EDM Cambodia Alumni

EDM Cambodia Alumni Former Student of Enfants du Mekong in Cambodia

អបអរសាទរនិស្សិតជំនាន់ទី .. នៅមណ្ឌល CDCM ដែលបានបញ្ចប់ការសិក្សា។ សូមប្អូនៗមានសុខភាពល្អ និងទទួលបានការងារដែលអាចជួយដល់ជីវភាពគ...
12/07/2026

អបអរសាទរនិស្សិតជំនាន់ទី .. នៅមណ្ឌល CDCM ដែលបានបញ្ចប់ការសិក្សា។ សូមប្អូនៗមានសុខភាពល្អ និងទទួលបានការងារដែលអាចជួយដល់ជីវភាពគ្រួសារ និងជួយដល់ការអភិវឌ្ឍន៌សង្គមជាតិកម្ពុជា។

សារលិខិតចូលរួមរំលែកទុក្ខគោរពជូន៖ ក្រុមគ្រួសារនៃសពលោកតា ព្រំ សយយើងខ្ញុំទាំងអស់គ្នា ជាអតីតសិស្សនៃ អង្គការកុមារមេគង្គកម្ពុជ...
30/04/2026

សារលិខិតចូលរួមរំលែកទុក្ខ

គោរពជូន៖ ក្រុមគ្រួសារនៃសពលោកតា ព្រំ សយ

យើងខ្ញុំទាំងអស់គ្នា ជាអតីតសិស្សនៃ អង្គការកុមារមេគង្គកម្ពុជា (Enfants du Mékong) មានក្ដីរំជួលចិត្តយ៉ាងខ្លាំង និងសោកស្ដាយជាពន់ពេក ដោយបានទទួលដំណឹងថា លោកតា ព្រំ សយ ដែលជាអតីតបុគ្គលិក និងជាចាស់ព្រឹទ្ធចារ្យដ៏គោរពម្នាក់ នៃអង្គការកុមារមេគង្គកម្ពុជា បានទទួលមរណភាពក្នុងជន្មាយុ ៩០ ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់លោកតា គឺជាការបាត់បង់នូវអតីតបុគ្គលិកដ៏គំរូ និងជាចាស់ព្រឹទ្ធចារ្យដែលពោរពេញដោយព្រហ្មវិហារធម៌ ដែលកន្លងមកលោកតាបានចំណាយពេលវេលា និងកម្លាំងកាយចិត្ត ក្នុងការជួយជ្រោមជ្រែងដល់ការងារមនុស្សធម៌ និងការអប់រំរបស់កុមារ និងយុវជនកម្ពុជាជាច្រើនជំនាន់។

ក្នុងឱកាសដ៏សែនសោកសៅនេះ យើងខ្ញុំទាំងអស់គ្នាជាអតីតសិស្ស សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធសាសនា សូមជួយដង្ហែវិញ្ញាណក្ខន្ធរបស់ លោកតា ព្រំ សយ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ដោយសេចក្ដីគោរពស្រឡាញ់ និងការចងចាំជានិច្ចពី៖
តំណាងអតីតសិស្សអង្គការកុមារមេគង្គកម្ពុជា

EdM alumni ចូលរួមចែករំលែកចំណេះដឹង បទពិសោធន៌ ក្នុងកម្មវិធីតម្រង់ទិសសិស្សនិសិ្សតសម្រាប់ត្រៀមខ្លួនក្នុងការងារគ្រប់វិស័យ។
03/03/2026

EdM alumni ចូលរួមចែករំលែកចំណេះដឹង បទពិសោធន៌ ក្នុងកម្មវិធីតម្រង់ទិសសិស្សនិសិ្សតសម្រាប់ត្រៀមខ្លួនក្នុងការងារគ្រប់វិស័យ។

កិច្ចប្រជុំប្រចាំឆ្នាំនៃតំណាងអតីតសិស្សនិស្សិតអង្គការកុមារមេគង្គ នៅខេត្តបន្ទាយមានជ័យ 🙏🙏🙏
22/02/2026

កិច្ចប្រជុំប្រចាំឆ្នាំនៃតំណាងអតីតសិស្សនិស្សិតអង្គការកុមារមេគង្គ នៅខេត្តបន្ទាយមានជ័យ 🙏🙏🙏

Address

Phnom Penh
12000

Alerts

Be the first to know and let us send you an email when EDM Cambodia Alumni posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to EDM Cambodia Alumni:

Shortcuts

Share