Family Care First

Family Care First FCF, collaboration with MoSVY with financial support from USAID is a network of organizations.

ក្នុងឆ្នាំ២០១៤ ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ(USAID) បានសម្ពោធគំនិតផ្ដួចផ្ដើមសកលនៃ ការថែទាំកុមារក្នុងគ្រួសារ ជាអាទិភាពចម្បង (FCF) ដែលនឹងបង្ហាញ និងធ្វើឲ្យប្រសើរឡើង នូវដំណោះស្រាយថ្មីៗ ដើម្បីកាត់បន្ថយចំនួន កុមាររស់នៅក្រៅការថែទាំ និងការចិញ្ចឹមបីបាច់ នៅក្នុងគ្រួសារប្រកបដោយសុវត្ថិភាព។ ក្នុងឆ្នាំ២០១៥ ប្រទេសកម្ពុជាត្រូវបានជ្រើសរើស ជាប្រទេសដំបូង ដើម្បីសាកល្បង គំនិតផ្ដួចផ្ដើមនេះ។

បច្ចុប

្បន្ន គំនិតផ្ដួចផ្ដើម នៃការថែទាំកុមារ ក្នុងគ្រួសារជាអាទិភាពចម្បង គឺជាភាពជាដៃគូ ដែលរួមមានដៃគូសហគមន៍សកល មកពីគ្រប់វិស័យ ប្ដេជ្ញាចិត្តធ្វើយ៉ាងណាបង្កើនចំនួនភាគរយ នៃកុមារដែលរស់នៅក្នុងការថែទាំ និងការចិញ្ចឹមបីបាច់ នៅក្នុងគ្រួសារប្រកបដោយសុវត្ថិភាព។ ដោយមានការណែនាំ តាមរយៈគំរូនៃការប្រើប្រាស់កម្លាំងសរុប សម្រាប់កិច្ចសហការពហុវិស័យ ដែលមានរចនាសម្ព័ន្ធ, ដៃគូ FCF កំពុងតែធ្វើការរួមគ្នា ដើម្បីកសាងទំនុកចិត្ត និងភស្ដុតាង ដែលគេតម្រូវ ឲ្យរួមចំណែក ជាយុទ្ធសាស្រ្ដ និងជារួមឆ្ពោះទៅរក ទស្សនវិស័យរួម នៃការថែទាំ និងការចិញ្ចឹមបីបាច់ នៅក្នុងគ្រួសារប្រកបដោយ សុវត្ថិភាព សម្រាប់កុមារគ្រប់រូប នៅក្នុងប្រទេសកម្ពុជា។ ការងារនៃការថែទាំកុមារ ក្នុងគ្រួសារជាអាទិភាពចម្បងនៅកម្ពុជា ត្រូវបានដឹកនាំដោយ ក្រុមការងារចម្រុះវិស័យសំខាន់ៗ ដោយសមភាពដូចខាងក្រោម ៖

១-ក្រុមការងារបច្ចេកទេសសម្រាប់អនុវត្តន៍
២-ក្រុមការងារអនុវិស័យ
៣-ក្រុមការងារទិន្នន័យ និងស្រាវជ្រាវ
៤-គណៈកម្មការម្ចាស់ជំនួយ

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ FCF ៖
www.familycarefirstcambodia.org
----------------------------
In 2014, USAID launched Family Care First, a global initiative that seeks to uncover and advance transformational solutions that considerably reduce the number of children growing up outside of safe, nurturing, family-based care. In 2015, Cambodia was selected as the first site to pilot this approach. Today, Family Care First is an ever-growing partnership, comprised of global and community partners from all sectors committed to increasing the percentage of children living in safe, nurturing and family based care. Guided by the collective impact model for structured, multi-sector collaboration, FCF partners are working together to build both the trust and evidence required to more strategically and collectively contribute toward the shared vision of safe, nurturing family based care for every child in Cambodia. The work of Family Care First is led by the following equally essential cross-sector working groups:

1-Technical Working Group for Implementation (TWGI)
2-Thematic Sub-Groups (TSGs)
3-Knowledge Sharing Working Group (KSWG)
4-Donor Steering Group (DSG)

For more information, please visit: www.familycarefirstcambodia.org

Address

Save The Children In
Phnom Penh

Alerts

Be the first to know and let us send you an email when Family Care First posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Family Care First:

Share

Our Story

គម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង (FCF) និងឆ្លើយតបដោយប្រសិទ្ធភាពដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខុមាលភាពកុមារ (REACT) ដែលដឹកនាំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងទទួលមូលនិធិគាំទ្រពីសហភាពអឺរ៉ុប ទីភ្នាក់ងារជំនួយអាមេរិក USAID មូលនិធិGHR អង្គការ Save the Children ហុងកុង និងអង្គការយូនីសេហ្វ គឺជាបណ្តាញនៃស្ថាប័ន ដែលសហការគ្នា ដើម្បីគាំទ្រកុមាររស់នៅក្នុង គ្រួសារប្រកបដោយសុខសុវត្ថិភាព និងការអភិវឌ្ឍ។

ការស្រាវជ្រាវបានបង្ហាញថាការថែទាំកុមារក្នុងគ្រួសារពិតជាមានសារៈសំខាន់ខ្លាំងដល់ការការអភិវឌ្ឍផ្នែករាងកាយ សង្គម ផ្លូវចិត្ត និងពុទ្ធិរបស់កុមារ។ នៅឆ្នាំ២០១៧ មានកុមារជាង១៦ពាន់នាក់ កំពុងរស់នៅក្នុងមណ្ឌលថែទាំកុមារ ក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ ប្រមាណ៨០%នៃកុមារទាំងនោះ យ៉ាងហោចណាស់មានឪពុកឬម្តាយម្នាក់​ ឬទាំងពីរនាក់នៅមានជីវិតនៅឡើយ។

គម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង និង REACT ដែលសម្របសម្រួលដោយអង្គការ Save the Children មានគោលបំណងពង្រឹងបណ្តាញ នៃស្ថាប័នសមាជិកដើម្បីគាំទ្រកុមាររស់នៅក្នុងគ្រួសារ ប្រកបដោយ សុវត្ថិភាព និងការអភិវឌ្ឍ។ យើងធ្វើការសហការគ្នារវាង ស្ថាប័នរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល គ្រឺះស្ថានឧត្តមសិក្សា និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ និងពង្រឹងការទុកដាក់ កុមារក្នុងគ្រួសារ។ យើងមានសមាជិកជាង៦០អង្គភាពជាដៃគូ ដែលក្នុងនោះដៃគូមួយចំនួន ធ្លាប់បានទទួលថវិកាពីគម្រោង។ យើងកំពុងសហការគ្នាដើម្បី បង្ការកុមារកុំឱ្យបែកពីគ្រួសារ និងបង្កើនចំនួនកុមារដែលត្រូវបានធ្វើសមាហរណកម្មទៅកាន់ការថែទាំតាមគ្រួសារ ប្រកបដោយ ជោគជ័យ និងសុវត្ថិភាព។ នៅក្នុងឆ្នាំ២០១៨ គម្រោងរបស់យើងបានបម្រើប្រជាពលរដ្ឋ ទាំងកុមារ និងមនុស្សធំដោយផ្ទាល់ចំនួន៥.៤៤៣នាក់ និងដោយប្រយោលចំនួន ១០២,៣៤៤នាក់។ ការងារនៃការថែទាំកុមារ ក្នុងគ្រួសារជាអាទិភាពចម្បងនៅកម្ពុជា ត្រូវបានដឹកនាំដោយ ក្រុមការងារចម្រុះវិស័យសំខាន់ៗ ដោយសមភាពដូចខាងក្រោម ៖ ១-ក្រុមការងារអនុវិស័យ ២-ក្រុមការងារចែករំលែកចំណេះដឹង សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ FCF ៖ https://www.fcf-react.org/ ---------------------------- Family Care First | REACT, led by MoSVY, is a network of organizations, financially supported by the European Union, USAID, the GHR Foundation, Save the Children Hong Kong and UNICEF. The financial​ support aims to impact more than 7,000 Cambodian children to live in safe, nurturing family based care.

Research demonstrates that family based care is important for a child’s physical, social, emotional and cognitive development. In 2017 there were more than 16,000 children living in residential care institutions in Cambodia. Approximately 80% of these children have one or both parents living.