13/07/2026
នាព្រឹកថ្ងៃសុក្រ ១១រោច ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) បានអញ្ជើញចូលរួមកិច្ចប្រជុំកម្រិតក្រុមការងារបច្ចេកទេសនៃក្រុមការងារ "ច" "ផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយសហប្រធានទាំងពីរគឺ ឯកឧត្តម ឈៀង ពេជ្រ អនុរដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋាននៃក្រុមការងារ "ច" តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ាបណ្ឌិត ឈិន កេន សមាជិកនៃសភាពាណិជ្ជកម្មកម្ពុជា តំណាងផ្នែកឯកជន ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ តំណាងសមាគម និងសមាជិក សមាជិកាក្នុងវិស័យដឹកជញ្ជូនជាច្រើនរូបផងដែរ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅដើម្បីពិនិត្យ និងដោះស្រាយលើបញ្ហាប្រឈមនានាដែលស្នើឡើងដោយវិស័យឯកជានក្នុងកម្រិតបច្ចេកទេស មុននឹងដាក់ជូនក្នុងកិច្ចប្រជុំបន្ទាប់ដែលដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រី នាពេលខាងមុខ។ កិច្ចប្រជុំបានពិនិត្យ និងដោះស្រាយបញ្ហាមួយចំនួន រួមមាន៖
១. បញ្ហាការកំណត់ទម្ងន់ផ្ទុកខុសគ្នាសម្រាប់រថយន្តដឹកជញ្ជូនទំនិញរវាងប្រទេសកម្ពុជា និងវៀតណាម
២. បញ្ហាការអនុវត្តចំពោះការអនុម័តលើឯកសារ ចេញ-ចូលក្បាលឡាន នៅច្រកព្រំដែនបាវិតម៉ុកបៃ (ប្រទេសកម្ពុជា-ប្រទេសវៀតណាម) ,
៣. បញ្ហាស្ថានីយជញ្ជីងថ្លឹងរថយន្តបញ្ច្រាស់ទិស នៅតាមបណ្តាផ្លូវជាតិ
៤. បញ្ហាការអនុវត្តចំពោះការអនុញ្ញាតិលើពេលវេលាចេញ-ចូលក្រុង មិនមានតម្លាភាព,
៥. បញ្ហាការផ្លាស់ប្តូរស្លាកលេខដែលបាក់បែក ឬខូចខាត ទៅស្លាកលេខថ្មី
៦. បញ្ហាការកំណត់ការបិត ឬបាញ់ថ្មាំលើលេខផ្លាកយាន្តជំនិះអាជីវកម្មដឹកជញ្ជូនទំនិញ
៧. បញ្ហាការបណ្តុះបណ្តាលជំនាញបន្ថែម និងការប្រលងជ្រើសរើសអ្នកបើកបរប្រភេទរថយន្តដឹកជញ្ជូនទំនិញធន់ធំ
៨.បញ្ហាការបង់ពន្ធសម្រាប់ការលក់ និងផ្ទេរកម្មសិទ្ធិសឺមីរឹម៉ក
៩.បញ្ហាទាក់ទងនឹងការអនុវត្តប្រកាសលេខ ១៨៨ សក.ប្រក.ដជគ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤
១០. ការដាក់ឯកសារស្នើសុំ តាមប្រព័ន្ធអនឡាញ យោងតាមប្រកាសលេខ ១៨៩ ស.ក.ប្រក.ដជគ ក្នុងប្រការ៥ និងយោងប្រកាស លេខ១៨៨ សក.ប្រក.ដជគប្រការ៥
១១. បញ្ហាទាក់ទងនឹងការអនុវត្តប្រកាសលេខ១៨៩សក.ប្រក.ដជគ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤
១២. បញ្ហាការយកពន្ធលើយានយន្តដោយក្រសួងពីរផ្សេងគ្នា និង
១៣. បញ្ហាការចំណាយផ្សេងៗនៅព្រំដែនម៉ុកបៃ(ប្រទេសវៀតណាម) មិនមានការប្រើប្រាស់វិក្កយបត្រត្រឹមត្រូវ
#សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា
www.cambodia-automotive.org