CGSA MEDIA

CGSA MEDIA សមាគម​ប្រភព​ល្អ​កម្ពុជា
Cambodian Good Sources Assosiation

អំពីអាណិស ពិន ម៉ាលិក រឌីយ៉ុលឡោហ៊ូអាន់ហ៊ូ បាននិយាយថាៈ ព្យាការីមូហាំម៉ាត់បានមានប្រសាសន៍ថា៖«អ្នកណាដែលថ្វាយបង្គុំ (សឡាត) ដូច...
15/07/2026

អំពីអាណិស ពិន ម៉ាលិក រឌីយ៉ុលឡោហ៊ូអាន់ហ៊ូ បាននិយាយថាៈ ព្យាការីមូហាំម៉ាត់បានមានប្រសាសន៍ថា៖
«អ្នកណាដែលថ្វាយបង្គុំ (សឡាត) ដូចពួកយើង បែរមុខទៅរកគីបឡាត់ (កាក់បះ) របស់ពួកយើង និងបរិភោគសាច់សត្វដែលពួកយើងបានសំឡេះ (ហាលឡាល់) នោះហើយគឺជាអ្នកមូស្លីម ពិតប្រាកដ ដែលទទួលបានការការពារពីអល់ឡោះជាម្ចាស់ និងការការពារពីរសូលរបស់ទ្រង់។ ដូច្នេះ ចូរអ្នកកុំក្បត់នឹងការការពាររបស់អល់ឡោះឡើយ។»

13/07/2026
 #គុណតម្លៃនៃការថ្វាយបង្គុំទាំងប្រាំពេល (សឡាតទាំង ៥ ពេល)ពីលោក អាប៊ូ ហូរ៉យរ៉ោះពិតប្រាកដណាស់ រ៉ស៊ូលុលឡោះ បានមានប្រសាសន៍ថា៖ ...
10/07/2026

#គុណតម្លៃនៃការថ្វាយបង្គុំទាំងប្រាំពេល (សឡាតទាំង ៥ ពេល)
ពីលោក អាប៊ូ ហូរ៉យរ៉ោះ
ពិតប្រាកដណាស់ រ៉ស៊ូលុលឡោះ បានមានប្រសាសន៍ថា៖
«តើអ្នករាល់គ្នាគិតយ៉ាងណាដែរ ប្រសិនបើមានទន្លេមួយនៅចំពីមុខទ្វារផ្ទះរបស់ម្នាក់ក្នុងចំណោមពួកអ្នក ដែលគាត់បានងូតទឹកពីទន្លេនោះជារៀងរាល់ថ្ងៃចំនួន ៥ ដង។
តើនឹងមានសល់ក្អែល ឬភាពកខ្វក់អ្វីមួយនៅលើខ្លួនប្រាណរបស់គាត់ដែរឬទេ?»
សាហាប័តបានឆ្លើយថា៖ «មិនមានសល់ក្អែល ឬភាពកខ្វក់អ្វីបន្តិចឡើយ។»
គាត់មានប្រសាសន៍បន្តថា៖ «នោះហើយគឺជាឧទាហរណ៍នៃការថ្វាយបង្គុំទាំងប្រាំពេលដែលអល់ឡោះទ្រង់នឹងលុបលាងនូវរាល់បាបកម្ម (កំហុសឆ្គង) ទាំងឡាយតាមរយៈការថ្វាយបង្គុំទាំងនោះ។»

08/07/2026

#ការសូត្រហាទីស្សដ៏ឧត្តមពីសិស្សសាលា សឡេហ៍អាល់អាន់ហ្ស៊ី ខេត្តកំពង់ឆ្នាំង

 #ក្នុងឱកាសប្រលងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ថ្ងៃចន្ទ ទី៦ ខែកក្តដា ឆ្នាំ២០២៦។ #ក្នុងនាមថ្នាក់ដឹកនាំនិងសមាគមប្រភពល្អកម្ពុជ...
06/07/2026

#ក្នុងឱកាសប្រលងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ថ្ងៃចន្ទ ទី៦ ខែកក្តដា ឆ្នាំ២០២៦។
#ក្នុងនាមថ្នាក់ដឹកនាំនិងសមាគមប្រភពល្អកម្ពុជា សូមជូនពរដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី៩ នៃសមាគមប្រភពល្អកម្ពុជា ទទួលបាននូវជោគជ័យនិងសម្រេចដូចបំណងដែលប្អូនៗចង់បាន។

 #គុណតម្លៃនៃវូឌុ(ការសំអាតខ្លួនមុនសឡាត)រស៊ូលុលឡោះបានមានប្រសាសន៍ថា៖«អ្នកណាដែលបានជម្រះកាយ (យកវូឌុ) នៅផ្ទះរបស់ខ្លួន រួចហើយដើ...
03/07/2026

#គុណតម្លៃនៃវូឌុ(ការសំអាតខ្លួនមុនសឡាត)
រស៊ូលុលឡោះបានមានប្រសាសន៍ថា៖
«អ្នកណាដែលបានជម្រះកាយ (យកវូឌុ) នៅផ្ទះរបស់ខ្លួន រួចហើយដើរទៅកាន់ផ្ទះណាមួយក្នុងចំណោមផ្ទះរបស់អល់ឡោះជាម្ចាស់ (ម៉ាស្ជិទ) ដើម្បីបំពេញកាតព្វកិច្ច (សឡាត) ណាមួយក្នុងចំណោមកាតព្វកិច្ចទាំងឡាយរបស់ទ្រង់ នោះរាល់ជំហានជើងទាំងពីររបស់គេ ជំហានមួយនឹងជួយលុបលាងរាល់កំហុសឆ្គង (បាប) ហើយជំហានមួយទៀតនឹងជួយលើកតម្កើងឋានៈ (បុណ្យ) របស់គេ។»

(ប្រភព៖ សៀវភៅ សាហ៊ីស មូស្លីម លេខ៖ ៦៦៦)
------------------------------
អត្ថន័យសង្ខេប៖
ហ្ហាឌីសនេះចង់រំលឹក និងលើកទឹកចិត្តដល់អ្នកកាន់សាសនាឥស្លាម ឱ្យធ្វើការសម្អាតកាយ ឬយកវូឌុ តាំងពីនៅផ្ទះឱ្យហើយ មុននឹងដើរទៅសឡាតនៅម៉ាស្ជិទ ព្រោះរាល់ជំហានដែលដើរទៅកាន់ម៉ាស្ជិទសុទ្ធតែទទួលបានផលបុណ្យ និងការអភ័យទោសពីអល់ឡោះជាម្ចាស់។

គុណតម្លៃនៃភាពស្មោះត្រង់រ៉ស៊ូលុលឡោះ ﷺ បានមានប្រសាសន៍ថា៖«ចូរអ្នករាល់គ្នាប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ពីព្រោះថាភាពស្មោះត្រ...
29/06/2026

គុណតម្លៃនៃភាពស្មោះត្រង់
រ៉ស៊ូលុលឡោះ ﷺ បានមានប្រសាសន៍ថា៖«ចូរអ្នករាល់គ្នាប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ពីព្រោះថាភាពស្មោះត្រង់ដឹកនាំទៅរកអំពើល្អ ហើយអំល្អពើពិតជាដឹកនាំទៅកាន់ឋានសួគ៌។ ហើយមនុស្សម្នាក់នៅតែបន្តនិយាយពាក្យពិត និងស្វែងរកភាពស្មោះត្រង់ រហូតដល់គាត់ត្រូវបានគេកត់ត្រាទុកនៅចំពោះមុខអល់ឡោះថាជាអ្នកមានភាពស្មោះត្រង់បំផុត»។
រាយការណ៍ដោយ៖ អាប់ឌុលឡោះ អ៊ីបនូ ម៉ីសអ៊ូឌ
ប្រភព៖ សហ៊ីស មូស្លីម

27/06/2026

អបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត»

🏥ទីតាំង: ភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
https://maps.app.goo.gl/CdzS7vE4C9n8aA288?g_st=ic

ទំនាក់ទំនងតាមរយះ:
☎️ Telegram: 096 477 0477 / 097 477 0477

 #គុណតម្លៃនៃថ្ងៃសុក្ររ៉សូលុលឡោះ ﷺ បានមានប្រសាសន៍ថា៖«ចូរអ្នកទាំងឡាយសូត្រសឡាវ៉ាត (សុំសេចក្តីសុខសាន្ត និងពរជ័យ) មកលើខ្ញុំឱ្...
25/06/2026

#គុណតម្លៃនៃថ្ងៃសុក្រ
រ៉សូលុលឡោះ ﷺ បានមានប្រសាសន៍ថា៖«ចូរអ្នកទាំងឡាយសូត្រសឡាវ៉ាត (សុំសេចក្តីសុខសាន្ត និងពរជ័យ) មកលើខ្ញុំឱ្យបានច្រើននៅថ្ងៃសុក្រ និងយប់ថ្ងៃសុក្រ។ អ្នកណាដែលសូត្រសឡាវ៉ាតមកលើខ្ញុំមួយដង អល់ឡោះនឹងសូត្រសឡាវ៉ាត(ប្រទានសេចក្តីសុខសាន្តនិងពរជ័យ)ដល់គេចំនួនដប់ដង»។
📚 សហ៊ីហ៍ អាល់ជើមៀក លេខ 1209។

Address

Tropengpro Village, Songkat Chom Chao, Khan Porsenchey
Phnom Penh
855

Opening Hours

Monday 08:00 - 12:00
14:00 - 16:00
Tuesday 08:00 - 12:00
14:00 - 16:00
Wednesday 08:00 - 12:00
14:00 - 16:00
Thursday 08:00 - 12:00
14:00 - 16:00
Friday 08:00 - 11:45
14:00 - 16:00

Alerts

Be the first to know and let us send you an email when CGSA MEDIA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to CGSA MEDIA:

Shortcuts

Share