Mudhita Foundation

Mudhita Foundation Charity Organization with a focus on education for children and healthcare for communities in Cambodia

ក្នុងនាមនិសិ្សត​អាហារូបករណ៍​មូលនិធិ​មុទិតា​ជំនាន់ទី៩ យេីងខ្ញុំសូម​ថ្លែងអំណរគុណដ៏ជ្រាល់ជ្រៅ​ ជូនស្ថានទូតសាធារណរដ្ឋប្រជាមា...
26/08/2026

ក្នុងនាមនិសិ្សត​អាហារូបករណ៍​មូលនិធិ​មុទិតា​ជំនាន់ទី៩ យេីងខ្ញុំសូម​ថ្លែងអំណរគុណដ៏ជ្រាល់ជ្រៅ​ ជូនស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ចំពោះការផ្តល់អាហារូបករណ៍ដល់និស្សិតរបស់មូលនិធិមុទិតា ដើម្បីមានឱកាសបន្តការសិក្សា និងអភិវឌ្ឍចំណេះដឹងនៅសាធារណរដ្ឋប្រជាមានិតចិន។

ការផ្តល់អាហារូបករណ៍ដ៏មានតម្លៃនេះ មិនត្រឹមតែជាការគាំទ្រដល់អនាគតរបស់យុវជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានដ៏សំខាន់ក្នុងការពង្រឹង ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងប្រជាជន និងប្រទេសកម្ពុជា–ចិន​ ជាបងប្អូន ឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំមួយកម្រិតទៀត។

មូលនិធិមុទិតា មានមោទនភាព និងក្តីរីករាយដែលបានឃើញនិស្សិតកម្ពុជាទទួលបានឱកាសសិក្សានៅប្រទេសចិន ដែលជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់ពួកគេក្នុងការកសាងសមត្ថភាព ចំណេះដឹង និងចូលរួមចំណែកក្នុងការអភិវឌ្ឍមាតុប្រទេសនាពេលអនាគត។

មូលនិធិមុទិតា សង្ឃឹមយ៉ាងមុតមាំថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន នឹងបន្តរីកចម្រើនយ៉ាងរឹងមាំ និងស្ថិតស្ថេរជានិរន្តរ៍។

ដោយទទួលបានការប្រោសព្រះបរមរាជានុញ្ញាដ៏ខ្ពង់ខ្ពស់បំផុត​ ពីព្រះករុណាជាអម្ចាស់ជីវិតលេីត្បូង​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់...
25/08/2026

ដោយទទួលបានការប្រោសព្រះបរមរាជានុញ្ញាដ៏ខ្ពង់ខ្ពស់បំផុត​ ពីព្រះករុណាជាអម្ចាស់ជីវិតលេីត្បូង​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ព្រះអង្គបានសព្វព្រះរាជហឫទ័យព្រះរាជទានព្រះរាជឱង្ការណែនាំដ៏ខ្ពង់ខ្ពស់ និងប្រកបដោយព្រះរាជហឫទ័យទុកដាក់ដ៏ជ្រាលជ្រៅបំផុត​ និងបា​នត្រាស់បង្គាប់ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកាព្រឹទ្ធសភាកម្ពុជា​ និងជាព្រះស្ថាបនិកមូលនិធិមុទិតា យាងជាព្រះអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក «មហោស្រពភាពយន្តនិយាយភាសាបារាំងអង់ហ្គូលែម» (Festival du Film Francophone d’Angoulême) នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។

អមវត្តមានដោយ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង, ឯកឧត្តម François HOLLANDE អតីតប្រធានាធិបតីបារាំង, តំណាងអង្គការហ្វ្រង់កូហ្វូនី និងអាជ្ញាធរដែនដីបារាំង។ ក្នុងឱកាសនោះដែរ សម្តេចរាជបុត្រីព្រះអនុជ បានសម្តែងនូវការគោរព និងរម្លឹកគុណូបការៈយ៉ាងជ្រាលជ្រៅបំផុតថ្វាយចំពោះព្រះរាជវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គជាផលិតករភាពយន្តដ៏ចំណានមួយព្រះអង្គ និងជាព្រះស្ថាបនិកមួយព្រះអង្គនៃអង្គការហ្វ្រង់កូហ្វូនីនេះផងដែរ។

ដោយគូសបញ្ជាក់ពីតួនាទីនៃសិល្បៈទីប្រាំពីរក្នុងការកសាងស្ពានតភ្ជាប់រវាងវប្បធម៌ សម្តេចរាជបុត្រី បានសម្តែងវាយតម្លៃខ្ពស់ចំពោះកម្មវិធីចាក់បញ្ចាំងភាពយន្តខ្មែរ។ តាមរយៈការប្រមូលផ្តុំស្នាដៃភាពយន្តចំនួន ៩ រឿង ដែលលាតត្រដាងពីទំព័រប្រវត្តិសាស្រ្តក្នុង ៤ ទសវត្សរ៍ ក្នុងនោះរួមមានទាំងភាពយន្ត «រស់ដោយសប្បាយ» (La Joie de vivre) របស់ព្រះករុណា ព្រះបរមរតនកោដ្ឋផងដែរនោះ ផ្ទាំងទស្សនីយភាពទាំងនេះបានឆ្លុះបញ្ចាំងពីភាពរស់រវើកនៃសិល្បៈ ការតស៊ូ និងភាពរឹងមាំរបស់ប្រជាជនខ្មែរដែលបានឆ្លងកាត់ទុក្ខវេទនាក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

ខណៈដែលកម្ពុជានឹងទទួលស្វាគមន៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ នៅប៉ុន្មានខែខាងមុខនេះ វត្តមារបស់កម្ពុជាក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តនេះ គឺជាជំហានដ៏សំខាន់មួយនៃសិល្បៈការទូតវប្បធម៌របស់ខ្លួន។ ស្ថានឯកអគ្គរាជទូតកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការ សិល្បករ-សិល្បការិនី និងសាធារណជនទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យព្រលឹងវប្បធម៌ខ្មែរបន្លឺឡើងនៅលើទឹកដីនៃខេត្ត Charente នេះ៕

25/08/2026

សម្តេច​រាជបុត្រី​ព្រះ​អនុជ​ ព្រះស្ថាបនិកមូលនិធិមុទិតា បានយាងជាព្រះរាជតំណាងព្រះមហាក្សត្រ​ និងព្រះរាជវង្ស​ានុវង្ស ចូលរួមជាភ្ញៀវកិត្តិយស​ ក្នុងមហោស្រពភាពយន្តហ្រ្វង់កូហ្វូន​អង់ហ្គូឡែម​ លេីកទី១៩ នៅ​សាធារណរដ្ឋ​បារាំង​។

ពិធីជួបសំណេះសំណាល និងប្រទានលិខិតឧទ្ទេសនាមចូលសិក្សាដល់និស្សិតអាហារូបករណ៍ មូលនិធិមុទិតា​ជំនាន់ទី៩ ទៅបន្តការសិក្សានៅ​សាធារណ...
15/08/2026

ពិធីជួបសំណេះសំណាល និងប្រទានលិខិតឧទ្ទេសនាមចូលសិក្សាដល់និស្សិតអាហារូបករណ៍ មូលនិធិមុទិតា​ជំនាន់ទី៩ ទៅបន្តការសិក្សានៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសនៃជំនួបនិស្សិតប្រចាំឆ្នាំ២០២៦​ សម្តេចរាជបុត្រីព្រះអនុជ​ នរោត្តម​ អរុណ​រស្មី​ ព្រះស្ថាបនិកមូលនិធិមុទិតា​ បានសព្វព្រះហឫទ័យ ប្រទានលិខិតឧទ្ទេសនាមចូលសិក្សាជូនដល់និស្សិតអាហារូបករណ៍ មូលនិធិមុទិតា​ និងបានផ្តាំផ្ញើ ព្រមទាំងលើកទឹកចិត្តដល់និស្សិតទាំងអស់ ឱ្យយកចិត្តទុកដាក់លើការសិក្សាគ្រប់ជំនាញទាំងផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែង ត្រូវគោរពប្រតិបត្តិតាមបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា ប្រកាន់ខ្ជាប់នូវឥរិយាបថប្រកបដោយសីលធម៌ សុជីវធម៌ និងគុណធម៌ខ្ពស់ ខិតខំលេីកតម្កេីងផ្សព្វផ្សាយកិត្តិយសជាតិអោយបានកាន់តែប្រសេីរនៅឯបរទេស។

ជាមួយគ្នានេះដែរ​ មូលនិធិបានណែនាំអំពីសារសំខាន់នៃការកំណត់គោលដៅសិក្សាឱ្យបានច្បាស់លាស់ ការខិតខំពង្រឹងសមត្ថភាពភាសាបរទេស​ ទំនាក់ទំនង​ និងការទាញយកប្រយោជន៍ពីបច្ចេកវិទ្យាទំទើបដើម្បីបង្កើនសមត្ថភាព និងចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើននាពេលអនាគតក្រោយពេលដែលនិស្សិត​បញ្ចប់ការសិក្សា​ធ្វេីមាតុភូមិ​និវត្តន៍​។

សូមព្រះតេជះតម្កល់លើត្បូងបរពិត្រ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ថិតក្នុងព...
17/06/2026

សូមព្រះតេជះតម្កល់លើត្បូង
បរពិត្រ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ស្ថិតក្នុងព្រះរាជវរោកាសដ៏មហានក្ខត្តឫក្សប្រកបដោយព្រះពរជ័យមង្គលនៃ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនៈមង្គល គម្រប់៩០ យាងចូល៩១ព្រះវស្សានាឆ្នាំនេះ កូនចៅ ចៅទួត ជាសមាជិក នៃមូលនិធិមុទិតាទាំងអស់ សូមព្រះបរមរាជានុញ្ញាតលំឱនកាយក្រាបបង្គំថ្វាយព្រះរាជសព្ទសាធុកាពរជ័យសិរីមង្គលវិបុលសុខគ្រប់ប្រការថ្វាយ សម្តេចព្រះមហាក្សត្រី ហ្លួងយាយហ្លួងយាយទួត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះជន្មាទីឃាយុយឺនយូរ ព្រះរាជបញ្ញាញាណវាងវៃភ្លឺថ្លា ព្រះរាជសុខុមាលភាពល្អពេញបរិបូណ៌ និងព្រះបារមីខ្ពង់ខ្ពស់គ្រប់ទិនទិវាជាដរាប។

កូនចៅ ចៅទួតទាំងអស់ សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នូវមនោសញ្ចេតនាស្វាមីភក្តិដ៏ខ្ជាប់ខ្ជួន និងស្មោះស្ម័គ្រកត្តញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ព្រមទាំងចងចាំជានិច្ចរាល់ព្រះមហាករុណាទិគុណដ៏លើសលប់ ព្រះរាជសកម្មភាពប្រកបដោយព្រះពលីកម្មខ្ពស់ច្រើនឥតគណនាស្ទើរពេញមួយព្រះជន្មក្នុងឧត្តមប្រយោជន៍ជាតិ សាសនា ព្រះរាជបល្ល័ង្ក សេចក្តីថ្លៃថ្នូររបស់ព្រះរាជវង្សានុវង្ស ទ្រទ្រង់សុខសន្តិភាពប្រទានដល់ ប្រជានុរាស្ត្រជាកូនចៅ ចៅទួត ដែលត្រូវបានចារទុកក្នុងប្រវត្តិសាស្ត្រប្រទេសក្នុងសមានស្មារតីយូរអង្វែងនៃប្រជារាស្ត្រខ្មែរគ្រប់ជំនាន់។

សូមថ្វាយព្រះពរ​ 🙏🏻💐💐🙏🏻

អបអរសាទរ​ព្រះ​រាជ​ពិធី​បុណ្យ​ ចម្រើន​ព្រះជន្ម​គម្រប់​ ៧៣ ព្រះ​វស្សា​ អង្គ​ព្រះ​នរបតី៚កូនចៅ​ ចៅទួត​នៃ​មូលនិធិ​មុទិតាទាំងអ...
14/05/2026

អបអរសាទរ​ព្រះ​រាជ​ពិធី​បុណ្យ​ ចម្រើន​ព្រះជន្ម​គម្រប់​ ៧៣ ព្រះ​វស្សា​ អង្គ​ព្រះ​នរបតី៚
កូនចៅ​ ចៅទួត​នៃ​មូលនិធិ​មុទិតាទាំងអស់ សូម​ព្រះ​បរមរាជា​នុញ្ញាត​ លេីក​ហត្ថ​ប្រណម្យ​បង្គំ​អញ្ជលី​ ថ្វាយ​ព្រះ​មហា​សព្ទសារធុការពរ​ជ័យ សិរី​វិវឌ្ឍនៈមង្គល​ វិបុល​សុខ​គ្រប់​ប្រការ​ ថ្វាយ​អង្គ​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លេី​ត្បូង​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ 💐💐💐
ទូល​ព្រះ​បង្គំ​យេីងខ្ញុំទាំងអស់​ សូម​សម្តែង​ថ្វាយនូវ​ស្វាមីភក្តិ​ និង​កត្តញ្ញូ​តាធម៌ដ៏​ជ្រាលជ្រៅ​បំផុត​ ថ្វាយអង្គព្រះនរបតី។

សូម​ព្រះតេជះតម្កល់លេីត្បូង🙏🏻🙏🏻🙏🏻

Happy Birthday your Majesty🎂

រីករាយ​ទិវា​អ្នកម្តាយ​ 💐💐💐សូមថ្វាយព្រះពរ​  🙏🏻🙏🏻🙏🏻Happy Mother’s Day
10/05/2026

រីករាយ​ទិវា​អ្នកម្តាយ​ 💐💐💐
សូមថ្វាយព្រះពរ​ 🙏🏻🙏🏻🙏🏻
Happy Mother’s Day

សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះនាមមូលនិធិម...
27/04/2026

សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះនាមមូលនិធិមុទិតាបាន​សព្វ​ព្រះហឫទ័យ​ចាត់តំណាងនាំយក ថវិកាចំនួន 500 ដុល្លារ ឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦៣ ទិវា ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ។

Address

Phnom Penh
855

Alerts

Be the first to know and let us send you an email when Mudhita Foundation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share