22/08/2026
សាខា កក្រក ខេត្តស្ទឹងត្រែង ៖ នាថ្ងៃសៅរ ទី២២ ខែសីហា ឆ្នាំ២០២៦ នេះ លោកស្រី សន សុខា អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា ព្រមទាំងឯកឧត្តមនាយកសាខា អនុសាខាកាកបាទក្រហមកម្ពុជាស្រុកសៀមបូក និង អជ្ញាធរស្រុកសៀមបូក បានចុះសួរសុខទុក្ខគ្រួសារងាយរងគ្រោះចំនួន ២គ្រួសារមាន៖ ១.ស្រ្តីសម្រាលកូនឈ្មោះ វង្ស ស៊ូកៃ អាយុ ៤២ឆ្នាំ កំពុងសម្រាកមាតុភាពនៅមន្ទីរពេទ្យបង្អែកខេត្ត ដែលមានទីលំនៅភូមិកេតមឿង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ២.ស្រ្តីត្រៀមសម្រាលកូនឈ្មោះ ឆេង វឌ្ឍនៈ អាយុ ២៩ឆ្នាំ ដែលមានទីលំនៅភូមិដំរីផុង ឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង
អំណោយផ្តល់ជូនក្នុងម្នាក់ៗរួមមាន៖អង្ករ ២៥គីឡូក្រាម,មី ១កេស,ត្រីខ ១យួរ,ទឹកសុទ្ធ ១កេស,ទឹកត្រី ១យួរ,ឃីត ១កញ្ចប់((ភួយ១,សារុង១ ,ក្រមា ១,មុង ១),ពូកកូនក្មេង១ ,មុងកូនក្មេង១ ,ឃីតទារក១ព្ចាប់(ភួយ១,សារុង១ ,កន្សែង២ ,ម្ស៉ៅក្មេង២ ដប ,ក្រដាសភ្លោះ ២,ក្រដាសអនាម័យ ២ដុំ,មួកក្មេង២ ,ស្រោមដៃ និងស្រោមជើង ២ឈុត) ព្រមទាំងថវិកាសាខា និងអនុសាខាស្រុកសៀមបូកមួយចំនួនផងដែរ។
👉 ខ្លឹមសារបន្ថែម សូមចុចចូល Comment ខាងក្រោម៖