Teuk Saat 1001 NGO

Teuk Saat 1001 NGO អង្គការទឹកស្អាត១០០១
# 100, Street 95, Sankat Beoung Trobek, Khan Chamkar Morn, Phnom Penh, Cambodia

“Teuk Saat 1001” is a Cambodian non-governmental organization created as an offshoot of water supply project in rural area which run by the non profit French NGO “1001 Fontaines pour demain” in Battambang, Banteay Meanchey and Siem Reap provinces since 2005. Teuk Saat 1001 is committed to act, in the future as a partner of “1001 fontaines” in Cambodia. The proposed objective of our non-profit association is to provide safe drinking water for rural communities. The “1001 fontaines” solution uses water that is available locally - surface water from swamps, rives, ponds, and purifies for bacteria contamination (using ultraviolet rays), at very low cost, in order to eliminate a high percentage of these risks of disease, while in parallel providing on-site education programs on hygiene to raise awareness. The purified water is sold at a fixed price of less than € 0.01 per litre and distribution is done using 20 litres containers, which are disinfected, closed and sealed, thereby guaranteeing the quality for the end-consumer. The management of the treatment unit and the distribution is undertaken by a family within the village based on a business model of social entrepreneurship, which enables the entrepreneur to generate sufficient revenue to cover costs, as well as earn a living. This approach ensures that the solution is sustainable and that the villagers receive a quality service

🙏អបអរសាទរទិវាគ្រូបង្រៀនពិភពលោក!💧សូមជូនពរទិវាគ្រូបង្រៀនពិភពលោកដ៏រីករាយដល់គ្រូបង្រៀនទាំងអស់ ដែលបានជួយអភិវឌ្ឍធនធានមនុស្សដ៏ម...
05/10/2026

🙏អបអរសាទរទិវាគ្រូបង្រៀនពិភពលោក!💧
សូមជូនពរទិវាគ្រូបង្រៀនពិភពលោកដ៏រីករាយដល់គ្រូបង្រៀនទាំងអស់ ដែលបានជួយអភិវឌ្ឍធនធានមនុស្សដ៏មានសក្តានុពលសម្រាប់ប្រទេសជាតិ។
គ្រូបង្រៀនគឺជាអ្នកកសាងប្រទេសជាតិ ហើយការបង្រៀនគឺជាមាតានៃវិជ្ជាជីវៈទាំងអស់។
---
🙏Happy World Teacher's Day!💧
Wishing a very Happy World Teacher's Day to all the teachers around the world who have helped develop potential human resources for the countries.
Teachers are nation builders, and teaching is the mother of all professions.

30/09/2026

តើអ្នកចង់ជួយកុមារជនបទឲ្យទទួលបាន​ទឹកពិសាសុវត្ថិភាពទេ? 💧

អង្គការទឹកស្អាត1001នឹងមានយុទ្ធនាការថ្មីមួយឆាប់ៗនេះ!

យើងជឿជាក់ថា រាល់សកម្មភាពតូចៗផ្ដើមចេញពីបេះដូងរបស់អ្នក នឹងបង្កើតជាក្តីសង្ឃឹមដ៏ធំធេងសម្រាប់កុមារនៅតាមជនបទ។

កុំភ្លេចតាមដានទំព័រហ្វេសប៊ុករបស់យើង ដើម្បីចូលរួមក្នុងយុទ្ធនាការ «ចែករំលែក ១ដំណក់ ១ក្តីសង្ឃឹម» ទាំងអស់គ្នា!
-----
Want to help rural children access safe drinking water? 💧
Teuk Saat 1001 is launching an exciting new campaign soon! We believe that every small action from your heart creates immense hope for children in rural areas. Stay tuned to our page to join the "Add Your Drop" campaign! ✨

ភ្លៀងក៏ធ្លាក់ ទឹកក៏ជន់ តែការដឹកជញ្ជូនរបស់សហគ្រិនអូ-វីនៅតែបន្តសម្រាប់សហគមន៍ជានិច្ច! ☔️✨ទោះបីជានៅរដូវវស្សា និងមានទឹកជំនន់ក...
28/09/2026

ភ្លៀងក៏ធ្លាក់ ទឹកក៏ជន់ តែការដឹកជញ្ជូនរបស់សហគ្រិនអូ-វីនៅតែបន្តសម្រាប់សហគមន៍ជានិច្ច! ☔️✨

ទោះបីជានៅរដូវវស្សា និងមានទឹកជំនន់ក៏ដោយ សហគ្រិនអូ-វីរបស់យើង នៅតែបន្តចែកចាយទឹកពិសាសុវត្ថិភាព ដល់បងប្អូនក្នុងសហគមន៍គ្រប់កាលៈទេសៈ ! 🚚💧🏡

Despite the rainy season and floods, our O-we entrepreneurs remain mobilized to deliver safe drinking water directly to the community ! 🚚💧🏡

អបអរសាទរគម្រប់ខួបលើកទី៣៣នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ! Happy 33th anniversary of Cambodia’s Constitution Day!
24/09/2026

អបអរសាទរគម្រប់ខួបលើកទី៣៣នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ!
Happy 33th anniversary of Cambodia’s Constitution Day!

08/09/2026

[English Below]
នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ អង្គការទឹកស្អាត១០០១ មានកិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការទទួលស្វាគមន៍ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសអញ្ជើញចុះទស្សនកិច្ចនៅស្ថានីយផលិតទឹកពិសាសហគមន៍ «អូវី» ស្ថិតក្នុងភូមិក្រសាំងជ័យ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ជាង២០ឆ្នាំមកនេះ ការគាំទ្រយ៉ាងមុតមាំពីដៃគូ និងម្ចាស់ជំនួយទាំងអស់ បានជួយឱ្យប្រជាពលរដ្ឋ និងកុមារតាមសាលាបឋមសិក្សានៅតំបន់ជនបទជិត ១.៥ លាននាក់ ក្នុងខេត្តចំនួន១៨ ទទួលបានទឹកពិសាដែលមានសុវត្ថិភាព តម្លៃសមរម្យ និងមាននិរន្តរភាព។កិច្ចសហការយ៉ាងជិតស្និទ្ធ និងការជឿទុកចិត្តពីរាជរដ្ឋាភិបាល គឺជាសក្ខីកម្មដ៏ច្បាស់លាស់មួយដែលបញ្ជាក់ពី ការផ្លាស់ប្តូរ និងលើកកម្ពស់គុណភាពជីវិតប្រជាជនកម្ពុជាជារៀងរាល់ថ្ងៃ។សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងអរគុណដល់ដៃគូព្រមទាំងម្ចាស់ជំនួយទាំងអស់ ដែលបានបន្តរួមដំណើរយ៉ាងស្មោះស្ម័គ្រជាមួយបេសកកម្មរបស់យើងខ្ញុំ។
---

On August 4, 2026, Teuk Saat 1001 was deeply honored to welcome H.E. Chhay Rithisen, Minister of Rural Development, for an official site visit to our O-we community water kiosk in Krasang Chey village, Baray district, Kampong Thom province. For over two decades, the unwavering support of our partners and donors has enabled nearly 1.5 million rural residents and primary school children across 18 provinces to access safe, affordable, and sustainable drinking water. This close cooperation and trust from the government is a powerful testament to the daily transformation and elevation of lives across Cambodian communities. We extend our heartfelt gratitude to the ក្រសួងអភិវឌ្ឍន៍ជនបទ Ministry of Rural Development for this excellent cooperation, and sincerely thank all our partners and donors for their continuous, loyal commitment to our mission.

01/09/2026

[English Below]
២០២៥៖ ឆ្នាំនៃគុណភាព
របាយការណ៍ប្រចាំឆ្នាំរបស់យើងឥឡូវនេះចេញជាផ្លូវការហើយ! ជាមួយនឹងសមិទ្ធផលសំខាន់ៗជាច្រើន ឆ្នាំ២០២៥ បានក្លាយជាឆ្នាំដ៏គួរឱ្យកត់សម្គាល់បំផុតសម្រាប់អង្គការ ទឹកស្អាត ១០០១ (Teuk Saat 1001) ដែលជាការគូសបញ្ជាក់អំពីខួបលើកទី២០ របស់យើង រួមជាមួយការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ស្តង់ដារគុណភាព។
🏆 សមិទ្ធិផលសំខាន់ៗ
💧ស្ថានីយផលិតទឹកពិសាសុវត្ថិភាពចំនួន ៣៤៦ កន្លែង ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋជាង 1,049,474 នាក់ (កើនឡើង +៩.៥% នៃចំនួនអ្នកប្រើប្រាស់)
💧២៥% នៃស្ថានីយផលិតទឹកស្អាត បានឈានដល់កម្រិតគុណភាពខ្ពស់បំផុត (Tier 1)
💧កុមារចំនួន ៣៤៩,០០០ នាក់ទទួលបានផលប្រយោជន៍ពីកម្មវិធីទឹកស្អាតក្នុងសាលារៀន
💪ដំណើរវឌ្ឍនភាព ២០ឆ្នាំ និងការផ្តោតលើគុណភាព៖
អស់រយៈពេល ២ទសវត្សរ៍ ឆ្នាំ២០២៥ នេះជាសក្ខីភាពនៃការឈានឡើងមួយកម្រិតទៀតលើគុណភាព តាមរយៈការធ្វើទំនើបកម្មបន្ទប់ពិសោធន៍ ព្រមទាំងការគាំទ្រសហគ្រិនក្នុងស្រុកឲ្យកាន់តែស៊ីជម្រៅ។ ទន្ទឹមនឹងនេះ អង្គការសម្រេចបាននិរន្តរភាពហិរញ្ញវត្ថុ រយៈពេល ៤ឆ្នាំជាប់ៗគ្នា និងបានចាប់ផ្តើមការវាយតម្លៃហានិភ័យអាកាសធាតុ ដើម្បីពង្រឹងបណ្តាញស្ថានីយរបស់យើងឲ្យមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុនាពេលអនាគត។
🚨 សកម្មភាពឆ្លើយតបបន្ទាន់ក្នុងគ្រាអាសន្ន៖
ក្នុងអំឡុងពេលនៃការផ្ទុះឡើងនូវជម្លោះព្រំដែនកម្ពុជា-ថៃ ក្រុមការងាររបស់យើងបានចល័តកម្លាំងយ៉ាងឆាប់រហ័សបំផុត ដើម្បីជួយសង្គ្រោះ និងផ្តល់ទឹកពិសាសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានជម្លៀសខ្លួន។ យើងបានដឹកជញ្ជូនទឹកស្អាត ចំនួនជាង ១៣៦,៧៣៨ ប៊ីដុង ពីស្ថានីយចំនួន ៣១ គ្របដណ្តប់លើខេត្តចំនួន ៦ ដើម្បីជួយគាំទ្រដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជាង ៦៨,៧៣៦ នាក់។​​
ក្នុងនាមជាស្ថាប័នផ្គត់ផ្គង់ទឹកពិសាសុវត្ថិភាពនៅទីជនបទដែលចម្បងមួយរបស់កម្ពុជា និងជាដៃគូយុទ្ធសាស្ត្ររបស់ក្រសួងអភិវឌ្ឍន៍ជនបទ យើងមានមោទនភាពក្នុងការបន្តដឹកនាំកិច្ចខិតខំប្រឹងប្រែងនេះជាមួយនឹងយុទ្ធសាស្ត្រថ្មីសម្រាប់តម្រង់ទិសដៅសកម្មភាពរបស់យើងក្នុងរយៈពេល ១០ឆ្នាំខាងមុខ ក្នុងគោលបំណងឈានទៅសម្រេចឱ្យបាននូវការផ្តល់សេវាជូនអ្នកប្រើប្រាស់ជាង ២ លាននាក់។
អានអត្ថបទពេញនៅទីនេះ៖
👉 [https://teuksaat1001.com/wp-content/uploads/2026/08/TS1001-Annual-Report-2025-Vfinale-2.pdf]
——
2025: A Year of Quality

Our Annual Report is now officially out! With many major milestones, 2025 became a landmark year for Teuk Saat 1001 — marking our 20th anniversary alongside a strong commitment to raising quality standards.

🏆 Key Achievements

💧346 safe water kiosks supplying over 1,049,474 consumers (+9.5% growth in consumers)
💧25% of kiosks have now reached the premium Tier 1 performance level
💧349,000 children benefiting from our Water in Schools (WinS) programme

💪 20 Years of Progress, with a Focus on Quality:
After two decades, 2025 re-affirms our unwavering commitment to quality — through modernizing our laboratories and deepening our support for local entrepreneurs. Alongside this, we achieved financial sustainability (break-even) for 4 consecutive years and launched a climate risk assessment to strengthen our kiosk network's resilience to climate change.

🚨 Emergency Response in a Time of Crisis:
During the outbreak of the Cambodia–Thailand border conflict, our team mobilized as quickly as possible to provide safe drinking water to displaced people. We delivered over 136,738 water jugs from 31 kiosks across 6 provinces, supporting more than 68,736 affected people.

As Cambodia's leading rural safe drinking water provider and a strategic partner of the Ministry of Rural Development, we're proud to keep leading this effort — with a new strategy guiding our actions for the next 10 years, as we aim to reach over 2 million consumers.
Read the full story here:
👉 [https://teuksaat1001.com/wp-content/uploads/2026/08/TS1001-Annual-Report-2025-Vfinale-2.pdf]

[English Below]💧 ប្រាំមួយខែចុងក្រោយនេះ  អង្គការទឹកស្អាត ១០០១ បានបន្តខិតខំអនុវត្តបេសកកម្មចម្បងរបស់យើង គឺការធានាឱ្យសហគមន៍ក...
14/08/2026

[English Below]
💧 ប្រាំមួយខែចុងក្រោយនេះ អង្គការទឹកស្អាត ១០០១ បានបន្តខិតខំអនុវត្តបេសកកម្មចម្បងរបស់យើង គឺការធានាឱ្យសហគមន៍កម្ពុជាទទួលបានទឹកពិសាដែលមានសុវត្ថិភាព និងនិរន្តរភាព។
ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ សហគ្រិន ទីប្រឹក្សា និងដៃគូររបស់យើងគ្រប់រូប យើងសម្រេចបាននូវលទ្ធផលដូចខាងក្រោម៖
💧ការពង្រីកបានស្ថានីយ៍ផលិតទឹកស្អាតសកម្មចំនួន ៣៥០ទីតាំង
🚀គម្រោងសាកល្បង 600+ ត្រូវបានដាក់ឱ្យប្រើប្រាស់ដោយជោគជ័យ គម្រោងទី២កំពុងបន្ត
🎓វគ្គបណ្តុះបណ្តាលកម្រិតខ្ពស់៖ ការរៀបចំសិក្ខាសាលាប្រព្រឹត្តិទៅដោយជោគជ័យក្នុងការអភិវឌ្ឍសមត្ថភាព សហគ្រិន និង បុគ្គលិកផ្នែកទីប្រឹក្សា
🤝អនុស្សរណៈយោគយល់គ្នាចំនួន២៖ ការបន្តកិច្ចព្រមព្រៀងរយៈពេល៥ឆ្នាំជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងអនុស្សរណៈថ្មីជាមួយក្រសួងអប់រំ យុវជន និងកីឡា
🆕 ស្ថានីយ៍ថ្មីចំនួន៨ បានបើកដំណើរការដោយជោគជ័យ
🏫កុមារចំនួន ៣៦០,០០០ នាក់ ទទួលបានទឹកស្អាតតាមរយៈកម្មវិធីទឹកស្អាតក្នុងសាលារៀន
🔧ស្ថានីយ៍ចំនួន៥ បានសាងសង់រួចរាល់ និង ត្រៀមបើកដំណើរការឆាប់ៗនេះ

លទ្ធផលទាំងអស់នេះ គឺជាការឆ្លុះបញ្ចាំងពីទំនុកចិត្ត និងកិច្ចសហការពីដៃគូរបស់យើង។ 🙏
យើងរំភើបចំពោះបេសកកម្មឆមាសទី២ខាងមុខ និងបន្តនាំយកសុខុមាលភាព និងទឹកពិសាសុវត្ថិភាពជូនដល់សហគមន៍បន្ថែមទៀត។💙

---
💧 Over the past six months, Teuk Saat 1001 continued to pursue our core mission: ensuring Cambodian communities have access to safe and sustainable drinking water.

Thanks to the dedication of our team, entrepreneurs, advisors, and partners, we achieved the following results:
💧 Expanded to 350 active water kiosk locations
🚀 600+ pilot projects successfully launched, with the second phase now underway
🎓 Blackbelt program: seminars successfully held to strengthen the capacity of entrepreneurs and advisor staff
🤝 2 MoUs: a 5-year renewal with the Ministry of Rural Development, and a new MoU signed with the Ministry of Education, Youth and Sport (MoEYS)
🆕 8 new kiosks opened and operating successfully
🏫 360,000 children reached with safe drinking water through the Water in School program
🔧 5 water kiosks' construction completed and opening soon
All of these results reflect the trust and collaboration of our partners. 🙏

We're excited for the mission of the second semester ahead, and will continue bringing well-being and safe drinking water to even more communities. 💙

[English Below]យុទ្ធនាការជិះកង់កាត់ប្រទេសអូស្ត្រាលីរបស់ម៉ៃលី 🚴‍♀️💨🚴‍♀️💧 កន្លះខែហើយ ដែល Maylie កំពុងបន្តដំណើរជិះកង់ឆ្លងកា...
12/08/2026

[English Below]

យុទ្ធនាការជិះកង់កាត់ប្រទេសអូស្ត្រាលីរបស់ម៉ៃលី 🚴‍♀️💨

🚴‍♀️💧 កន្លះខែហើយ ដែល Maylie កំពុងបន្តដំណើរជិះកង់ឆ្លងកាត់ប្រទេសអូស្ត្រាលី ដោយទទួលបានការគាំទ្រយ៉ាងកក់ក្ដៅពីអ្នកទាំងអស់គ្នា!

មកដល់ពេលនេះ នាងបានធ្វើដំណើរបានចម្ងាយជាង ១,០០១ គីឡូម៉ែត្រហើយ ប្រមូលបានថវិការចំនួន 255.27 USD ក្នុងគោលដៅសរុប 5,650 USD (AUD 8,000) សម្រាប់គាំទ្រកម្មវិធីទឹកស្អាតក្នុងសាលារៀន (Water in Schools)។

រាល់ដំណើរដែលគាត់ឆ្លងកាត់ គឺដើម្បីនាំយកទឹកពិសាដែលមានសុវត្ថិភាព និងឥតគិតថ្លៃ ទៅកាន់សាលាបឋមសិក្សានៅតាមជនបទក្នុងប្រទេសកម្ពុជា។

👉 កុំភ្លេចតាមដានដំណើរផ្ទាល់របស់គាត់នៅលើ Instagram៖
👉 ស្កែនកូដ QR នៅលើផ្ទាំងរូបភាព ឬចុចលើតំណភ្ជាប់ (Link) ដើម្បីបរិច្ចាគ និងស្វែងយល់បន្ថែមអំពីយុទ្ធនាការនេះ។
https://www.helloasso.com/associations/1001-fontaines-pour-demain/collectes/wins-on-wheels-maylie-s-ride-across-australia

សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានចូលរួមគាំទ្ររហូតមកដល់ពេលនេះ! យើងរួមគ្នាដើម្បីការសិក្សារបស់កុមារកម្ពុជាកាន់តែប្រសើរឡើង។ 💙💧

----
Wins On Wheels: Maylie's Ride Across Australia 🚴‍♀️💨
🚴‍♀️💧 Two weeks into Maylie's ride across Australia and the support has been amazing! She has already crossed the 1,001 km mark on her journey.

So far, we've raised 255.27 USD towards our 5,650 USD (AUD 8,000) goal for the Water in Schools (WinS) program. Eevery donation is bringing safe drinking water to rural primary schools across Cambodia.

Maylie is still out there, pedaling through it for this cause.

👉 Don't forget to follow her progress on Instagram:
👉 Scan the QR code on our poster or check the link to donate and learn more
https://www.helloasso.com/associations/1001-fontaines-pour-demain/collectes/wins-on-wheels-maylie-s-ride-across-australia

Thank you to everyone who has supported so far and let's keep the momentum going and help her reach the goal!

[ENGLISH BELOW]💧 ស្ថានីយផលិតទឹកពិសា ៦០០+ ៖ សមិទ្ធផលថ្មីក្នុងការពង្រីកលទ្ធភាពទទួលបានទឹកពិសាសុវត្ថិភាពក្នុងរយៈពេលមិនទាន់ដល...
05/08/2026

[ENGLISH BELOW]
💧 ស្ថានីយផលិតទឹកពិសា ៦០០+ ៖ សមិទ្ធផលថ្មីក្នុងការពង្រីកលទ្ធភាពទទួលបានទឹកពិសាសុវត្ថិភាព

ក្នុងរយៈពេលមិនទាន់ដល់ ០៦ខែផងបន្ទាប់ពីចាប់ផ្តើមដំណើរការ ស្ថានីយផលិតទឹកពិសា ៦០០+ ដំបូងរបស់យើងបានខិតជិតដល់គោលដៅផលិតកម្មប្រចាំថ្ងៃចំនួន ៦០០ ប៊ីដុងរួចទៅហើយ។

បច្ចុប្បន្ន ទីតាំងស្ថានីយនេះកំពុងបម្រើប្រជាពលរដ្ឋនៅក្នុងឃុំចំនួន ១២ និងបានបង្កើតការងារក្នុងមូលដ្ឋានចំនួន ១២ កន្លែង ដោយនាំយកទឹកពិសាសុវត្ថិភាពកាន់តែជិតដល់គ្រួសាររាប់ពាន់គ្រួសារ។

លទ្ធផលប្រតិបត្តិការក្នុងរយៈពេល ០៥ខែដំបូងនេះ បានបង្ហាញយ៉ាងច្បាស់ពីប្រសិទ្ធភាព និងសក្តានុពលនៃគំរូ ៦០០+ របស់អង្គការទឹកស្អាត ១០០១។ តាមរយៈការពង្រីកការផ្តល់សេវាទៅកាន់តំបន់ធំជាងមុន ខណៈដែលរក្សាបាននូវស្តង់ដារខ្ពស់នៃគុណភាពទឹក និងសេវាកម្ម ស្ថានីយប្រភេទនេះកំពុងរួមចំណែកពង្រីកលទ្ធភាពទទួលបានទឹកពិសាសុវត្ថិភាព បង្កើតការងារនៅមូលដ្ឋាន គាំទ្រសេដ្ឋកិច្ចជនបទ និងពង្រឹងភាពធន់របស់សហគមន៍។

គំរូស្ថានីយផលិតទឹកពិសា ៦០០+ គឺជាជំហានដ៏សំខាន់មួយក្នុងយុទ្ធសាស្ត្ររបស់អង្គការទឹកស្អាត ១០០១ ក្នុងការពង្រីកផលប៉ះពាល់ជាវិជ្ជមាន និងឈានទៅដល់សហគមន៍ដែលនៅមានលទ្ធភាពទទួលបានសេវាទឹកស្អាតនៅមានកម្រិត ខណៈដែលធានាបាននូវនិរន្តរភាពនៃប្រតិបត្តិការរបស់យើង។

ដោយទទួលបានលទ្ធផលដ៏លើកទឹកចិត្តទាំងនេះ អង្គការទឹកស្អាត ១០០១ បានកំពុងសាងសង់ស្ថានីយផលិតទឹកពិសា ៦០០+ ចំនួន០២បន្ថែមទៀតនៅក្នុងឆ្នាំ២០២៦។

ទាំងនេះ គឺជាឧទាហរណ៍ដ៏រឹងមាំមួយដែលបង្ហាញថា សហគ្រិនភាពសង្គមប្រកបដោយនវានុវត្តន៍ អាចបង្កើតផលជះជាវិជ្ជមានក្នុងទ្រង់ទ្រាយធំ និងប្រកបដោយនិរន្តរភាព។ 💙

💧 600+: A New Milestone in Scaling Safe Water Access

Less than six months after starting operations, our first 600+ water kiosk has already nearly reached its production target of 600 bottles per day.

Today, this kiosk serves 12 communes and has created 12 local jobs, bringing safe drinking water closer to thousands of families.

The first five months of operations have delivered very encouraging results, validating Teuk Saat 1001's 600+ model. By serving larger areas while maintaining high standards of water quality and service, these sites expand access to safe drinking water, create local jobs, support rural economies, and strengthen community resilience.

The 600+ model is a key step in Teuk Saat 1001's strategy to scale impact and reach more underserved communities while ensuring the sustainability of our operations.

Encouraged by these results, Teuk Saat 1001 is already building two additional 600+ kiosks in 2026.

A strong example of how innovative social entrepreneurship can deliver impact at scale. 💙

អង្គការទឹកស្អាត ១០០១ មានកិត្តិយស ក្នុងការស្វាគមន៍ការអញ្ជើញមកទស្សនកិច្ចរបស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន...
05/08/2026

អង្គការទឹកស្អាត ១០០១ មានកិត្តិយស ក្នុងការស្វាគមន៍ការអញ្ជើញមកទស្សនកិច្ចរបស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅស្ថានីយផលិតទឹកសុវត្ថិភាពសហគមន៍ អូ វី របស់អង្គការ នៅឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

អង្គការសូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង និងមានសេចក្តីសោមនស្សរីករាយជាខ្លាំង ចំពោះចក្ខុវិស័យប្រកបដោយការគិតគូរវែងឆ្ងាយរបស់ក្រសួង។ ការប្តេជ្ញាចិត្តនេះ គឺស្របគ្នាទាំងស្រុងជាមួយបេសកកម្មរបស់អង្គការទឹកស្អាត១០០១ ក្នុងការនាំយកទឹកស្អាតប្រកបដោយសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។ ដូចដែលក្រសួងបានគូសបញ្ជាក់ថា៖ «ក្រសួងបាននិងកំពុងយកចិត្តទុកដាក់លើការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ដើម្បីឱ្យប្រជាពលរដ្ឋនៅតំបន់ជនបទទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយសមធម៌ បរិយាបន្ន ភាពធន់ និងនិរន្តរភាព»។
អង្គការទឹកស្អាត ១០០១ នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តបេសកកម្មរបស់ខ្លួន ដើម្បីផ្តល់ទឹកបរិភោគប្រកបដោយសុវត្ថិភាពជូនដល់សហគមន៍ជនបទនៅកម្ពុជា ដោយផ្តោតលើ គុណភាព តម្លៃសមរម្យ និងនិរន្តរភាព។

——
Teuk Saat 1001 was deeply honored to welcome H.E. Chhay Rithisen, Minister of ក្រសួងអភិវឌ្ឍន៍ជនបទ Ministry of Rural Development, on his visit to our O-We community safe water kiosk in Baray Commune, Baray District, Kampong Thom Province.

We wish to express our full support for the Ministry's vision. This commitment aligns perfectly with Teuk Saat 1001's mission to bring safe drinking water to people in rural areas. As emphasized by the Ministry: "The Ministry has focused and is continuing to focus on the supply of clean water and the improvement of rural sanitation, so that people in rural areas can obtain water supply and sanitation services that are equitable, environmentally friendly, resilient, and sustainable."
Moving forward, Teuk Saat 1001 remains fully committed to pursuing its mission to provide safe drinking water to rural communities in Cambodia, focusing on quality, affordability, and sustainability.

Address

100, Street 95
Phnom Penh
12300

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85523215427

Alerts

Be the first to know and let us send you an email when Teuk Saat 1001 NGO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Teuk Saat 1001 NGO:

Shortcuts

Share