21/09/2026
【9/18 Meeting with Cambodian Community of Women Living with Hiv/aids - CCW】
🍀សហគមន៍ស្ត្រីផ្ទុកមេរោគអេដស៍ ជំងឺអេដស៍កម្ពុជា (CCW) បណ្ដាញស្ត្រីធ្វើការតាមសេវាកម្សាន្ត(NEWN) និងបណ្ដាញអ្នករងផលប៉ះពាល់ដោយសារសារធាតុញៀន (CNPUD) គឺជាអង្គការដឹកនាំដោយសហគមន៍ ដែលធ្វើការដើម្បីលើកកម្ពស់សិទ្ធិ សុខភាព និងសមភាពយេនឌ័រ របស់ស្ត្រីរស់នៅជាមួយមេរោគអេដស៍ ស្ត្រីធ្វើការតាមសេវាកម្សាន្ត និងស្ត្រីរងផលប៉ះពាល់ដោយសារសារធាតុញៀន នៅកម្ពុជា។ ក្នុងនាមជាបេក្ខភាពដឹកនាំដោយសហគមន៍មួយក្នុងចំណោមបេក្ខភាពចំនួនបួនដែលទទួលបានជំនួយឥតសំណង UNAIDS SEED Grant ក្រោមគម្រោងហិរញ្ញប្បទានប្រកបដោយសមធម៌ CCW NEWN និង CNPUD កំពុងអនុវត្តគម្រោង Women Rise ដែលគាំទ្រការផ្តល់អំណាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ដោយអនុវត្តគំរូអាជីវកម្មបែបសហគ្រាសសង្គមដែលផ្តោទៅលើ ផលិតផលអនាម័យនិងសុខភាពសម្រាប់ស្ត្រី តាមរយៈបណ្តាញដែលដឹកនាំដោយមិត្តភក្តិ រួមមាន CCW NEWN និង CNPUD។ គម្រោងនេះមានគោលបំណងបង្កើតធនធានសម្រាប់គាំទ្រសកម្មភាពសហគមន៍របស់ CCW NEWN CNPUD ព្រមទាំងពង្រឹងសមត្ថភាព និងឯករាជ្យភាពផ្នែកសេដ្ឋកិច្ចរបស់ក្រុមស្ត្រី និងប្រជាជនគន្លឹះដែលមានហានិភ័យខ្ពស់ចំពោះមេរោគអេដស៍។ ក្នុងអំឡុងពេលចុះទស្សនកិច្ចនេះ UNAIDS បានពិនិត្យវឌ្ឍនភាពនៃគម្រោង Women Rise និងពិភាក្សាអំពីឱកាសដើម្បីបន្តពង្រឹងគំនិតផ្តួចផ្តើមដែលដឹកនាំដោយសហគមន៍ និងដំណោះស្រាយប្រកបដោយនិរន្តរភាពសម្រាប់ស្ត្រីរស់នៅជាមួយមេរោគអេដស៍ ស្ត្រីធ្វើការតាមសេវាកម្សាន្ត និងស្ត្រីរងផលប៉ះពាល់ដោយសារសារធាតុញៀន នៅកម្ពុជា។
🔑The Cambodian Community of Women Living with HIV (CCW), the Network of Entertainment Workers (NEWN), and the Community Network of People Affected by Drug Use (CNPUD) are community-led organizations working to promote the rights, health, and gender equality of women living with HIV, women working in entertainment services, and women affected by drug use in Cambodia.
As three of the four community-led applicants awarded a UNAIDS SEED Grant under the Equitable Financing Project, CCW, NEWN, and CNPUD are implementing the Women Rise project, an initiative that promotes women’s economic empowerment through a social enterprise business model focused on feminine hygiene and health products. The initiative is implemented through peer-led networks involving CCW, NEWN, and CNPUD.
The project aims to generate resources to support the organizations’ community activities while strengthening the capacity and economic independence of women’s groups and key populations at higher risk of HIV. During the visit, UNAIDS reviewed progress on Women Rise and discussed opportunities to further strengthen community-led initiatives and promote sustainable solutions for women living with HIV, women working in entertainment services, and women affected by drug use in Cambodia.