Cambodia Tourism Association - CATA

Cambodia Tourism Association - CATA Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cambodia Tourism Association - CATA, Nonprofit Organization, PPIU Building, 11th Floor, Building 36, Street 169, Sangkat Vealvong, Khan 7 Makara, Phnom Penh.
(1)

CATA, as the single voice of Cambodia Tourism businesses and respective tourism Industry Associations, is a critical catalyst in building globally competitive tourism businesses and in strengthening local tourism and affiliated tourism associations.. CATA achieves its vision and mission through focused advocacy for tourism growth, strategic tourism services, and national / international networking consulting in sustainable economic growth for the long-term benefit of our tourism and People.

កាលពីថ្ងៃទី21 ខែសីហា ឆ្នាំ2026 » សមាគមទេសចរណ៍កម្ពុជា បានរៀបចំការជួបជុំប្រចាំត្រីមាសដើម្បីធ្វើការជជែកពិភាក្សាស្តីពី របត់ទ...
22/08/2026

កាលពីថ្ងៃទី21 ខែសីហា ឆ្នាំ2026 » សមាគមទេសចរណ៍កម្ពុជា បានរៀបចំការជួបជុំប្រចាំត្រីមាសដើម្បីធ្វើការជជែកពិភាក្សាស្តីពី របត់ទេសចរណ៍ ដឹកនាំដោយលោកជំទាវ ឧកញ៉ា ឆាយ សុីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា។
CATA Talk under theme Pivoting towards Sustainable Competitiveness and Artificial Intelligence Literacy in Tourism led by LCT Oknha Chhay Sivlin, CATA President.
WhynDham Hotel, Phnom Penh

22/08/2026
19/08/2026

ស្អាតស្អំ ក្នុងរណ្ដៅភក់ជ្រាំ

នៅក្នុងចក្រវាឡដ៏ធំល្វឹងល្វើយនេះ ធម្មជាតិតែងតែធ្វើជាគ្រូបង្រៀនដ៏ឆ្នើម និងស្ងប់ស្ងាត់បំផុតសម្រាប់មនុស្សជាតិ ធម្មជាតិមិនបានប្រើប្រាស់ភាសានិយាយដើម្បីទូន្មានយើងឡើយ ប៉ុន្តែបានស្តែងចេញតាមរយៈរូបធាតុ ដំណើរជីវិត និងបាតុភូតទាំងឡាយ ដើម្បីដាស់តឿនស្មារតីអ្នកដែលមានបញ្ញាឱ្យចេះត្រិះរិះពិចារណា។

ផ្កាឈូក មិនបានចាប់កំណើតនៅលើភ្នំខ្ពស់ ឬកន្លែងដ៏ស្អាតស្អំឡើយ ឫសរបស់វាកប់ជ្រៅទៅក្នុងភក់ល្បាប់ដ៏ខ្មៅងងឹត អាប់អួរ និងមានក្លិនស្អុយរលួយ វាស្រូបយកជីជាតិពីភក់នោះដើម្បីចិញ្ចឹមដើម ស្លឹក និងផ្កា ប៉ុន្តែនៅពេលដែលទងរបស់វាលូតលាស់ផុតពីផ្ទៃទឹកស្អុយ វាក៏រីកស្កុសស្កាយបព្ចោញនូវពណ៌ស-ផ្កាឈូកយ៉ាងត្រកាល ព្រមទាំងបាញ់ក្លិនក្រអូបប្រហើរត្រជាក់ចិត្តដល់មនុស្សសត្វផងទាំងពួង។

អ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះគឺ ស្លឹកឈូក និង ផ្កាឈូក មិនដែលទុកឱ្យដំណក់ទឹកល្អក់ ឬភក់ស្អុយមកតោងជាប់ខ្លួនឡើយ ទោះជាបាតបឹងពោរពេញដោយភក់ជ្រាំ ឬមានព្យុះភ្លៀងបក់បោកយ៉ាងណាក៏ដោយ ក៏តក់ទឹកដែលធ្លាក់លើស្លឹកឈូក រមៀលធ្លាក់ចេញទៅវិញយ៉ាងងាយស្រួល ដោយមិនអាចបន្សល់ទុកនូវស្នាមប្រឡាក់សូម្បីតែបន្តិច។

ផ្កាឈូកបានបង្រៀនយើងថា... ប្រភពដើម ឬអតីតកាល មិនមែនជាអ្នកកំណត់តម្លៃនៃអនាគត និងភាពបរិសុទ្ធនៃចិត្តឡើយ ទោះជាកើតក្នុងគ្រួសារក្រខ្សត់ នៅក្នុងសង្គមដែលមានភាពវឹកវរ ឬរស់នៅក្នុងមជ្ឈដ្ឋានដែលពោរពេញដោយការអាក្រក់ក៏ដោយ ក៏មនុស្សនៅតែអាចដុះខាត់ចិត្តគំនិតឱ្យស្អាតស្អំ និងបង្កើតផលវិជ្ជមានដល់ពិភពលោកបានដែរ។

ដោយឡែក បើក្រឡេកមកមើលសត្វអន្ទង់វិញ វាគឺជាសត្វដែលចំណាយពេលពេញមួយជីវិតរស់នៅក្នុងជម្រៅភក់ជ្រាំ។ ភក់គឺជាផ្ទះ ជាកន្លែងពួន និងជាកន្លែងរកស៊ីរបស់វា ប៉ុន្តែនៅពេលដែលគេចាប់អន្ទង់ចេញពីភក់ ខ្លួនប្រាណរបស់វានៅតែរលោងស្រិល និងគ្មានភក់ជាប់ខ្លួនឡើយ ជាតិរំអិលដែលស្ថិតនៅលើស្បែករបស់វា គឺជាអាវក្រោះធម្មជាតិដែលការពារមិនឱ្យភក់ស្អិតជាប់កាយ។

អន្ទង់បានសម្តែងឱ្យយើងឃើញពីសមត្ថភាពនៃការបត់បែន និងការរស់នៅដោយមិនបណ្តោយឱ្យមជ្ឈដ្ឋានជុំវិញមកបំផ្លាញអត្តសញ្ញាណដើម។ វាជ្រែកក្នុងភក់ ប៉ុន្តែវាមិនក្លាយជាភក់ វាឆ្លងកាត់ភាពស្អុយរលួយ ប៉ុន្តែវាមិនទទួលយករូបធាតុស្អុយរលួយមកធ្វើជាផ្នែកនៃរាងកាយរបស់វាឡើយ។

ចុះ "មនុស្ស" វិញ?
មនុស្សកើតមកមានសតិ (ការរលឹកដឹង) និង បញ្ញា (ការយល់ដឹងខុសត្រូវ) មានវិញ្ញាណប្រកបដោយហេតុផល និងមានសេរីភាពក្នុងការជ្រើសរើសផ្លូវដើរ ខ្ពស់ជាងរុក្ខជាតិ និងសត្វធាតុរាប់ពាន់រាប់ម៉ឺនដង ប៉ុន្តែជារឿយៗ មនុស្សភាគច្រើនបែរជាចាញ់ប្រៀបរុក្ខជាតិដូចជាផ្កាឈូក និងសត្វធាតុដូចជាអន្ទង់ទៅវិញ។
- មនុស្សខ្លះ កាលបើធំដឹងក្តីក្នុងមជ្ឈដ្ឋានពុករលួយ ក៏បណ្តោយខ្លួនឱ្យពុករលួយទៅតាមនោះ។
- មនុស្សខ្លះ កាលបើធ្លាក់ខ្លួនទៅក្នុងសង្គមពោរពេញដោយការភូតភរ ក៏រៀនភូតភរដើម្បីរស់។
- មនុស្សខ្លះ កាលបើរស់នៅក្បែរមនុស្សច្រណែនឈ្នានីស ក៏បណ្តោយឱ្យចិត្តរបស់ខ្លួនពោរពេញដោយអណ្តាតភ្លើងនៃទោសៈ និងកំហឹង។
- មនុស្សខ្លះ តែងតែយកលេសថា..មកពីសង្គមអាក្រក់ ទើបខ្ញុំត្រូវអាក្រក់ ឬ មកពីបរិយាកាសជុំវិញមិនល្អ ទើបខ្ញុំមិនអាចធ្វើជាមនុស្សល្អបាន។
នេះហើយជាភាពទន់ខ្សោយនៃចិត្តមនុស្សដែលខ្វះសីលធម៌!

ប្រសិនបើផ្កាឈូកអាចយកភក់ស្អុយមកច្នៃជាក្លិនក្រអូបបាន ចុះហេតុអ្វីបានជាមនុស្សដែលមានខួរក្បាលដ៏ឈ្លាសវៃ បែរជាយកឥទ្ធិពលអាក្រក់ពីខាងក្រៅមកបំផ្លាញគុណតម្លៃខាងក្នុងនៃខ្លួនឯងទៅវិញ?

មនុស្ស ដែលពិតប្រាកដ គឺជាមនុស្សដែលចេះកសាង "ចិត្តឈូក និង ចិត្តអន្ទង់" នៅក្នុងខ្លួន៖
១. មានចិត្តដូចផ្កាឈូក ទោះបីជាត្រូវរស់នៅក្នុងសង្គមដែលពោរពេញដោយលោភលន់ ការបោកប្រាស់ និងភាពអយុត្តិធម៌ (ដែលប្រៀបដូចជាភក់ស្អុយ) ក៏មិនបោះបង់ចោលនូវក្តីមេត្តា ករុណា និងភាពស្មោះត្រង់ឡើយ មនុស្សដែលមានចិត្តដូចផ្កាឈូក តែងតែប្រើប្រាស់ការឈឺចាប់ ឧបសគ្គ និងភាពអាក្រក់អាក្រៃដែលខ្លួនបានជួបប្រទះ មកធ្វើជាមេរៀន និងជាជីជាតិដើម្បីពង្រឹងស្មារតីឱ្យកាន់តែរឹងមាំ រួចផ្ដល់ត្រឡប់ទៅវិញនូវសេចក្តីល្អ សេចក្តីសន្ធោស និងពន្លឺភ្លឺស្វាងដល់សង្គមលោក។
២. មានចរិយាដូចសត្វអន្ទង់ គឺការចេះបង្កើតជាតិរំអិលនៃបញ្ញា ដើម្បីការពារចិត្តមិនឱ្យប្រឡាក់ដោយធាតុអាក្រក់ទាំងឡាយ។ នៅពេលជួបពាក្យនិន្ទា ការកកិត និងអំពើពុករលួយ មនុស្សមានបញ្ញានឹងរលូនផុតពីអំពើទាំងនោះ ដោយមិនទុកឱ្យកំហឹង ឬការសងសឹកមកតោងជាប់ក្នុងខ្នងចិត្តឡើយ។ គេអាចរស់នៅ និងធ្វើការកណ្តាលមនុស្សខុសឆ្គង ប៉ុន្តែគេមិនប្រឡាក់ប្រឡូកក្នុងអំពើខុសឆ្គងនោះទេ។

ភាពស្អាតស្អំដែលកើតមាននៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ឬកន្លែងដែលគ្មានការល្បួង គឺជាភាពស្អាតស្អំធម្មតា និងមិនទាន់ត្រូវបានតេស្តល្បងនៅឡើយទេ ប៉ុន្តែភាពស្អាតស្អំដែលស្តែងឡើងកណ្តាលកន្លែងពោរពេញដោយអំណាច លុយកាក់ និងកិលេស តែនៅតែអាចរក្សាភាពស្មោះត្រង់បាន នោះទើបជាគុណធម៌ដ៏ពិតប្រាកដ។
វាប្រៀបបានទៅនឹងមាសទឹកដប់ ដែលមិនដែលខ្លាចភ្លើង ភ្លើងកាន់តែរោលរាល មាសកាន់តែចាំងពន្លឺសុទ្ធសាធ មនុស្សដែលមាំមួនក្នុងសីលធម៌ ក៏យ៉ាងនោះដែរ...
- ពេលគេហុចលុយពុករលួយឱ្យ... គេបដិសេធដោយញញឹម ព្រោះកិត្តិយសរបស់គេថ្លៃជាងលុយ។
- ពេលគេអូសទាញឱ្យធ្វើបាបអ្នកទន់ខ្សោយ... គេឈរការពារអ្នកទន់ខ្សោយ ព្រោះបេះដូងរបស់គេពោរពេញដោយសេចក្តីអាណិត។
- ពេលគេទម្លាក់កំហុស និងជេរប្រមាថ... គេរក្សាភាពស្ងប់ស្ងាត់ ព្រោះគេដឹងថាពាក្យសម្តីរបស់អ្នកដទៃមិនអាចប្រឡាក់ដល់គុណតម្លៃពិតប្រាកដរបស់គេឡើយ។

មនុស្ស... មិនត្រូវរស់នៅទន់ជ្រាយជាងរុក្ខជាតិ និងសត្វឡើយ!
យើងមិនអាចជ្រើសរើសកន្លែងកើត មិនអាចជ្រើសរើសសង្គមទាំងស្រុង ឬឃាត់ឃាំងភាពអាក្រក់របស់ពិភពលោកមិនឱ្យកើតឡើងបានឡើយ ប៉ុន្តែយើងអាចជ្រើសរើសធ្វើជាមនុស្សស្អាតស្អំ បានជានិច្ច។

ចាត់ទុក "ភក់" ក្នុងជីវិត ឧបសគ្គ ការមើលងាយ ភាពក្រីក្រ ភាពអយុត្តិធម៌ ជាជម្រកសាកល្បងចិត្ត។
ចាត់ទុក "បញ្ញា និងសីលធម៌" ជាអាវក្រោះការពារខ្លួន។

ចាស់បុរាណតែងពោលថា... "ចាស់នៅលើក្បាល មិនមែនចាស់លើសក់ឡើយ! ល្អនៅលើចិត្ត មិនមែនល្អលើសម្លៀកបំពាក់ឡើយ។

ចាប់ពីថ្ងៃនេះតទៅ ចូររស់នៅដោយមានមោទនភាពចំពោះភាពស្អាតស្អំនៃបេះដូងខ្លួនឯង ទោះជាពិភពលោកជុំវិញខ្លួនខ្មៅងងឹតយ៉ាងណាក៏ដោយ ក៏ចូរធ្វើជាពន្លឺតូចមួយដែលមិនចាញ់ពន្លឺងងឹត ហើយធ្វើជាផ្កាឈូកដ៏បរិសុទ្ធដែលរីកស្កុសស្កាយ និងជះក្លិនក្រអូបឈ្ងុយឈ្ងប់កណ្តាលរណ្ដៅភក់នៃជីវិតនេះចុះ!

_____សុវត្ថន៍-Sovathn

កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ឆាយ សុីវលីន បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការរៀបចំកម្មវិធីជួបជុំប្រចាំឆ្នាំរបស...
19/08/2026

កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ឆាយ សុីវលីន បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការរៀបចំកម្មវិធីជួបជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុន G Advanture ដែលនឹងប្រព្រឹត្តិទៅចុងខែកញ្ញាខាងមុខនេះ ក្រោមការដឹកនាំដោយឯកឧត្តម សុខ ពេញវុធ និង លោកជំទាវ តិមា វិច្ឆិកាល អភិបាលរង រាជធានីភ្នំពេញ ។

Address

PPIU Building, 11th Floor, Building 36, Street 169, Sangkat Vealvong, Khan 7 Makara
Phnom Penh

Alerts

Be the first to know and let us send you an email when Cambodia Tourism Association - CATA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Cambodia Tourism Association - CATA:

Shortcuts

Share