NatureLife Cambodia Organization

NatureLife Cambodia Organization ទាំងអស់គ្នាដើម្បីការរស់នៅប្រកបដោយសុខដុមរមនីរវាងមនុស្ស និងធម្មជាតិ Together for Nature and People Living in Greater Harmony.

អង្គការជីវិតធម្មជាតិនៅកម្ពុជា គឺជាអង្គការដែលបានផ្តួចផ្តើមបង្កើតឡើងនៅក្នុងខែសីហា ឆ្នាំ២០១៦ និងបានចុះបញ្ជីនៅក្រសួងមហាផ្ទៃនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ តាមប្រកាសលេខ ៣០៩ ប្រ.ក។ អង្គការជីវិតធម្មជាតិនៅកម្ពុជា គឺជាអង្គការមិនស្វែងរកកម្រៃជាឯកជន អព្យាក្រឹត មិនប្រកាន់ពូជសាសន៍ មិនប្រកាន់សាសនា មិនប្រកាន់និន្នាការនយោបាយ មិនធ្វើនយោបាយ មិនធ្វើជាឧបករណ៍នយោបាយ ក្នុងនោះមាន រួមទាំងមិនផ្ដល់មធ្យោបាយជាសម្ភារ ហិរញ្ញវត្ថុ ធនធានមនុស្ស ដើម្បីគាំទ្រគណបក្សនយោបាយណាមួយឡើយ។

ទស្សនវិស័យ៖
ទស្សនវិស័យរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា គឺ ទាំងអស់គ្នាដើម្បីការរស់នៅប្រកបដោយសុខដុមរមនីរវាងមនុស្ស និងធម្មជាតិ។

បេសកម្ម៖
អង្គការជីវិតធម្មជាតិនៅកម្ពុជា ធ្វើការអភិរក្សជីវៈចម្រុះតាមរយៈការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តភាពដើម្បីជាប្រយោជន៍របស់យើងទំាងអស់គ្នា។

គោលបំណង៖
អង្គការជីវិតធម្មជាតិនៅកម្ពុជា មានគោលបំណងសំខាន់គឺ៖
- ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសកម្ពុជាស្របតាមគោលនយោបាយយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា
- ថែរក្សា និងអភិរក្សសត្វព្រៃនៅក្នុងប្រទេសកម្ពុជា
- អភិរក្សទីតាំង និងទីជម្រកដែលមានសារៈសំខាន់សម្រាប់ជីវៈចម្រុះ
- ទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ីដែលធ្វើឲ្យគុណភាពជីវិតរបស់មនុស្សកាន់តែប្រសើរ
- ចូលរួមកាត់បន្ថយភាពក្រីក្រតាមរយៈការលើកកម្ពស់នូវការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព
- កសាងសមត្ថភាព និងលើកតម្កើងការងារអភិរក្សជីវៈចម្រុះរបស់ប្រជាជនកម្ពុជា។

🎉ជូនពរ និងអបអរសាទរដំណើរថ្មីរបស់លោក ប៊ុន ធី / Farewell and Best Wishes, Mr. Bun Thy 🎉-----បន្ទាប់ពីបានបម្រើការងារជាមួយ អង...
08/10/2026

🎉ជូនពរ និងអបអរសាទរដំណើរថ្មីរបស់លោក ប៊ុន ធី / Farewell and Best Wishes, Mr. Bun Thy 🎉
-----

បន្ទាប់ពីបានបម្រើការងារជាមួយ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) អស់រយៈពេលជិត ១០ឆ្នាំ យើងសូមជូនពរ លោក ប៊ុន ធី ក្នុងការចាប់ផ្តើមដំណើរថ្មីនៃជីវិតការងារ។

🙏 សូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងវិជ្ជាជីវៈរបស់លោក ព្រមទាំងការរួមចំណែកដ៏មានតម្លៃក្នុងការងារ និងបេសកកម្មអភិរក្សរបស់អង្គការ។

✨ សូមជូនពរ លោក ប៊ុន ធី ទទួលបានជោគជ័យ សុភមង្គល និងឱកាសថ្មីៗ ក្នុងដំណើរជីវិត និងការងារខាងមុខ!

------------------------------------------
After nearly 10 years with NatureLife Cambodia, we say farewell to Mr. Bun Thy as he begins a new chapter in his journey.

🙏 Thank you, Bun Thy, for your dedication, professionalism, and valuable contributions to our organization and conservation work. Your commitment has been truly appreciated, and you will be missed by the NatureLife Cambodia team.

✨ Wishing you success, happiness, and new opportunities in your next chapter!

✨ សូមអនុមោទនាពិធីបុណ្យកាន់បិណ្ឌ «បិណ្ឌ ១១» ✨/ Honoring Tradition and Ancestral Remembrance "Kan Ben Day 11" ✨----🪷 ក្រុម...
07/10/2026

✨ សូមអនុមោទនាពិធីបុណ្យកាន់បិណ្ឌ «បិណ្ឌ ១១» ✨/ Honoring Tradition and Ancestral Remembrance "Kan Ben Day 11" ✨
----

🪷 ក្រុមការងារអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បាននាំយកចង្ហាន់ ព្រមទាំងទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃ នាឱកាសពិធីបុណ្យកាន់បិណ្ឌ។

📅 ថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦

🙏 សូមរីករាយក្នុងការបំពេញបុណ្យ និងជួបជុំក្រុមគ្រួសារ ជាមួយនឹងព្រះរស់ លោកយាយ លោកតា និងព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងញាតិមិត្តដែលបានចែកឋានទៅកាន់បរលោក។

🌿សូមជូនពរប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យជួបតែសេចក្តីសុខ សុភមង្គល និងសុខភាពល្អ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។
------------------------------------------

🪷 On the occasion of Kan Ben Day 11, the NatureLife Cambodia team came together to offer food and essential goods to Buddhist monks as part of this important Cambodian tradition.

📅 7 October 2026

🙏 May this special occasion bring joy as families come together with their elders, grandparents, and Buddhist monks to make merit and dedicate the accumulated merits to our ancestors and departed relatives.

🌿 NatureLife Cambodia wishes everyone a peaceful and meaningful Kan Ben and Pchum Ben festival, filled with happiness, good health, family togetherness, and blessings.

Photo: Sab Our

[English Below] #ល្បាតមួយជើងដោះអន្ទាក់បាន៥៣៣និងសង្រ្គោះសត្វព្រៃបាន៨ក្បាល / One patrol trip remove 533 leg snares and rel...
07/10/2026

[English Below]
#ល្បាតមួយជើងដោះអន្ទាក់បាន៥៣៣និងសង្រ្គោះសត្វព្រៃបាន៨ក្បាល / One patrol trip remove 533 leg snares and released 8 wildlife
-----
ខណៈពេលដែលព្រៃឈើត្រូវបានការពារពីការទន្ទ្រានដោយខុសច្បាប់ «អន្ទាក់» កំពុងដើរតួជាឃាតករលាក់មុខ សម្លាប់ជីវិតសត្វព្រៃយ៉ាងស្ងៀមស្ងាត់នៅក្នុងតំបន់ការពារធម្មជាតិ។

ថ្វីត្បិតតែសកម្មភាពកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រានដីព្រៃខុសច្បាប់ក្នុងតំបន់ដែនជម្រកសត្វព្រៃលំផាត់ ត្រូវបានទប់ស្កាត់ និងមានការថយចុះយ៉ាងខ្លាំងក៏ដោយ ប៉ុន្តែការលួចដាក់អន្ទាក់ និងការបរបាញ់ខុសច្បាប់ នៅតែជាកត្តាប្រឈមសំរាប់តំបន់ការពារមួយនេះ។

ដើម្បីឆ្លើយតបនឹងការគំរាមកំហែងនេះ បន្ថែមលើសកម្មភាពល្បាតជាប្រចាំ ក្រុមការងាររួមមានមន្ត្រីឧទ្យានុរក្ស និងអ្នកស្ម័គ្រចិត្តល្បាតសហគមន៍ នៃស្នាក់ការកណ្ដាលរយ៉លើ ភូមិសាស្ត្រខេត្តមណ្ឌលគិរី បានបំពេញបេសកកម្មចុះល្បាត និងស្វែងរករុករកយ៉ាងសកម្មនៅក្នុងតំបន់អភិរក្សនិងតំបន់ស្នូល នាចន្លោះថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦។

ជាលទ្ធផល ក្រុមការងារបានរុករក និងដោះសារអន្ទាក់ខ្សែគោសរុបចំនួន ៥៣៣ខ្សែ ដែលត្រូវបានព្រានព្រៃលួចដាក់ក្នុងតំបន់ស្នូល។ អន្ទាក់នៅតែជាគ្រោះថ្នាក់ដ៏សាហាវបំផុតសម្រាប់សត្វព្រៃ ដោយក្រុមការងារបានប្រទះឃើញសត្វស្វាព្រាម ១ក្បាល ជាប់អន្ទាក់ងាប់ស្អុយរលួយ។ យ៉ាងណាមិញ ក្នុងប្រតិបត្តិការនេះ ក្រុមការងារជួយសង្គ្រោះ និងដោះលែងសត្វជ្រូកព្រៃចំនួន ៨ក្បាល ឱ្យត្រឡប់ទៅរស់នៅក្នុងព្រៃធម្មជាតិវិញដោយសុវត្ថិភាព ព្រមទាំងបានកត់ត្រាវត្តមានសត្វព្រៃសំខាន់ៗដែលកំពុងរស់នៅយ៉ាងសុខសាន្ត រួមមាន ហ្វូងសត្វស្វាព្រាមប្រមាណ ២០ក្បាល នៅក្នុងតំបន់ស្នូល។

លទ្ធផលពីបេសកកម្មនេះបានបញ្ជាក់ច្បាស់ថា ការចុះល្បាតជាប្រចាំ និងការបន្តគាំទ្រយ៉ាងសកម្មលើកិច្ចការពារព្រៃឈើក្នុងតំបន់អនុវត្គគម្រោង REDD+ លំផាត់ គឺជាកាតព្វកិច្ចមិនអាចខ្វះបាន ដើម្បីលុបបំបាត់អន្ទាក់ ធានាសុវត្ថិភាពដល់សត្វព្រៃ និងថែរក្សាប្រព័ន្ធអេកូឡូស៊ីឱ្យគង់វង្ស។

------------------------------------------

While forests are increasingly protected from illegal land encroachment, snares continue to act as silent killers, taking the lives of wildlife quietly within protected areas.

Although illegal forest clearing and land encroachment in Lomphat Wildlife Sanctuary have been significantly reduced through ongoing law enforcement and conservation efforts, illegal hunting and snaring remain a serious threat.

To address this threat, and in addition to regular patrol activities, a joint team of rangers and community scouts from the Roya leu Headquarters (LWS of Mondulkiri area), conducted an intensive patrol and snare-removal mission across conservation and core zones from 28 September to 3 October 2026.

As a result, the team retrieved and removed a total of 533 leg snares illegally set by poachers within the core zone. Snares continue to pose a lethal danger to wildlife, as evidenced by the discovery of an Indochinese Silvered Langur that had died and decayed in a snare. Nevertheless, during this operation, the team successfully rescued and safely released 8 trapped wild pig back into their natural habitat, while also recording the peaceful presence of key wildlife species, including a troop of around 20 Indochinese Silvered Langurs in the core zone of this protected area.

The results of this patrol highlight the critical importance of regular patrols and continued support for forest protection under the Lomphat REDD+ site. These efforts are essential to removing deadly snares, safeguarding wildlife, and maintaining healthy and resilient forest ecosystems for future generations.

Text: Vorn Kongkear
+ project

Ministry of Environment
BirdLife International
is

www.naturelifecambodia.org

[English Below] #ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ដើម្បីអភិរក្សសត្វត្មាតនៅអាស៊ី / Strengthening regional cooperation ...
06/10/2026

[English Below]
#ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ដើម្បីអភិរក្សសត្វត្មាតនៅអាស៊ី / Strengthening regional cooperation to conserve Asia’s vultures
-----
កម្ពុជា ក្រោមការដឹកនាំរបស់ ក្រសួងបរិស្ថាន បានធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំលើកទី១១ របស់គណៈកម្មាធិការដឹកនាំថ្នាក់តំបន់អាស៊ី (RSC) ស្តីពីការអភិរក្សសត្វត្មាត ដែលបង្ហាញពីតួនាទីដ៏សំខាន់របស់កម្ពុជា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីអភិរក្សសត្វត្មាតដែលកំពុងរងការគំរាមកំហែងនៅអាស៊ី។ កិច្ចប្រជុំនេះ ដឹកនាំនៅកម្ពុជាដោយ ក្រសួងបរិស្ថាន និងមានការចូលរួមពីតំណាងរដ្ឋាភិបាលនៃប្រទេស បង់ក្លាដែស ឥណ្ឌា នេប៉ាល់ និងប៉ាគីស្ថាន រួមជាមួយ IUCN, SAVE, BirdLife International, NatureLife Cambodia, WCS, WWF, ACCB, Rising Phoenix និងដៃគូអភិរក្សដទៃទៀត។ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងមីយ៉ាន់ម៉ា ក៏បានចូលរួមក្នុងនាមជាប្រទេសអ្នកសង្កេតការណ៍ ដែលជាឱកាសដ៏សំខាន់ក្នុងការពង្រឹងការចូលរួមរបស់ប្រទេសទាំងពីរ និងស្វែងរកលទ្ធភាពឆ្ពោះទៅរកការចូលជាសមាជិកផ្លូវការរបស់ RSC។

កិច្ចពិភាក្សាបានផ្តោតលើអាទិភាពរួមសំខាន់ៗ រួមមាន ការគំរាមកំហែងឆ្លងដែន ការគ្រប់គ្រងឱសថសត្វ ការបំពុលដោយសារធាតុពុល ការតាមដានចំនួនសត្វត្មាត តំបន់សុវត្ថិភាពសម្រាប់សត្វត្មាត (Vulture Safe Zones) ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការផ្លាស់ប្តូរព័ត៌មានរវាងប្រទេសដែលជាដែនជម្រករបស់សត្វត្មាត។ កិច្ចប្រជុំក៏បានឯកភាព អញ្ជើញមីយ៉ាន់ម៉ា និងឡាវឱ្យចូលជាសមាជិកថ្មីរបស់ RSC និងពង្រីកកិច្ចសហប្រតិបត្តិការឆ្លងដែនបន្ថែមទៀត រួមទាំងរវាង កម្ពុជា និងឡាវ។

ឯកឧត្តមបណ្ឌិត ស្រី ស៊ុនលាង អគ្គនាយក នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា មានប្រសាសន៍ថា៖ «ការអភិរក្សសត្វត្មាតមិនអាចកំណត់ត្រឹមព្រំដែនប្រទេសនីមួយៗបានទេ។ តាមរយៈ RSC យើងអាចពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងប្រែក្លាយការប្តេជ្ញាចិត្តរួមរបស់យើងទៅជាសកម្មភាពអភិរក្សរួមគ្នានៅទូទាំងអាស៊ី»។

តាមរយៈការដឹកនាំរបស់ ក្រសួងបរិស្ថាន និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងដៃគូអភិរក្សនៅទូទាំងតំបន់ កម្ពុជាកំពុងរួមចំណែកជំរុញសកម្មភាពរួមដែលចាំបាច់ ដើម្បីធានាអនាគតកាន់តែមានសុវត្ថិភាពសម្រាប់សត្វត្មាតនៅអាស៊ី។
-----------------------

Cambodia, under the leadership of the Ministry of Environment, hosted the 11th Meeting of the Asia Regional Steering Committee (RSC) for Conservation of Vultures, reinforcing the country’s important role in advancing regional cooperation for the conservation of Asia’s
threatened vultures.

Led in Cambodia by the Ministry of Environment, the meeting brings together government representatives from Bangladesh, India, Nepal and Pakistan, alongside IUCN,
SAVE, BirdLife International, NatureLife Cambodia, WCS, WWF, ACCB, Rising Phoenix, and other conservation partners. Lao PDR and Myanmar are also participating as observer countries, providing an important opportunity to strengthen their engagement and explore a pathway towards formal RSC membership.

Discussions focus on shared priorities including transboundary threats, veterinary drug regulation, poisoning, population monitoring, Vulture Safe Zones, and stronger technical cooperation and information exchange among range countries. The meeting agreed to invite Myanmar and Lao PDR to be the new members of RSC and scale up the cross-boundary collaboration (i.e. Cambodia and Lao PDR).

“Vulture conservation cannot stop at national borders. Through the RSC, we can strengthen regional cooperation and turn our shared commitment into coordinated conservation action across Asia.” H.E. Dr. Srey Sunleang, Director General, General Directorate of Natural Protected Areas, Ministry of Environment, Cambodia and Chairman of Cambodia Vulture Working Group.

Through the leadership of the Ministry of Environment and strengthened cooperation among governments and conservation partners across the region, Cambodia is helping build the collective action needed to secure a safer future for Asia’s vultures.




Critical Ecosystem Partnership Fund
Ministry of Environment

English below:  #អង្ករមិត្តក្រៀល និង  #ចន្ទីមិត្តដំរី   #មានវត្តមាននាព្រឹត្តិការណ៍ទេសចរណ៍រដូវបៃតង / Crane Rice and Eleph...
03/10/2026

English below:
#អង្ករមិត្តក្រៀល និង #ចន្ទីមិត្តដំរី #មានវត្តមាននាព្រឹត្តិការណ៍ទេសចរណ៍រដូវបៃតង / Crane Rice and Elephant Cashew present at the Green Season Tourism Event
-------
សូមអញ្ជើញមកស្វែងយល់ និងភ្លក់ស្វាយចន្ទីមិត្តដំរី និងអង្ករមិត្តក្រៀល នៅក្នុងព្រឹត្តិការណ៍ ទេសចរណ៍រដូវបៃតងនៅតំបន់ឆ្នេរ ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី ២ ដល់ ៤ ខែតុលា ឆ្នាំ២០២៦នាទីរួមខេត្តកំពត។​ផលិតផលទាំងនេះមិនត្រឹមតែជួយគាំទ្រដល់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ ការអភិរក្សសត្វព្រៃ និងព្រៃឈើនៅកម្ពុជា ផងដែរ។

📍 សូមអញ្ជើញមកកាន់ស្តង់រួមរបស់យើងជាមួយមន្ទីរពាណិជ្ជកម្មខេត្តកំពត ដើម្បីភ្លក់ ទិញផលិតផល និងស្វែងយល់បន្ថែមអំពីការអភិរក្សធម្មជាតិ។

💚 ទិញផលិតផលក្នុងស្រុក គាំទ្រសហគមន៍ ការពារនិងអភិរក្សសត្វព្រៃនិងព្រៃឈើ!

Come and discover Crane Rice and Elephant Cashew at the Green Season Tourism Event in the Coastal Region 2026, from 2–4 October 2026​ at Kampot provincial town. These products support not only local farmers and communities, but also wildlife and forest conservation in Cambodia.

📍 Visit our shared booth with the Kampot Provincial Department of Commerce to taste, buy, and learn more about conservation.

💚 Buy local product, support communities, contribute to wildlife and forest protection !

[English Below] #ការពង្រឹងជំនាញកម្មវិធីស្មាតនិងម៉ាស៊ីនថតរូបដល់មន្ត្រីឧទ្យានុរក្សនិងក្រុមល្បាតសហគមន៍ /Strengthening SMART...
03/10/2026

[English Below]
#ការពង្រឹងជំនាញកម្មវិធីស្មាតនិងម៉ាស៊ីនថតរូបដល់មន្ត្រីឧទ្យានុរក្សនិងក្រុមល្បាតសហគមន៍ /Strengthening SMART and Camera Skills for Rangers and Community Patrol
----
កម្មវិធីស្មាត (SMART-Spatial Monitoring and Reporting Tool) ជាកម្មវិធីជំនួយដល់ការប្រមូល តាមដាន និងគ្រប់គ្រងទិន្នន័យល្បាត ជាពិសេសវាអាចជួយក្រុមការងារនៅទីវាលកត់ត្រាជាប្រព័ន្ធនូវផ្លូវល្បាត ការសង្កេតឃើញសត្វព្រៃ កត្តាគំរាមកំហែង សកម្មភាពខុសច្បាប់ និងព័ត៌មានសំខាន់ៗផ្សេងទៀតដែលប្រមូលបានក្នុងអំឡុងពេលចុះល្បាត។ មន្ត្រីឧទ្យានុរក្ស និងក្រុមល្បាតសហគមន៍ ដែលជាអ្នកប្រើប្រាស់សំខាន់នៅទីវាល អាចប្រើប្រាស់កម្មវិធី ស្មាត សម្រាប់ជួយបង្កើនប្រសិទ្ធភាព និងភាពស៊ីសង្វាក់គ្នានៃការងារល្បាត ព្រមទាំងពង្រឹងការតាមដានជីវចម្រុះ។

តាមរយៈគម្រោងថ្មីដែលទទួលបានការគាំទ្រពី មូលនិធិ Critical Ecosystem Partnership Fund (CEPF) អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បាននឹងកំពុងពង្រឹងសមត្ថភាពមន្ត្រីឧទ្យានុរក្ស និងគណៈកម្មការតំបន់ការពារធម្មជាតិសហគមន៍នៅក្នុងតំបន់រ៉ាមសារស្ទឹងសែន និងតំបន់រ៉ាមសារបឹងទន្លេឆ្មារ ដើម្បីប្រើប្រាស់ឧបករណ៍ឌីជីថលសម្រាប់បង្កើនប្រសិទ្ធភាពការងារល្បាត និងការតាមដានជីវចម្រុះ។ ថ្មីៗនេះ អង្គការជីវិតធម្មជាតិនៅកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកចំណេះដឹងស្តីពីការប្រើប្រាស់ស្មាតលើទូរស័ព្ទដៃសម្រាប់ប្រមូល និងកត់ត្រាទិន្នន័យនៅទីវាល ព្រមទាំងបណ្តុះបណ្តាលបច្ចេកទេសប្រើប្រាស់ម៉ាស៊ីនថតរូប ដើម្បីកត់ត្រាសត្វស្លាប និងជីវចម្រុះផ្សេងៗក្នុងអំឡុងពេលចុះល្បាត។

ការពង្រឹងសមត្ថភាពមន្ត្រីឧទ្យានុរក្ស និងសមាជិកសហគមន៍ក្នុងការប្រើប្រាស់កម្មវិធីស្មាត និងឧបករណ៍ថតរូបនេះនឹងរួមចំណែកដល់ការធ្វើឲ្យការតាមដាននៅទីវាលកាន់តែមានប្រសិទ្ធភាព ការគ្រប់គ្រងទិន្នន័យល្បាតកាន់តែប្រសើរ និងការពារធនធានធម្មជាតិ និងជីវចម្រុះនៅតំបន់រ៉ាមសារស្ទឹងសែន និងតំបន់រ៉ាមសារបឹងទន្លេឆ្មារ ក្នុងតំបន់បឹងទន្លេសាប។

----------------------------------

SMART (Spatial Monitoring and Reporting Tool) supports the collection, monitoring, and management of patrol data. It enables field teams to systematically record patrol routes, wildlife observations, threats, illegal activities, and other important information collected during patrols. Rangers and community conservation teams are key field-level users of SMART, as the tool helps them improve the efficiency and consistency of patrol activities while strengthening biodiversity monitoring.

NatureLife Cambodia, through a new project supported by the Critical Ecosystem Partnership Fund (CEPF), is strengthening the capacity of rangers and Community Protected Area (CPA) committees in Stung Sen and Boeng Tonle Chhmar Ramsar Sites to use digital tools for more effective patrols and biodiversity monitoring. Through the project, NatureLife Cambodia conducted a refresher training on the use of SMART Mobile for collecting and recording field data, as well as practical techniques for using cameras to document birds and other biodiversity during patrols.

By strengthening the capacity of rangers and community members to use SMART and camera equipment, the project will contribute to more effective field monitoring, improved patrol data management, and stronger protection of natural resources and biodiversity in Stung Sen and Boeng Tonle Chhmar Ramsar Sites, Tonle Sap.

Text: San Sineang
Photo by Vann Seyha

Ministry of Environment
Critical Ecosystem Partnership Fund
is

www.naturelifecambodia.org

Asia Regional Steering Committee (RSC) on conservation of vultures will be organized on 5th October, Under chairmanship ...
03/10/2026

Asia Regional Steering Committee (RSC) on conservation of vultures will be organized on 5th October, Under chairmanship of Cambodia, delegate from Bangladesh, India, Nepal, Pakistan, Myanmar, Lao PDR and Cambodia will update the vultures conservation in their country and come with regional action



Ministry of Environment
BirdLife International
Critical Ecosystem Partnership Fund

English below:កិច្ចសម្ភាស៍របស់លោកនាយកប្រតិបត្តិអង្គការជីវិតធម្មជាតិនៅកម្ពុជា ក្នុងកម្មវិធីទិវាត្មាតអន្តរជាតិឆ្នាំ ២០២៦ ជ...
02/10/2026

English below:
កិច្ចសម្ភាស៍របស់លោកនាយកប្រតិបត្តិអង្គការជីវិតធម្មជាតិនៅកម្ពុជា ក្នុងកម្មវិធីទិវាត្មាតអន្តរជាតិឆ្នាំ ២០២៦ ជាមួយទូរទស្សន៍បាយ័នព័ត៌មាន (BTV News)

នៅ ថ្ងៃសៅរ៍ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ អង្គការជីវិតធម្មជាតិនៅកម្ពុជា និងក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា សហការជាមួយក្រសួងបរិស្ថាន និងអង្គការដើម្បីភាពញញឹមនៃកុមារបានប្រារព្ធកម្មវិធីអបអរសាទរទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «សម្លាញ់ព្រៃ–វិធីសាស្ត្រអភិរក្សនិងការចូលរួមការពារសត្វត្មាត»។

សូមទស្សនាកិច្ចសម្ភាស៍លំអិតក្នុងវីដេអូនេះ
------------------------------—
The Interview of NatureLife Cambodia's CEO on International Vulture Day 2026 with BTV News

On Saturday, 26 September 2026, NatureLife Cambodia and the Cambodia Vulture Working Group (CVWG), in collaboration with the Ministry of Environment and Pour un Sourire d’Enfant (PSE) Cambodia, organized the International Vulture Awareness Day 2026 celebration under the theme:“Forest Friends – Vulture Conservation Approaches and Participation in Vulture Protection.”

Please watch the detailed interview in this video

[English Below] #អបអរសាទរទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិឆ្នាំ២០២៦/ Celebrating International Vulture Awareness Day 2026...
01/10/2026

[English Below]
#អបអរសាទរទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិឆ្នាំ២០២៦/ Celebrating International Vulture Awareness Day 2026
-----
ថ្ងៃសៅរ៍ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ អង្គការជីវិតធម្មជាតិនៅកម្ពុជា និងក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា សហការជាមួយក្រសួងបរិស្ថាន និងអង្គការដើម្បីភាពញញឹមនៃកុមារបានប្រារព្ធកម្មវិធីអបអរសាទរទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «សម្លាញ់ព្រៃ–វិធីសាស្ត្រអភិរក្សនិងការចូលរួមការពារសត្វត្មាត»។

កម្មវិធីប្រព្រិត្តទៅក្រោមអធិបតីភាពរបស់ លោក ហុង ចំណាន ប្រធាននាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាបនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ(ក្រសួងបរិស្ថាន) លោក ប៊ូ វរសក្ស នាយកប្រតិបត្តិអង្គការជីវិតធម្មជាតិនៅកម្ពុជា លោក បោន ដឿ តំណាងអង្គការ IUCN/CEPF អង្គការដៃគូរ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងសមាជិកក្រុមការងារអភិរក្សសរុបប្រមាណ២០០នាក់។

ក្នុងទិវានេះដែរក៏មានការធ្វើបទបង្ហាញពីសំណាក់វាគ្មិនកិត្តិយសពីអង្គការជីវិតធម្មជាតិនៅកម្ពុជា អង្គការ WWF អង្គការ WCS និងក្រុមហ៊ុន Rising Phoenix និងការចូលរួមឆ្លើយសំណួររបស់សិស្សានុសិស្សនិងអ្នកចូលរួមយ៉ាងសកម្មទាក់ទង់ទៅនឹងអេកូឡូស៊ីរបស់សត្វត្មាត វិធីសាស្ត្រអភិរក្សនិងការចូលរួមការពារសត្វត្មាតនិងស្ថានភាពនៃការអភិរក្សសត្វត្មានៅកម្ពុជាផងដែរ។ ស្តង់ពិព័រណ៍របស់អង្គការជីវិតធម្មជាតិនៅកម្ពុជានិងអង្គការ WWF ការបានរៀបចំសម្រាប់ឆ្លើយសំនួរដល់សិក្សានុសិស្សដែលចង់ដឹងពីសកម្មភាពអភិរក្សជីវចម្រុះនៅកម្ពុជាផងដែរ។

ជាលទ្ធផលកម្មវិធីនេះបានជួយបង្កើនចំណេះដឹង និងការយល់ដឹងរបស់សិស្សានុសិស្ស និងគ្រូបង្រៀនអំពីសារៈសំខាន់ផ្នែកអេកូឡូស៊ីរបស់សត្វត្មាតទាំងបីប្រភេទនៅកម្ពុជា ព្រមទាំងការគំរាមកំហែងដែលពួកវាកំពុងប្រឈម និងកិច្ចខិតខំប្រឹងប្រែងអភិរក្សដែលកំពុងអនុវត្ត។ សិស្សានុសិស្សក៏បានបង្ហាញការប្តេជ្ញាចិត្តក្នុងការផ្សព្វផ្សាយ និងចែករំលែកសារអំពីការអភិរក្សសត្វត្មាតទៅកាន់ក្រុមគ្រួសារ មិត្តភក្កិ និងសហគមន៍របស់ពួកគេ ព្រមទាំងប្តេជ្ញាមិនបរិភោគសាច់សត្វព្រៃ ដើម្បីរួមចំណែកបង្កើនការយល់ដឹង និងការគាំទ្រដល់ការអភិរក្សសត្វព្រៃនៅកម្ពុជា។

--------------------------------------------

On Saturday, 26 September 2026, NatureLife Cambodia and the Cambodia Vulture Working Group (CVWG), in collaboration with the Ministry of Environment and Pour un Sourire d’Enfant (PSE) Cambodia, organized the International Vulture Awareness Day 2026 celebration under the theme:“Forest Friends – Vulture Conservation Approaches and Participation in Vulture Protection.”

The event was presided over by Mr. Hong Chamnan, Director of the Freshwater Wetland Conservation Department of the General Department of Administration for Nature Conservation, Ministry of Environment, Mr. Vorsak Bou, CEO of NatureLife Cambodia, and Mr. Born Doeur, representative IUCN/CEPF. The event was attended by partner organizations, students, teachers, and members of the Cambodia vulture working group, with approximately 200 participants in total.

As part of the event, presentations were delivered by distinguished speakers from NatureLife Cambodia, WWF, WCS, and Rising Phoenix. Students and other participants actively engaged in discussions and responded to questions related to vulture conservation approaches, opportunities for public participation in vulture protection, and the status of vulture conservation in Cambodia. Exhibition booth belong to NatureLife Cambodia and WWF were also installed for student question about biodiversity conservation in Cambodia.

The event successfully increased knowledge and awareness among students and teachers about the ecological importance of Cambodia’s three vulture species, the threats they face, and ongoing conservation efforts. Students also expressed their commitment to share and extend vulture conservation messages with their families, friends, and communities, and to avoid consuming wild meat, contributing to greater awareness and support for wildlife conservation in Cambodia.

Text: Ny Naiky & Runn Sreydeth
Photos: Sab Our and Ung Angrith



+project
Ministry of Environment
BirdLife International Asia
Critical Ecosystem Partnership Fund
is
www.naturelifecambodia.org

 #ដំណឹងជ្រើសរើសបុគ្គលិក / We are hiring Senior Community Engagement, FPIC and Livelihoods Officer ---📣 អង្គការជីវិតធម្មជ...
29/09/2026

#ដំណឹងជ្រើសរើសបុគ្គលិក / We are hiring Senior Community Engagement, FPIC and Livelihoods Officer
---
📣 អង្គការជីវិតធម្មជាតិនៅកម្ពុជា ត្រូវការជ្រើសរើសបុគ្គលិក Senior Community Engagement, FPIC and Livelihoods Officer បេក្ខជនចង់ចូលរួមក្រុមការងារយើងដែលកំពុងធ្វើការដើម្បីអភិរក្សធនធានធម្មជាតិកម្ពុជា
📩 សូមផ្ញើCV និង Cover Letter តាមរយៈអ៊ីម៉ែល៖ [email protected] អោយបានមុនថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៦។
📌 ព័ត៌មានលំអិតសូមអាន ToR ខាងក្រោម៖

🔗តំណភ្ជាប់៖https://naturelifecambodia.org/wp-content/uploads/2012/05/ToR_Senior_Community_Engagment_FPIC_and_Livelihoods_Officer_Final.pdf
--------------------------

📣 NatureLife Cambodia​ is looking for suitable candidate to fulfill position​ We are hiring Senior Community Engagement, FPIC and Livelihoods Officer. Join us to conserve the natural resources!
📩 Please submit your CV and cover letter through [email protected] before 20 October 2026.
📌 For more detail please read the following ToR:

🔗Linkhttps://naturelifecambodia.org/wp-content/uploads/2012/05/ToR_Senior_Community_Engagment_FPIC_and_Livelihoods_Officer_Final.pdf

Address

#32A Street 494 Phsar Deurm Tkov
Phnom Penh
12307

Opening Hours

Monday 08:00 - 17:30
Tuesday 08:00 - 17:30
Wednesday 08:00 - 17:30
Thursday 08:00 - 17:30
Friday 08:00 - 17:30

Telephone

078732240

Alerts

Be the first to know and let us send you an email when NatureLife Cambodia Organization posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to NatureLife Cambodia Organization:

Shortcuts

Share