institutions.
Through hands-on training and technical support, participants enhanced their ability to create engaging content, improved the quality of photos and videos, and utilised digital tools and AI more effectively and responsibly.
The programme contributes to attracting more disadvantaged young people to join TVET programmes while increasing public awareness and engagement in promoting local tourism in Battambang.



វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង National Vocation Institute of Battambang វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង-RPITSB វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង-Battambang Institute of Technology មន្ទីរទេសចរណ៍ខេត្តបាត់ដំបង-Battambang Provincial Department of Tourism

[English below] តើអ្នកកំពុងស្វែងរកវិធីសាស្ត្រគ្រប់គ្រងហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាពមែនទេ? 💰🚀  🌟 ចូលរួមជាមួយយើង ក្នុ...
10/06/2026

[English below] តើអ្នកកំពុងស្វែងរកវិធីសាស្ត្រគ្រប់គ្រងហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាពមែនទេ? 💰🚀

🌟 ចូលរួមជាមួយយើង ក្នុងវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ៖ «ការគ្រប់គ្រងហិរញ្ញវត្ថុ និងការចូលដំណើរការហិរញ្ញប្បទាន» សម្រាប់ម្ចាស់អាជីវកម្ម និងសហគ្រិននៅខេត្តបាត់ដំបង។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយផ្អែកលើតម្រូវការជាក់ស្តែងរបស់ម្ចាស់អាជីវកម្មក្នុងខេត្តបាត់ដំបង ដែលបានបង្ហាញថា ការគ្រប់គ្រងហិរញ្ញវត្ថុ និងការស្វែងរកប្រភពហិរញ្ញប្បទាន គឺជាជំនាញសំខាន់សម្រាប់ការរីកចម្រើនរបស់អាជីវកម្ម។ អ្នកចូលរួមនឹងទទួលបានចំណេះដឹង និង ឧបករណ៍ជាក់ស្តែងសម្រាប់ការរៀបចំហិរញ្ញវត្ថុ ការធ្វើផែនការ និង ការត្រៀមខ្លួនដើម្បីទទួលបានឱកាសហិរញ្ញប្បទាននាពេលអនាគត។

📌 ព័ត៌មានអំពីកម្មវិធី៖
📅 កាលបរិច្ឆេទ៖ ថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦
🕘 ម៉ោង៖ ៨:០០ ព្រឹក ដល់ ៥:០០ រសៀល (មានផ្តល់អាហារថ្ងៃត្រង់)
📍ទីតាំង៖ Illusory Cafe & Eatery (ប្តូរឈ្មោះជា RumBar Cafe & Eatery | ផែនទី៖ https://shorturl.at/2aNBN)
🔗ចុះឈ្មោះចូលរួមកម្មវិធីនៅទីនេះ៖ https://forms.gle/tqsFo9mrJA44sCZR7
🗓 ថ្ងៃផុតកំណត់៖ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦
ចូលរួមដោយឥតគិតថ្លៃ! កម្មវីធីនិងធ្វើឡើងជាភាសាខ្មែរ!

👉 សម្រាប់ព័ត៌មានបន្ថែមអំពីការបណ្តុះបណ្តាល៖ https://t.me/+PQvl_UV07HUwYmY1
_______________________

🌟 Join us for a training session on the topic: "Financial Management and Access to Finance" for business owners and entrepreneurs in Battambang Province. This program has been designed based on the actual needs of business owners in Battambang Province, who have indicated that financial management and sourcing financing are critical skills for business growth.

Participants will gain practical knowledge and tools for financial planning, organization, and preparing themselves to access future financing opportunities.

📌 Program Details:
📅 Date: Tuesday, June 23, 2026
🕘 Time: 8:00 AM – 5:00 PM (Lunch provided)
📍Venue: Illusory Cafe & Eatery (renamed to RumBar Cafe & Eatery | Map: https://shorturl.at/2aNBN)
🔗 Register here: https://forms.gle/tqsFo9mrJA44sCZR7
🗓 Registration Deadline: June 16, 2026
✅ Free to attend! 🗣 The program will be conducted in Khmer!

👉For more information about the training: https://t.me/+PQvl_UV07HUwYmY1

08/06/2026

[English below] Call for applications! បើកទទួលពាក្យស្នើសុំ📣

🎥តស់! មកស្តាប់ស្ថាបនិក WorkingNa និង Sala Tech ដែលបានចូលរួមកម្មវិធី គាំទ្រការវិនិយោគសម្រាប់សហគ្រិន (EIS) ចែករំលែកពីបទពិសោធន៍ ទាក់ទងនឹងជំនួយបច្ចេកទេសដែលគាំទ្រដល់ដំណើរការស្វែងរកការវិនិយោគក្នុងអាជីវកម្មរបស់ពួកគាត់ទាំងអស់គ្នា។

🔰កម្មវិធី EIS កំពុងបើកទទួលពាក្យស្នើសុំចូលរួមកម្មវិធី
🔗សូមចុចទីនេះ (https://shorturl.at/avVM7) សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី។

⏰សូមរួសរាន់ដាក់ពាក្យត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។
✍️សូមបំពេញទម្រង់ស្នើសុំពាក្យតាមរយៈតំណរភ្ជាប់នេះ https://shorturl.at/tfBzX
📞ទំនាក់ទំនង: 017 320 072

--------------
🎥 Let’s hear from the founders, WorkingNa and Sala Tech, who participated in the Entrepreneur Investment Support (EIS) Programme as they share their experiences on the technical assistance received from the programme that supports their investment raise journey.

🔰 The EIS is calling for applications from small and medium-sized businesses (SMEs) that are seeking technical assistance or business development support to become investment-ready.

🔗Click here (https://shorturl.at/avVM7 ) for more information about EIS.

⏰ Apply by June 26th, 2026.
✍️ Please submit your application via this link: https://shorturl.at/tfBzX
📞Contact: 017 320 072

[English Below]  🌱 «សុខភាពដី មិនមែនគ្រាន់តែជាបញ្ហាបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានសំខាន់សម្រាប់ការបង្កើនផលិតភាពកសិកម...
08/06/2026

[English Below] 🌱 «សុខភាពដី មិនមែនគ្រាន់តែជាបញ្ហាបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានសំខាន់សម្រាប់ការបង្កើនផលិតភាពកសិកម្ម ការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការប្រកួតប្រជែងរយៈពេលវែងរបស់វិស័យកសិកម្ម។»

កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ គម្រោងនវានុវត្តន៍សម្រាប់កសិកម្មប្រកបដោយចីរភាព របស់អង្គការស្វីសខន់ថាក់ ប្រចាំប្រទេសកម្ពុជា និងគណៈកម្មាធិការធុរកិច្ចកសិកម្មនៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ «សុខភាពដី៖ ការវិនិយោគសម្រាប់អនាគតវិស័យកសិកម្មកម្ពុជា» នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងស្ថាប័នរដ្ឋ វិស័យធុរកិច្ចកសិកម្ម អង្គការអ្នកផលិត គ្រឹះស្ថានហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍។

តាមរយៈបទបង្ហាញ និងកិច្ចពិភាក្សាជាក្រុម អ្នកចូលរួមបានស្វែងយល់អំពីវិធីសាស្ត្រជាក់ស្តែងក្នុងការលើកកម្ពស់សុខភាពដី ការប្រើប្រាស់ជីប្រកបដោយនិរន្តរភាព និងកសិកម្មស្ដារឡើងវិញ។ កិច្ចពិភាក្សាបានបង្ហាញពីសារៈសំខាន់នៃកិច្ចសហការ ចំណេះដឹងបច្ចេកទេស និងការវិនិយោគ ក្នុងការគាំទ្រដល់កសិករ និងអាជីវកម្មកសិកម្មឱ្យអនុវត្តវិធីសាស្ត្រផលិតកម្មដែលមាននិរន្តរភាពកាន់តែប្រសើរ។

សិក្ខាសាលានេះបានផ្តល់វេទិកាសម្រាប់ភាគីពាក់ព័ន្ធក្នុងការចែករំលែកបទពិសោធន៍ ពិភាក្សាអំពីបញ្ហាប្រឈម និងស្វែងរកឱកាសនានា ដើម្បីពង្រឹងវិស័យកសិកម្មកម្ពុជាសម្រាប់អនាគត។

"Healthy soil is more than an environmental issue—it is a foundation for agricultural productivity, climate resilience and long-term competitiveness."

On 4 June 2026, the Innovation for Sustainable Agriculture (ISA) project of Swisscontact in Cambodia and the EuroCham Cambodia Agribusiness Committee brought together representatives from government, agribusinesses, agri-input suppliers , financial institutions and development partners for the workshop "Healthy Soil: Investing in Cambodia’s Agriculture Future ".

Through presentations and panel discussions, participants explored practical approaches to improving soil health, sustainable fertiliser use and regenerative agriculture. Discussions highlighted the importance of collaboration, technical knowledge and investment in supporting farmers and agribusinesses to adopt more sustainable practices.

The workshop provided a platform for stakeholders to exchange experiences, discuss challenges and identify opportunities to strengthen Cambodia’s agricultural sector for the future.

Husk

🌱 Meet the Panelists at the Workshop on Healthy Soil: Investing in Cambodia’s Agricultural FutureWe are excited to intro...
03/06/2026

🌱 Meet the Panelists at the Workshop on Healthy Soil: Investing in Cambodia’s Agricultural Future

We are excited to introduce the panelists who will lead the discussion on 𝙃𝙚𝙖𝙡𝙩𝙝𝙮 𝙎𝙤𝙞𝙡: 𝙄𝙨 𝙞𝙩 𝙒𝙤𝙧𝙩𝙝 𝙩𝙝𝙚 𝙄𝙣𝙫𝙚𝙨𝙩𝙢𝙚𝙣𝙩?

𝗠𝗼𝗱𝗲𝗿𝗮𝘁𝗼𝗿: 𝗠𝘀. 𝗥𝗮𝘁𝗵 𝗦𝗲𝘁𝗵𝗮 Deputy Team Leader, Swisscontact
𝗣𝗮𝗻𝗲𝗹𝗹𝗶𝘀𝘁𝘀 : 𝗠𝗿. 𝗗𝗶𝗽𝗲𝗻 𝗝𝗼𝘀𝗵𝗶 Business and Sustainability Head, Olam Cambodia | 𝗗𝗿. 𝗩𝗶𝗿𝗮 𝗟𝗲𝗻𝗴 Agronomist, Department of Agricultural Land and Fertiliser Management (CARDEC/DALFM) | 𝗠𝗿. 𝗖𝗵𝗮𝗻 𝗦𝗲𝗿𝗲𝗶𝗥𝗮𝘁𝗛𝗮 Vice-Chairperson, EuroCham Agribusiness Committee & Country Manager, East West Seed

The panel will explore how improving soil health can support both higher agricultural productivity and long-term sustainability, while opening up new opportunities for farmers and agribusinesses.

The workshop, organized by the Innovation for Sustainable Agriculture Project (ISA) under Swisscontact Cambodia in collaboration with EuroCham Cambodia, brings together key stakeholders to explore practical solutions for soil restoration, productivity improvement, and the transition toward sustainable agriculture systems in Cambodia.

Event Details:

📅 Thursday, 4 June 2026
📍 TRIBE Phnom Penh Post Office Square
🕑 Workshop: 2:00 PM – 4:00 PM (Registration from 1:30 PM)
🤝 Networking: 4:00 PM – 6:00 PM
🔗 Registration here: https://shorturl.at/tDpDc

[English below] ពីមតិយោបល់ត្រឡប់ទៅកាន់លទ្ធផលបណ្តុះបណ្តាលកាន់តែប្រសើរ!តើមានអ្វីកើតឡើងនៅពេលសិក្ខាកាមបញ្ចប់ការបណ្តុះបណ្តាល ...
02/06/2026

[English below] ពីមតិយោបល់ត្រឡប់ទៅកាន់លទ្ធផលបណ្តុះបណ្តាលកាន់តែប្រសើរ!
តើមានអ្វីកើតឡើងនៅពេលសិក្ខាកាមបញ្ចប់ការបណ្តុះបណ្តាល ហើយចូលទៅបម្រើការងារ? វិធីល្អបំផុតដើម្បីឈ្វេងយល់គឺការសាកសួរទៅកាន់និយោជក។
នាពេលថ្មីៗនេះ កម្មវិធីអភិវឌ្ឍន៍ជំនាញបានផ្តល់ការគាំទ្របច្ចេកទេសដល់គ្រូបង្គោលសរុប ២៨ រូប (ស្ត្រី ៥ រូប) មកពីគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដៃគូ តាមរយៈសិក្ខាសាលាកសាងសមត្ថភាពស្តីពីការវិភាគ និងរៀបចំរបាយការណ៍ឌីជីថលលទ្ធផលនៃការស្ទង់មតិពេញចិត្តរបស់និយោជក។ សិក្ខាសាលានេះបានជួយបង្កើនសមត្ថភាពដល់ដៃគូក្នុងការប្រមូលមតិយោបល់ពីនិយោជកអំពីជំនាញបច្ចេកទេស និងជំនាញទន់របស់សិក្ខាកាមដែលបានបញ្ចប់ការសិក្សា ការអនុវត្តការងាររបស់ពួកគេនៅកន្លែងការងារ និងចំណុចដែលត្រូវធ្វើឱ្យប្រសើរឡើង។ ព័ត៌មាននេះអាចជួយឱ្យគ្រឹះស្ថានបណ្តុះបណ្តាលយល់កាន់តែច្បាស់អំពីតម្រូវការទីផ្សារការងារ និងកំណត់បាននូវចន្លោះខ្វះខាតនៅក្នុងកម្មវិធីបណ្តុះបណ្តាល។
តាមរយៈការគាំទ្រដោយផ្ទាល់ អ្នកចូលរួមបានសិក្សា និងទទួលបានចំណេះដឹងអំពីរបៀបប្រើប្រាស់ឧបករណ៍ឌីជីថលដូចជា Kobo Toolbox និង Microsoft Power BI ដែលអាចបម្លែងលទ្ធផលស្ទង់មតិទៅជាផ្ទាំងទិន្នន័យដែលច្បាស់លាស់ និងទាន់ពេលវេលា ដើម្បីជួយដល់ការសម្រេចចិត្តឱ្យកាន់តែប្រសើរ។
ការបណ្តុះបណ្តាលនឹងកាន់តែមានគុណភាព និងប្រសិទ្ធភាព នៅពេលនិយោជក គ្រឹះស្ថានបណ្តុះបណ្តាល និងដៃគូអភិវឌ្ឍន៍ធ្វើការសហការរួមគ្នា។ សិក្ខាកាមទទួលបានជំនាញដែលជួយឱ្យពួកគេទទួលបានឱកាសការងារពិតប្រាកដ។ និយោជកអាចស្វែងរកបុគ្គលិកដែលមានការត្រៀមខ្លួនល្អជាងមុន។ សហគមន៍ទទួលបានអត្ថប្រយោជន៍ពីឱកាសនានាកាន់តែប្រសើរ។

From feedback to better training outcomes!
What happens to trainees after they graduate and enter the workplace? One of the best ways to find out is to ask employers.
Recently, the Skills Development Programme provided technical support to 28 trainers (5 women) from partner Technical and Vocational Education and Training (TVET) institutions through a capacity-building workshop on analysing and digitally reporting results from the Employer Satisfaction Survey.
The workshop enhanced partners’ capacity to collect feedback from employers on graduates’ technical and soft skills, their workplace performance, and areas for improvement. This information can help training institutions better understand labour market needs and identify gaps in their training curricula.
With hands-on support, participants learned how to use digital tools such as Kobo Toolbox and Microsoft Power BI to transform survey results into clear, real-time dashboards that support better decision-making.
Training becomes more relevant, higher quality, and more effective when employers, training institutions, and development partners work together. Trainees gain skills that help them access real job opportunities. Employers can find better-prepared staff. Communities benefit from stronger and better opportunities.



វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង National Vocation Institute of Battambang វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង-RPITSB វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង-Battambang Institute of Technology មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ OMC PTC PIPP - Polytechnic Institute of Pursat Province វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន មជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តស្ទឹងត្រែង វិទ្យាស្ថានពហុបច្ចេកទេស ខេត្តកោះកុង មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តប៉ៃលិន Ptc Ratanakkiri វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

Address

245
Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+855 23 901 157

Alerts

Be the first to know and let us send you an email when Swisscontact Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Swisscontact Cambodia:

Share