GOOD NEIGHBORS CAMBODIA

GOOD NEIGHBORS CAMBODIA Good Neighbors Cambodia is a country office of Good Neighbors, a humanitarian and development organization founded in 1991.

Our Mission:
- Good Neighbors exists to make the world a place without hunger, where people live together in harmony.
- Good Neighbors respects the human rights of our neighbors suffering from poverty, disasters, and oppression, and helps them to achieve self-reliance and enable them to rebuild their hope

Our Core Values:
- We serve people in need beyond ethnicity, religion, belief, and nati

onality.
- We promote self-reliance in sustainable development for individuals, families, and communities
- We implement the rights of the child as top priority
- We prosper global citizenship in mutual respect
- We organize local volunteers to contribute in developing their own communities
- We cooperate with all people who understand our mission and program
- We work with professionalism, and pursue financial and operational transparency
- We strive to induce more people to join our work as Good Neighbors members

22/07/2026

[English Below]

ជូនចំពោះ «ទេវតាឆ្នាំថ្មី» គ្រប់ៗរូប! សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលបានចូលរួមផ្តល់អាហារូបត្ថម្ភដ៏មានជីវជាតិដល់ប្អូនៗកុមារដែលកំពុងត្រូវការជាចាំបាច់។ 💙

ដោយសារទឹកចិត្តសប្បុរសរបស់លោកអ្នក ឥឡូវនេះ កុមារដែលរស់នៅក្នុងសហគមន៍បណ្តែតទឹក ស្រុកឯកភ្នំ ខេត្តបាត់ដំបង កំពុងទទួលបានអាហារូបត្ថម្ភ ដែលមានជីវជាតិ ដើម្បីជួយឱ្យពួកគេមានសុខភាពល្អ និងអាចបន្តការសិក្សាបានកាន់តែប្រសើរ។

ក្នុងនាមក្រុមការងារទាំងមូលនៃអង្គការហ្គូដណេប៊ឺសកម្ពុជា សូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួម និងការគាំទ្ររបស់លោកអ្នក ដែលបានធ្វើឱ្យដំណើរនៃការចែករំលែកក្តីស្រឡាញ់នេះអាចកើតមានឡើង។ 💙

#អង្គការហ្គូដណេប៊ឺសកម្ពុជា #ទេវតាឆ្នាំថ្មី #៤០០០រៀលដើម្បីការផ្លាស់ប្តូរ #សហគមន៍បណ្តែតទឹក #អាហារូបត្ថម្ភសម្រាប់កុមារ #គ្រប់អាហាររូបត្ថម្ភពោរពេញដោយអត្ថន័យ

------------------------------------------------

To every "New Year Angel," thank you for bringing nutritious meals to children in need.💙

Because of your generosity, children living in the floating communities of Ek Phnom, Battambang Province, are receiving the nutritious meals they need to stay healthy and continue learning with confidence.

From all of us at Good Neighbors Cambodia, thank you for making this journey possible. 💙

[English Below]  អបអរសាទរ ទិវាជំនាញយុវជនពិភពលោក ឆ្នាំ២០២៦! 🎉 តើអង្គការហ្គូដណេប៊ឺស កម្ពុជា កំពុងផ្តល់ឱកាស និងពង្រឹងជំនាញដ...
15/07/2026

[English Below]

អបអរសាទរ ទិវាជំនាញយុវជនពិភពលោក ឆ្នាំ២០២៦! 🎉

តើអង្គការហ្គូដណេប៊ឺស កម្ពុជា កំពុងផ្តល់ឱកាស និងពង្រឹងជំនាញដល់យុវជនកម្ពុជាយ៉ាងដូចម្តេច ដើម្បីរួមចំណែកកសាងអនាគតប្រកបដោយចីរភាព?

នៅពេលកម្ពុជាកំពុងឈានឆ្ពោះទៅរកស្ថានភាពប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ការវិនិយោគលើការអភិវឌ្ឍជំនាញយុវជន គឺជាកត្តាសំខាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកាន់តែខ្ពស់នៃធនធានមនុស្សក្នុងវិស័យសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល។

តាមរយៈ គម្រោង IT Academy Support របស់ KB Bank រយៈពេល ៥ឆ្នាំ (២០២៣-២០២៧) ដែលអនុវត្តរួមគ្នាជាមួយ Korea Software HRD Centerនិង KB PRASAC Bank ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពី KB 국민은행 នោះ អង្គការ ហ្គូដ ណេប៊ឺស កម្ពុជា កំពុងពង្រីកលទ្ធភាពទទួលបានការបណ្តុះបណ្តាលអភិវឌ្ឍជំនាញ IT កម្រិតខ្ពស់ ដែលមានគុណភាព និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ជាពិសេសផ្តោតលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence - AI)។

គម្រោងនេះផ្តល់ជូននូវអាហារូបករណ៍ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) ដោយឥតគិតថ្លៃ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសឯកទេស និងឱកាសភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាតាមរយៈភាពជាដៃគូជាមួយវិស័យឯកជន។ កិច្ចខិតខំប្រឹងប្រែងនេះជួយផ្តល់ឱ្យយុវជននូវចំណេះដឹង ជំនាញអនុវត្ត និងបទពិសោធន៍ចាំបាច់ ដើម្បីត្រៀមខ្លួនសម្រាប់ការរីកចម្រើនក្នុងទីផ្សារការងារឌីជីថល។

ក្នុងឱកាស ទិវាជំនាញយុវជនពិភពលោកនេះ យើងសូមអបអរសាទរចំពោះថាមពលនៃជំនាញ ដែលជួយបើកទ្វារឱកាស ជំរុញការច្នៃប្រឌិត និងផ្តល់លើកកម្ពស់ដល់យុវជនជំនាន់ក្រោយ ដើម្បីក្លាយជាអ្នកដឹកនាំផ្នែកឌីជីថលរបស់កម្ពុជា។



------------------------------------------------

Happy World Youth Skills Day 2026! 🎉

How is Good Neighbors Cambodia equipping young Cambodians with the skills to build a sustainable future?

As Cambodia advances toward upper-middle-income status, investing in youth skills is essential to meet the growing demand for talent in the green and digital economy.

Through the 5-year KB Bank–IT Academy Support Project (2023-2027), co-implemented with Korea Software HRD Center and KB PRASAC Bank, with financial support from KB 국민은행, Good Neighbors Cambodia is expanding access to quality, market-responsive advanced IT skill development training, with a particular focus on Artificial Intelligence.

The project provides fully funded ICT scholarships, specialized technical training, and opportunities to connect with technology companies through industry partnerships—equipping young people with the knowledge, practical skills, and experience needed to thrive in the digital workforce.

This World Youth Skills Day, we celebrate the transformative power of skills to unlock opportunities, drive innovation, and empower the next generation of Cambodia's digital leaders.

[English Below]  ការផ្លាស់ប្តូរពិតប្រាកដគឺចាប់ផ្តើមចេញពីយុវជនដែលចាប់ផ្តើមធ្វើសកម្មភាពនៅថ្ងៃនេះ ដើម្បីបង្កើតអនាគតមួយដ៏ល្អ...
10/07/2026

[English Below]

ការផ្លាស់ប្តូរពិតប្រាកដគឺចាប់ផ្តើមចេញពីយុវជនដែលចាប់ផ្តើមធ្វើសកម្មភាពនៅថ្ងៃនេះ ដើម្បីបង្កើតអនាគតមួយដ៏ល្អប្រសើរនៅថ្ងៃស្អែក។ 💙

តាមរយៈ គម្រោង បណ្តាញយុជនសកលលោក (GYN) កម្រិតបឋមសិក្សា នៅបឋមសិក្សាសុខសាន្ត បឋមសិក្សាកំពុងប្រហុក និង បឋមសិក្សាឃុំកោះជីវាំង យុវជនមិនត្រឹមតែសិក្សាស្វែងយល់ពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ប៉ុណ្ណោះទេ ប៉ុន្តែពួកគេកំពុងតែរួមគ្នាចូលរួមដោះស្រាយបញ្ហាទាំងនោះយ៉ាងសកម្ម តាមរយៈគម្រោង(Good Activities) ដែលបង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍របស់ពួកគេ។

ជាមួយគ្នានេះ ពួកគេក៏មានឱកាសភ្ជាប់ទំនាក់ទំនងជាមួយយុវជនពីប្រទេសកូរ៉េ ដើម្បីផ្លាស់ប្តូរវប្បធម៌ ចែករំលែកទស្សនៈ និងសហការគ្នាលើសកម្មភាពនានា ដូចជាការដាំដើមឈើ ការប្រមូលកាកសំណល់ និងការសិក្សាជាក្រុម ដែលនេះជាសក្ខីភាពសញ្ជាក់ថា សកម្មភាពតូចៗពិតជាអាចរួមចំណែកដល់ការដោះស្រាយបញ្ហាប្រឈមជាសកលបានយ៉ាងពិតប្រាកដ។

យើងពិតជាមានមោទនភាពក្នុងការគាំទ្រដល់អ្នកដឹកនាំវ័យក្មេងទាំងនេះ ក្នុងពេលដែលពួកគេកំពុងផ្លាស់ប្តូរគំនិតច្នៃប្រឌិតទៅជាសកម្មភាពជាក់ស្តែង និងជំរុញឱ្យមានការអភិវឌ្ឍជាវិជ្ជមាននៅក្នុងសហគមន៍របស់ពួកគេ។ 💙



————————————————

Real change begins with young people who choose to take action today, creating a better tomorrow. 💙

Through our Global Youth Network (GYN) Primary Student Program at Soksan, Kampong Brahok, and Khum Koh Chiveang Primary Schools, students aren’t just learning about Sustainable Development Goals (SDGs); they are actively solving them through Good Activities projects that make a positive impact in their communities.

By connecting with peers from Korea, they exchange cultures, share perspectives, and collaborate on activities such as tree planting, waste collection, and study groups, demonstrating how small actions can contribute to solving global challenges.

We’re proud to support these young leaders as they turn ideas into action and create positive change in their communities. 💙

09/07/2026
[English Below] សូមអរគុណដែលបញ្ជាក់ពួកយើងថា ប្រជាជនខ្មែរយើងតែងតែឈរនៅក្បែរគ្នា និងជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក។ 💚 នាចុងស...
01/07/2026

[English Below]

សូមអរគុណដែលបញ្ជាក់ពួកយើងថា ប្រជាជនខ្មែរយើងតែងតែឈរនៅក្បែរគ្នា និងជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក។ 💚

នាចុងសប្តាហ៍កន្លងទៅនេះ អង្គការហ្គូដណេប៊ឺសកម្ពុជា​ បានរៀបចំស្តង់សប្បុរសធម៌ដើម្បីសហគមន៍ (Community Giving Booth) ជាលើកដំបូង ដែលជាផ្នែកមួយនៃយុទ្ធនាការ «ការធ្វើអំពើល្អដើម្បីកម្ពុជា»។ កំឡុងពេលពីរថ្ងៃកន្លងមកនេះ សាធារណជនបានចូលរួមស្វែងយល់បន្ថែមអំពីបញ្ហាប្រឈមដែលកុមារ និងគ្រួសារងាយរងគ្រោះកំពុងជួបប្រទះ និងបានបង្ហាញថា ទង្វើល្អដែលកើតចេញពីយើងម្នាក់ៗ ក៏អាចបង្កើតការផ្លាស់ប្ដូរជាវិជ្ជមានផងដែរ។

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Midtown-mall ដែលបានសហការគាំទ្រដល់ការរៀបចំយុទ្ធនាការមួយនេះ ក៏ដូចជាសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានអញ្ជើញមកកាន់់ស្តង់របស់យើង ចែករំលែកមតិយោបល់ និងការគាំទ្រដល់កុមារ និងសហគមន៍ងាយរងគ្រោះនៅកម្ពុជា។ ទាំងអស់គ្នា យើងអាចបន្តបង្កើតការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់កុមារ និងសង្គមជាតិរបស់ពួកយើង។

តើ «ការធ្វើអំពើល្អដើម្បីកម្ពុជា» មានន័យយ៉ាងដូចម្តេចសម្រាប់អ្នក? 🤔

សូមចូលរួមចែករំលែកអំពើល្អណាមួយដែលបងប្អូនបានធ្វើ ឬបានឃើញនាពេលថ្មីៗនេះ នៅក្នុងប្រអប់មតិខាងក្រោម។ ពួកយើងចង់ឮពីសាច់រឿងរបស់អ្នក! 👇

#អង្គការហ្គូដណេប៊ឺសកម្ពុជា #ស្តង់សប្បុរសធម៌ដើម្បីសហគមន៌ #រាល់ការចូលរួមពិតជាមានតម្លៃ #រួមគ្នាដើម្បីកុមារ

------------------------------------------------

Thank you for reminding us that Cambodians stand together in difficult times. 💚

This weekend, Good Neighbors Cambodia launched our first Community Giving Booth as part of the "Doing Good for Cambodia" campaign. Through meaningful conversations, we invited the public to learn more about the daily challenges faced by vulnerable children and families, and how even small acts of kindness can make a difference.

A heartfelt thank you Midtown-mall for supporting this event and to everyone who stopped by, shared your thoughts, and stood with Cambodian children and families. Together, we can continue making a positive difference for Cambodian children and families.

What does "Doing Good for Cambodia" mean to you? Share an act of kindness you've experienced or witnessed recently in the comments below. We'd love to hear your story! 👇

[English below]✨ របាយការណ៍ប្រចាំឆ្នាំ ២០២៥ របស់អង្គការហ្គូដណេប៊ឺស កម្ពុជា បានចេញផ្សាយជាផ្លូវការហើយ! ✨ យើងខ្ញុំមានសេចក្តី...
26/06/2026

[English below]

✨ របាយការណ៍ប្រចាំឆ្នាំ ២០២៥ របស់អង្គការហ្គូដណេប៊ឺស កម្ពុជា បានចេញផ្សាយជាផ្លូវការហើយ! ✨

យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែករបាយការណ៍ប្រចាំឆ្នាំរបស់ពួកយើង ដែលបង្ហាញពីវឌ្ឍនភាពដ៏មានន័យដែលយើងសម្រេចបានរួមគ្នា។

ពេញមួយឆ្នាំ ២០២៥ កន្លងទៅនេះ យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍ ស្ថាប័នរដ្ឋាភិបាល ដៃគូផ្នែកឯកជន និងម្ចាស់ជំនួយ ដើម្បីពង្រីកឱកាស និងលើកកម្ពស់ជីវភាពរស់នៅរបស់កុមារ និងគ្រួសារនៅក្នុងសហគមន៍ តាមរយៈកម្មវិធីអប់រំ ការថែទាំសុខភាព ការផ្គត់ផ្គង់ទឹកស្អាត ការការពារកុមារ ការលើកកម្ពស់ជីវភាពរស់នៅ និងការគាំទ្រជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានគាំទ្ររាល់សកម្មភាពកន្លងមក។ ភាពជាដៃគូ និងការគាំទ្ររបស់លោកអ្នក ពិតជាបានរួមចំណែកយ៉ាងពិតប្រាកដក្នុងការផ្លាស់ប្តូរ និងលើកកម្ពស់គុណភាពជីវិតរបស់កុមារ និងគ្រួសារនៅក្នុងសហគមន៍ទូទាំងប្រទេសកម្ពុជា។ 💚

📖 សូមអានរបាយការណ៍នៅទីនេះ៖https://gncambodia.org/wp-content/uploads/2026/06/2025-Annual-Report.pdf



------------------------------------------------

✨ Good Neighbors Cambodia Annual Report 2025 is officially out! ✨

We're excited to share our Annual Report, highlighting the progress we achieved together.

Throughout 2025, we worked alongside communities, government institutions, corporate partners, and donors to improve opportunities for children and families through education, healthcare, clean water, child protection, livelihoods, and emergency response.

Thank you to everyone who supported this journey. Your partnership continues to make a real difference in the lives of children and families across Cambodia. 💚

📖 Read the full report here:https://gncambodia.org/wp-content/uploads/2026/06/2025-Annual-Report.pdf

23/06/2026

💭 តើអ្វីទៅជាកម្លាំងចិត្តដែលជម្រុញឱ្យមនុស្សម្នាក់ សម្រេចចិត្តជ្រើសរើសយកអាជីពមួយដើម្បីរួមចំណែកបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន?

សម្រាប់ក្រុមការងាររបស់យើង អ្វីៗទាំងអស់គឺចាប់ផ្តើមចេញពីជំនឿចិត្តដ៏សាមញ្ញមួយ៖ កុមារគ្រប់រូបមានសិទ្ធិ ទទួលបានឱកាសក្នុងការលូតលាស់ប្រកបដោយសុខភាពល្អ ទទួលបានការអប់រំ និងបំពេញក្តីស្រមៃរបស់ពួកគាត់។

នៅពីក្រោយគម្រោងនីមួយៗ គឺសុទ្ធតែមានរឿងរ៉ាវផ្ទាល់ខ្លួន គោលបំណងច្បាស់លាស់ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានប្រកបដោយនិរន្តរភាពសម្រាប់កុមារ និងសហគមន៍។

🎥 សូមទស្សនាវីដេអូនេះ ដើម្បីស្វែងយល់ពីរឿងរ៉ាវ និងកម្លាំងចិត្តដែលជំរុញឱ្យពួកគាត់ក្លាយជាផ្នែកមួយនៃបេសកកម្មនេះ។
#អង្គការហ្គូដណេប៊ឺសកម្ពុជា #រួមគ្នាដើម្បីការផ្លាស់ប្តូរ
------------------------------------------------
💭 What inspires someone to dedicate their career to changing lives?

For our team members, it starts with a simple belief: every child deserves the opportunity to grow up healthy, learn, and pursue their dreams.

Behind every project is a personal story, a purpose, and a commitment to creating lasting change.

🎥 Hear what inspired them to join Good Neighbors Cambodia and become part of a mission that empowers children and communities for a brighter future.

[Englsih below]  🌟 សុខភាពល្អ គឺជាមូលដ្ឋានសំខាន់ ដែលជួយឲ្យកុមារអាចរៀនសូត្រ លូតលាស់ និងអភិវឌ្ឍសក្តានុពលរបស់ខ្លួនបានពេញលេញ🌟...
16/06/2026

[Englsih below]
🌟 សុខភាពល្អ គឺជាមូលដ្ឋានសំខាន់ ដែលជួយឲ្យកុមារអាចរៀនសូត្រ លូតលាស់ និងអភិវឌ្ឍសក្តានុពលរបស់ខ្លួនបានពេញលេញ🌟

នៅពីក្រោយស្នាមញញឹមរបស់កុមារគ្រប់រូប គឺមានការចូលរួមចំណែកយ៉ាងសកម្មពីសហគមន៍ទាំងមូល។ ថ្មីៗនេះ អង្គការហ្គូដណេប៊ើស៍កម្ពុជា បានចុះជួប និងជួយដល់កុមារសរុបចំនួន ១,៧៨៤ នាក់ តាមរយៈការពិនិត្យសុខភាព និងការចែកជូននូវសម្ភារៈអនាម័យចាំបាច់នានា ដើម្បីជួយឱ្យពួកគេមានសុខភាពល្អ និងអាចមើលថែទាំសុខភាពផ្ទាល់ខ្លួនបានកាន់តែប្រសើរ។

ការជួយឱ្យកុមារមានសុខភាពល្អ គឺជួយឱ្យពួកគេអាចផ្តោតអារម្មណ៍លើការរៀនសូត្រ និងការលូតលាស់បានយ៉ាងពេញលេញ💙
#អង្គការហ្គូដណេប៊ឺសកម្ពុជា #សុខភាពកុមារ #ដើម្បីកុមារគ្រប់រូប
------------------------------------------------

🌟 Good health is the foundation for children to learn, grow, and reach their full potential 🌟

Behind every smiling face is a community coming together. Good Neighbors Cambodia recently reached 1,784 children through health checkups and the distribution of essential hygiene materials, helping them stay healthy and take better care of their well-being.

Keeping children healthy helps them focus on learning and growing💙

🌍 World Environment Day 2026 🌍Looking at these bright, hopeful smiles reminds us that caring for our planet means protec...
05/06/2026

🌍 World Environment Day 2026 🌍

Looking at these bright, hopeful smiles reminds us that caring for our planet means protecting the future of those we love.

This World Environment Day, Good Neighbors Cambodia invites you to join hands in creating a gentler, greener world for our children to grow up in.

[English Below] កុមារគ្រប់រូបមិនមែនត្រឹមតែត្រូវការការអបអរសាទរនោះទេ។  កុមារគ្រប់រូបសាកសមនឹងទទួលបាននូវក្តីស្រឡាញ់ ការគាំពា...
01/06/2026

[English Below]

កុមារគ្រប់រូបមិនមែនត្រឹមតែត្រូវការការអបអរសាទរនោះទេ។

កុមារគ្រប់រូបសាកសមនឹងទទួលបាននូវក្តីស្រឡាញ់ ការគាំពារ ការអប់រំ និងសេរីភាពក្នុងបំពេញក្តីស្រមៃ។ នៅក្នុងទិវាសិទ្ធិកុមារអន្តរជាតិនេះ អង្គការហ្គូដណេប៊ឺសកម្ពុជា បន្តប្តេជ្ញាចិត្តការពារ​ និងគាំទ្រកុមារគ្រប់រូប ដើម្បីអោយពួកគេ​កសាងអនាគតមួយដែលភ្លឺស្វាង និងពោរពេញដោយក្តីសង្ឃឹម។

តស់! រួមគ្នាស្ដាប់នូវយោបល់របស់កុមារ ការពារសិទ្ធិរបស់ពួកគេ និងបង្កើតសង្គមមួយដែលអនុញ្ញាតឱ្យកុមារអាចមានការលូតលាស់ដោយភាពជឿជាក់ និងស្នាមញញឹម។

រីករាយទិវាសិទ្ធិកុមារអន្តរជាតិ ពីអង្គការហ្គូដណេប៊ឺសកម្ពុជា

------------------------------------------------

Every child deserves more than just a celebration.
They deserve love, protection, education, and freedom to dream.

This Children’s Day, Good Neighbors Cambodia stands with every child to build a safer, brighter, and more hopeful future.

Let’s listen to their voices, safeguard their rights, and create spaces for them to grow with confidence and happiness.

Happy Children’s Day from Good Neighbors Cambodia

Address

#407 (2nd Floor), Street 1982, Sangkat Phnom Penh Thmei, Khan Sen Sok
Phnom Penh
12101

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 05:00

Telephone

+85523880557

Alerts

Be the first to know and let us send you an email when GOOD NEIGHBORS CAMBODIA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to GOOD NEIGHBORS CAMBODIA:

Shortcuts

Share