Fisheries Action Coalition Team

Fisheries Action Coalition Team working on fisheries and environmental issues in the three region- the Tonle Sap Lake, Mekong, and coastal.

Fisheries Action Coalition Team (FACT) is a coalition of NGOs established in 2000 by a group of NGO members working on fisheries and environmental issues around the Tonle Sap Lake. It was established as part of the environment project of the NGO Forum on Cambodia. At that time, a group of NGOs interested in fisheries issues formed a sub-working group which then was supported by different international NGOs such as Oxfam, NGO Forum on Cambodia, and Environment Justice-Foundation. The group of eight NGOs later decided to form the Fisheries Action Coalition Team. In January 2004, FACT separated forum the NGO Forum on Cambodia following the reform in fisheries sector of Cambodia, in which the government declared to release up to 56% of the commercial fishing lots to community management. FACT’s active members are all Cambodian NGO staff members who are committed to conducting advocacy in fisheries issues and monitoring policy reforms.

[English below]មហាសន្និបាតបោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍នេសាទព្រែកទាល់ឡើងវិញ📍 វត្តអន្លង់តាអួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ...
21/08/2026

[English below]

មហាសន្និបាតបោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍នេសាទព្រែកទាល់ឡើងវិញ

📍 វត្តអន្លង់តាអួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង
📅 ថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦

នារសៀលថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ សហគមន៍នេសាទព្រែកទាល់ បានរៀបចំ មហាសន្និបាតបោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍នេសាទព្រែកទាល់ឡើងវិញ ក្រោមការដឹកនាំ និងសម្របសម្រួលដោយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង និងក្រោមអធិបតីភាព លោក រ៉ាន់ សុឃឿន អភិបាលរងស្រុកឯកភ្នំ។

កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលស្រុក ខណ្ឌរដ្ឋបាលជលផល មន្ត្រីជំនាញ កងកម្លាំងមានសមត្ថកិច្ច ក្រុមប្រឹក្សាឃុំកោះជីវាំង មេភូមិ និងជំនួយការភូមិព្រែកទាល់ ព្រមទាំងមានការចូលរួមសម្របសម្រួលពីក្រុមក្រុមការងារ #អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល #អង្គការFACT រួមមាន លោក មិញ ប៊ុនលី ប្រធានសម្របសម្រួលកម្មវិធីអភិរក្ស និង លោក ស្រេង មុនិចិន្តា មន្ត្រីកម្មវិធី។ សន្និបាតនេះ ត្រូវបានគាំទ្រថវិកា #អង្គការFACT ស្ថិតនៅក្រោមក្របខ័ណ្ឌ "គម្រោងពង្រឹងការគ្រប់គ្រងសហគមន៍មូលដ្ឋានប្រកបដោយនិរន្តរភាព នៅបឹងទន្លេសាបប្រទេសកម្ពុជា" ដែលគាំទ្រថវិកាដោយ មូលនិធិភាពជាដៃគូអេកូស៊ីស្ទឹម (CEPF)។

🎯 គោលបំណង

• រៀបចំការបោះឆ្នោតជ្រើសរើសគណៈកម្មការថ្មី ប្រកបដោយតម្លាភាព និងការចូលរួមរបស់សមាជិកសហគមន៍។
• ពង្រឹងអភិបាលកិច្ចសហគមន៍ ដោយផ្អែកលើតម្លាភាព គណនេយ្យភាព សាមគ្គីភាព និងការគោរពច្បាប់។
• កំណត់ទិសដៅ និងអាទិភាពសម្រាប់ការការពារ និងអភិរក្សធនធានជលផល ព្រៃលិចទឹក និងបរិស្ថាន។
• លើកកម្ពស់ការចូលរួមរបស់សមាជិកសហគមន៍ ស្ត្រី និងយុវជន ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍជីវភាព។

👥 សមាសភាពចូលរួម

សរុបមានអ្នកចូលរួម ៧១៥ នាក់ ក្នុងនោះស្ត្រី ២២៥ នាក់ រួមមាន៖
• យុវជន៖ ១៤៥ នាក់
• យុវតី៖ ៧៩ នាក់
• ជនមានពិការភាព៖ ៥ នាក់
• ភេទទី៣៖ ២ នាក់

ប្រជាពលរដ្ឋជាសមាជិកសហគមន៍ចូលរួមបោះឆ្នោតសរុប ៦៩៨ នាក់ ក្នុងនោះស្ត្រី ២២១ នាក់ យុវជន ១៤៥ នាក់ យុវតី ៧៩ នាក់ និងជនមានពិការភាព ២ នាក់។

🗳️ លទ្ធផលនៃការបោះឆ្នោត

• បេក្ខជនឈរឈ្មោះសរុប៖ ១៩ នាក់ ក្នុងនោះស្ត្រី ៣ នាក់ និងយុវជន ៤ នាក់។
• បេក្ខជនជាប់ឆ្នោតជាគណៈកម្មការថ្មី៖ ១១ នាក់ ក្នុងនោះស្ត្រី ១ នាក់ និងយុវជន ២ នាក់។
• អភិបាលរងស្រុកឯកភ្នំ បានប្រកាស ទទួលស្គាល់គណៈកម្មការសហគមន៍នេសាទថ្មីជាផ្លូវការ។

🤝 ការបោះឆ្នោតប្រកបដោយតម្លាភាព និងការចូលរួមនេះ គឺជាជំហានសំខាន់ក្នុងការពង្រឹងអភិបាលកិច្ចសហគមន៍ និងការគ្រប់គ្រងធនធានជលផលប្រកបដោយចីរភាព ដើម្បីរួមចំណែកការពារធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាសហគមន៍។

---

🇬🇧 General Assembly and Re-election of the Prek Tal Community Fishery Committee

📍 Anlong Ta Or Pagoda, Koh Chivang Commune, Ek Phnom District, Battambang Province
📅 Friday, 21 August 2026

On the afternoon of Friday, 21 August 2026, the Prek Tal Community Fishery organized a General Assembly to re-elect its Community Fishery Committee. The event was led and coordinated by the Fisheries Administration Cantonment of the Department of Agriculture, Forestry and Fisheries of Battambang Province, under the chairmanship of Mr. Rorn Sokhuen, Deputy District Governor of Ek Phnom District.

The event was attended by representatives of the district administration, Fisheries Administration officials, technical officers, law enforcement authorities, Koh Chivang Commune Council, village leaders and assistants, as well as the team from the Fisheries Action Coalition Team (FACT) with their coordination included Mr. Minh Bunly-Conservation Program Cordinator and Mr. Sreng Munichenda-Program Officer. The event was financed under the framework of a project "Empower Sustainable Local Community Management in Tonle Sap, Cambodia" which financed by CEPF.

🎯 Objectives

• To conduct a transparent and participatory election of the new Community Fishery Committee.
• To strengthen community governance based on transparency, accountability, solidarity, and respect for the law.
• To identify priorities for the protection and conservation of fisheries resources, flooded forests, and the environment.
• To promote the participation of community members, women, and youth in natural resource management and livelihood development.

👥 Participation

A total of 715 participants attended, including 225 women, comprising:
• Young men: 145
• Young women: 79
• Persons with disabilities: 5
• Third-gender participants: 2

A total of 698 community members participated in the election, including 221 women, 145 young men, 79 young women, and 2 persons with disabilities.

🗳️ Election Results

• 19 candidates contested the election, including 3 women and 4 youth.
• 11 candidates were elected to the new Community Fishery Committee, including 1 woman and 2 youth.
• The Deputy District Governor of Ek Phnom District officially recognized the newly elected Community Fishery Committee.

This transparent and participatory election marks an important step toward strengthening community governance and sustainable fisheries resource management, contributing to the protection of natural resources and the improvement of local community livelihoods.

[English below] មហាសន្និបាតបោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍នេសាទអន្លង់តាអួរឡើងវិញ📍 វត្តអន្លង់តាអួរ ឃុំកោះជីវាំង ស្រុកឯកភ...
21/08/2026

[English below]
មហាសន្និបាតបោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍នេសាទអន្លង់តាអួរឡើងវិញ

📍 វត្តអន្លង់តាអួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង
📅 ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦

នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅវត្តអន្លង់តាអួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានរៀបចំ មហាសន្និបាតបោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍នេសាទអន្លង់តាអួរឡើងវិញ ក្រោមការដឹកនាំ និងសម្របសម្រួលដោយខណ្ឌរដ្ឋបាលជលផល លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង និងក្រោមអធិបតីភាពលោក រ៉ាន់ សុឃឿន អភិបាលរងស្រុកឯកភ្នំ។

កម្មវិធីនេះមានការចូលរួមពីលោកនាយករងរដ្ឋបាលស្រុកឯកភ្នំ មន្ត្រីខណ្ឌរដ្ឋបាលជលផល លោកនាយផ្នែក មន្ត្រីជំនាញ និងកងកម្លាំងមានសមត្ថកិច្ច ព្រមទាំងមានការចូលរួម និងចូលរួមសម្របសម្រួលរៀបចំសន្និបាត ពីក្រុមការងារ #អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល #អង្គការFACT រួមមានលោក មិញ ប៊ុនលី ប្រធានសម្របសម្រួលកម្មវិធីអភិរក្ស និងលោក ស្រេង មុនិចិន្តា មន្ត្រីកម្មវិធី។ សន្និបាតនេះ ត្រូវបានគាំទ្រថវិកាដោយ អង្គការFACT ស្ថិតក្រោមក្របខ័ណ្ឌគម្រោង CSO ដែលគាំទ្រថវិកាដោយសហភាពអ៊ឺរ៉ុប (EU) តាមរយៈអង្គការ IUCN។

🎯 គោលបំណង

• រៀបចំការបោះឆ្នោតជ្រើសរើសគណៈកម្មការថ្មី ប្រកបដោយតម្លាភាព និងការចូលរួមរបស់សមាជិកសហគមន៍។
• ពង្រឹងអភិបាលកិច្ចសហគមន៍ ដោយផ្អែកលើតម្លាភាព គណនេយ្យភាព សាមគ្គីភាព និងការគោរពច្បាប់។
• កំណត់ទិសដៅ និងអាទិភាពសម្រាប់ការការពារ និងអភិរក្សធនធានជលផល ព្រៃលិចទឹក និងបរិស្ថាន។
• លើកកម្ពស់ការចូលរួមរបស់សមាជិកសហគមន៍ ស្ត្រី និងយុវជន ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍជីវភាព។

👥 សមាសភាពចូលរួម

សរុបមានអ្នកចូលរួម ១៤៥ នាក់ ក្នុងនោះមាន៖
• ស្ត្រី៖ ៦៤ នាក់
• យុវជន៖ ១៤ នាក់
• យុវតី៖ ៧ នាក់
• ជនមានពិការភាព៖ ២ នាក់

ក្នុងចំណោមនេះ មានប្រជាពលរដ្ឋចូលរួមបោះឆ្នោតសរុប ១២៨ នាក់ ក្នុងនោះស្ត្រី ៦២ នាក់ យុវជន ១៤ នាក់ និងជនមានពិការភាព ២ នាក់។

🗳️ លទ្ធផលនៃការបោះឆ្នោត

• បេក្ខជនឈរឈ្មោះសរុប៖ ១៨ នាក់ ក្នុងនោះស្ត្រី ៣ នាក់ និងយុវជន ៣ នាក់។
• បេក្ខជនជាប់ឆ្នោតជាគណៈកម្មការថ្មី៖ ១១ នាក់ ក្នុងនោះស្ត្រី ២ នាក់ និងយុវជន ២ នាក់។
• អភិបាលរងស្រុកឯកភ្នំ បានប្រកាសទទួលស្គាល់ជាផ្លូវការនូវ គណៈកម្មការសហគមន៍នេសាទអន្លង់តាអួរដែលជាប់ឆ្នោតថ្មី។

ការបោះឆ្នោតនេះជាការបង្ហាញពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងធនធានជលផលនៅមូលដ្ឋាន ព្រមទាំងជួយពង្រឹងអភិបាលកិច្ចសហគមន៍ តម្លាភាព គណនេយ្យភាព និងសាមគ្គីភាព ដើម្បីរួមគ្នាការពារ និងអភិរក្សធនធានជលផល ព្រៃលិចទឹក និងបរិស្ថាន សម្រាប់ជំនាន់បច្ចុប្បន្ន និងអនាគត។

General Assembly and Re-election of the Anlong Ta Our Community Fisheries Committee

📍 Anlong Ta Our Pagoda, Koh Chiveang Commune, Ek Phnom District, Battambang Province
📅 Morning of 21 August 2026

On the morning of 21 August 2026, the General Assembly and re-election of the Anlong Ta Our Community Fisheries Committee was successfully organized at Anlong Ta Oeur Pagoda, Koh Chiveang Commune, Ek Phnom District, Battambang Province.

The event was led and facilitated by the Fisheries Administration Canton of Battambang, under the leadership of Mr. Choung Sophea, Director of the Fisheries Administration Canton of Battambang, Department of Agriculture, Forestry and Fisheries, and presided over by Mr. Rann Sokhoeun, Deputy Governor of Ek Phnom District.

The event was attended by the Deputy District Administration Director, Fisheries Administration officials, technical officers, section chiefs, relevant authorities and law enforcement forces, as well as colleagues the Fisheries Action Coalition Team (FACT) with their coordination included Mr. Minh Bunly-Conservation Program Coordinator and Mr. Sreng Munichenda-Program Office. The event was financed by FACT under the framework of CSO Project which financed by European Union (EU) through IUCN.

🎯 Objectives

• To organize a transparent and participatory election of a new Community Fisheries Committee.
• To strengthen community governance based on transparency, accountability, solidarity, and respect for the law.
• To establish priorities and directions for the protection and conservation of fisheries resources, flooded forests, and the environment.
• To promote the participation of community members, women, and youth in natural resource management and livelihood development.

👥 Participation

A total of 145 participants attended the General Assembly, including:
• 64 women
• 14 young men
• 7 young women
• 2 persons with disabilities

Among them, 128 community members participated in the election, including 62 women, 14 youth, and 2 persons with disabilities.

🗳️ Election Results

• 18 candidates stood for election, including 3 women and 3 youth.
• 11 candidates were elected to the new Community Fisheries Committee, including 2 women and 2 youth.
• The Deputy Governor of Ek Phnom District officially announced and recognized the newly elected Anlong Ta Our Community Fisheries Committee.

The successful election represents an important step in strengthening community participation in the management of local natural and fisheries resources. It also contributes to stronger community governance, transparency, accountability, and solidarity, enabling community members to work together to protect and conserve fisheries resources, flooded forests, and the environment for present and future generations.

03/08/2026
បឹងទន្លេសាប៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមការងាររបស់  #អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល   #អង្គការ...
30/07/2026

បឹងទន្លេសាប៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមការងាររបស់ #អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល #អង្គការហ្វេក បានចុះត្រួតពិនិត្យការអនុវត្តគម្រោង CSO គាំទ្រថវិកាដោយសហភាពអ៉ឺរ៉ុប តាមរយៈអង្គការIUCN (គម្រោង EU-CSO) វាយតំលៃសមត្ថភាពសហគមន៍ និង​ពិភាក្សា​ធ្វើផែនការបន្ត នៅឃុំព្រៃចាស់។​​ បន្ទាប់មកក្រុមការងារ បានចុះត្រួតពិនិត្យដំណើរការកាណូតដឹកសិស្សនៅឃុំព្រៃចាស់ ឃុំពោធិទ្រាយ ដែលគាំទ្រថវិកាដោយសមាគមបារាំង MARSF។

លុះពេលរសៀលថ្ងៃដដែល ក្រុមករងារ បានបន្តដំណើរទៅឃុំកោះជីវាំង ដើម្បីវាយតំលៃ ពីសមត្ថភាព និងស្ថានភាពសេដ្ឋកិច្ច-សង្គមជាមួយគណៈកម្មការ​សហ​គមន៍ព្រែកទាល់ សម្រាប់គម្រោងថ្មីដែលគាំទ្រថវិកាដោយ CEPF និងវាយតំលៃសមត្ថភាពសហគមន៍ អង្លង់តាអួរ សម្រាប់គម្រោងEU-CSO ដែលកំពុងដំណើរការអនុវត្ត។

នៅរសៀលថ្ងៃដដែលនេះដែរ ក្រុមការងារ ក៏បានជួបជាមួយសហគមន៍ និងអាជ្ញាធរមូលដ្ឋានៅក្នុងកោះជីវាំង ដើម្បីរៀបចំត្រៀមទទួលស្វាគមន៍គណៈប្រតិភូមកពីក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិដើម្បីគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ) ថ្នាក់ដឹកនាំអង្គការហ្វេក និងអង្គការដៃគូជាតិអន្តរជាតិ ប្រមាណ២៦នាក់ នៅថ្ងៃស្អែកទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីចុះសិក្សាឈ្វេងយល់ពីសក្តានុពលផលិតផល និងសេវាទេសចរណ៍ អេកូទេសចរណ៍ នៅក្នុងឃុំកោះជីវាំង និងឃុំគោលដៅមួយចំនួនទៀត នៅបឹងទន្លេសាប ដែលរយៈពេល ៣ថ្ងៃ ២យប់ ដើម្បីជាប្រយោជន៍ដល់ការរៀបចំផែនការយុទ្ធសាស្ត្រដើម្បីជំរុញ និងអភិវឌ្ឍផលិតផល និងសេវាកម្មទេសចរណ៍ និងអេកូទេសចរណ៍ នៅបឹងទន្លេសាប។

📸 អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) បានចូលរួមអបអរសាទរទិវាមច្ឆជាតិ ឆ្នាំ២០២៦នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៦ ...
11/07/2026

📸 អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) បានចូលរួមអបអរសាទរទិវាមច្ឆជាតិ ឆ្នាំ២០២៦
នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ និងសហការីចំនួន ៤នាក់ នៃអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) ដឹកនាំដោយ លោក យុគ សេងឡុង Senglong Youk នាយកប្រតិបត្តិ បានចូលរួមប្រារព្ធ ទិវាមច្ឆជាតិ ឆ្នាំ២០២៦ ដែលសហការរៀបចំដោយ រដ្ឋបាលខេត្តកំពង់ធំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ និងស្ថាប័នពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ដោយមានការចូលរួមគាំទ្រពី ក្រុមហ៊ុនហ្គេនស្បើក អង្គការ AFD #អង្គការFACT
និងដៃគូពាក់ព័ន្ធមួយចំនួនទៀត។

ពិធីនេះមានការចូលរួមប្រមាណ ១,០០០ នាក់ រួមមានកងកម្លាំងប្រដាប់អាវុធ មន្ត្រីរដ្ឋបាលជលផល មន្ទីរ និងអង្គភាពពាក់ព័ន្ធនានា សហគមន៍មូលដ្ឋាន ប្រជាពលរដ្ឋ សិស្សានុសិស្ស ព្រមទាំងអង្គការសង្គមស៊ីវិលជាច្រើន។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើដល់អ្នកចូលរួម ដោយសង្កត់ធ្ងន់លើអនុសាសន៍សំខាន់ៗចំនួន ២ រួមមាន៖
✅ ទី១៖ បញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងរួមគ្នាការពារ អភិរក្ស និងថែរក្សាធនធានជលផលឱ្យបានគង់វង្ស។
✅ ទី២៖ ជំរុញការអភិវឌ្ឍវារីវប្បកម្ម ដើម្បីបង្កើនសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងរួមចំណែកកាត់បន្ថយសម្ពាធលើធនធានជលផលធម្មជាតិក្នុងបឹងទន្លេសាប។
អង្គការ FACT សូមបន្តគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងដៃគូពាក់ព័ន្ធ ក្នុងការអភិរក្ស និងគ្រប់គ្រងធនធានជលផលប្រកបដោយចីរភាព ដើម្បីធានាការប្រើប្រាស់ធនធានប្រកបដោយទំនួលខុសត្រូវ និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជំនាន់បច្ចុប្បន្ន និងអនាគត។
#ទិវាមច្ឆជាតិ២០២៦ #អភិរក្សធនធានជលផល #បឹងទន្លេសាប

Address

#57Z, Street 430, Sangkat Phsar Doeum Thkov, Khan Chamkarmom
Phnom Penh
12307

Telephone

+85523992044

Alerts

Be the first to know and let us send you an email when Fisheries Action Coalition Team posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share