23/09/2026
សំណើដំឡើងប្រាក់ឈ្នួលកម្មករកាត់ដេរនៅឆ្នាំ២០២៧ ឱ្យដល់ ២៥០,៦៦ដុល្លាររបស់សហព័ន្ធសហជីពនៅកម្ពុជាមានហេតុផលត្រឹមត្រូវ សមស្របសម្រាប់បរិបទសេដ្ឋកិច្ចកម្ពុជាសព្វថ្ងៃ។ នេះតាមសេចក្តីថ្លែងការណ៍របស់ អង្គការClean Clothes Campaign។ សម្រាប់បណ្តាញអង្គការក្រៅរដ្ឋាភិបាលមួយនេះ ប្រាក់ឈ្នួលកម្មករកាត់ដេរនៅកម្ពុជាបច្ចុប្បន្នមានកម្រិតទាប និងមិនអាចឆ្លើយតបការចាយវាយប្រចាំថ្ងៃរបស់កម្មករនោះឡើយ។
ប្រភព RFI Khmer: https://rfi.my/D4Dv.g