15/09/2026
ប្រធានគ្រប់គ្រងផ្នែកជីវៈចម្រុះ និងវិទ្យាសាស្ត្រ នៃអង្គការអភិរក្សអន្តរជាតិកម្ពុជា (អង្គការCI) លោកបណ្ឌិត សោ រដ្ឋា បានធ្វើបទបង្ហាញអំពីជីវៈចម្រុះ ដែលមានវត្តមានរស់នៅក្នុងតំបន់ទេសភាពអភិរក្សដីគោក គាំទ្រដោយអង្គការCI ដែលមានដូចជា តំបន់ទេសភាពជួរភ្នំក្រវាញកណ្ដាល ដែនជម្រកសត្វព្រៃព្រៃឡង់ និងឧទ្យានជាតិវើនសៃ–សៀមប៉ាង។ បទបង្ហាញនេះបានរំលេចពីសារៈសំខាន់ផ្នែកអេកូឡូស៊ី តម្លៃជីវៈចម្រុះ និងសារៈសំខាន់ផ្នែកអភិរក្សនៃតំបន់ទេសភាពអាទិភាពទាំងនេះ។
លោកក៏បានធ្វើបទបង្ហាញពីលទ្ធផលនៃការសិក្សាមួយទៀតផងដែរ ក្រោមចំណងជើង « អត្ថប្រយោជន៍នៃការអភិរក្សរបស់គម្រោងរេដបូកនៅក្នុងតំបន់ការពារព្រៃត្រូពិចសម្រាប់សហគមន៍សត្វស្លាប» ។ តាមរយៈការសិក្សានេះ ការអនុវត្តគម្រោងរេដបូកមានផលជាវិជ្ជមានលើនានាភាពនៃប្រភេទសត្វស្លាប និងការអភិរក្សព្រៃឈើនៅក្នុងតំបន់នេះ។ បទបង្ហាញទាំងពីរនេះត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាអន្តរជាតិមួយស្ដីអំពី «ការស្រាវជ្រាវនិងអប់រំអំពីព្រៃឈើ» ដែលរៀបចំដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងមានអ្នកចូលរួមសរុបចំនួន ១៤០នាក់ រួមមាន សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ គ្រូបង្រៀនថ្នាក់ឧត្តមសិក្សា និងនិស្សិតមកពីសាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវជាតិ និងអន្តរជាតិ។
ព្រឹត្តិការណ៍នេះជាវេទិកាដ៏មានតម្លៃសម្រាប់ការចែករំលែកចំណេះដឹង ការផ្លាស់ប្តូរបទពិសោធន៍ផ្នែកវិទ្យាសាស្ត្រ និងការពិភាក្សាអំពីការអភិរក្សជីវៈចម្រុះ អេកូឡូស៊ីព្រៃឈើ ការស្តារឡើងវិញ និងការគ្រប់គ្រងទេសភាពប្រកបដោយចីរភាពនៅប្រទេសកម្ពុជា។
Biodiversity and Science Manager at Conservation International Cambodia (CI Cambodia), Dr. Ratha Sor, presented the biodiversity profiles of CI-supported terrestrial conservation landscapes, including the Central Cardamom Mountains Landscape, Prey Lang Wildlife Sanctuary, and Veun Sai-Siem Pang National Park. The presentation highlighted the ecological importance, biodiversity values, and conservation significance of these priority landscapes.
Dr. Ratha Sor also presented the study entitled “Bird Community Composition Reveals Conservation Benefits of REDD+ in a Tropical Forest Protected Area,” which demonstrated the positive impacts of REDD+ interventions on bird diversity and forest conservation outcomes. The presentations were delivered at an International Symposium on “Forest Research and Education” hosted by the Royal University of Agriculture, attended by a total of 140 participants, including professors, researchers, lecturers, and students from local and international universities and research institutions.
The event provided a valuable platform for knowledge sharing, scientific exchange, and discussion on biodiversity conservation, forest ecology, restoration, and sustainable landscape management in Cambodia.