13/02/2025
បុណ្យកោងកាង នឹងត្រឡប់មកវិញឆាប់ៗនេះ
គ្មានកោងកាង គ្មានជីវិត
No Mangrove, No life for community
Phnom Penh
Be the first to know and let us send you an email when Mangrove Festival បុណ្យកោងកាង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Send a message to Mangrove Festival បុណ្យកោងកាង:
កម្មវិធីបុណ្យកោងកាងត្រូវបានផ្តួចផ្តើមរៀបចំដោយ ក្រុមមិត្តកោងកាង ដែលបានចូលរួមកម្មវិធីបំបួសព្រៃកោងកាងជាលើកដំបូង នៅលើទឹកដីដែលពោពេញទៅដោយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលនៅឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីជម្រុញឲ្យយុវជនងាកមកចាប់អារម្មណ៍លើធនធានធម្មជាតិនៅក្នុងដែនសមុទ្ររបស់កម្ពុជា ជាពិសេសព្រៃកោងកាងដែលពោពេញដោយសក្តានុពលក្នុងវិស័យទេសចរណ៍ និងផ្តល់អត្តប្រយោជន៍ជាច្រើនដល់ប្រជាជនមូលដ្ឋាន។ កន្លងមកប្រជាជនមូលដ្ឋានពុំបានយល់អំពីសារៈសំខាន់នៃធនធានធម្មជាតិក្នុងសមុទ្រ ដែលធ្វើឲ្យពួកគាត់ទាញយកធនធានទាំងអស់នោះមកប្រើប្រាស់រហូតហួសកម្រិត ដូចជាការកាប់បំផ្លាញ់ព្រៃកោងកាងដើម្បីធ្វើធ្យូង ធ្វើផ្ទះ និងធ្វើចំការ ដាំដំណាំជាដើមដែលធ្វើឲ្យព្រៃកោងកាងកាន់តែតិចទៅៗ និងបានប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ។ ការបាត់បង់ព្រៃកោងកាងបានធ្វើឲ្យបាត់បង់ជម្រកមច្ឆជាតិ ដែលធ្វើឲ្យផលនេសាទធ្លាក់ចុះ និងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋាន។ ដោយមានការអន្តរាគមន៍ពីអាជ្ញាធរក្នុងមូលដ្ឋានក៏ដូចជាក្រសួង មន្ទីរពាក់ព័ន្ទនានា ទើបព្រៃកោងកាងដែលនៅសេសសល់ក្នុងតំបន់ត្រូវបានអភិរក្សទុកសម្រាប់ ជាប្រយោជន៍រួមដើម្បីជាប្រភពនៃជម្រកសត្វសមុទ្រ ផ្តល់ជាធនធានជលផលដែលមិនចេះរីងស្ងួត និងបានបម្រើដល់វិស័យទេសចរណ៍ ដែលបានទាក់ទាញទាំងភ្ញៀវជាតិ និងអន្តរជាតិផងដែល។ ដោយបានមើលឃើញពីសារៈសំខាន់នៃព្រៃកោងកាង និងដោយចង់ចូលរួមក្នុងការអភិរក្សព្រៃកោងកាងផងនោះក្រុមយុវជន មិត្តកោងកាង បានរៀបចំកម្មវិធីបុណ្យកោងកាងឡើង ក្នុងគោលបំណងបញ្ច្រៀបការយល់ដឹងដល់យុវជនអំពីសារៈសំខាន់ព្រៃកោងកាង ជាពិសេសចង់ទាក់ទាញភ្លៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យស្គាល់អំពីតំបន់ព្រៃកោងកាងដ៏ធំល្វឹងល្វើយរបស់កម្ពុជា ដើម្បីងាយស្រួលក្នុងការកែប្រែតំបន់នេះ ទៅជាតំបន់ទេសចរណ៍ធម្មជាតិ នឹងនាំប្រាក់ចំណូលដល់សហគមន៍មូលដ្ឋាន។
បុណ្យកោងកាងរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ការចូលរួមរបស់យុវជនក្នុងការការពារព្រៃកោងកាងពីការបាត់បង់ និងបញ្ចៀបការយល់ដឹងពីសារៈសំខាន់ និងផលប្រយោជន៍ពីព្រៃកោងកាង ព្រមទាំងទាក់ទាញភ្លៀវទេសចរជាតិ និងអន្តរជាតិ ឲ្យស្គាល់តំបន់ព្រៃកោងកាងក្នុងដែនសមុទ្រកម្ពុជា ដើម្បីអភិវឌ្ឍន៍វិស័យអេកូទេសចរណ៍ ដែលជាប្រភពចំណូលថ្មីរបស់សហគមន៍មូលដ្ឋាន និងដើម្បីបន្តការចូលរួមក្នុងការការពារព្រៃកោងកាងរបស់កម្ពុជា។