សហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា

  • Home
  • Cambodia
  • Phnom Penh
  • សហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា

សហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា នេះគឺជាទំព័រហ្វេសបុកផ្លូវការរបស់ FTUWKC
This is the official page of FTUWKC
012971533/012212812/0715998 846
Cambodia's oldest trade union.

We are labor union, FTUWKC (Federation of Free Trade Union of Workers of the Kingdom of Cambodia) simply shortcut is FTU is a professional trade union registered by the Ministry of Labor and Vocational Training in Cambodia. FTUWKC was formed by mass workers working at garment factory in Phnom Penh in late 1996. FTUWKC functions its role by mobilizing workers, union organizing, collective bargainin

g, negotiation and labor dispute resolution mechanisms following legal procedures by the Labor Law of Cabmodia, Trade Union Law as well as international standard the Cambodia ratifies core conventions of the International Labor Organization. FTUWKC works with working people both in formal economy and informal economy collectively or individual.

ខួប ២២ ឆ្នាំ នៃការបាញ់សម្លាប់មេដឹកនាំសហជីពសេរីកម្មករ---នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ នេះគឺជាខួប ២២ ឆ្នាំនៃការបាញ់សម្លាប់...
07/06/2026

ខួប ២២ ឆ្នាំ នៃការបាញ់សម្លាប់មេដឹកនាំសហជីពសេរីកម្មករ
---
នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ នេះគឺជាខួប ២២ ឆ្នាំនៃការបាញ់សម្លាប់លោក រស់ សុវណ្ណារ៉េត ដែលជាមេដឹកនាំសហជីពសេរីកម្មករប្រចាំរោងចក្រទ្រីនុងហ្កាសកូម៉ារា កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០០៤ វេលាម៉ោង០៣ និង៤៥នាទីល្ងាច។

សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចកម្ពុជា សូមសម្ដែងការគោរពចំពោះវិញ្ញាណក្ខន្ធរបស់លោក រស់ សុវណ្ណារ៉េត និងចងចាំនូវវីរភាពរបស់លោកក្នុងបុព្វហេតុការពារសិទ្ធិរបស់កម្មករ។

#សសកពក #ខួប២២ឆ្នាំនៃការបាញ់សម្លាប់ #លោក_រស់_សុវណ្ណារ៉េត

សេចក្ដីជូនដំណឹង លោក អ៊ែល ចាន់ឌី ជាប្រធានសហជីពសេរីកម្មករនៃក្រុមហ៊ុន ម៉េង ដា ហ្វូតវៀ អ៊ីនដាស់ស្ទ្រីល មានជំងឺបេះដូងធ្ងន់ធ្ង...
05/06/2026

សេចក្ដីជូនដំណឹង

លោក អ៊ែល ចាន់ឌី ជាប្រធានសហជីពសេរីកម្មករនៃក្រុមហ៊ុន ម៉េង ដា ហ្វូតវៀ អ៊ីនដាស់ស្ទ្រីល មានជំងឺបេះដូងធ្ងន់ធ្ងរ និងបច្ចុប្បន្នកំពុងទទួលការវះកាត់បេះដូងនៅប្រទេសវៀតណាម។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមថ្នាក់ដឹកនាំសហជីព កម្មករ កម្មការិនី និងបងប្អូនក្នុង និងក្រៅប្រទេសទាំងអស់ មេត្តាចូលរួមជាភាគទានតាមកម្លាំងសទ្ធារៀងៗខ្លួនដើម្បីជួយ លោក អ៊ែល ចាន់ឌី និងក្រុមគ្រួសារ ក្នុងគ្រាដ៏លំបាកនេះ។

សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសរបស់បងប្អូនទាំងអស់គ្នា។

ទំនាក់ទំនងព័ត៌មានបន្ថែម៖
-លោក ថន ធន មន្ត្រីសហព័ន្ធសហជីព 0965161158, 0715998846
#សសកពក

«ការពិនិត្យពាក់កណ្តាលអាណត្តិនៃកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨»-----នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ ...
01/06/2026

«ការពិនិត្យពាក់កណ្តាលអាណត្តិនៃកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨»
-----
នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ បុគ្គលិកសហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមក្នុងកម្មវិធីប្រជុំពិភាក្សាស្ដីពី «ការពិនិត្យពាក់កណ្តាលអាណត្តិនៃកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨» DWCP (ដោយប្រើប្រាស់វិធីសាស្ត្រប្រមូលចងក្រងលទ្ធផល - Outcome Harvesting Approach) ជាមួយនឹងអង្គការអន្តរជាតិខាងការងារ (ILO) នៅសណ្ឋាគារ Cambodiana រាជធានីភ្នំពេញ។

កម្មវិធីនេះបានពិភាក្សាផ្តោតលើវិស័យអាទិភាពចំនួនបីរួមមាន៖ (i) ការពង្រឹងមូលធនមនុស្ស តាមរយៈការពង្រឹង​ការ​អភិវឌ្ឍជំនាញ ការគាំពារសង្គម និងអន្តរកម្មទីផ្សារការងារ (ii) ការលើកកម្ពស់​សេដ្ឋកិច្ចដែល​កាន់​តែមានបរិយាបន្ន បៃតង និងមានចុះញ្ជីជាផ្លូវការក្នុងប្រព័ន្ធ និង (iii) ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងវិជ្ជាជីវៈ តាមរយៈ​ការ​ពង្រឹងកិច្ចសន្ទនាសង្គម និងសិទ្ធិនៅកន្លែងធ្វើការ។

កម្មវិធីមានអ្នកចូលរួមមកពីភាគីសំខាន់ៗដូចជា៖

• តំណាងជាន់ខ្ពស់មកពីក្រសួងស្ថាប័នរដ្ឋាភិបាល
• អង្គការ​វិជ្ជាជីវៈ​តំណាងនិយោជក
• អង្គការវិជ្ជាជីវៈ​តំណាងកម្មករនិយោជិតដែលចូលរួមពាក់ព័ន្ធក្នុងការអនុវត្តអាទិភាពរបស់ DWCP និងគម្រោងពាក់ព័ន្ធនឹង DWCP។
• និងបុគ្គលិកសំខាន់ៗមកពីការិយាល័យគម្រោងរួមរបស់អង្គការ ILO (JPO) និងគម្រោងរបស់ ILO៕

#សសកពក

23/05/2026

គ្រោះថ្នាក់ចរាចរណ៍រវាងឡានធំ និងឡានដឹកកម្មករនៅព្រឹកថ្ងៃ២៣ ខែឧសភា ឆ្នាំ២០២៦ បណ្ដាលឱ្យកម្មកររបួស និងស្លាប់ជាច្រើននាក់
ទីតាំងផ្សារសាលាលេខ៥ ខេត្តកំពង់ឆ្នាំង
នេះបើយោងការផ្សាយរបស់គណនេយហ្វេសបុក Jenni Jenni https://www.facebook.com/share/r/1BXK9V5Ldc/
#គ្រោះចរាចរណ៍ #គ្រោះការងារ #សុវត្ថិភាពកម្មករ

23/05/2026

គ្រោះថ្នាក់ចរាចរណ៍រវាងឡានធំ និងឡានដឹកកម្មករព្រឹកនេះបណ្ដាលឱ្យកម្មកររបួស និងស្លាប់ជាច្រើននាក់ នេះបើយោងការផ្សាយផ្ទាល់ព័ត៌មានខាងក្រោម។ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះទាំងអស់ និងសូមអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់រួមគ្នាយកចិត្តទុកដាក់លើបញ្ហានេះជាអាទិភាពបំផុត។

Say Sokny, vice president of the Federation of Free Trade Unions of Workers of the Kingdom of Cambodia, agreed that ment...
16/05/2026

Say Sokny, vice president of the Federation of Free Trade Unions of Workers of the Kingdom of Cambodia, agreed that mental health remains a major concern, stressing that both physical and psychological pressures faced by workers require greater policy attention.

PHNOM PENH – Efforts to tackle heat stress and mental health issues among workers have been stepped up as the Ministry of Labor and Vocational Training...

កម្រងរូបភាព សហព័ន្ធសហជីព សហជីព សមាគម អង្គការសង្គមស៊ីវិល និងយុវជន ដាក់ញត្តិជូនស្ថានទូតបារាំង ស្ថានទូតអង់គ្លេស ស្ថានទូតកាណ...
02/05/2026

កម្រងរូបភាព សហព័ន្ធសហជីព សហជីព សមាគម អង្គការសង្គមស៊ីវិល និងយុវជន ដាក់ញត្តិជូនស្ថានទូតបារាំង ស្ថានទូតអង់គ្លេស ស្ថានទូតកាណាដា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងឱកាសទិវាពលកម្មអន្តរជាតិ លើកទី១៤០ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦។

01/05/2026
បច្ចុប្បន្នភាព៖ អាជ្ញាធរជាច្រើននាក់កំពុងហាមឃាត់ក្រុមសហព័ន្ធសហជីព សហជីព សមាគម អង្គការសង្គមស៊ីវិល និងយុវជន មិនឱ្យធ្វើការហែ...
01/05/2026

បច្ចុប្បន្នភាព៖ អាជ្ញាធរជាច្រើននាក់កំពុងហាមឃាត់ក្រុមសហព័ន្ធសហជីព សហជីព សមាគម អង្គការសង្គមស៊ីវិល និងយុវជន មិនឱ្យធ្វើការហែញត្តិទៅដាក់នៅស្ថានទូតផ្សេងៗទៀត បន្ទាប់ពីការជួបជុំគ្នា និងបានដាក់ញត្តិរួចរាល់នៅមុខស្ថានទូតបារាំង។

Address

House # 8, Street 03, Sangkat Chak Angrae Kraom, Khan Mean Chey
Phnom Penh

Telephone

+85512799963

Alerts

Be the first to know and let us send you an email when សហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា:

Share

Category