21/09/2026
[English Text Below]
តោះចុះឈ្មោះមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមប្រព័ន្ធឌីជីថល (ខេម អាយអ៊ី CAM-IE) ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន! 🛍️💼
បងប្អូនដែលជាអ្នកប្រកបមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាកម្មករម្តងម្កាល និងម្ចាស់អាជីវកម្មខ្នាតតូចទាំងអស់គ្នា! តើបានចុះឈ្មោះក្នុងប្រព័ន្ធ (ខេម អាយអ៊ី CAM-IE) ហើយឬនៅ?
❓ តើ (ខេម អាយអ៊ី CAM-IE) គឺជាអ្វី? វាជាថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជួយគាំទ្រ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា។
ហេតុអ្វីបងប្អូនគួរតែចុះឈ្មោះ?
ការចុះឈ្មោះជួយឱ្យបងប្អូនទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ ទទួលបានការបណ្តុះបណ្តាលពង្រីកអាជីវកម្ម និងទទួលបានការថែទាំសុខភាពពី ប.ស.ស. ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតពីក្រសួងស្ថាប័នពាក់ព័ន្ធ!
🛠️ តើត្រូវចុះឈ្មោះដោយរបៀបណា?
ជំហានទី ១៖ បើកកម្មវិធីទូរស័ព្ទ CAM-IE ឬចូលតាមវេបផតថល រួចបង្កើតគណនីដោយប្រើលេខទូរស័ព្ទ។
ជំហានទី ២៖ ថតរូបអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម រូបថតផ្ទៃមុខ និងរូបថតសកម្មភាពអាជីវកម្មរបស់អ្នក។
ជំហានទី ៣៖ បំពេញព័ត៌មាន រួចចុច “ចុះឈ្មោះ” និងរង់ចាំការផ្ទៀងផ្ទាត់ត្រួតពិនិត្យត្រឹមតែ ១ថ្ងៃនៃថ្ងៃធ្វើការប៉ុណ្ណោះ!
បងប្អូនក៏អាចទៅចុះឈ្មោះដោយផ្ទាល់នៅតាមភ្នាក់ងារធនាគារដៃគូដែលនៅជិតលោកអ្នកបំផុតបានផងដែរ!
📞 ព័ត៌មានបន្ថែម សូមទូរស័ព្ទទៅលេខ ១២៦៤
ដោយមានការគាំទ្រពី Mission Alliance Cambodia គម្រោង រកស៊ី-Roksi របស់ API មានគោលបំណងលើកកម្ពស់ការទទួលបានព័ត៌មាន សេវាកម្ម និងឱកាសសម្រាប់អ្នកប្រកបមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងម្ចាស់អាជីវកម្មខ្នាតតូច ដើម្បីរួមចំណែកដល់ការចូលរួមកាន់តែប្រសើរ និងជីវភាពរស់នៅប្រសើរឡើងនៅកម្ពុជា។
========================
Let’s register your business through the CAM-IE digital platform and enjoy a wide range of benefits! 🛍️💼
If you are an informal business owner, doing occasional work: Have you registered with the CAM-IE system yet?
❓ What is CAM-IE?
CAM-IE is a digital platform for the development of the informal economy. It supports and promotes the growth and development of Cambodia’s informal economy.
Why should you register?
Registration can help you access tax incentives, business development training, and healthcare coverage through NSSF, along with other benefits provided by relevant ministries and institutions!
🛠️ How do you register?
Step 1: Open the CAM-IE mobile app or access the web portal, then create an account using your phone number.
Step 2: Take photos of your original Cambodian National ID card, a photo of your face, and a photo showing your business activities.
Step 3: Complete the required information, click “Register,” and wait for verification, which takes only 1 business day!
You can also register in person at the nearest partner bank agent.
📞 For more information, please call 1264.
With support from Mission Alliance, API’s ROKSI project aims to promote inclusive access to information, services, and opportunities for informal economy workers and small business owners, contributing to stronger participation and improved livelihoods in Cambodia.