បណ្តាញស្រ្តីធ្វើការតាមសេវាកម្សាន្តថ្នាក់ជាតិ NEWN. តំណាងក្រុមប្រឈមមុខ

  • Home
  • Cambodia
  • Phnom Penh
  • បណ្តាញស្រ្តីធ្វើការតាមសេវាកម្សាន្តថ្នាក់ជាតិ NEWN. តំណាងក្រុមប្រឈមមុខ

បណ្តាញស្រ្តីធ្វើការតាមសេវាកម្សាន្តថ្នាក់ជាតិ NEWN. តំណាងក្រុមប្រឈមមុខ NEWN (EW net)

* កំពង់ចាម៖ នៅថ្ងៃទី26 ខែសីហា ឆ្នាំ2026 អ្នកស្រី រ៉ាន់សុខហេងជាជនបង្គោល NEWN បានចូលរួមប្រជុំប្រូធីនៅមន្ទីសុខាភិបាលខេត្តកំ...
27/08/2026

* កំពង់ចាម៖ នៅថ្ងៃទី26 ខែសីហា ឆ្នាំ2026 អ្នកស្រី រ៉ាន់សុខហេងជាជនបង្គោល NEWN បានចូលរួមប្រជុំប្រូធីនៅមន្ទីសុខាភិបាលខេត្តកំពុងចាម ។



27/08/2026

👉 កម្មវិធីប្រកួត វោហារកោសល្យ លើប្រធានបទពាក់ព័ន្ធ នឹងការប្រយុទ្ធ និងជំងឺអេដស៍ ។


👉 កម្រងអនុស្សាវរីយ៍ការងារកន្លងមកមានគ្រប់សកម្មភាព🥰🥰 ទាំងវគ្គបណ្តុះបណ្តាល កិច្ចប្រជុំ សិក្ខាសាលា និងចុះសហគមន៍ ។😘😘😘 អរគុណមន...
26/08/2026

👉 កម្រងអនុស្សាវរីយ៍ការងារកន្លងមកមានគ្រប់សកម្មភាព🥰🥰 ទាំងវគ្គបណ្តុះបណ្តាល កិច្ចប្រជុំ សិក្ខាសាលា និងចុះសហគមន៍ ។
😘😘😘 អរគុណមនុស្សល្អ ការងារល្អ និងចិត្តស្មោះសរ 💪🙏



25/08/2026

👉 យុទ្ធនាការជំរុញការប្រើប្រាស់ស្រោមអនាម័យ១០០% និងបង្កើនការយល់ដឹងពីការបង្ការមេរោគអេដស៍ ជំងឺអេដស៍ និងកាមរោគ នៅមុខផ្សាររាត្រី រាជធានីភ្នំពេញ ។


👉 រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ យុទ្ធនាការផ្សព្វផ្សាយជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន ១០០% និងបញ្ជ...
24/08/2026

👉 រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ យុទ្ធនាការផ្សព្វផ្សាយជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន ១០០% និងបញ្ជ្រាបការយល់ដឹងពីវិធានការបង្ការការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺកាមរោគ ។
👉 ត្រូវបានរៀបចំឡើងនៅលើផ្លូវថ្មើរជើងចតុមុខ។
👉 យុទ្ធនាការនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធនឹងជំងឺអេដស៍រាជធានីភ្នំពេញ, ឯកឧត្ដម ទា ផល្លា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង ជំងឺអេដស៍ (NAA), ឯកឧត្តមសាស្រ្តាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិ
ប្រយុទ្ធនឹងជំងឺអេដស៍ សើរស្បែក និងកាមរោគ (NCHADS), ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងមានការអញ្ជើញពីឯកឧត្តម លោកជំទាវ លោក លោកស្រី មកពី NAA, NCHADS, សមាជិកគណៈកម្មាការអេដស៍រាជធានីភ្នំពេញ, មន្ទីរសុខាភិបាល, ការិយាល័យស្រុកប្រតិបត្តិ, តំណាងអង្គការដៃគូរួមមាន៖ HACC, Mith Samlah(Friend), AHF, KHANA, CWPD និងតំណាងកន្លែងសេវាកំសាន្តសប្បាយ, អ្នកធ្វើការសហគមន៍។
🥰🥰🥰
- ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណងជម្រុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០% និងបញ្ជ្រាបការយល់ដឹងពីវិធាន
ការបង្ការការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន និងសារធារណជនទូទៅឱ្យយល់ដឹងច្បាស់ពីហានិភ័យនៃការឆ្លងមេរោគអេដស៍ ជំងឺ
អេដស៍ពីដៃគូរួមភេទ និងប្រើប្រាស់វិធី
សាស្រ្តសម្រាប់ការបង្ការផ្សេងៗទៀតរួមមាន ការប្រើប្រាស់ឱសថ PrEP ឬ PEP ជាដើម។
- ឯកឧត្តម ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់បន្ថែមថា ភាពជោគជ័យក្នុងការសម្រេចគោលដៅ ៩៥-៩៥-៩៥នេះ គឺបានមកពីការឆ្លើយតបរួមគ្នាជាពហុវិស័យ និងជាធ្លុងមួយដើម្បីទប់ស្កាត់ការរីករាល
ដាលនៃមេរោគអេដស៍ស្របតាមគោល
នយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។ សូមអំពាវនាវឱ្យរួមគ្នាលុបបំបាត់ការមាក់
ងាយ និងការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ ដែលជាសារដ៏មានឥទ្ធិពលក្នុងការបង្ការការរីករាលដាល។
- ឯកឧត្តម ទា ផល្លា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍បានគូសបញ្ជាក់ថាយុទ្ធនាការនេះគឺជាការរំលឹកឡើងវិញនូវបំណងប្រាថ្នារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបញ្ចប់អេដស៍នៅឆ្នាំ២០៣០។ ការប្រើប្រាស់ស្រោមអនាម័យទៀងទាត់បានជួយបញ្ចៀសការចម្លង មេរោគអេដស៍ដល់មនុស្សរាប់សែននាក់ ដែលជាជោគជ័យដ៏ធំធេង។ ដូច្នេះការពង្រឹងការអប់រំ និងផ្សព្វផ្សាយអំពីមេរោគអេដស៍ ព្រមទាំងការធ្វើតេស្តរកមេរោគអេដស៍ទាន់ពេលវេលាគឺជាគន្លឹះដ៏សំខាន់ក្នុងការឈានទៅបញ្ចប់ជំងឺអេដស៍នៅកម្ពុជា។

👉បាត់ដំបង៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ សមាជិកឌីហ្វុនប៉ាម តំណាង អ្នករស់ជាមួយមេរោគអេដស៍ បានចូលរួមប្រជុំប្រចាំខែសីហា ឆ្នាំ២...
24/08/2026

👉បាត់ដំបង៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ សមាជិកឌីហ្វុនប៉ាម តំណាង អ្នករស់ជាមួយមេរោគអេដស៍ បានចូលរួមប្រជុំប្រចាំខែសីហា ឆ្នាំ២០២៦ របស់គណះកម្មការកិច្ចការនារីនិងកុមារ ហើយជាគណះកម្មការអេដស៍សង្កាត់ទួលតាឯក ។



23/08/2026

👉 បណ្តាញ NEWN បានចូលរួមផ្សព្វផ្សាយជំរុញអោយប្រើប្រាស់ស្រោមអនាម័យអោយបាន ១០០% និងបញ្ជ្របការយល់ដឹងពីវិធានការបង្ការមេរោគអេដស៍ ជម្ងឺអេដស៍ និងជំងឺកាមរោគ





22/08/2026

👉 នាងខ្ញុំសូមស្នើសុំ ឱ្យមានការវិនិយោគលើការដោះស្រាយវិសមភាពយេនឌ័រ និងការផាត់ចេញពីសង្គម ។


👉នៅថ្ងៃទី21/08/2026 លោកស្រី វន វី ជាប្រធាននៃវេទិកាឌីហ្វុនប៉ាម និងជាជនបង្គោលបណ្ដាញ NEWN បានចូលរួមកិច្ចប្រជុំ GOC ប្រចាំខែ...
21/08/2026

👉នៅថ្ងៃទី21/08/2026 លោកស្រី វន វី ជាប្រធាននៃវេទិកាឌីហ្វុនប៉ាម និងជាជនបង្គោលបណ្ដាញ NEWN បានចូលរួមកិច្ចប្រជុំ GOC ប្រចាំខែសីហា ឆ្នាំ២០២៦ នៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ។

✅គោលបំណង:
១.ដើម្បីប្រជុំតាមដានករណីជម្ងឺអេដស៍សកម្ម នៅក្នុងស្រុកប្រតិបត្តិបាត់ដំបងនិងស្រុកសង្កែ ដើម្បីគ្រប់គ្រងពត៍មានករណីជំងឺអេដស៍សកម្មឲបានល្អប្រសើរ ស្របតាមផែនការណ៍យុទ្ធសាស្រ្តជាតិពង្រឹងខ្លាំងក្លា នូវកាគ្រប់គ្រងពត៍ករណីជំងឺអេដស៍សកម្ម គ្មានការស្លាប់ គ្មានការរើងអើង។

🔰ស្រ្តីមានផ្ទៃពោះ សូមប្រុងប្រយ័ត្នខ្ពស់ បង្ការជំងឺគ្រុនឈាម! 🤰🦟ជំងឺគ្រុនឈាមបង្កដោយមូសខ្លាខាំ ភាគច្រើននៅចន្លោះពេលព្រឹក និង...
20/08/2026

🔰ស្រ្តីមានផ្ទៃពោះ សូមប្រុងប្រយ័ត្នខ្ពស់ បង្ការជំងឺគ្រុនឈាម! 🤰🦟
ជំងឺគ្រុនឈាមបង្កដោយមូសខ្លាខាំ ភាគច្រើននៅចន្លោះពេលព្រឹក និងពេលល្ងាច អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពម្តាយ និងទារក និងអាចឆ្លងដល់ទារកក្នុងផ្ទៃ ជាពិសេសស្ត្រីមានផ្ទៃពោះនៅត្រីមាសចុងក្រោយ។

🏪 សូមស្ត្រីមានផ្ទៃពោះទាំងអស់ប្រញ៉ាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតអ្នកបំផុត
ប្រសិនបើមានរោគសញ្ញាដូចខាងក្រោម
-ក្តៅខ្លួនខ្លាំង (លើសពី ៣៨°C)
-ឈឺក្បាល
-ឈឺសាច់ដុំ
-ឡើងកន្ទួលក្រហមលើស្បែក
-ក្អួតចង្អោរ

Address

សង្កាត់ច្បារអំពៅ១
Phnom Penh
121201

Alerts

Be the first to know and let us send you an email when បណ្តាញស្រ្តីធ្វើការតាមសេវាកម្សាន្តថ្នាក់ជាតិ NEWN. តំណាងក្រុមប្រឈមមុខ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share