06/10/2026
[English Below]
យុវជនចូលរួមកម្មវិធីបោះជំរំឆ្នាំ២០២៦ ចំនួន៣នាក់ បានរៀបចំវគ្គចែករំលែកយុវជនស្តីពី "យេនឌ័រ និងពលរដ្ឋវិទ្យា" នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅភូមិសែនអភិវឌ្ឍ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។ វគ្គចែករំលែកនេះមានអ្នកចូលរួមសរុប ២៤នាក់ ក្នុងនោះមានស្ត្រី ១៦នាក់។ អ្នកចូលរួម៥នាក់ជាអ៊ីស្លាម និងជនជាតិខ្មែរ។
💬 ការយល់ឃើញពីអ្នកចូលរួម៖
-អ្នកចូលរួមជាស្ត្រីជនជាតិអ៊ីស្លាម៖ ខ្ញុំមានអារម្មណ៍ថា សប្បាយរីករាយខ្លាំងណាស់ដែលបានចូលរួមនៅថ្ងៃនេះ។ ចំពោះមេរៀនដែលខ្ញុំចាប់អារម្មណ៍នោះគឺ ការបង្ការ និងការបៀតបៀនផ្លូវភេទ ព្រោះរាល់ដងខ្ញុំគិតថា វាជាសកម្មភាពធម្មតាដែលទៅស្និទ្ធស្នាលជាមួយមិត្តភក្ដិ ប៉ុន្ដែមិននឹកស្មានថា សកម្មភាពទាំងនោះ វាអាចរាប់បញ្ចូលជាការបៀតបៀនផ្លូវភេទនោះទេ។ វាជាចំណេះដឹងថ្មីសម្រាប់ខ្ញុំ ហើយខ្ញុំសង្ឃឹមថាមានលើកក្រោយៗទៀត។
-អ្នកចូលរួមជាស្ត្រី៖ ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត ដែលបានសិក្សាស្វែងយល់ និងរីករាយដែលទទួលបានចំណេះដឹងថ្មីៗ។ ចំពោះមេរៀនដែលខ្ញុំចាប់អារម្មណ៍ គឺមេរៀនសិទ្ធិមនុស្ស ព្រោះមនុស្សម្នាក់ៗទទួលបានសិទ្ធិស្មើគ្នា ដោយគ្មានការរើសអើង។
💬 ការយល់ឃើញរបស់អ្នកសម្របសម្រួល៖
-អ្នកសម្របសម្រួលស្រ្តីជាជនជាតិដើមភាគតិចចារ៉ាយ៖ ខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយ និងមានទំនុកចិត្តកាន់តែច្រើន ព្រោះវគ្គនេះបានផ្តល់ទាំងចំណេះដឹង បទពិសោធន៍ និងទំនុកចិត្តថ្មីៗដល់ខ្ញុំ ព្រមទាំងបានរៀនសូត្រពីការងារក្រុម ហើយអ្វីដែលសំខាន់គឺការយកមេរៀនដែលពិបាកសម្រាប់ខ្ញុំយកមកចែករំលែក ត្រង់ចំណុចនេះវាធ្វើឱ្យខ្ញុំចង់សិក្សាវាបន្ថែមទៀត សម្រាប់យកមកប្រើវាឱ្យត្រឹមត្រូវក្នុងការរស់នៅប្រចាំថ្ងៃ។ ខ្ញុំគិតថាអ្វីដែលខ្ញុំបានរៀននៅទីនេះ នឹងអាចជួយខ្ញុំឱ្យធ្វើការបានកាន់តែល្អ និងមានប្រសិទ្ធភាពជាងមុន។
------------------------
Three participants from the 2026 Youth Camp organized an echo training on “Gender and Civics” on 4 October 2026 in Sen Aphiwat Village, Kronoung Senchey Commune, Snoul District, Kratie Province. The training brought together 24 participants, including 16 women and five Muslim and Khmer participants.
💬 Participant reflections:
- Female Muslim participant: I was very happy to take part in today’s training. The lesson that interested me most was preventing sexual harassment because I had previously considered certain behaviours, such as being physically close to friends, normal and did not realize that some could constitute sexual harassment. This was new knowledge for me, and I hope there will be more sessions like this in the future.
- Female participant: I was very happy to have the opportunity to explore new topics and gain knowledge. The lesson that interested me most was human rights because everyone has equal rights without discrimination.
💬 Facilitator reflection:
- Female Indigenous Jaray facilitator: I am very happy that facilitating this training helped me gain new knowledge, experience, and confidence. I also learned about teamwork and had the opportunity to present lessons that I initially found difficult. This encouraged me to study those topics further so I can apply the knowledge correctly in daily life. I believe this learning will help me perform my work more effectively.
-------
តេលេក្រាមឆានែល៖ https://t.me/EquitableCambodia