27/05/2026
សូមចូលរួមជាមួយពួកយើងលើការលើកកំពស់សិទ្ឋិកុមារនិងសិទ្ឋិស្រ្តីក្នុងសមភាពយេនឌ័រ ប្រឆាំងការរើសអើង ប្រឆាំងការបង្ខំកុមារក្រោមអាយុ១៨ឆ្នាំឲ្យមានគូរស្រករ ប្រឆាំងការបង្ខំឲ្យស្រ្តីនិងកុមារប្រើប្រាស់និងជួញដូរគ្រឿងញៀននិងប្រឆាំងការជួញដូរពលកម្មនិងជួញដូរផ្លូវភេទកុមារ។
សង្ឃឹមថាសប្បុរសជន អង្គការសាសនា អង្គការមនុស្សធម៌ អង្គការអន្តរជាតិនិងស្ថានទូតប្រចាំប្រទេសកម្ពុជាចូលរួមសង្រ្គោះពួកគេដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់។
មូលនិធិសប្បុរសធម៌សម្រាប់កុមារ ជាអង្គការក្នុងស្រុកមិនរកកម្រៃនិងមិនប្រកាន់ពូជសាសនិងសាសនា មានបេសកកម្មជួយដល់កុមារកំព្រានិងកុមារក្រីក្រងាយរងគករនិងគ្រួសារទៅល័ក្តដែលរស់នៅក្នុងសម្ពាធផ្លូវចិត្តនិងរងភាពរើសអើង និងការកេងប្រវញ្ញ័ពលកម្មដល់ពួកគេ។
ពេលនៃអង្គការកំពុងដំណើរការងារបេសកកម្មសប្បុរសធម៌លើការជួយកុមារ៣៦៩នាក់និង១៣៥ជាគ្រួសារក្រីក្ររស់នៅក្មុងសម្ពាធទល័ក្រដែលមានចំណូលរៀងរាល់ខែតែ៣២ម៊ឺនរៀល(៣២០,០០០៛) ក្នុងការទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ហើយពេលខ្លះជំពាក់បំណុលព្រោះខ្ចីទិញស្បៀងអាហារប្រចាំថ្ងៃ។ អង្គការមានផែនការបេសកកម្មលើការជួយពង្រឹងជិបភាពប្រចាំថ្ងៃដល់ពួកគេលើការលើកកំពស់មុខរបរខ្នាតតូចដើម្បីបានកម្រៃលើកកំពស់ជីវភាពក្នុងការលុបបំបាត់ការចំណាក ស្រុក ការរំពទ្ធ័បំណុល និងការប្រើពលកម្មប្តូរសំណងក្នុងលក្ខណះកេងប្រវ័ញ្ចពលកម្ម មិនតែប៉ុណ្ណោះបង្ករអោយកុមាររស់នៅក្នុងបន្ទុកបោះបង់ការសិក្សាដើម្បីរកកម្រៃជួយជីវភាពគ្រួសារដែលកំពុងដុនដាប។
ពេលនេះអង្គការសូមអំពាវនាវដល់សប្បុរសជននិងអង្គការអន្តរជាតិ ស្ថានទូតប្រចប្រទេសកម្ពុជានិងអង្គការសាសនា ដែលមានបេសកកម្មចំបងលើការលើកកំពស់ជីវភាពដល់គ្រួសារក្រីក្រដែលមិនមានមុខរបរខ្បាស់លាស់ក្នុងការពង្រឹងផែនការគ្រួសារអោយកាន់តែប្រសើរលើការលុបបំបាត់ភាពក្រីក្រក្នុងសមភាពយេនឌើរ។ ផែនការអង្គការត្រូវការមូលនិធិចំនួន៣៥០,០០០$(សាមសឹបប្រាំម៊ឺនដុល្លាអាមេរិច)ក្នុងការជួយដល់១៣៥គ្រួសារដែលមានកុមាររស់នៅចំនួន៤០៥នាក់ក្នុងបន្ទុកដែលកុមារចំនួន១៥%បានបោះបង់ការសិក្សានិងមានបន្តរប្រហែល១៥%ទៀតនិងត្រូវបោះបង់ការសិក្សានិងចំណាកស្រុកដែលងាយគ្រោះថ្នាក់លើការកេងប្រវញ្ញ័ពលកម្ម ការជួញដូរនិងការប្រើប្រាស់-ជួញដូរគ្រឿងញៀន ដែលជាផលវិបាកដល់សហគមន៍និងសង្គម។
សង្ឃឹមថាសប្បុរសជន អង្គការអន្តរជាតិ អង្គការសាសនា ស្ថានទូតប្រចាំប្រទេសកម្ពុជា ដែលមានមូលនិធិសង្រ្គោះកុមារនិងស្រ្តីងាយរងគ្រោះរស់នៅក្នុងសភាពទល័ក្រដើម្បីបានទទួលសិទ្ឋិនិងសមភាពយេនឌើរ អាចសហការនិងជាដៃគូរជាមួយអង្គការមូលនិធិសប្បុរសធម៌សម្រាប់កុមារដែលមានបេសកកម្មយូរអង្វែងនិងមានបទពិសោធន៍លើការជួយដល់ក្រុមទទួលផលមានមុខរបរត្រឹមត្រូវ និងលើកកំពស់ជីវភាពប្រចាំគ្រួសារកាន់តែប្រសើរដោយមានការយល់ដឹងពីផែនការគ្រួសារបានត្រឹមត្រូវ។
សង្ឃឹមថាសប្បុរសជន អង្គការសាសនា អង្គការមនុស្សធម៌ ស្ថានទូតប្រចាំប្រទេសកម្ពុជា អង្គការអន្តរជាតិនិងផ្តល់ឱកាសចូលរួមជាមួយពួកយើងសង្គ្រោះគ្រួសារក្រីក្រដែលបានកំនត់ចំនួនខាងលើដោយក្តីអនុគ្រោះ។ សូមទាក់ទងតាម:
ទូរស័ព្ទ/តេឡេក្រាម: +855 17/70 901962
អ៊ីម៉ែល: [email protected]
ស្វាគមន៍យ៉ាងកក់ក្តៅ។
ស្ថាបនិក/ប្រធានអង្គការ
លោក សេក សុជាតិ