29/08/2025
[English Below]
កាលពីថ្ងៃទី ៥ ដល់ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៥ ក្រុមការងារអូស្កាបានធ្វើដំណើរទៅកាន់ខេត្តបាត់ដំបង និងខេត្តសៀមរាប ដោយមានគោលបំណងសំខាន់ៗចំនួនបី៖ (១) ដើម្បីជូនដំណឹងដល់ដៃគូក្នុងស្រុកអំពីផែនការនិរន្តរភាពអូស្កាក្រោយឆ្នាំ ២០២៥ (២) ដើម្បីពង្រឹងទំនាក់ទំនង និងលើកទឹកចិត្តដល់អង្គការដៃគូបន្តប្រើប្រាស់ប្រព័ន្ធ និង (៣) ផ្តល់ការបណ្តុះបណ្តាល និងប្រឹក្សាយោបល់ដល់អង្គការដៃគូក្នុងតំបន់។ ក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនេះ មានអង្គការដៃគូចំនួន ១១ បានចូលរួម (៧ អង្គការមកពីខេត្តបាត់ដំបង និង ៤ អង្គការមកពីខេត្តសៀមរាប)។
On August 5–6, 2025, the OSCaR team conducted a road trip to Battambang and Siem Reap provinces with three key objectives: to inform local partners about the OSCaR sustainability plan beyond 2025, to strengthen relationships and encourage continued system usage, and to provide tailored training and consultation to localized partners. Over the course of the two-day visit, 11 partner organizations participated 7 from Battambang and 4 from Siem Reap.