ពិព័រណ៍សត្វស្លាបកម្ពុជា-Cambodia Bird Fair

  • Home
  • Cambodia
  • Phnom Penh
  • ពិព័រណ៍សត្វស្លាបកម្ពុជា-Cambodia Bird Fair

ពិព័រណ៍សត្វស្លាបកម្ពុជា-Cambodia Bird Fair Cambodia Bird Fair is an event for all the conservationists and natural lovers to take part and share knowledge, raise awareness within the audiences.

16/09/2026
14/09/2026
10/09/2026

🦅ធ្លាប់​គិត​ថា​សត្វ​ត្មាត​ជា​សត្វ​កាច​សាហាវ​មែន​? ឈប់​យល់​ច្រឡំ​ទៀត​!👀

សត្វ​ត្មាត​មិន​មែន​ជា​ប្រភេទ​សត្វ​ប្រមាញ់​ទេ​។ ពួក​វា​ជា​ភ្នាក់​ងារ​សម្អាត​បរិស្ថាន​ធម្មជាតិ។ សត្វ​ត្មាត​ស៊ី​តែ​សត្វ​ដែល​ងាប់​ស្រាប់​ជា​ចំណី​តែ​ប៉ុណ្ណោះ​ ដើម្បី​សម្អាត​សាក​សព​សត្វ​ឱ្យ​អស់​ពី​បរិស្ថាន​។​ ពួក​វា​មិន​ដេញ​ចាប់​ប្រមាញ់​សត្វ​រស់​យក​មក​ធ្វើ​ជា​ចំណី​ឡើយ​។

សត្វ​ត្មាត​មិន​មែន​ជា​សត្វ​កាច​សាហាវ​ឡើយ​។​ ផ្ទុយ​ទៅ​វិញ ពួក​វា​ជា​សត្វ​ស្លូត តែង​រស់​នៅ​និង​ស៊ី​ចំណី​ជុំ​គ្នា​ជា​ក្រុម​ ហើយ​ចូល​ចិត្ត​រស់​នៅ​ដោយ​ស្ងប់​ស្ងាត់​ក្នុង​ព្រៃ​ឆ្ងាយ​ដាច់ស្រយាល​។🌿💚

មិន​មែន​ជា​សត្វ​ប្រមាញ់! គ្រាន់​តែ​ជា​សត្វ​មាន​តួនាទី​សម្អាត​បរិស្ថាន​ធម្មជាតិ​!​🦅🌏

———————————

🦅 Think vultures are fierce? Think again! 👀

Vultures aren’t hunters—they’re nature’s clean-up crew. They feed mainly on animals that are already dead, helping keep the environment clean without chasing or attacking other animals.

Far from being aggressive, vultures are gentle, social birds that often live and feed together in groups, preferring the peace and quiet of remote forests. 🌿💚

Not hunters. Just nature’s essential clean-up crew! 🦅🌏

09/09/2026

🦅អ្នក​ណា​ខ្លាច​អ្នក​ណា​?👀

តាម​ពិត​​ សត្វ​ត្មាត​មិន​បង្កគ្រោះ​ថ្នាក់ដល់​មនុស្ស​ឡើយ​។​ សត្វ​ត្មាត​ចូល​ចិត្ត​រស់​នៅ​ក្នុង​ព្រៃ​ស្ងប់​ស្ងាត់​ដាច់​ស្រយាល​ឆ្ងាយ​ពី​មនុស្ស​ ដែល​ជា​កន្លែង​ពួក​វា​អាច​រស់​នៅ​ចិញ្ចឹម​ជីវិត​ដោយ​សុខ​សាន្ត​។

ប៉ុន្តែ​ ផ្ទុយ​ទៅ​វិញ​ សត្វ​ត្មាត​តែង​តែ​ទទួល​រង​ការ​គំរាម​កំហែង​ពី​មនុស្ស​។ 🌳⚠️ ការ​បាត់បង់​ព្រៃ​ឈើ និង​ការ​បរ​បាញ់​និង​បំពុល​សត្វ​ព្រៃ​តែង​តែ​បំផ្លាញ​ទី​ជម្រក​របស់​សត្វ​ត្មាត​និង​ធ្វើ​ឱ្យ​ការ​រស់​នៅ​របស់​សត្វ​ត្មាត​ប្រកប​ដោយ​ហានិភ័យ​។

💚សត្វ​ត្មាត​មិន​ដែល​យាយី​យើង​ទេ​! ដូច្នេះ​ សូម​កុំ​យាយី​សត្វ​ត្មាត​។

—————————————

🦅 Who’s afraid of whom—people or vultures? 👀

The truth is, vultures have nothing against people! They prefer quiet, remote forests where they can live and feed peacefully, far from people.

But for vultures, the bigger threat often comes from people. 🌳⚠️
Forest loss, hunting, and wildlife poisoning can destroy their homes and put their lives at risk.

💚 Vultures don’t harm us. Let’s make sure we don’t harm them.

08/09/2026

🦅កេរមរតក​ធម្មជាតិ​កម្រ​ទាំង​បី​នេះ​មាន​នៅ​កម្ពុជា​នៅ​ឡើយ​! សូម​បន្ត​ចូល​រួម​ថែ​រក្សា​ទាំង​អស់​គ្នា​!​🇰🇭🌿

សត្វ​ត្មាត​ភ្លើង​ ត្មាត​ផេះ និង​ត្មាត​ត្នោត​ ជា​ប្រភេទ​សត្វ​ត្មាត​ដែល​នៅ​មាន​វត្ត​មាន​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ​! សត្វ​ត្មាត​ទាំង​បី​ប្រភេទ​នេះ​ជា​ប្រភេទ​ទទួល​រង​គ្រោះ​ជិត​ផុត​ពូជ​បំផុត​ក្នុង​សកល​លោក​។

សត្វ​ត្មាត​ទាំង​បី​ប្រភេទ​នេះ​មិន​ត្រឹម​តែ​ជា​ប្រភេទ​បក្សី​កម្រប៉ុណ្ណោះ​ទេ​ តែ​ពួក​វា​ជា​កេរ​មរតក​ធម្មជាតិ​ដ៏​វិសេស​វិសាល​សម្រាប់​កម្ពុជា និង​ជា​មោទនភាព​សម្រាប់​ការ​អភិរក្ស​ធន​ធាន​ធម្មជាតិ​។

💚សូម​ចូល​រួម​ការ​ពារ​សត្វ​ត្មាត​នៅ​ថ្ងៃ​នេះ ដើម្បី​ឱ្យ​សត្វ​ត្មាត​បន្ត​មាន​វត្ត​មាននៅ​ក្នុង​ព្រៃ​ធម្មជាតិ​របស់​កម្ពុជា​តទៅ​អនាគត​។

——————————————

🦅 Three of Cambodia’s rarest treasures are still with us—but only if we protect them together. 🇰🇭🌿

The Red-headed Vulture, White-rumped Vulture, and Slender-billed Vulture are the only vulture species still found in Cambodia—and all three are Critically Endangered worldwide.

They are more than rare birds. They are a precious part of Cambodia’s natural heritage and a source of pride for conservation.

💚 Let’s protect them today, so they remain part of Cambodia’s wild future.

06/09/2026

🦅សត្វ​ត្មាត​មាន​សមត្ថ​ភាព​ធម្មជាតិ​ដ៏​អស្ចារ្យ​មួយនេះ​!🌿

សត្វ​ត្មាត​ជា​ភ្នាក់​ងារ​សម្អាត​បរិស្ថាន​ធម្មជាតិ ដោយ​សារ​សត្វ​ត្មាត​ស៊ី​សាក​សព​សត្វ​​ជា​ចំណី​ ហើយ​ជួយ​ក្នុង​ដំណើរ​ផ្តល់​ជីជាតិ​ដល់​ដី​ ព្រម​ទាំង​ជួយ​ថែ​រក្សា​បរិស្ថាន​ធម្ម​ជាតិ​ឱ្យ​ស្អាត​និង​មាន​សុខ​ភាព​។

ការ​ពារ​សត្វ​ត្មាត​មាន​ន័យ​ថា​ការ​ពារ​ប្រព័ន្ធ​អេកូឡូ​ស៊ី​របស់​យើង​។💚🌏

———————————————

🦅 Vultures have an amazing natural talent! 🌿

As nature’s clean-up crew, vultures feed almost exclusively on carrion, helping recycle nutrients and keep our natural habitats clean and healthy.

Protecting vultures means protecting our ecosystems. 💚🌏

06/09/2026
05/09/2026
05/09/2026

🦅 ថ្ងៃនេះ​ជា​ថ្ងៃ​ពិសេស​របស់​សត្វ​ត្មាត​!

ទិវា​យល់​ដឹង​អំពី​សត្វ​ត្មាត​អន្តរជាតិ​ឆ្នាំ​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​សៅក្នុង​សប្តាហ៍​ទី១នៃខែ​កញ្ញា ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​តួនាទី​របស់​សត្វ​ត្មាត​ក្នុង​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​ធម្មជាតិ ព្រម​ទាំង​សារសំខាន់​នៃ​ការ​អភិរក្ស​សត្វ​ត្មាត​។

ឆ្នាំ​នេះ​ ក្រុម​ការ​ងារ​អភិរក្ស​សត្វ​ត្មាត​កម្ពុជា (CVWG) ចាប់​ផ្តើម​យុទ្ធ​នាការ​ផ្សព្វ​ផ្សាយ​ក្រោម​មូល​បទ​៖ “​សម្លាញ់​ព្រៃ​–វិធិសាស្ត្រ​អភិរក្សនិង​ការ​ចូល​រួម​ការ​ពារ​សត្វ​ត្មាត​“។🌿🤝

សូម​តាម​ដាន​ posts របស់​យើង​ជាបន្តបន្ទាប់​ និង​សូម​ចូល​រួម​ផ្សព្វ​ផ្សាយ​បន្ត​អំពី​ការ​ការ​ពារ​សត្វ​ត្មាត​និង​ព្រៃ​ឈើ​របស់​យើង​។💚

—---------------

🦅 Today is a big day for vultures!

International Vulture Awareness Day, celebrated on Saturday of the first week of September, raises awareness of the vital role vultures play in nature and the importance of protecting them.

This year, the Cambodian Vulture Working Group (CVWG) launched its campaign with the theme “Friends of the Forest – How Conservation and Local Communities Are Protecting Vultures.” 🌿🤝

Stay tuned for our upcoming posts and help spread the word about protecting vultures and our forests! 💚

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when ពិព័រណ៍សត្វស្លាបកម្ពុជា-Cambodia Bird Fair posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share