CBN Cambodia

CBN Cambodia Official Facebook of The Christian Broadcasting Network - CBN Cambodia

អបអរសាទរខួបលើកទី៣នៃតំបន់រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ដល់ ថ...
17/09/2026

អបអរសាទរខួបលើកទី៣នៃតំបន់រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ដល់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ 🌟✨

Celebrating the 3rd anniversary of the inscription of the Koh Ker Temple complex on the World Heritage List (September 17, 2023 – September 17, 2026) 🌟✨

🌐Follow CBN Cambodia
🔗https://lnk.bio/cbncambodia

ខេត្តបាត់ដំបង៖ សកម្មភាពក្នុងវគ្គបណ្តុះបណ្តាលគ្រូកុមារសៀវភៅវិសេសស្តីអំពី “ការប្រើប្រាស់មេរៀនសៀវភៅវិសេស តាមរយៈប្រព័ន្ធ LMS...
28/08/2026

ខេត្តបាត់ដំបង៖ សកម្មភាពក្នុងវគ្គបណ្តុះបណ្តាលគ្រូកុមារសៀវភៅវិសេសស្តីអំពី “ការប្រើប្រាស់មេរៀនសៀវភៅវិសេស តាមរយៈប្រព័ន្ធ LMS (ប្រព័ន្ធគ្រប់គ្រងមេរៀនឌីជីថល)”

ដល់សិក្ខាកាមចំនួន 17នាក់ មកពី 8ក្រុមជំនុំ និងស្ថាប័ន ក្រោមសហប្រតិបត្តិការដោយគម្រោង Operation Blessing និងដៃគូក្នុងតំបន់នៃខេត្តបាត់ដំបង ធ្វើឡើងនៅបរិវេនក្រុមជំនុំលីវវីងហ្វៀលស៍បាត់ដំបង កាលពីថ្ងៃទី26 ខែសីហា ឆ្នាំ2026

ℹ️ទំនាក់ទំនងចុះឈ្មោះ និងព័ត៌មានអំពីកញ្ចប់មេរៀន
🤙លេខទូរស័ព្ទ៖ 097 350 4838 / 089 368 252 / 015 221 238
💬តំណតេឡេក្រាម៖ https://t.me/superbookreport

🌐Follow CBN Cambodia
🔗https://lnk.bio/cbncambodia

កម្មវិធីសៀវភៅវិសេស បានឈានទៅមុខមួយជំហានទៀតជាមួយនឹងការដាក់ឱ្យប្រើប្រាស់នូវកញ្ចប់មេរៀនសៀវភៅវិសេស តាមរយៈប្រព័ន្ធ LMS ដល់ដៃគូ...
27/08/2026

កម្មវិធីសៀវភៅវិសេស បានឈានទៅមុខមួយជំហានទៀតជាមួយនឹងការដាក់ឱ្យប្រើប្រាស់នូវកញ្ចប់មេរៀនសៀវភៅវិសេស តាមរយៈប្រព័ន្ធ LMS ដល់ដៃគូក្នុងខេត្តបន្ទាយមានជ័យ និងទូទាំងប្រទេសកម្ពុជា

ដែលកាលពីពេលថ្មីៗនេះ ក្រុមការងារកម្មវិធីសៀវភៅវិសេស (Superbook) នៃអង្គការ ស៊ីប៊ីអិនកម្ពុជា (CBN Cambodia) បានផ្តល់វគ្គបណ្តុះបណ្តាលគ្រូកុមារសៀវភៅវិសេសស្តីអំពី “ការប្រើប្រាស់មេរៀនសៀវភៅវិសេស តាមរយៈប្រព័ន្ធ LMS (ប្រព័ន្ធគ្រប់គ្រងមេរៀនឌីជីថល)” ដល់សិក្ខាកាមចំនួន 31នាក់ មកពី 19ក្រុមជំនុំ និងស្ថាប័ន ក្រោមសហប្រតិបត្តិការដោយគម្រោង Operation Blessing និងដៃគូក្នុងតំបន់នៃខេត្តបន្ទាយមានជ័យ

ធ្វើឡើងនៅបរិវេនពួកជំនុំជឿលើព្រះគម្ពីរប៊ីប ក្រុងសិរីសោភណ័ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី25 ខែសីហា ឆ្នាំ2026

ℹ️ទំនាក់ទំនងចុះឈ្មោះ និងព័ត៌មានអំពីកញ្ចប់មេរៀន
🤙លេខទូរស័ព្ទ៖ 097 350 4838 / 089 368 252 / 015 221 238
💬តំណតេឡេក្រាម៖ https://t.me/superbookreport

🌐Follow CBN Cambodia
🔗https://lnk.bio/cbncambodia

សកម្មភាពក្នុងកម្មវិធី“តាំងពិព័រណ៍កុមារនៃក្តីស្រឡាញ់” ធ្វើឡើងនៅភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាមក្នុងគោលបំ...
26/08/2026

សកម្មភាពក្នុងកម្មវិធី“តាំងពិព័រណ៍កុមារនៃក្តីស្រឡាញ់” ធ្វើឡើងនៅភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម

ក្នុងគោលបំណងលើកកម្ពស់ការអប់រំ ការអភិវឌ្ឍសមត្ថភាពកុមារ ការចែករំលែកចំណេះដឹង និងការបង្កើនភាពស្និទ្ធស្នាលរវាងសិស្សានុសិស្ស សាលារៀន អាណាព្យាបាល និងសហគមន៍ អង្គការ ស៊ីប៊ីអិនកម្ពុជា (CBN Cambodia) និងព្រះវិហារបេសកកម្មនៃក្តីស្រឡាញ់ ដែលជាដៃគូអនុវត្តគម្រោងសាលារៀននៃជីវិត (School Of Life) បានរៀបចំកម្មវិធី “តាំងពិព័រណ៍កុមារនៃក្តីស្រឡាញ់” ដែលបានប្រារព្ធធ្វើឡើងនៅ សាលាបឋមសិក្សាកណ្តាលកោះជើង ស្ថិតនៅភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម

ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សៀត សូត អភិបាលរង នៃគណៈអភិបាលស្រុកកោះសូទិន តំណាងដ៏ខ្ពង់ខ្ពស់ លោក យី វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកកោះសូទិន និង លោក ចេង សុជាតិ ប្រធានគណៈកម្មាធិការគ្រីស្ទបរិស័ទប្រចាំខេត្តកំពង់ចាម ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាលលោកលោកស្រីដែលជាមន្ត្រីក្រុមការងារអាជ្ញាធរមូលដ្ឋាន ស្រុកកោះសូទិន។

សរុបជារួមមកកម្មវិធី “តាំងពិព័រណ៍កុមារនៃក្តីស្រឡាញ់” មានអ្នកចូលរួមសរុបប្រមាណ ៥៥០នាក់ ក្នុងនោះមានកុមារចំនួន ៥០០នាក់ (ស្រី ៤២០នាក់)។ ជាលទ្ធផលនៃកម្មវិធីនេះ មានកុមារចំនួន ១៧១នាក់ បានសម្រេចទទួលជឿលើព្រះយេស៊ូវគ្រីស្ទ ដែលជាសក្ខីភាពបង្ហាញពីផលផ្លែនៃការចែករំលែកក្តីស្រឡាញ់ និងតម្លៃល្អៗដល់កុមារ ហើយបានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ ប្រកបដោយភាពកក់ក្តៅ និងសាមគ្គីភាព ដែលបង្ហាញពីកិច្ចសហការដ៏ល្អរវាងអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ សាលារៀន និងសហគមន៍ ក្នុងការរួមចំណែកលើកកម្ពស់ការអប់រំ និងការអភិវឌ្ឍន៍សក្តានុពលរបស់កុមារ ព្រមទាំងការបណ្តុះតម្លៃសីលធម៌ និងជំនឿល្អៗ ដើម្បីឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង និងប្រកបដោយគុណភាព។

❤️ចូលរួមបរិច្ចាគ ដើម្បីការអប់រំក្នុងសហគមន៍
-ABA Bank: 000 491 118 (CBN Cambodia)
-CHRISTIAN BROADCASTING NETWORK CAMBODIA
-Phone number: 012 368 252/010 368 252

Follow CBN Cambodia
🔗https://lnk.bio/cbncambodia

កម្មវិធីវះកាត់បបូរមាត់ឆែបសម្រាប់កុមារ ដោយឥតគិតថ្លៃ ✨❤️ អង្គការ ស៊ីប៊ីអិនកម្ពុជា (CBN Cambodia) សូមជូនដំណឹងដល់មាតាបិតា និ...
21/08/2026

កម្មវិធីវះកាត់បបូរមាត់ឆែបសម្រាប់កុមារ ដោយឥតគិតថ្លៃ ✨❤️

អង្គការ ស៊ីប៊ីអិនកម្ពុជា (CBN Cambodia) សូមជូនដំណឹងដល់មាតាបិតា និងអាណាព្យាបាលទាំងអស់ដែលមានកុមារមានមាត់ឆែប និងក្រអូមមាត់ឆែប មកទទួលជំនួយវះកាត់ដោយឥតគិតថ្លៃ ទាំង25ខេត្ត/ក្រុង ដែលជំនួយផ្តល់ឱ្យរួម៖
✨ ថ្លៃវះកាត់ និងនិតិវិធីនៃការវះកាត់
✨ ថ្លៃអាហារ និងការធ្វើដំណើរ

ទំនាក់ទំនងយើងខ្ញុំតាមរយៈ
📞092 639 294 (Telegram)
📞097 955 9997
📞086 564 059

Free Cleft Lip Surgery Program for Children

CBN Cambodia would like to inform all parents and guardians of children with cleft lips and cleft palates to receive free surgery assistance in all 25 provinces/cities, which includes:
✨ Surgery costs and surgical procedures
✨ Food and travel expenses

Contact us via
📞092 639 294 (Telegram)
📞097 955 9997
📞086 564 059

Follow CBN Cambodia
🔗https://lnk.bio/cbncambodia

សកម្មភាពក្នុងវគ្គបណ្ដុះបណ្ដាលគ្រូមត្តេយ្យសិក្សាSuper5 ដល់សិក្ខាកាមចំនួន ១១នាក់តាមរយៈគម្រោង Operation Blessing ក្រុមការងា...
20/08/2026

សកម្មភាពក្នុងវគ្គបណ្ដុះបណ្ដាលគ្រូមត្តេយ្យសិក្សាSuper5 ដល់សិក្ខាកាមចំនួន ១១នាក់

តាមរយៈគម្រោង Operation Blessing ក្រុមការងារកម្មវិធីមត្តេយ្យសិក្សា Super5 នៃអង្គការ ស៊ីប៊ីអិនម្ពុជា (CBN Cambodia) បានផ្តល់វគ្គបណ្ដុះបណ្ដាលគ្រូមត្តេយ្យសិក្សាSuper5 ស្ដីអំពីវិធីសាស្រ្ដបង្រៀនកញ្ចប់មេរៀនSuper5 វិធីសាស្រ្ដបង្រៀនភាសាខ្មែរ កិច្ចការពារកុមារ រដ្ឋបាលសាលា និងប្រព័ន្ធគ្រប់គ្រងមេរៀន ដល់សិក្ខាកាមចំនួន ១១នាក់ មកពី៦ព្រះវិហារ ស្ថិតនៅខេត្ដកោះកុង កាលពីថ្ងៃទី១០-១៤ ខែសីហា ឆ្នាំ២០២៦

❤️ចូលរួមបរិច្ចាគ ដើម្បីការអប់រំក្នុងសហគមន៍
-ABA Bank: 000 491 118 (CBN Cambodia)
-CHRISTIAN BROADCASTING NETWORK CAMBODIA
-Phone number: 012 368 252/010 368 252

Follow CBN Cambodia
🔗https://lnk.bio/cbncambodia

សេចក្តីជូនដំណឹង៖ ដើម្បីអបអរសាទរសម្រាប់សៀវភៅវិសេស រដូវកាលទី៤! 🌟✨ក្រុមការងារកម្មវិធីសៀវភៅវិសេស (Superbook) នៃអង្គការ ស៊ីប៊...
19/08/2026

សេចក្តីជូនដំណឹង៖ ដើម្បីអបអរសាទរសម្រាប់សៀវភៅវិសេស រដូវកាលទី៤! 🌟✨

ក្រុមការងារកម្មវិធីសៀវភៅវិសេស (Superbook) នៃអង្គការ ស៊ីប៊ីអិនកម្ពុជា នឹងផ្តល់វគ្គបណ្តុះបណ្តាលគ្រូកុមារសៀវភៅវិសេសស្តីអំពី “ការប្រើប្រាស់មេរៀនសៀវភៅវិសេស តាមប្រព័ន្ធ LMS (ប្រព័ន្ធគ្រប់គ្រងមេរៀនឌីជីថល)” ដល់ដៃគូចំនួនបួនខេត្ត/ក្រុង មានខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុង តាមវេលាដែលបានកំណត់ខាងក្រោម

🌟ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៥ សីហា ២០២៦
ធ្វើនៅបរិវេនពួកជំនុំជឿលើព្រះគម្ពីរប៊ីប ក្រុងសិរីសោភណ័
🌟ខេត្តបាត់ដំបង ថ្ងៃទី២៦ សីហា ២០២៦
ធ្វើនៅបរិវេន ក្រុមជំនុំលីវវីងហ្វៀលស៍បាត់ដំបង
🌟ខេត្តពោធិ៍សាត់ ថ្ងៃទី២៧ សីហា ២០២៦
ធ្វើនៅបរិវេន ព្រះវិហារក្តីសង្ឃឹមថ្មី
🌟ខេត្តកោះកុង ថ្ងៃទី២៨ សីហា ២០២៦
ធ្វើនៅបរិវេន ព្រះវិហារមេតូឌីស្ទក្តីមេត្តាខេត្តកោះកុង

ℹ️ទំនាក់ទំនងចុះឈ្មោះ និងព័ត៌មានអំពីកញ្ចប់មេរៀន
🤙លេខទូរស័ព្ទ៖ 097 350 4838 / 089 368 252 / 015 221 238
💬តំណតេឡេក្រាម៖ https://t.me/superbookreport

🌐Follow CBN Cambodia
🔗https://lnk.bio/cbncambodia

សកម្មភាពក្នុងកម្មវិធីពិនិត្យសុខភាពទូទៅ ដោយឥតគិតថ្លៃ និងវគ្គបណ្តុះបណ្តាល CHVs👩‍⚕️💊ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តតាមរយៈគ...
18/08/2026

សកម្មភាពក្នុងកម្មវិធីពិនិត្យសុខភាពទូទៅ ដោយឥតគិតថ្លៃ និងវគ្គបណ្តុះបណ្តាល CHVs👩‍⚕️💊

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តតាមរយៈគម្រោង Operation Blessing នៃអង្គការ ស៊ីប៊ីអិនម្ពុជា (CBN Cambodia) បានចុះពិនិត្យសុខភាពដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋចំនួន២០០នាក់ រយៈពេល៤ថ្ងៃ ស្ថិតនៅភូមិព្រៃខ្លា ឃុំគ្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង កាលពីនៅថ្ងៃទី៤-៧ ខែសីហា ឆ្នាំ២០២៦ ក្រោមកិច្ចសហប្រតិបត្តិការដោយអាជ្ញាធរមូលដ្ឋាន និងដៃគូក្នុងតំបន់

❤️ចូលរួមបរិច្ចាគ ដើម្បីសុខភាពសហគមន៍
-ABA Bank: 000 491 118 (CBN Cambodia)
-CHRISTIAN BROADCASTING NETWORK CAMBODIA
-Phone number: 012 368 252/010 368 252

Follow CBN Cambodia
🔗https://lnk.bio/cbncambodia

13/08/2026

រឿងលោកពូ ស៊ូ ម៉ៅ- Ancle Su Mao Story | CBN Cambodia – Clean Water Project

លោកពូ ស៊ូ ម៉ៅ និងក្រុមគ្រួសារ គឺជាម្នាក់ក្នុងចំណោមប្រជាពលរដ្ឋជាច្រើននាក់ដែលបានទទួលផលពីកម្មវិធីអណ្តូងទឹកស្អាត និងអនាម័យ តាមរយៈគម្រោង Operation Blessing នៃអង្គការ ស៊ីប៊ីអិន កម្ពុជា (CBN Cambodia) ដែលស្ថិតនៅភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

អង្គការ ស៊ីប៊ីអិន កម្ពុជា (CBN Cambodia) សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដែលបានធ្វើឱ្យសហគមន៍ខាងលើបានប្រសើរឡើង តាមរយៈការចូលរួមឧបត្ថម្ភគាំទ្រ និងផ្តល់ក្តីស្រឡាញ់ដល់សហគមន៍។ សូមព្រះប្រទានពរ

❤️ចូលរួមបរិច្ចាគ ដើម្បីទឹកស្អាតក្នុងសហគមន៍
-ABA Bank: 000 491 118 (CBN Cambodia)
-CHRISTIAN BROADCASTING NETWORK CAMBODIA
-Phone number: 012 368 252/010 368 252

🌐Follow CBN Cambodia
🔗https://lnk.bio/cbncambodia

ក្រុមការងារកម្មវិធីសៀវភៅវិសេស (Superbook) បានជួបពិភាក្សា និងធ្វើបទបង្ហាញស្តីអំពីព័ន្ធកិច្ចអង្គការ ស៊ីប៊ីអិន កម្ពុជា និងព...
11/08/2026

ក្រុមការងារកម្មវិធីសៀវភៅវិសេស (Superbook) បានជួបពិភាក្សា និងធ្វើបទបង្ហាញស្តីអំពីព័ន្ធកិច្ចអង្គការ ស៊ីប៊ីអិន កម្ពុជា និងព័ន្ធកិច្ចកុមារសៀវភៅវិសេស ជូនដល់ថ្នាក់ដឹកនាំនៃគណៈនិកាយក្រុមជំនុំ ព្រេសប៊ីធេរានកម្ពុជា កាលពីថ្ងៃសុក្រ ទី7 ខែសីហា ឆ្នាំ2026 ✨

អង្គការ ស៊ីប៊ីអិន កម្ពុជា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ភាពជាដៃគូ។ យើងទាំងអស់គ្នា ដើម្បីជំនាន់ក្រោយ!✨

ℹ️ព័ត៌មានអំពីកញ្ចប់មេរៀន និងដៃគូ
🤙លេខទូរស័ព្ទ៖ 097 350 4838 / 089 368 252 / 015 221 238
💬តំណតេឡេក្រាម៖ https://t.me/superbookreport

🌐Follow CBN Cambodia
🔗https://lnk.bio/cbncambodia

Address

House No. 24, Street 310, Toulsvayprey 1
Phnom Penh

Alerts

Be the first to know and let us send you an email when CBN Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to CBN Cambodia:

Shortcuts

Share