សិទ្ធិដឹង Right to Know

សិទ្ធិដឹង Right to Know Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សិទ្ធិដឹង Right to Know, Community Organization, , Street 392, Boeung Kengkang I, Khan Chamkarmon, Phnom Penh.

01/04/2026
20/03/2025
19/03/2025
17/03/2025

#វីដេអូនិទានបែបទំនើប | ផ្គាក់បន្ដវត្តមានក្នុងសង្គមខ្មែរពីសម័យអង្គរដល់បច្ចុប្បន្ន

ផ្គាក់ គឺជាគ្រឿងសស្រ្តាវុធមួយប្រភេទមានរាងស្រដៀងនឹងខ្វែវ ហើយគេប្រើដើម្បីកាប់ឆ្ការ ត្រួសត្រាយព្រៃ ឬធ្លាប់ជាអាវុធសម្រាប់ធ្វើសង្គ្រាមផងដែរ។ ផ្គាក់ ឬកាំបិតផ្គាក់ ត្រូវបានគេប្រទះឃើញតាមរយៈចម្លាក់នានានៅតាមប្រាសាទ កាលពីសម័យអង្គរ និងបានបន្ដវត្តមានក្នុងសង្គមខ្មែរដល់ពេលបច្ចុប្បន្ន។

មានវ័យ៧១ឆ្នាំហើយ លោក ប្រាក់ ហៃ គឺសិប្បករបុរាណម្នាក់នៅស្រុកស្វាយលើ ខេត្តសៀមរាប ដែលបានបន្ដធ្វើ និងផលិតផ្គាក់ និងឧបករណ៍បុរាណផ្សេងទៀត តាំងពីឆ្នាំ១៩៨២ រហូតមកដល់បច្ចុប្បន្ន។
---------------------------
#វីដេអូនិទានបែបទំនើប #កាំបិតផ្គាក់ #សស្រ្តាវុធ #សៀមរាប
#ព័ត៌មានពលរដ្ឋ #ព័ត៌មានសហគមន៍ #និទានសហគមន៍

06/03/2025

#ការតស៊ូរបស់គ្រូបង្រៀនសហគមន៍

06/03/2025

#វីដេអូនិទានបែបទំនើប #និទានសហគមន៍ #ពលរដ្ឋអ្នកសារព័ត៌មាន

02/03/2025

#វីដេអូនិទានបែបទំនើប | នាយ យ៉ាន ចាប់ចិត្តស្រឡាញ់ខ្លែងឯក និងចង់ផ្សព្វផ្សាយឱ្យល្បីល្បាញ

មនុស្សម្នាក់ៗតែងមានក្ដីស្រម៉ៃ ហើយសម្រាប់នាយ យ៉ាន ក្ដីស្រម៉ៃធំរបស់គាត់ គឺអាចចំណាយពេលមួយជីវិតរស់នៅក្នុងប្រទេសកម្ពុជា។

មិនត្រឹមតែបានរៀនសូត្រពីប្រទេសកម្ពុជានោះទេ នាយ យ៉ាន ក៏បានដក់ចិត្តស្រឡាញ់ការធ្វើខ្លែងឯកខ្មែរ ដោយសារទាក់ទងនឹងសិល្បៈវប្បធម៌ខ្មែរ ហើយក៏ចង់ឱ្យខ្លែងឯក អាចទទួលស្គាល់ជាសម្បត្តិវប្បធម៌របស់មនុស្សជាតិទាំងមូល។

កញ្ញា ប៉ូ សាគុន មានវីដេអូនិទានមួយអំពីនាយ យ៉ាន និងការធ្វើខ្លែងឯកខ្មែរ៖
-----------------------------
#វីដេអូនិទានបែបទំនើប #នាយយ៉ាន #ខ្លែងឯកខ្មែរ
#ព័ត៌មានពលរដ្ឋ #ព័ត៌មានសហគមន៍ #និទានសហគមន៍

27/02/2025

#វីដេអូនិទានបែបទំនើប

មុខរបរចិញ្ចឹមមាន់ អាចថា ជាមុខរបរធម្មតា។ ប៉ុន្ដែ វាមិនត្រឹមតែបានជួយរកចំណូលចូលគ្រួសារប៉ុណ្ណោះទេ វាក៏ជួយគាំទ្រកូនៗបានរៀនដល់ចប់សកលវិទ្យាល័យទៀតផង។ បន្ថែមលើសពីនេះ មុខរបរចិញ្ចឹមមាន់ស្រែបានជួយឱ្យសហគមន៍មួយមានការងារធ្វើ និងផ្ដត់ផ្គង់ទៅទីផ្សារក្នុងខេត្តតាកែវ។

កញ្ញា ប៉ូ សុភា នឹងនាំយើងទៅទស្សនាកសិដ្ឋានចិញ្ចឹមមាន់មួយក្នុងខេត្តតាកែវ និងរៀនសូត្រពីភាពជោគជ័យរបស់សហគមន៍៖
-----------------------------
#វីដេអូនិទានបែបទំនើប #កសិកម្ម #ចិញ្ចឹមមាន់
#ព័ត៌មានពលរដ្ឋ #ព័ត៌មានសហគមន៍ #និទានសហគមន៍

22/02/2025

#វីដេអូនិទានបែបទំនើប

នៅចុងសប្តាហ៍នេះ ស្ដ្រីពលរដ្ឋអ្នកសារព័ត៌មានលេចធ្លោរបស់យើង កញ្ញា ប៉ូ សុភា ចង់នាំអារម្មណ៍ប្រិយមិត្រទៅទស្សនាសហគន៍ «ព្រែកត្នោត» ស្ថិតនៅក្រុងបូកគោ ខេត្តកំពត។

សារមួយសំខាន់ដែលយើងអាចរៀនសូត្របាននោះ គឺការរួបរួមគ្នា និងការចូលរួមពីអ្នកពាក់ព័ន្ធនេះហើយ គឺជាគន្លឹះធ្វើឱ្យសហគមន៍មានភាពរឹងមាំ។
តោះយើងទៅទស្សនាវីដេអូនិទានរៀបរៀងដោយពលរដ្ឋអ្នកសារព័ត៌មានរបស់យើង៖
-----------------------------
#វីដេអូនិទានបែបទំនើប #សហគមន៍រឹងមាំ #ការចូលរួម #ព័ត៌មានពលរដ្ឋ #ព័ត៌មានសហគមន៍ #និទានសហគមន៍

21/02/2025

#វីដេអូនិទានបែបើទំនើប

យើងមិនអាចមើលរំលងអំពីការតស៊ូរបស់បងប្អូនមានពិការភាពថា មិនសំខាន់ ឬពុំគួរលើកយកមកនិទានជាសាច់រឿងឡើយ។

ខ្សែជីវិតរបស់យុវជន ហ៊ាង សាត ដែលមានដើមកំណើតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានញាំងឱ្យយើងសង្វេគចិត្តត្រង់ថា គាត់កើតក្នុងគ្រួសារក្រខ្សត់ និងពិការភ្នែកខាងស្តាំតាំងពីកំណើត។ ហើយចុងក្រោយ ការតស៊ូនេះ បានធ្វើឱ្យគាត់រៀនចប់បរិញ្ញាបត្រ និងក្លាយជាគ្រូបង្រៀនក្នុងសហគមន៍។

រៀបរៀងសាច់រឿងនេះដោយផ្ទាល់ ពលរដ្ឋអ្នកសារព័ត៌មានយើង លោក សេង ឡង់ឌី មានវីដេអូនិទានមួយចែកជូនលោកអ្នកនាងទស្សនា៖
-----------------------------
#វីដេអូនិទានបែបទំនើប #ការតស៊ូក្នុងជីវិត #ហ៊ាងសាត
#ព័ត៌មានពលរដ្ឋ #ព័ត៌មានសហគមន៍ #និទានសហគមន៍

Address

#14A, Street 392, Boeung Kengkang I, Khan Chamkarmon
Phnom Penh
12302

Opening Hours

Monday 09:00 - 17:30

Telephone

+85523726842

Alerts

Be the first to know and let us send you an email when សិទ្ធិដឹង Right to Know posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សិទ្ធិដឹង Right to Know:

Share