24/04/2026
{English below} ដំណើរជីវិតរបស់កន្និដ្ឋាមិនងាយស្រួលទេ មានឧបសគ្គច្រើន ប៉ុន្តែគាត់នៅតែជ្រើសរើសធ្វើអ្វីដែលអាចមានន័យ និងជួយអ្នកដទៃបាន។ នៅ Skateistan Cambodia គាត់ចំណាយពេលរាល់ថ្ងៃជួយសិស្សមកពីគ្រួសារមានជីវភាពលំបាក រៀន និងធ្វើការជាមួយក្រុមការងារ ដើម្បីធ្វើឲ្យកម្មវិធីរបស់យើងកាន់តែរីកចម្រើន។ ថាមពល និងចិត្តស្រឡាញ់ការងាររបស់គាត់ ធ្វើឲ្យអ្នកជុំវិញមានអារម្មណ៍បំផុសគំនិតជានិច្ច។
មនុស្សម្នាក់ៗសុទ្ធតែមានរឿងរ៉ាវរបស់ខ្លួន ប៉ុន្តែអ្វីដែលសំខាន់ គឺរបៀបដែលយើងយករឿងនោះមកបម្លែងឲ្យក្លាយជាអ្វីដែលមានន័យ តាមរយៈការរៀនសូត្រ ការរីកចម្រើន និងការឆ្លងកាត់ឧបសគ្គជាមួយគ្នា។
អំពីតួនាទីរបស់គាត់៖ កន្និដ្ឋា ដឹកនាំការងារតាមដាន វាយតម្លៃ និងការរៀនសូត្រ (MEL) នៅ Skateistan Cambodia។ គាត់តាមដានវឌ្ឍនភាពកម្មវិធី ពិនិត្យលទ្ធផល និងធ្វើការជាមួយក្រុមការងារ ដើម្បីធានាថាកម្មវិធីរបស់យើងពិតជាអាចគាំទ្រសិស្ស និងសហគមន៍បានល្អប្រសើរ។
ប្រសិនបើលោកអ្នកចង់គាំទ្រការងាររបស់យើង សូមពិនិត្យមើលកូដ QR នៅក្នុងមតិយោបល់ខាងក្រោម។ ការចូលរួមរបស់លោកអ្នក ពិតជាមានតម្លៃណាស់សម្រាប់ពួកយើង។
Kanitha’s path has not been an easy one, but she continues to focus on what she can contribute to others and her community. At Skateistan Cambodia, she spends her days supporting students from low-income families, learning alongside the team, and helping programs grow. Her energy and passion inspire everyone around her! Everyone has their own story, but what matters most is how we turn it into something meaningful, learning, growing, and overcoming along the way.
About her role: Kanitha leads Monitoring, Evaluation, and Learning at Skateistan Cambodia. She keeps track of how programs are going, looks at the results, and works with the team to make sure our activities really support students and the wider community.
If you would like to support our work, please check the QR code in the comments below. Your support truly means a lot to us.