Tzu Chi Charity Foundation-Cambodia

Tzu Chi Charity Foundation-Cambodia Tzu Chi Foundation is non-profit organization aims to help in the areas of Charity, Medicine, Education, and Culture in Cambodia.

អង្គការមូលនិធិសប្បុរសធម៌ឆឺជី សហការជាមួយ អាជ្ញាធរមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ២ បានចុះសួរសុខទុក្ខ ផ្តល់ភាពកក់ក្តៅ និងចែកអំណោ...
10/09/2026

អង្គការមូលនិធិសប្បុរសធម៌ឆឺជី សហការជាមួយ អាជ្ញាធរមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ២ បានចុះសួរសុខទុក្ខ ផ្តល់ភាពកក់ក្តៅ និងចែកអំណោយក្តីស្រលាញ់ ជូនដល់ប្រជាជនដែលរងគ្រោះដោយ អគ្គិភ័យលេបត្របាក់យកផ្ទះសំបែងទាំងស្រុង ចំនួន ០៧គ្រួសារ និងរងផលប៉ះពាល់ ចំនួន០៣គ្រួសារ។

គ្រោះមហន្តរាយកើតឡើងនៅជុំវិញពិភពលោក ធ្វើឱ្យមនុស្សលោកជួបទុក្ខលំបាក យើងសូមបួងសួងដោយចិត្តស្មោះសរ សូមឱ្យពិភពលោកជៀស
ផុតពីគ្រោះមហន្ដរាយ និងសង្គមចួបនូវសុខសន្តិភាព។🙏
_________

慈濟慈善基金會跟宋仁芷二分區政府合作關懷及發放愛心物資和慰問祝福金給10戶火災受災居民,減輕他們的負擔。

天地四大不調,則災難頻仍;
人體四大不調,則身心受苦。

我們用虔誠的心,為全世界祈禱,願人心淨化、社會祥和、天下無災。🙏

| កាលពីថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០២៦
| 2026年09月10日

ការសាងអំពើល្អមិនអាចខ្វះខ្ញុំម្នាក់តែបើធ្វើអំពើអាក្រក់សូមកុំរាប់ខ្ញុំចូល做好事不能少我一人,做坏事不能多我一人。When it comes to doing good, ...
07/09/2026

ការសាងអំពើល្អមិនអាចខ្វះខ្ញុំម្នាក់តែបើធ្វើអំពើអាក្រក់សូមកុំរាប់ខ្ញុំចូល
做好事不能少我一人,做坏事不能多我一人。
When it comes to doing good, everyone is indispensable.When it comes to doing bad, one is already too many.
_______
ភាសិតគតិដោយ ភិក្ខុនី ជឹង យៀន
恭錄自證嚴上人靜思語
The Teaching of Dharma Master Cheng Yen

សកម្មភាពចុះសួរសុខទុក្ខ និងចែករំលែកក្តីស្រលាញ់សម្រាប់ខែកញ្ញា។🙏✨ 九月|在收穫的季節裡,我們播下善的種子。感謝志工無私奉獻,邀請您一起耕耘愛與希望。🙏✨| កាលពីថ្ងៃអាទ...
31/08/2026

សកម្មភាពចុះសួរសុខទុក្ខ និងចែករំលែកក្តីស្រលាញ់សម្រាប់ខែកញ្ញា។🙏✨

九月|在收穫的季節裡,我們播下善的種子。感謝志工無私奉獻,邀請您一起耕耘愛與希望。🙏✨

| កាលពីថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦
| 2026年08月30日

📍ថ្ងៃអនុវត្តបរិស្ថាន៖ រួមគ្នារក្សាការពារ បរិស្ថាន♻️​ការជួយសង្រ្គោះភពផែនដី🌏 ត្រូវការផ្តើមពីយើងម្នាក់ៗ ដោយកម្លាំងក្តីស្រលា...
30/08/2026

📍ថ្ងៃអនុវត្តបរិស្ថាន៖ រួមគ្នារក្សាការពារ បរិស្ថាន♻️

​ការជួយសង្រ្គោះភពផែនដី🌏 ត្រូវការផ្តើមពីយើងម្នាក់ៗ ដោយកម្លាំងក្តីស្រលាញ់មួយ រួមគ្នាបង្កើតបានជាកម្លាំងដ៏ធំ💌

​អរគុណសម្រាប់ទឹកចិត្តរបស់អ្នកទាំងអស់គ្នាក្នុងការចូលរួម✨️
-----
​📍環保日:攜手守護我們的環境♻️

​拯救地球🌏,需要從我們每一個人做起。用一份愛的力量,凝聚成一股無比堅實的大力量💌

​深深感謝大家帶著熱情與心意溫馨參與✨️

30.08.2026
​ #យើងរាល់គ្នាត្រូវការភពផែនដី #我們大家都需要這個美麗的地球

សូមបួងសួងដោយស្មោះ និងប្រមូលផ្តុំកម្លាំងនៃសេចក្តីស្រឡាញ់ ផ្ញើជូនទៅកាន់តំបន់ព្រំដែនរវាងប្រទេសនេប៉ាល់ និងទីបេនៃប្រទេសចិន ដែ...
28/08/2026

សូមបួងសួងដោយស្មោះ និងប្រមូលផ្តុំកម្លាំងនៃសេចក្តីស្រឡាញ់ ផ្ញើជូនទៅកាន់តំបន់ព្រំដែនរវាងប្រទេសនេប៉ាល់ និងទីបេនៃប្រទេសចិន ដែលកំពុងរងគ្រោះដោយសារទឹកជំនន់ឆាប់រហ័ស និងការបាក់ដី។

សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត និងសម្តែងនូវការសួរសុខទុក្ខយ៉ាងជ្រាលជ្រៅ ជូនចំពោះគ្រួសារនៃជនរងគ្រោះដែលបានបាត់បង់អាយុជីវិត។🙏🕊️

សូមបួងសួងឱ្យអ្នកទាំងអស់គ្នាជួបតែសុខសុវត្ថិភាព ឆាប់ផុតពីគ្រោះមហន្តរាយ និងទទួលបានសន្តិភាពឡើងវិញក្នុងពេលឆាប់ៗ។🙏
________

誠摯祈願並凝聚愛的力量,送往遭受嚴峻山崩與暴洪襲擊的尼泊爾及西藏地區。

向不幸罹難者的家属致上最深沉的哀悼與懇切慰問。🙏🕊️

祈願所有人皆能平安,早日遠離災厄,重獲安寧。🙏

មុនពេលរិះគន់អ្នកដទៃ ត្រូវគិតថាតើអ្នកពិតជាល្អឥតខ្ចោះ និងគ្មានកំហុសពិតមែនឬ?要批評別人時,先想想自己是否完美無缺?Before criticising others, t...
26/08/2026

មុនពេលរិះគន់អ្នកដទៃ ត្រូវគិតថាតើអ្នកពិតជាល្អឥតខ្ចោះ និងគ្មានកំហុសពិតមែនឬ?
要批評別人時,先想想自己是否完美無缺?
Before criticising others, think first whether
one is perfect and flawless.
_______
ភាសិតគតិដោយ ភិក្ខុនី ជឹង យៀន
恭錄自證嚴上人靜思語
The Teaching of Dharma Master Cheng Yen

មើលឃើញអ្នកដទៃពុំសមភ្នែក គឺជាបុគ្គលដែលអប់រំខ្លួនឯងពុំទាន់បានគ្រប់គ្រាន់看別人不順眼,是自己修養不夠。When we are irritated by others, it...
21/08/2026

មើលឃើញអ្នកដទៃពុំសមភ្នែក គឺជាបុគ្គលដែលអប់រំខ្លួនឯងពុំទាន់បានគ្រប់គ្រាន់
看別人不順眼,是自己修養不夠。
When we are irritated by others, it is actually because we are still lacking in graciousness.
_______
ភាសិតគតិដោយ ភិក្ខុនី ជឹង យៀន
恭錄自證嚴上人靜思語
The Teaching of Dharma Master Cheng Yen

📣សេចក្តីជូនដំណឹង ការចុះឈ្មោះសម្រាប់ការសិក្សាភាសាចិនអនឡាញជំនាន់ទី២ បានគ្រប់ចំនួនកំណត់ហើយ ដូចនេះការចុះឈ្មោះត្រូវបានបញ្ចប់ ...
17/08/2026

📣សេចក្តីជូនដំណឹង ការចុះឈ្មោះសម្រាប់ការសិក្សាភាសាចិនអនឡាញជំនាន់ទី២ បានគ្រប់ចំនួនកំណត់ហើយ ដូចនេះការចុះឈ្មោះត្រូវបានបញ្ចប់ សូមអរគុណ ចំពោះការចាប់អារម្មណ៍ថ្នាក់រៀនរបស់ពួកយើង។🙏

សម្រាប់អ្នកដែលបានចុះឈ្មោះរួចរាល់ ក្រុមការងារយើងនឹងធ្វើការទំនាក់ទំនងទៅវិញតាមរយៈ តេលេក្រាម សម្រាប់ការងារបន្ទាប់ក្នុងពេលឆាប់ៗ។ 🙏🥰

ប្រសិនបើមានអ្នកដែលក្រុមការងារទាក់ទងមិនបាន នោះនឹងចាត់ទុកការចុះឈ្មោះជាមោឃៈ។⚠️
សូមអរគុណ!

វគ្គបណ្តុះបណ្តាល ផ្នែកមនុស្សធម៌របស់ ឆឺជី៖ តាមរយៈការផ្សព្វផ្សាយព្រះធម៌ពួកយើងសង្ឃឹមយ៉ាងមុតមាំថា មនុស្សគ្រប់រូប នឹងនាំយកព្រ...
17/08/2026

វគ្គបណ្តុះបណ្តាល ផ្នែកមនុស្សធម៌របស់ ឆឺជី៖ តាមរយៈការផ្សព្វផ្សាយព្រះធម៌
ពួកយើងសង្ឃឹមយ៉ាងមុតមាំថា មនុស្សគ្រប់រូប នឹងនាំយកព្រះធម៌មកអនុវត្តក្នុងជីវិតប្រចាំថ្ងៃ ដើម្បីកសាងជីវិតមួយដែលមានគោលដៅត្រឹមត្រូវ និងពេញដោយពន្លឺនៃបញ្ញា។🪷🙏
-----
慈濟人文培訓:希望透過佛法的傳播,全心盼望精進人人都能將佛法融入於日常生活中,造就具備正確人生方向、充滿智慧光芒的一生。🪷🙏

📢ថ្នាក់ភាសាចិនអនឡាញ ជំនាន់ទី២ ចាប់បើកហើយ!!!🔊រៀនដោយឥតគិតថ្លៃ រៀនជាមួយគ្រូជនជាតិ📖វគ្គសិក្សាថ្មី៖ ចាប់ផ្តើមថ្ងៃទី៧ ខែកញ្ញា ...
14/08/2026

📢ថ្នាក់ភាសាចិនអនឡាញ ជំនាន់ទី២ ចាប់បើកហើយ!!!
🔊រៀនដោយឥតគិតថ្លៃ រៀនជាមួយគ្រូជនជាតិ
📖វគ្គសិក្សាថ្មី៖ ចាប់ផ្តើមថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ
​​ ម៉ោងសិក្សា៖ ពេលយប់ ពីម៉ោង៧ៈ០០នាទី ដល់ម៉ោង ៩ៈ០០នាទី

📌ឱកាសទទួលបានក្នុងពេលសិក្សា៖
- សមត្ថភាពភាសា
- ការផ្លាស់ប្តូរវប្បធម៌
- ការចូលរួមជាមួយសកម្មភាពសប្បុរសធម៌
- បទពិសោធន៍ក្នុងការអភិវឌ្ឍន៍
🎉ព្រមទាំងមានឱកាសបានអាហារូបករណ៍ទៅរៀននៅក្រៅប្រទេសផងដែរ

🗓️បើកចុះឈ្មោះចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ឬអាចបញ្ចប់មុនកាលកំណត់ករណីការចុះឈ្មោះពេញ
🔔សូមអានព័ត៌មានលម្អិតមុនពេលចុះឈ្មោះ
✨ចំណាំ៖​ អាទិភាពសម្រាប់អ្នកនៅភ្នំេពញ




Address

#349, Plov Lum, Phum Porbrok Khangchoeung, Sangkat Kakab, Khan Porsenchey
Phnom Penh
855

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+85598600736

Alerts

Be the first to know and let us send you an email when Tzu Chi Charity Foundation-Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Tzu Chi Charity Foundation-Cambodia:

Shortcuts

Share