17/07/2026
រដ្ឋបាលសង្កាត់ប្ញស្សីកែវ : ព្រឹកថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី. អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០២៦ វេលា ម៉ោង ៨”៣០ នាទីព្រឹក
នៅសាលាសង្កាត់ឫស្សីកែវ មានបើក កិច្ចប្រជុំក្រុមប្រឹក្សាសង្កាត់ អាណត្តិទី ៥ លើកទី៤៩ ប្រចាំខែ កក្កដា ឆ្នាំ ២០២៦ ក្រោមអធិបតីភាព លោក មូល វីរៈ ប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់ប្ញស្សីកែវ ជាប្រធានអង្គប្រជុំ ។
សមាសភាពដែលអញ្ជើញចូលរួមមានៈ
១- សមាជិកក្រុមប្រឹក្សាសង្កាត់ចំនួន
១០រូប (អវត្តមាន១រូប មានច្បាប់)
២-លោក ឃុង ម៉េង នាយរងប៉ុស្តិ៍នគរ
បាលប្ញស្សីកែវ
៤- លោក ចៅ វីរៈយុទ្ធ នាយកវិទ្យាល័យប្ញស្សីកែវ
៣-ស្មៀន និង មន្ត្រីសាលាសង្កាត់ ,ភ្នាក់ងារ អនាម័យ
៤ - លោកមេភូមិទាំង៤
របៀបវារៈមាន:
១- ពិនិត្យ និងអនុម័តលើកំណត់ហេតុប្រចាំខែ មិថុនា ឆ្នាំ ២០២៦
២- ពិនិត្យ និងអនុម័តលើរបាយការណ៍ប្រចាំខែ កក្កដា ឆ្នាំ២០២៦
៣- ពិភាក្សាលើការងារដែលនៅសេសសល់ និងដាក់ទិសដៅការងារនាខែបន្ទាប់
៤-បញ្ហាផ្សេងៗ
+ របាយការណ៍អនុវត្តការងារសេវា
គាំពារសង្គម
+ របាយការណ៍អនុវត្តការងារសេ
វាច្រកចេញចូលតែមួយ
ជាកិច្ចចាប់ផ្ដើម ស្មៀនបានរាយការណ៍ពីចំនួនកូរ៉ុមក្រុមប្រឹក្សាជូនលោកប្រធាន និងសមាជិកអង្គប្រជុំ ។ ជាកិច្ច បន្ទាប់លោកប្រធានអង្គប្រជុំ បានមានមតិស្វាគមន៍ នឹងលើកឡើងពីរបៀបវារៈ ជូនសមាជិកអង្គប្រជុំ និងស្មៀនសង្កាត់អានកំណត់ហេតុប្រចាំខែ មិថុនា និងបន្តអានរបាយការណ៍ប្រចាំខែ កក្កដា ជូនអង្គប្រជុំ ។
បន្ទាប់ពីអង្គប្រជុំបានស្តាប់ និង ពិនិត្យ លើកំណត់ហេតុខែ មិថុនា និងរបាយការណ៍ប្រចាំខែ កក្កដា ឆ្នាំ ២០២៦ រួចមកសមាជិក អង្គប្រជុំបានលើកដៃអនុម័តលើកំណត់ហេតុ និងរបាយការណ៍ដោយលើកដៃ ១០/១០ សំលេង ស្មើ ១០០% ។
ឈានចូលរបៀបវារៈទី៣:
- លោក នាយរងប៉ុស្តិ៍នគរបាល បានរាយការណ៍អំពីសកម្មភាពការងារសន្តិសុខ សណ្តាប់ធ្នាប់មូលដ្ឋាន ការបង្ក្រាបក្មេងទំនើង ការចុះល្បាត ចុះអនុវត្តការងាររដ្ឋបាល ការចុះធ្វើវេទិកាសាធារណៈ និង ការចុះផ្សព្វផ្សាយអនុក្រិតលេខ០៣ អនក្រ .បក ចុះថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៦ ស្តីពីការគ្រប់ គ្រងសន្តិសុខតាមទីតាំងរស់នៅប្រមូលផ្តុំ របស់រាជរដ្ឋាភិបាល នៅតាមទីតាំង ខុនដូរ ផ្ទះសំណាក់ បុរី និងផ្ទះជួល ដែលមានជនបរទេសស្នាក់នៅ ។ លោកនាយប៉ុស្តិបានបន្តស្នើដល់មេភូមិទាំងបួន ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមានផ្ទះជួលអោយជនបរទេស សូមអោយសហការផ្តល់ព័ត៍មានមកសង្កាត់ ប៉ុស្តិ៍ ដើម្បីងាយស្រួលក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ។ និងបានស្នើដល់មេភូមិផ្សព្វផ្សាយពីការភ្ជាប់ឯកសារអ្វីខ្លះសម្រាប់មកថតអត្តសញ្ញាណប័ណ្ណទាំងអ្នកថតថ្មី និងអ្នកផុតសុពលភាព ។
កិច្ចបញ្ចប់មកលោកប្រធានអង្គប្រជុំបានមានមតិបូកសរុប :
- សូមបន្តយកចិត្តទុកដាក់ បញ្ហាគ្រុនឈាម ដែលកំពុងកើតមានក្នុងភូមិ សូមបន្តចុះផ្សព្វផ្សាយ និងបន្តបាញ់ថ្នាំសម្លាស់សត្វមូស អោយជាប់ជាប្រចាំ ។
- សូមបន្តយកចិត្តទុកដាក់បន្ថែមលើការងារសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ពិសេសការងារគ្រប់គ្រងលើការស្នាក់នៅរបស់ជនបរទេស សូម ប៉ុស្តិ៍ សហការនិង ភូមិ ក្រុម ចុះអនុវត្តរដ្ឋបាលជាប្រចាំ និងធ្វើការផ្សព្វផ្សាយ អោយបានទូលំទូលាយទៅដល់ម្ចាស់ផ្ទះជួល បុរី ខុនដូរ ផ្ទះសំណាក់ ជាដើម ។
- ក្រុមការងារទាំងអស់ បន្តអនុវត្តបំពេញការងារបំរើសេវាសាធារណៈ និង សេវាតម្រូវការ ជូនប្រជាពលរដ្ឋឲ្យបានរហ័សទាន់ចិត្តនិងទាន់ពេលវេលា ។
- សូមយកចិត្តទុកដាក់និងពន្លឿនបន្ថែមលើការអនុវត្តការងារសេវាសង្គម ដើម្បីជួយសម្រួលដល់បងប្អូនអ្នកខ្វះខាតដែលមានតម្រូវការបន្ទាន់ ប្រចាំថ្ងៃ ។
- ផ្សព្វផ្សាយពីអនាម័យបរិស្ថាន ក្នុងការវេចខ្ចប់ ទុកដាក់សំរាម និងចោលសំរាមតាមពេលវេលា។ និងផ្សព្វផ្សាយពីការបង់ថ្លៃសេវាសំរាម ។
- លោកមេភូមិទាំង៤ ចុះពិនិត្យតាមមាត់លូកុំអោយមានសំរាមកកស្ទះ ។
- សូមឲ្យមានការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ។ 🥰🙏