សភាសម្ព័ន្ធសហជីពជាតិកម្ពុជា - NACC Page

  • Home
  • Cambodia
  • Phnom Penh
  • សភាសម្ព័ន្ធសហជីពជាតិកម្ពុជា - NACC Page

សភាសម្ព័ន្ធសហជីពជាតិកម្ពុជា - NACC Page សភាសម្ព័ន្ធសហជីពជាតិកម្ពុជា
National Union Alliance Chamber of Cambodia រួបរួម សាមគ្គី និង សហប្រតិបត្តិការ ដើម្បីការពារសិទ្ឋិ និងផលប្រយោជន៏កម្មករ

https://youtu.be/l1qCl4j0KoY----------------------📢 កម្មវិធី៖ ពិសេសសម្រាប់កម្មករ | EP.05🎬 សិទ្ធិជាមូលដ្ឋានរបស់កម្មករ និង...
24/07/2026

https://youtu.be/l1qCl4j0KoY
----------------------
📢 កម្មវិធី៖ ពិសេសសម្រាប់កម្មករ | EP.05

🎬 សិទ្ធិជាមូលដ្ឋានរបស់កម្មករ និងនិយោជិត

តើអ្នកដឹងទេថា កម្មករ និងនិយោជិតមានសិទ្ធិជាមូលដ្ឋានអ្វីខ្លះ?

ការយល់ដឹងអំពីសិទ្ធិរបស់ខ្លួន គឺជាជំហានដំបូងក្នុងការការពារផលប្រយោជន៍ស្របច្បាប់ និងការបំពេញការងារប្រកបដោយទំនុកចិត្ត។

ក្នុងភាគទី៥ នៃកម្មវិធី «ពិសេសសម្រាប់កម្មករ» យើងនឹងពន្យល់អំពីសិទ្ធិជាមូលដ្ឋានរបស់កម្មករ និងនិយោជិត ដោយផ្អែកលើ ច្បាប់ស្ដីពីការងារ និងបទប្បញ្ញត្តិពាក់ព័ន្ធ ដើម្បីជួយឱ្យបងប្អូនយល់កាន់តែច្បាស់អំពីសិទ្ធិ និងការការពារខ្លួននៅកន្លែងធ្វើការ។

▶️ សូមទស្សនាវីដេអូពេញ និងកុំភ្លេច Like • Comment • Share ដើម្បីចែករំលែកចំណេះដឹងនេះដល់មិត្តភក្តិ និងបងប្អូនកម្មករផ្សេងទៀត។
#ពិសេសសម្រាប់កម្មករ #សហភាពសហជីពសុភមង្គលកម្មកម្ពុជា #សិទ្ធិកម្មករ #និយោជិត #ច្បាប់ការងារ

កម្មវិធី៖ ពិសេសសម្រាប់កម្មករភាគទី៥ (EP.05)តើអ្នកដឹងទេថា កម្មករ ន...

នាព្រឹកថ្ងៃទី ១៩ កក្កដា ឆ្នាំ ២០២៦ លោក គឹម ចាន់សំណាង ប្រធាន សហព័ន្ធសហជីពប្រជាធិបតេយ្យជឿនលឿន បានដឹកនាំ ថ្នាក់ដឹកនាំសហជីពម...
20/07/2026

នាព្រឹកថ្ងៃទី ១៩ កក្កដា ឆ្នាំ ២០២៦ លោក គឹម ចាន់សំណាង ប្រធាន សហព័ន្ធសហជីពប្រជាធិបតេយ្យជឿនលឿន បានដឹកនាំ ថ្នាក់ដឹកនាំសហជីពមូលដ្ឋាន ដើម្បីទស្សនកិច្ចសិក្សា ឆ្ពោះទៅកាន់ខេត្តកំពត និងខេត្តកែប ក្នុងនោះដែរ លោក ប្រធាន បានបញ្ជាក់ថា ថ្ងៃនេះមានការចូលរួមតំណាងថ្នាក់ដឹកនាំសហជីពចំនួន ៣ សហជីពមូលដ្ឋាន ប្រចាំ រោងចក្រដើម្បីសិក្សាស្វែងយល់ រវាងគ្នាទៅវិញទៅមក និងតំបន់ទេសចរណ៏ ខេត្តទាំង២ និងដើម្បីអភិវឌ្ឍន៍ក្នុងសហជីពនិមួយៗ លើកស្ទួយសហជីពឲ្យមានភាពរីកចម្រើន ។ ក្នុងអំឡុងពេលកំពុងធ្វើដំណើរ សមាជិកចូលរួម បានណែនាំខ្លួន និងបានបកស្រាយអំពីបទពិសោធន៍ដែលធ្លាប់បានជួបប្រទះឆ្លងកាត់ទុកជាបទពិសោធន៍ លោកប្រធាន ក៏បានធ្វើបទបង្ហាញស្ដីអំពី ច្បាប់ស្តីពីការងារ ផលប្រយោជន៏ពីការចូលរួមសមាជិកសហជីព នឹងផ្ដល់នូវអនុសាសន៍ល្អៗជាច្រើន ដល់ថ្នាក់ដឹកនាំពី និងក្រុមការងារបានចូលរួមទាំងអស់ទុកគ្រាន់ជាគន្លឹះសម្រាប់ដំណោះស្រាយនៅពេលមានបញ្ហារកើតឡើងជាយថាហេតុ ។ ហើយក៏បានបន្តការជួបជុំជំនុំពិភាក្សាការងាររួមគ្នា និងដាក់ទិសដៅដើម្បីអនុវត្តន៏សកម្មភាពបន្ត
បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សា លោកប្រធាន បានចូលរួម ទទួលទានអាហារកម្សាន្តសប្បាយ ជាមួយក្រុមការងារដោយក្តីរីករាយ ដើម្បីបង្កើនភាពស្និតស្នាល និងបានធ្វើដំណើរវិលត្រឡប់មកវិញដោយសុខសុវត្ថិភាព ទាំងអស់គ្នា ៕

10/07/2026
10/07/2026

នៅវេលាម៉ោង២២:០០នាទីយប់ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ មានករណីអគ្គិភ័យឆេះមួយកន្លែង នៅចំណុចរោងចក្រ ឌីឡាក់ស៍ អុិនធើណេសិនណល ស្ថិតនៅ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតឃ្លាំងទំហំ ០៦ម៉ែត្រ x ៣០ម៉ែត្រ រួមមាន ម៉ាស៊ីនដេ ចំនួនប្រហែល២៥០គ្រឿង ផ្ទាំងស្បែកចំនួន៩០កាតុង ម៉ាស៊ីនសម្រាប់គៀបសំរាម១ កាវសម្រាប់បិទស្បែកចំនួន៦០ធុង ក្រណាត់រួមទាំងសំភារៈផ្សេងៗមួយចំនួនទៀត ហើយបណ្តាលឲ្យឆេះរាលដាលដល់ឃ្លាំងម៉ាសុីនដេរោងចក្រសាន់តិច និង ក្រណាត់មួយចំនួន។
នៅវេលាម៉ោង០២:៣០នាទី រំលងអាធ្រាត្រ ថ្ងៃសុក្រទី១០ ខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុងហើយ ។

ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​ ថ្ងៃ​ទី​8 ខែ​មិថុនា​ ឆ្នាំ2026ជំនួប រវាង គណៈប្រតិភូត្រីភាគី រួមមានភាគីក្រសួងការងារ ដឹកនាំ...
11/06/2026

ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​
ថ្ងៃ​ទី​8 ខែ​មិថុនា​ ឆ្នាំ2026
ជំនួប រវាង គណៈប្រតិភូត្រីភាគី រួមមានភាគីក្រសួងការងារ ដឹកនាំដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ ភាគីនិយោជក និងសហជីព មកពីកម្ពុជា ជួបពិភាក្សាការងារជាមួយ លោក​ Atle Hoie អគ្គលេខាធិការ សហជីពអន្តរជាតិ IndustriALL Global Union ក្នុងឱកាសចូលរួម សន្និសីទអន្តរជាតិខាងការងារលើកទី១១៤​ (ILO) ក្នុងប្រទេស ស្វីស​។

សូមចូលរួមរំលែកទុក្ខ ដល់បងប្អូន កម្មករ-កម្មការិនី ដែលបានទទួលមរណៈភាព ដោយគ្រោះថ្នាក់ចរាចរណ៏កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ក...
25/05/2026

សូមចូលរួមរំលែកទុក្ខ ដល់បងប្អូន កម្មករ-កម្មការិនី ដែលបានទទួលមរណៈភាព ដោយគ្រោះថ្នាក់ចរាចរណ៏កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ កន្លងមកនេះ 🙏

នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ2026 លោក គឹមចាន់សំណាង ប្រធាន សភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC បាន ចូលរួម ពិធីអបអរសាទរទិវាពលក...
11/05/2026

នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ2026 លោក គឹមចាន់សំណាង ប្រធាន សភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC បាន ចូលរួម ពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ ខួបលើកទី១៤០ ក្រោមប្រធានបទ (រួមគ្នាលើកកំពស់ការងារសមរម្យក្នុងបរិបទឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ )ក្រោមអធិបតី ឯកឧត្តម ហេងសួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុៈបណ្តាលវិជ្ជាជីវៈ
រៀបចំដោយ សមាគម សមាគមឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ IDEA

នៅថ្ងៃទី១ ខែឧសភាឆ្នាំ២០២៦ នៅសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានប្រារពពិធី អបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី១៤០ ទិវាពលកម្មអន្តរជ...
01/05/2026

នៅថ្ងៃទី១ ខែឧសភាឆ្នាំ២០២៦ នៅសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានប្រារពពិធី អបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តម ហេងសួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុៈបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ សហភាព សហព័ន្ធ សហជីព និងអង្គការសមាគម ចំនួន ជាង ៣០០នាក់

នារសៀលថ្ងទី២៤ ខែមេសា ឆ្នាំ លោក គឹម ចាន់សំណាង ប្រធាន សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានបើកកិច្ចប្រជុំ គណៈអចិន្ត្រៃយ៏ ស្តីពីក...
24/04/2026

នារសៀលថ្ងទី២៤ ខែមេសា ឆ្នាំ លោក គឹម ចាន់សំណាង ប្រធាន សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានបើកកិច្ចប្រជុំ គណៈអចិន្ត្រៃយ៏ ស្តីពីការត្រៀមរៀបចំកម្មវិធី អបអរសាទរ ទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ 2026 ខាងមុខនេះ ។

Address

ភូមិគ្រិះលេខ 216D ផ្លូវលំ, ក្រុមទី០៨, ភូមិទឹកថ្លា, សង្កាត់ទឹកថ្លា, ខណ្ឌសែនសុខ
Phnom Penh
855

Alerts

Be the first to know and let us send you an email when សភាសម្ព័ន្ធសហជីពជាតិកម្ពុជា - NACC Page posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សភាសម្ព័ន្ធសហជីពជាតិកម្ពុជា - NACC Page:

Shortcuts

Share