និរន្តរ៍ - Niron

និរន្តរ៍ - Niron We are dedicated to upholding the prosperity of the gift of life that nature has given to us. We are Niron.

តើអ្នកដឹងទេ ថាសម្លេង និងការចូលរួមរបស់អ្នក មិនថាតិចឬច្រើន បានជះផលវិជ្ជមានដល់សង្គម និងជម្រុញដល់ការសម្រេចគោលដៅអភិវឌ្ឍប្រកបដ...
13/08/2025

តើអ្នកដឹងទេ ថាសម្លេង និងការចូលរួមរបស់អ្នក មិនថាតិចឬច្រើន បានជះផលវិជ្ជមានដល់សង្គម និងជម្រុញដល់ការសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព?

យើងពិតជាមានមោទកភាពចំពោះការចូលរួមរបស់អ្នក ហើយយើងសង្ឃឹមអ្នកនឹងបន្តចូលរួមយ៉ាងសកម្ម។



#និរន្តរ៍

នឹកពេលវេលាល្អៗ និងបទពិសោធន៍ដែលក្រុមនិរន្តរ៍ទទួលបានពីការចូលរួមក្នុងសកម្មភាពបរិស្ថានខ្លាំងៗ។ តស់ ចែករំលែកពីបទពិសោធន៍ផ្ទាល់...
19/06/2025

នឹកពេលវេលាល្អៗ និងបទពិសោធន៍ដែលក្រុមនិរន្តរ៍ទទួលបានពីការចូលរួមក្នុងសកម្មភាពបរិស្ថានខ្លាំងៗ។ តស់ ចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកឱ្យយើងដឹងផង🤩។
#និរន្តន៍

🤩បាត់មុខពីពិភពគុនយូរដោយសារនិរន្តន៍សំងំរៀនសូត្រ និងពង្រឹងចំណេះដឹងវិជ្ជាគុនបន្ថែម!!! ចាំមើលមានអ្វីប្លែក តែមកលើកនេះកាន់តែកា...
15/06/2025

🤩បាត់មុខពីពិភពគុនយូរដោយសារនិរន្តន៍សំងំរៀនសូត្រ និងពង្រឹងចំណេះដឹងវិជ្ជាគុនបន្ថែម!!! ចាំមើលមានអ្វីប្លែក តែមកលើកនេះកាន់តែកាច😅

#និរន្តន៍

05/09/2024

វីដេអូសង្ខេបពី ការចែករំលែកចំណេះដឹងនិងកិច្ចពិភាក្សានៅវិទ្យាល័យកំពង់ឃ្លាំង នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៤។ ពួកយើងពិតជាមានការស្ញើចសរសើរចំពោះប្អូនៗថ្នាក់ទី ១២​A និង ១២B ជាខ្លាំង ដែលពួកគេពោរពេញទៅដោយភាពក្លាហាន សមត្ថភាពនិងស្មារតីក្នុងការជួយអភិវឌ្ឍសហគមន៍ពួកគេឲ្យមានការរីកចម្រើន។


សមាជិកក្រុមរបស់និរន្តរ៍យើងម្នាក់បានពាំនាំនូវចំណេះដឹងទាក់ទងទៅនឹងការបញ្ឍប់ការចោលសំរាម និងវិធីនៃការគ្រប់គ្រងសំរាមឲ្យបានត្រឹ...
04/09/2024

សមាជិកក្រុមរបស់និរន្តរ៍យើងម្នាក់បានពាំនាំនូវចំណេះដឹងទាក់ទងទៅនឹងការបញ្ឍប់ការចោលសំរាម និងវិធីនៃការគ្រប់គ្រងសំរាមឲ្យបានត្រឹមត្រូវ ទៅកាន់សិស្សានុសិស្សនៃវិទ្យាល័យកំពង់ឃ្លាំង។
វិទ្យាល័យកំពង់ឃ្លាំងស្ថិតនៅក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលជាតំបន់ដីសើមនៅជុំវិញបឹងទន្លេសាប។

តំបន់នេះកំពុងប្រឈមនឹងការបំពុលទឹក ដែលបណ្តាលមកពីការចោលសំរាមពីលំនៅដ្ឋាន និងអាជីវកម្មនានា។ នៅក្នុងរដូវប្រាំង ប្រជាជនខ្លះបានយកសំរាមទៅដុតចោលនៅតាមមុខគេហដ្ឋាន ក៏ប៉ុន្តែនៅពេលមានការលិចទឹកនៅក្នុងរដូវវស្សាប្រជាជនត្រូវចងសំរាមទុកហើយបោះ​ចោលទៅលើរុក្ខជាតិកំប្លោក រងចាំដល់រដូវប្រាំងវិញទើបអាចធ្វើការដុតបាន។ និរន្តរ៍បានពាំនាំនូវចំណេះដឹង 4 R : Refuse, Reduce, Reuse, Recycle ទៅដល់ប្អូនៗ។

កង្វះទីវាលដុតសំរាម និងកង្វះការយល់ដឹងពីការទុកដាក់សំរាមគឺជាមូលហេតុចម្បងដែលបង្ករឲ្យមានការចោលសំរាមមិនបានត្រឹមត្រូវ។ ពួកយើងបានយល់ដឹងច្រើនមែនទែនពីប្អូនៗក្នុងវិទ្យាល័យកំពង់ឃ្លាំង។ ពួកគាត់សុទ្ធសឹងតែជាយុវជនដ៏ឈ្លាសវៃនិងសកម្មដែលយល់ដឹងច្រើនពីបញ្ហាដែលសហគមន៍គាត់កំពុងតែជួបប្រទះ។
ក្រោយការពិភាក្សាតាមក្រុមយើងបានរកឃើញបញ្ហាប្រឈមធំៗ ៣
១. បញ្ហាបរិស្ថាន៖ ការបាត់បង់ព្រៃឈើ, ការបាត់បង់ពូជត្រី, ការទុកដាក់សំរាមមិនបានត្រឹមត្រូវ
២. បញ្ហាកង្វះអាហារូបត្ថម្ភ
៣. បញ្ហាកង្វះការអប់រំខាងកុំព្យូទ័រនិងភាសា៖ កង្វះគ្រូបង្រៀន សម្ភារៈ និង ធនធានផ្សេងៗ។


[Giveaway result🎉 ]និរន្តរ៍ សូមចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់ដបទឹកបរិស្ថានទាំង ០២រូប ដែលបានចូលរួមឆ្លើយសំណួររបស់យើង នៃប...
12/06/2024

[Giveaway result🎉 ]និរន្តរ៍ សូមចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់ដបទឹកបរិស្ថានទាំង ០២រូប ដែលបានចូលរួមឆ្លើយសំណួររបស់យើង នៃប្រធានបទទីពីរ "ការពារសត្វព្រៃ៖ កាត់បន្ថយការទិញ និងហូបសាច់សត្វព្រៃ"។

សម្រាប់អ្នកឈ្នះរង្វាន់ សូមទាក់ទងមកកាន់ទំព័រផ្លូវការរបស់ពួកយើងដើម្បីទទួលយករង្វាន់។
#រួមគ្នានិយាយដើម្បីការពារសត្វព្រៃយើង

🤔ដឹងអត់ថាសំរាមមាននៅកន្លែងណាខ្លះ? បើអត់ ចាំអូន🦖ប្រាប់តស់ ស្វែងយល់ទាំងអស់គ្នា!!!♻️
09/06/2024

🤔ដឹងអត់ថាសំរាមមាននៅកន្លែងណាខ្លះ? បើអត់ ចាំអូន🦖ប្រាប់
តស់ ស្វែងយល់ទាំងអស់គ្នា!!!♻️


🤩យុវជនដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសត្វព្រៃ!!! 👏តស់ ស្វែងយល់ទាំងអស់គ្នា ថាយុវជនអាចចូលរួមនិងការពារសត្វព្រៃតាមរបៀបណា🥰។...
28/05/2024

🤩យុវជនដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសត្វព្រៃ!!! 👏តស់ ស្វែងយល់ទាំងអស់គ្នា ថាយុវជនអាចចូលរួមនិងការពារសត្វព្រៃតាមរបៀបណា🥰។
#រួមគ្នានិយាយដើម្បីការពារសត្វព្រៃយើង

🤔បើអត់ហូបសាច់សត្វព្រៃ តើយើងគួរហូបអ្វីទៅ? 🤤យើងមានជម្រើសអាហារជាច្រើន ដូចជា ប្រភេទសាច់ បន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ដែលមា...
25/05/2024

🤔បើអត់ហូបសាច់សត្វព្រៃ តើយើងគួរហូបអ្វីទៅ? 🤤យើងមានជម្រើសអាហារជាច្រើន ដូចជា ប្រភេទសាច់ បន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ដែលមានរសជាតិឆ្ងាញ់និងល្អសម្រាប់សុខភាព🥰។
#រួមគ្នានិយាយដើម្បីការពារសត្វព្រៃយើង

👉នេះគ្រាន់តែជាការនិយាយតៗគ្នា ហើយមិនមានការស្រាវជ្រាវណាមួយបានបញ្ជាក់ទេ។ 😢ផ្ទុយទៅវិញ ការស្រាវជ្រាវបញ្ជាក់ថា សាច់សត្វព្រៃពិត...
22/05/2024

👉នេះគ្រាន់តែជាការនិយាយតៗគ្នា ហើយមិនមានការស្រាវជ្រាវណាមួយបានបញ្ជាក់ទេ។ 😢ផ្ទុយទៅវិញ ការស្រាវជ្រាវបញ្ជាក់ថា សាច់សត្វព្រៃពិតជាអាចចម្លងមេរោគពីសត្វទៅមនុស្សបាន😷។
#រួមគ្នានិយាយដើម្បីការពារសត្វព្រៃយើង

🤔តើអ្នកដឹងទេថា ការបរិភោគសាច់សត្វព្រៃអាចបង្កគ្រោះថ្នាក់ដល់ជីវិតអ្នក💀? សាច់សត្វព្រៃ អាចផ្ទុកនូវមេរោគ ប៉ារ៉ាស៊ីត និងវីរុស ដ...
20/05/2024

🤔តើអ្នកដឹងទេថា ការបរិភោគសាច់សត្វព្រៃអាចបង្កគ្រោះថ្នាក់ដល់ជីវិតអ្នក💀? សាច់សត្វព្រៃ អាចផ្ទុកនូវមេរោគ ប៉ារ៉ាស៊ីត និងវីរុស ដែលអាចចម្លងពីសត្វទៅមនុស្ស និងអាចបង្កជាជំងឺឆ្លងតៗគ្នាបាន😷។

#រួមគ្នានិយាយដើម្បីការពារសត្វព្រៃយើង

🦛អូនជ្រូកព្រៃ ចង់ប្រាប់អ្នកទាំងអស់គ្នាថា....សាច់សត្វព្រៃ មិនមែនជាប្រភេទសាច់ដែលយើងគួរទិញនិងហូបនោះទេ។ សព្វថ្ងៃ យើងមានប្រភេ...
17/05/2024

🦛អូនជ្រូកព្រៃ ចង់ប្រាប់អ្នកទាំងអស់គ្នាថា....

សាច់សត្វព្រៃ មិនមែនជាប្រភេទសាច់ដែលយើងគួរទិញនិងហូបនោះទេ។ សព្វថ្ងៃ យើងមានប្រភេទសាច់សត្វស្រុក ដូចជា មាន់ ទា ជ្រូក គោ... ដែលមានសុវត្ថិភាពនិងល្អសម្រាប់សុខភាព។
#រួមគ្នានិយាយដើម្បីការពារសត្វព្រៃយើង

Address

Phnom Penh

Telephone

+85569747483

Website

Alerts

Be the first to know and let us send you an email when និរន្តរ៍ - Niron posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to និរន្តរ៍ - Niron:

Share