Cambodia Every News

Cambodia Every News CambodiaEN is a new page for Cambodian readers.

As a branch of AseanYA (ASEAN Youth Activities), CamYA (Cambodia Youth Activities) is a non-profit organization that empowers Indonesian students to contribute to the sustainable development of Cambodia.

27/05/2026

ចាប់ខ្លួននគរបាល និងមន្រ្តីអាវុធហត្ថជាង ៣០នាក់នៅខេត្តកំពត ដែលគប់គិតគ្នាកាត់សៀលចូលលួចសម្ភារក្នុងកាស៊ីណូនៅព្រែកចាក ក្រោយបង្ក្រាប Scam Online

(កំពត)៖ ស្នងការរងនគរបាលខេត្តកំពតទទួលការងារព្រំដែន អធិការនគរបាល អធិការរង មេបញ្ជាការវរការពារព្រំដែន មន្រ្តីនគរបាល និងមន្រ្តីអាវុធហត្ថជាង ៣០នាក់នៅខេត្តកំពត ត្រូវបានចាប់ខ្លួន ក្រោយពួកគេគប់គិតគ្នាកាត់សៀលចូលលួចសម្ភារ ដែលជាវត្ថុតាងក្នុងកាស៊ីណូនៅតំបន់ព្រែកចាក ក្រោយបង្ក្រាប Scam Online កាលពីពេលកន្លងទៅ។

តាមសេចក្តីរាយការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានឲ្យដឹងថា នគរបាល និងអាវុធហត្ថជាង ៣០នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ដែលពួកគេបានរួមគ្នាបង្កើត បទល្មើសថ្មី ដោយលួចកាត់សោចូលទៅក្នុងកាស៊ីណូ ដែលបង្ក្រាប Scam Online ដើម្បីលួចយកសម្ភារជាវត្ថុតាងនៃបទល្មើស។

យ៉ាងណាក៏ដោយសម្រាប់ព័ត៌មានលម្អិត និងអត្តសញ្ញាណកងកម្លាំងសមត្ថកិច្ចទាំងនេះ Fresh News នឹងផ្សាយបន្តទៀត៕

27/05/2026

ផ្លូវមួយខ្សែ​ដែលរត់កាត់ក្នុងសង្កាត់ទួលតាឯកក្នុងក្រុង​បាត់ដំបង ខេត្តបាត់ដំបង​ ចាប់ពីចំណុចផ្លូវជាតិលេខ ៥ ទៅទល់នឹង​ផ្លូវបំបែកពេទ្យ ព២ ដែលមានប្រវែង ២.៦០០ ម៉ែត្រ កំពុង​​ស្ថាបនា​ដោយកងវិស្វកម្មលេខ ១៧៨ មកពីខេត្តសៀមរាប​។

​ផ្លូវនេះ​ស្ថិត​នៅក្នុង​គម្រោងផ្លូវចំនួន​​ ១៤ ខ្សែ ដែលទទួលបានការ​ឧបត្ថម្ភថវិកា​​​ពី​សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅ​ក្នុងក្រុងបាត់ដំបង ក្រៅពីផ្លូវចំនួន ២១ ខ្សែ ដែលជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB។

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបងបាន​ឲ្យ​ដឹង​ថា បច្ចុប្បន្នផ្លូវមួយចំនួនក្នុងក្រុងបាត់ដំបងដែលទទួលបានការគាំទ្រ​ថវិកា​ពី​សម្ដេចធិបតី​ កងវិស្វកម្មកំពុងស្ថាបនាជាបណ្ដើរៗ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍​​របស់ប្រជាពលរដ្ឋ ខណៈ​គម្រោង​ផ្លូវខ្លះក៏​បានបញ្ចប់​រួចរាល់ជាស្ថាពរ។

ជាមួយ​គ្នានេះ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ក៏ស្នើសុំ​ការយោគយល់ពីពលរដ្ឋ​លើ​ផ្លូវ​មួយចំនួន​ដែល​ខូចខាត​​បង្ក​ការ​លំបាក​សម្រាប់​ការ​ធ្វើដំណើរ​ ដោយសារតែមានការយឺតយ៉ាវពីការដេញថ្លៃរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ក្រោយពីការដាក់បង្កប់លូ ទាញយកទឹកកខ្វក់ចេញពីក្រុងរួចរាល់ ខណៈ​អាជ្ញាធរ​ក៏នឹងជួយ​សម្រួល​ផ្លូវដែលលំបាកខ្លាំងនៅកណ្ដាលក្រុង ដើម្បីពលរដ្ឋអាច​ធ្វើ​ដំណើរ​បណ្តោះ​អាសន្ន។

លោកសង្ឃឹមថា ផ្លូវទាំងអស់នេះនឹងអាចរួចរាល់ជាស្ថាពរនៅចុងឆ្នាំ ២០២៦ នេះ៕
---------------
©KPT Economy

27/05/2026

លោក ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានលើកឡើងថា ក្រុមហ៊ុនដឹកជញ្ជូនតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល(APP) WOWNOW បានឯកភាពមិនប្រើមធ្យោបាយផ្ទាល់របស់ក្រុមហ៊ុនសម្រាប់ធ្វើអាជីវកម្មដឹកភ្ញៀវទៀតនោះទេ ក្រោយមានវិធានការពីក្រសួងសាធារណការ និងបន្ទាប់ពីលោករដ្ឋមន្រ្តីបានប្រជុំណែនាំបន្ថែម។

លោក ឈួន វ៉ន់ បានគូសបញ្ជាក់បន្ថែមថា នៅក្នុងលិខិតបទដ្ឋានគតិយុត្ត ក្រសួងសាធារណការនិងដឹកជញ្ជូន មិនអនុញ្ញាតឱ្យក្រុមហ៊ុនដឹកជញ្ជូនប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួនដើម្បីធ្វើអាជីវកម្មនោះទេ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់អ្នកដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ជាការកត់សម្គាល់ការអញ្ជើញក្រុមហ៊ុនដឹកជញ្ជូនតាមរយៈAPP មកជួបប្រជុំជាមួយលោករដ្ឋមន្រ្តីក្រសួងសាធារណការ គឺធ្វើឡើងបន្ទាប់ពីមានពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធបានបង្ហាញនូវការព្រួយបារម្ភរបស់ខ្លួន ពាក់ព័ន្ធនឹងក្រុមហ៊ុនមួយចំនួនដែលប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួនដើម្បីធ្វើអាជីវកម្ម ដោយមិនអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងនោះទេ។

#ក្រសួងសាធារណការ #ក្រុមហ៊ុនដឹកជញ្ជូន

ព័ត៌មានលម្អិតក្នុងComments👇

26/05/2026

បញ្ហា​បច្ចេកវិទ្យា​កណ្ដាល​អាកាស​៖ ដ្រូ​ន​ជិត​៩០​គ្រឿង​ធ្លាក់​ចូល​ទឹក​កំពង់​ផែ​ស៊ី​ដ​នី ផ្អើលទស្សនិកជន​ក្នុង​កម្មវិធី​តាំង​ពិ​ព័រ​ណ៌

#កោះសន្តិភាព

25/05/2026

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា

ក្រុមការងារទំនាក់ទំនងរបស់យោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នេះ បានធ្វើការទំនាក់ទំនងទៅកាន់កងទ័ពភូមិភាគទី២ របស់ថៃ សួរនាំនិងបញ្ជាក់ចំពោះករណីឮសំឡេងបាញ់កាំភ្លើងឡើងលើសរុបចំនួន ៨គ្រាប់កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដែលសង្ស័យបង្កឡើងពីខាងភាគីថៃ ដោយក្នុងនោះនៅវេលាម៉ោង ១៩:៥៧នាទី បាញ់ចំនួន ៥គ្រាប់ ក្នុងភូមិសាស្ត្រភ្នំទ្រព្យ និងនៅវេលាម៉ោង ២០:០៨នាទី បាញ់ចំនួន ៣គ្រាប់ ក្នុងភូមិសាស្ត្រភ្នំសំបុកឃ្មុំ ខេត្តព្រះវិហារ ដើម្បីឱ្យភាគីថៃធ្វើការផ្ទៀងផ្ទាត់ និងរឹតបន្តឹងវិធានការគ្រប់គ្រងវិន័យកងទ័ពរបស់ខ្លួនឱ្យបានតឹងរឹង និងគោរពឱ្យបានហ្មត់ចត់ពេញលេញនូវសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ជាមួយគ្នានេះ ក្រសួងការពារជាតិ ក៏សូមបដិសេធ ចំពោះការមួលបង្កាច់ដោយគ្មានភស្តុតាងថា ទាហានកម្ពុជាបង្កការរំខានកាលពីក្បាលព្រលប់ម្សិលមិញ ដោយបាញ់រះ ២លើកនៅតំបន់ភ្នំទ្រព្យដោយចាត់ទុកថាជាព័ត៌មានមិនពិត ហើយកងទ័ពកម្ពុជាបានប្រកាន់ខ្ជាប់នូវវិន័យរបស់ខ្លួន។

Unofficial Translation
Press Release of the Ministry of National Defence

The Liaison Team of Military Region 4 of the Royal Cambodian Armed Forces on May 25, 2026, contacted Thailand's Army Area 2 to inquire about and confirm the case involving a total of 8 gunshots heard on the night of May 24, 2026, which were suspected to have been fired from the Thai side. This included 5 shots fired at 19:57 in the Phnom Trob area and 3 shots fired at 20:08 in the Phnom Sambok Khmum area, Preah Vihear Province. The contact was made so that the Thai side could verify the facts, strictly enforce its military discipline measures, and fully respect the Joint Statement of the Cambodia-Thailand General Border Committee (GBC) dated December 27, 2025. At the same time, the Ministry of National Defence categorically rejects the unsubstantiated slander alleging that Cambodian soldiers caused a disturbance yesterday evening by firing two rounds of gunfire in the Phnom Trob area, declaring it to be false information and reaffirming that the Cambodian armed forces have strictly adhered to its discipline.

#ក្រសួងការពារជាតិ #កម្ពុជា #សន្តិភាពនៅកម្ពុជា
----------------------------------
- Telegram ក្រសួងការពារជាតិ https://t.me/modgovkhm
- Website ក្រសួងការពារជាតិ https://mod.gov.kh/
- TikTok ក្រសួងការពារជាតិ https://www.tiktok.com/
- X ក្រសួងការពារជាតិ https://x.com/modgovkh
- Youtube ក្រសួងការពារជាតិ https://www.youtube.com/

25/05/2026
24/05/2026

ម្ចាស់ផ្ទះជួលនៅភូមិក្រាំង ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត ដែលជួលអោយជនបរទេសស្នាក់នៅដោយគ្មានលិខិតឆ្លងដែនចំនួន ០៦ នាក់ ក្នុងម្នាក់ត្រូវពិន័យ ៤ លានរៀល សរុប ០៦ នាក់ស្មើនិង ២៤ លានរៀល ។ សូមបងប្អូនប្រុងប្រយ័ត្នក្នុងការជួលផ្ទះអោយជនបរទេសស្នាកនៅដោយខុសច្បាប់ និងលួចធ្វើ online scam ។ ( សូមបញ្ជាក់លុយពិន័យគឺម្ចាស់ផ្ទះជួលជាអ្នកបង់ ) ។

Address

Phnom Penh
855

Website

Alerts

Be the first to know and let us send you an email when Cambodia Every News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share