Cambodian Youth Network - CYN

Cambodian Youth Network - CYN CYN is working for empowering and building youth capacity, promoting rule of law, social justice, democracy, and sustainable development in Cambodia.

១. សមាគមបណ្តាញយុវជនកម្ពុជា ហៅកាត់ថា​ (ប.យ.ក) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ពីបណ្តាញយុវជន និស្សិត​ និងយុវជនជនបទដែលមានគោលបំណងបង្កើនការចូលរួមរបស់យុវជន និងការចូលរួមរបស់ពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។ ប.យ.ក គឺជាអង្គការសមាជិកភាព និងបច្ចុប្បន្នមានសមាជិកជាង ២៥០០ នាក់ដែលជានិស្សិតនៅតាមសាកលវិទ្យាល័យនានា នៅរាជធានីភ្នំពេញ និងយុវជនជនបទដែលកំពុងរស់នៅជុំវិញព្រៃឡង់ ជាពិសេសនៅខេត្តក្រចេះ កំពង់ធំ ស្ទឹងត្រែង និងព្រះវិហារ និងសហគមន៍តំបន់អារ៉ែង ខេត្តកោះកុង។ ប.យ.ក បានបង្កើតឡើងក្នុងគោលបំណងដើម្បីផ្តល់នូវការចែករំលែកជំនាញ និងឱកាស បង្កើតចំណេះដឹង ដល់ក្រុមយុវជនជាសមាជិក និងសកម្មជន ក៏ដូចជាបង្កើតបណ្តាញ ដើម្បីដាក់បញ្ហាយុវជនទៅតាមបរិបទនយោបាយ។ ប.យ.ក កំពុងរៀបចំ និងកៀរគរយុវជនឱ្យចូលរួមក្នុងការលើកកម្ពស់ ការការពារសិទ្ធិមនុស្ស ផលប្រយោជន៍យុវជន និងសិទ្ធិធនធានធម្មជាតិនៅកម្ពុជាផងដែរ។

1. Cambodian Youth Network (CYN) was founded in 2009 as a student and rural youth network with the aim to increase youth participation and civic engagement in Cambodia. CYN is a member-based organization and currently has more than 2500 members who are university students in Phnom Penh and rural youth who are living around Prey Lang forest, specifically in Kratie, Kampong Thom, Stueng Treng, Preah Vihear, and Areng community in Koh Kong province. CYN aims to provide skills-sharing and knowledge-building opportunities to youth groups, members, and activists, as well as build networks in order to put youth issues on political agendas. CYN is also organizing and mobilizing youth to participate in promoting the respect of human rights, youth interests, and natural resource rights in Cambodia.

២. ចក្ខុវិស្ស័យ
- យុវជនកម្ពុជាមានសមត្ថ​ភាព​ក្នុង​ការអនុវត្តសិទ្ធិ និង​សេរី​ភាព​ពេញលេញ។

2. Vision
- Cambodian youths are empowered, able to exercise full rights and freedom, and live with dignity in a democratic society.

៣. បេសកកម្ម
- សមាគមបណ្តាញយុវជនកម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធ្វើការងារ​ជាមួយ​យុវជនកម្ពុជា ចងក្រង​ បណ្តាញ​យុវជន​និង​សហគមន៍ និងពង្រឹង​សិទ្ធិអំណាច​ដល់ពួកគេ ដើម្បី​ធ្វើការ​តស៊ូមតិ​ក្នុងការ​លើកកម្ពស់យុត្តិធម៌សង្គម ការគោរពសិទ្ធិមនុស្ស និងការគ្រប់គ្រង​ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព។

3. Mission
- CYN empowers Cambodian youth by building capacity, developing networks, and supporting their advocacy for good governance, social justice, respect for human rights, decent jobs, and sustainable use of natural resources.

៤. គោលដៅ
- យុវជនដែលជាសមាជិក ប.យ.ក មានបណ្តាញរឹងមាំនិងសកម្មក្នុងការចូលរួមសកម្មភាពសង្គមដើម្បីទាមទារការគោរពសិទ្ធិមនុស្សយុត្តិធម៌សង្គមការការពារបរិស្ថាននិងការអភិវឌ្ឍន៍ប្រកបដោយសមធម៌។

4. Goal
- CYN's members will have strong networking and actively take part in social activities to demand the respect of human rights, social justice, environmental protection/governance, and equitable development.

៥.​ គុណតម្លៃ

១- ការងារស្ម័គ្រចិត្ត
២- ការប្តេជ្ញាចិត្ត
៣- កិច្ចសហប្រតិបត្តិការ
៤- ប្រជាធិបតេយ្យ

5. Core Values

1- Volunteering
2- Commitment
3- Cooperation
4- Democracy

25/09/2026

[English Below]
_______
ការចូលរួមរបស់យុវជន នួន ចន្ថា នៅក្នុងកិច្ចការពារបរិស្ថាន ធនធានធម្មជាតិ ព្រៃឈើ និងជីវចម្រុះ។
_______
The Participation of Youth Noun Chantha in Environmental Protection, Natural Resource Conservation, Forest Conservation, and Biodiversity Conservation.

[English Below]_________ #អបអរសាទរខួបលើកទី៣៣ ទិវាប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាThe 33rd Anniversary ...
24/09/2026

[English Below]
_________
#អបអរសាទរ

ខួបលើកទី៣៣ ទិវាប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
The 33rd Anniversary of the Promulgation of the Constitution.

ក្រោមតំណក់ទឹកភ្លៀង ក្រុមបាល់ទាត់ CYN-FT បានជួបជុំគ្នាហាត់សមសកម្មភាពកីឡាបាល់ទាត់ ដើម្បីពង្រឹងទំនាក់ទំនង កសាងបណ្ដាញទៅវិញទៅ...
23/09/2026

ក្រោមតំណក់ទឹកភ្លៀង ក្រុមបាល់ទាត់ CYN-FT បានជួបជុំគ្នាហាត់សមសកម្មភាពកីឡាបាល់ទាត់ ដើម្បីពង្រឹងទំនាក់ទំនង កសាងបណ្ដាញទៅវិញទៅមកក្នុងចំណោមសមាជិក និងបង្កើនសុខភាពលំហាត់ប្រាណផងដែរ។

ក្នុងសកម្មភាពនេះ សមាជិកកីឡាករបានចូលរួមយ៉ាងសកម្ម ក្នុងការហ្វឹកហាត់ បង្កើតភាពស្និតស្នាល និងស្វែងយល់ពីគ្នាទៅវិញទៅមក ដើម្បីត្រៀមក្នុងការទទួលការប្រកួតនាពេលខាងមុខ។

Despite the rainy weather, the CYN-FT football team gathered for football training to strengthen, build networks among members, and improve physical fitness.

During the activity, players actively participated in the training, fostering closer friendships and learning more about one another as they prepare for future matches and competitions. ⚽️💪🌧

📣 យើងឈរជាមួយកម្មករ! យើងឈរដើម្បីប្រាក់ឈ្នួលសមរម្យសម្រាប់ការរស់នៅ!១២៥ អង្គការសង្គមស៊ីវិលរួមសាមគ្គីគ្នាគាំទ្រសំណើរបស់សហជីពក...
18/09/2026

📣 យើងឈរជាមួយកម្មករ! យើងឈរដើម្បីប្រាក់ឈ្នួលសមរម្យសម្រាប់ការរស់នៅ!

១២៥ អង្គការសង្គមស៊ីវិលរួមសាមគ្គីគ្នាគាំទ្រសំណើរបស់សហជីពក្នុងការកំណត់ ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ចំនួន ២៥០.៦៦ ដុល្លារអាមេរិកក្នុងមួយខែ។

ដល់ពេលដែលរាជរដ្ឋាភិបាល និយោជក និងម៉ាកយីហោអន្តរជាតិ ត្រូវចូលរួមចាត់វិធានការ។ កម្មករ និយោជិត មិនគួរត្រូវបង្ខំចិត្តកាត់បន្ថយការចំណាយលើអាហារ ជំពាក់បំណុល ឬធ្វើការលើសម៉ោង ដើម្បីត្រឹមតែអាចបំពេញតម្រូវការមូលដ្ឋានក្នុងជីវភាពរស់នៅនោះទេ។

✊ គាំទ្រ ២៥០.៦៦ ដុល្លារ។ គាំទ្រកម្មករ។ គាំទ្រប្រាក់ឈ្នួលសមរម្យសម្រាប់ការរស់នៅ។



📣 We stand with workers. We stand for a living wage.

125 ivil society organizations unite in solidarity to support trade unions’ proposal to set Cambodia’s 2027 minimum wage at USD 250.66 per month for workers in the garment, textile, footwear, travel goods and bag sectors.

It’s time for government, employers and global brands to act. Workers should not have to sacrifice food, take on debt or work excessive hours just to meet basic needs.

✊ Support USD 250.66. Support workers. Support a living wage.

[English Below]________ #អបអរសាទរតំបន់​ប្រាសាទ​កោះ​កេរ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោករបស់អង្គការយូណេស្កូ ខ...
17/09/2026

[English Below]
________
#អបអរសាទរ
តំបន់​ប្រាសាទ​កោះ​កេរ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោករបស់អង្គការយូណេស្កូ ខួបលើកទី៣
Koh Ker inscribed on the UNESCO World Heritage List

[English Below]វគ្គបណ្ដុះបណ្ដាល «យុវជនក្នុងភាពជាពលរដ្ឋសកម្ម»កាលពីថ្ងៃទី ១២ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ សមាគមបណ្ដាញយុវជ...
16/09/2026

[English Below]
វគ្គបណ្ដុះបណ្ដាល «យុវជនក្នុងភាពជាពលរដ្ឋសកម្ម»

កាលពីថ្ងៃទី ១២ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ សមាគមបណ្ដាញយុវជនកម្ពុជា (ប.យ.ក) បានរៀបចំវគ្គបណ្ដុះបណ្ដាលជាស៊េរី ស្ដីពី «ការកសាងសមត្ថភាព និងសក្ដានុពលនៃអ្នកដឹកនាំវ័យក្មេង» វគ្គទី២ ក្រោមប្រធានបទ «យុវជនក្នុងភាពជាពលរដ្ឋសកម្ម»។

វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងនៅ ការិយាល័យសមាគមបណ្ដាញយុវជនកម្ពុជា រាជធានីភ្នំពេញ ដោយមានការចូលរួមពីយុវជនចម្រុះសរុប ២៥នាក់ ក្នុងនោះមានស្ត្រី ១២នាក់ បុរស ៦នាក់ និង LGBTIQ+ ២នាក់។

តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ អ្នកចូលរួមបានស្វែងយល់ និងពង្រឹងចំណេះដឹងលើ៖
- ភាពជាពលរដ្ឋសកម្ម និងភាពជាអ្នកដឹកនាំ
- ប្រជាធិបតេយ្យ និងការបោះឆ្នោត
- សិទ្ធិមនុស្ស និងសិទ្ធិជាមូលដ្ឋាន
- ការវិភាគបញ្ហា និងការស្វែងរកដំណោះស្រាយ
- ការចូលរួមរបស់សកម្មជន
- ជំនាញទំនាក់ទំនងជាមួយអ្នកចូលរួម

វគ្គបណ្ដុះបណ្ដាលនេះបានផ្តល់ឱកាសឱ្យយុវជនពង្រឹងចំណេះដឹង ជំនាញ និងការចូលរួមក្នុងសង្គម ក្នុងនាមជាពលរដ្ឋសកម្ម និងជាអ្នកដឹកនាំវ័យក្មេង។

Youth in Active Citizenship Training

From 12–13 September 2026, the Cambodian Youth Network Association (CYN) organized the second training under the training series “Building the Capacity and Potential of Young Leaders”, focusing on “Youth in Active Citizenship.”

The training was held at the Cambodian Youth Network Office in Phnom Penh, with a total of 25 participants, including 12 females, 6 males, and 2 LGBTIQ+ participants.

Through the training, participants gained knowledge and strengthened their understanding of:
- Active citizenship and leadership
- Democracy and elections
- Human rights and fundamental rights
- Problem analysis and solutions
- Activist participation
- Communication skills with participants

The training provided an opportunity for young people to strengthen their knowledge, skills, and meaningful participation in society as active citizens and young leaders.

[English Below]_______ទិវាអូហ្សូនបរិស្ថានអន្តរជាតិ ខួបលើកទី៤១ International Day for the Preservation of the Ozone Layer ...
16/09/2026

[English Below]
_______
ទិវាអូហ្សូនបរិស្ថានអន្តរជាតិ ខួបលើកទី៤១
International Day for the Preservation of the Ozone Layer

[English Below]ក្រុមការងារសិទ្ធិឌីជីថល(DRWG) បានរៀបចំ  #វេទិកាអុីនធឺណិតភ្នំពេញ លើកទី៤ក្រោមប្រធានបទ៖ “ឌីជីថលូបនីយកម្មដើម្...
15/09/2026

[English Below]
ក្រុមការងារសិទ្ធិឌីជីថល(DRWG) បានរៀបចំ #វេទិកាអុីនធឺណិតភ្នំពេញ លើកទី៤ក្រោមប្រធានបទ៖ “ឌីជីថលូបនីយកម្មដើម្បីការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា” នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅនេះ។

ប្រធានបទសំខាន់ៗ៖
+ ការតភ្ជាប់អុីនធឺណិត និងបរិយាបន្នឌីជីថល
+ ការផ្តល់អំណាចដល់យុវជន និងសហគមន៍ក្នុងយុគសម័យឌីជីថល
+ ការការពារទិន្នន័យបុគ្គល និងកិច្ចខិតខំប្រឹងប្រែងរបស់វិស័យឯកជន
+ សេរីភាពនៃការបញ្ចេញមតិ និងបរិយាកាសឌីជីថលដែលកំពុងវិវត្តនៅកម្ពុជា

វេទិកានេះបានប្រព្រឹត្តឡើងក្នុងគោលបំណង៖
-ផ្តល់វេទិកាប្រកបដោយភាពរស់រវើក និងបរិយាបន្ន សម្រាប់អ្នកចូលរួមទាំងអស់ដើម្បីចែករំលែក មេរៀន និងបទពិសោធដែលទទួលបានលើកឡើងពីក្តីបារម្ភ និងពិភាក្សាអំពីបញ្ហាសំខាន់ៗពាក់ព័ន្ធនឹង បរិវត្តកម្មឌីជីថល។ ប្រធានបទដែលត្រូវបានកំណត់សម្រាប់ការពិភាក្សារួមមាន ការតភ្ជាប់អ៊ីនធឺណិត ការចូលប្រើប្រាស់ឌីជីថល សុវត្ថិភាពតាមអ៊ីនធឺណិត សេរីភាពនៃការបញ្ចេញមតិតាមអនឡាញ ឯកជនភាពទិន្នន័យ និងការផ្តល់អំណាចដល់យុវជន។

-ពង្រឹងការយល់ដឹងរបស់សាធារណជន និងជំរុញការយល់ឃើញរួម អំពីឱកាស ចន្លោះខ្វះខាត និងបញ្ហាប្រឈមដែលពាក់ព័ន្ធនឹងបរិវត្តកម្មឌីជីថល ដែលភាគីពាក់ព័ន្ធទាំងអស់កំពុងជួបប្រទះ រួមទាំងយុវជន និងសហគមន៍មូលដ្ឋាន នៅពេលដែលពួកគេកាន់តែប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុង ជីវិតប្រចាំថ្ងៃ។

-ជំរុញកិច្ចសហការនិងភាពជាដៃគូរវាងភាគីពាក់ព័ន្ធចម្រុះ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលរារាំង បរិវត្តកម្មឌីជីថលនៅកម្ពុជាឱ្យមានបរិយាបន្ននិងផ្អែកលើសិទ្ធិមនុស្ស ព្រមទាំងលើកទឹកចិត្តឱ្យមានការ ចូលរួមប្រកបដោយអត្ថន័យពីរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន សហគមន៍បច្ចេកទេស យុវជន និងសហគមន៍មូលដ្ឋាន។

សូមចូលរួមជាមួយយើង ដើម្បីរួមចំណែកកសាងអនាគតឌីជីថលដែលមានបរិយាបន្ន សុវត្ថិភាព និងគោរពសិទ្ធិមនុស្សសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។
The Digital Rights Working Group (DRWG) organized the 4th Internet Forum under the topic: " Digitalization for inclusive development and human rights in Cambodia
" in Phnom Penh on September 14, 2026.
Key topics:
+ Internet Connectivity and Digital Inclusion
Empowering Youth and Communities in the Digital Age
+ Personal Data Protection and Private Sector Efforts
+ Freedom of Expression and Cambodia’s Evolving Digital Landscape

The forum was held with the objectives:
-To provide a dynamic and inclusive platform for all participants to share lessons learned, raise concerns, and discuss the critical issues of digital transformation, identified for the discussions including internet connectivity, digital access, online safety, online freedom of expression, data privacy, and youth empowerment.

-To strengthen public awareness and foster a shared understanding of the opportunities, gaps and issues associated with digital transformation faced by all stakeholders, including youths and local communities as they increasingly adopt digital technologies in their daily lives.

-To promote collaboration and partnerships among diverse stakeholders to address these challenges that hinder inclusive, rights-based digital transformation in Cambodia, while encouraging meaningful participation from government, civil society, private sector, technical community, youth, and local communities.

Join the conversation and help shape a digital Cambodia that is inclusive, safe, and respectful of human rights for all.

#សិទ្ធិឌីជីថល ​ #សេរីភាពអុីនធឺណិត​ #វេទិកាអុីនធឺណិតភ្នំពេញ២០២៦ ​

14/09/2026

English Below:
ផ្សាយផ្ទាល់៖ #វេទិកាអ៊ីនធឺណិតភ្នំពេញឆ្នាំ២០២៦
«ឌីជីថលូបនីយកម្មដើម្បីការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា»
ក្នុងខណៈដែលកម្ពុជាកំពុងឆ្ពោះទៅកាន់ការផ្លាស់ប្តូរឌីជីថលយ៉ាងឆាប់រហ័ស វេទិកាអ៊ីនធឺណិតភ្នំពេញ ឆ្នាំ២០២៦ នឹងនាំមកនូវការជួបជុំរវាងអ្នកជំនាញ សង្គមស៊ីវិល វិស័យឯកជន និងយុវជន ដើម្បីពិភាក្សាអំពីឱកាស និងបញ្ហាប្រឈមនៃឌីជីថលូបនីយកម្មនៅកម្ពុជា។
📌 ប្រធានបទសំខាន់ៗ៖
✅ ការតភ្ជាប់អ៊ីនធឺណិត និងបរិយាបន្នឌីជីថល
✅ ការផ្តល់អំណាចដល់យុវជន និងសហគមន៍ក្នុងយុគសម័យឌីជីថល
✅ ការការពារទិន្នន័យបុគ្គល និងកិច្ចខិតខំប្រឹងប្រែងរបស់វិស័យឯកជន
✅ សេរីភាពនៃការបញ្ចេញមតិ និងបរិយាកាសឌីជីថលដែលកំពុងវិវត្តនៅកម្ពុជា
សូមចូលរួមជាមួយយើង ដើម្បីរួមចំណែកកសាងអនាគតឌីជីថលដែលមានបរិយាបន្ន សុវត្ថិភាព និងគោរពសិទ្ធិមនុស្សសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។
Phnom Penh Internet Forum 2026
“Digitalization for Inclusive Development and Human Rights in Cambodia”
As Cambodia continues its rapid digital transformation, the Phnom Penh Internet Forum 2026 will bring together experts, civil society, the private sector, and youth to discuss the opportunities and challenges of building an inclusive digital future.
📌 Key topics:
✅ Internet Connectivity and Digital Inclusion
✅ Empowering Youth and Communities in the Digital Age
✅ Personal Data Protection and Private Sector Efforts
✅ Freedom of Expression and Cambodia’s Evolving Digital Landscape
Join the conversation and help shape a digital Cambodia that is inclusive, safe, and respectful of human rights for all.

[English Below]កាលពីថ្ងៃទី០៥ ដល់០៦ ខែកញ្ញា ឆ្នាំ២០២៦ សមាគមបណ្តាញយុវជនកម្ពុជា (ប.យ.ក) បានរៀបចំវគ្គបណ្តុះបណ្តាលជាស៊េរី ស្ត...
10/09/2026

[English Below]

កាលពីថ្ងៃទី០៥ ដល់០៦ ខែកញ្ញា ឆ្នាំ២០២៦ សមាគមបណ្តាញយុវជនកម្ពុជា (ប.យ.ក) បានរៀបចំវគ្គបណ្តុះបណ្តាលជាស៊េរី ស្តីពី “ការកសាងសមត្ថភាព និងសក្តានុពលនៃអ្នកដឹកនាំវ័យក្មេង” វគ្គទី១ ស្តីពីប្រព័ន្ធផ្សព្វផ្សាយ (ការថតរូប និងការផលិតវីដេអូ) ត្រូវបានរៀបចំឡើងនៅម៉ាយ៉ា ហ្គាដេន ខេត្តកណ្តាល។

វគ្គនេះមានការចូលរួមពីយុវជនចម្រុះសរុប ២៣នាក់ ក្នុងនោះមានស្រ្តី ១៥នាក់ និង LGBTIQ+ ៣នាក់។ វគ្គនេះមានគោលបំណងពង្រឹងការយល់ដឹងអំពីការចាប់ប្លង់នៃការថតរូប ស្គាល់ពីប្រភេទនៃរូបភាព និងប្រភេទនៃរូបភាព និងវីដេអូ។

ក្រោយពីបញ្ចប់វគ្គនេះ យុវជនក៏បានយល់ដឹងពីរបៀបរៀបចំ និងផលិតមាតិកាឱ្យមានភាពទាក់ទាញ ច្បាស់លាស់ និងមានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយព័ត៌មាន ព្រមជាមួយនឹងការថតរូប និងការផលិតវីដេអូ ដើម្បីចូលរួមលើកកម្ពស់សិទ្ធិមនុស្ស និងយុត្តិធម៌បរិស្ថាន។

From September 5th to 6th, 2026, the Cambodian Youth Network Association (CYN) organized a series of training programs on “Building the Capacity and Potential of Young Leaders.” The first session focused on Media Skills (Photography and Video Production), held at Maya Garden, Kandal Province.

The training was attended by a total of 23 diverse young participants, including 15 females, 5 males, and 3 LGBTIQ+ participants. The session aimed to strengthen participants’ understanding of photography composition, different types of images, and various types of photography and video production.

After completing the training, the participants gained knowledge and skills on how to organize and create attractive, clear, and effective content for information dissemination as well as fundamental skills of photography and video taking to to promote human rights and environmental justice.

Address

Address: #35, Street 1013, Phum​​​​ Phnom Penh Thmei, Sangkat Phnom Penh Thmei, Khan Sen Sok
Phnom Penh

Opening Hours

Monday 07:30 - 17:00
Tuesday 07:30 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00

Telephone

+85512858661

Alerts

Be the first to know and let us send you an email when Cambodian Youth Network - CYN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Cambodian Youth Network - CYN:

Shortcuts

Share