WCS Cambodia

WCS Cambodia Standing with Wildlife, United for Cambodia.

30/05/2026

ជនជាតិដើមភាគតិចពូនងមិនមែនគ្រាន់តែជាអ្នក អភិរក្សវប្បធម៌របស់ពួកគាត់ប៉ុណ្ណោះទេ។ ប៉ុន្តែពួកគាត់គឺជាអ្នកការពារធម្មជាតិដែលជាប្រភពដង្ហើមសម្រាប់ភាវៈមានជីវិតនៅក្នុង​តំបន់​កែវសីមានេះ។
Protecting the Indigenous Bunong culture also means protecting the forest that sustains life in Keo Seima landscape.
#ជនជាតិដើមភាគតិចពូនង

30/05/2026

🐘 ដំរីអាស៊ី (Elephas maximus) ជួយថែរក្សាប្រព័ន្ធអេកូឡូស៊ីព្រៃឈើឱ្យមានសុខភាពល្អ។ ដំរីអាស៊ីជាប្រភេទសត្វដ៏សំខាន់បំផុតមួយជួយពង្រាយគ្រាប់ពូជរុក្ខជាតិទៅកាន់ទីឆ្ងាយតាមរយៈ លាមករបស់វា ដែលជួយដល់ការស្ដារព្រៃឈើឡើងវិញ និងគាំទ្រដល់ភាពចម្រុះនៃរុក្ខជាតិ។

នៅពេលសត្វដំរីធ្វើដំណើរឆ្លងកាត់ព្រៃក្រាស់ វាបង្កើតផ្លូវធម្មជាតិដែលអាចឲ្យសត្វព្រៃផ្សេងៗ ប្រើប្រាស់បាន។ សកម្មភាពរកចំណីរបស់វាជួយគ្រប់គ្រងការលូតលាស់រុក្ខជាតិ និង ទប់ស្កាត់មិនឲ្យ រុក្ខជាតិប្រភេទខ្លះលូតលាស់លើសលុបលើប្រភេទដ៏ទៃ។ ក្នុងរដូវប្រាំង ជម្រកតូចៗ និងថ្លុកទឹក ដែលសត្វដំរីបង្កើតឡើង អាចជួយសម្រួលដល់ការរស់នៅសម្រាប់សត្វជាច្រើនប្រភេទ។

ប្រសិនបើដំរីអាស៊ីបាត់បង់ទៅ ព្រៃឈើក៏បាត់បង់ផ្នែកមួយនៃប្រព័ន្ធដែលជួយរក្សាតុល្យភាពរបស់វាដែរ។ ភាពចម្រុះនៃរុក្ខជាតិអាចថយចុះ ហើយសត្វព្រៃផ្សេងៗអាចបាត់បង់ជម្រក អាហារ និងប្រភព ទឹកដែលពួកវាត្រូវការសម្រាប់រស់រានមានជីវិត។

🤝 ការការពារព្រៃឈើ គឺជាវិធីដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយជម្លោះរវាងមនុស្ស និងដំរី ហើយជួយអភិរក្សប្រភេទសត្វជិតផុតពូជនេះសម្រាប់អនាគត។
—-------------
🐘 The Asian Elephant (Elephas maximus) helps keep forest ecosystems healthy. As a keystone species, it carries seeds over long distances through its dung, helping forest regenerate and supporting a richer mix of plant life.

As elephants move through dense forests, they open natural pathways used by other wildlife. Their feeding shapes vegetation and helps prevent certain plant species from becoming too dominant. During the dry season, the small habitats and water access points they create can become lifelines for many animals.

When Asian Elephant disappear, forests lose part of the system that keeps them balanced.Plant diversity can decline. Other wildlife may lose habitat, food, and water they need to survive.

🤝 Protecting forests is one of clearest ways to reduce conflict between people and elephants, and to help conserve this endangered species for the future.

28/05/2026

ព្រៃឈើគឺជាកន្លែងផ្តល់ការព្យាបាលទាំងផ្លូវកាយនិងផ្លូវចិត្ត ផ្តល់ភាពស្ងប់សុខដល់អារម្មណ៍ និងខ្យល់ដកដង្ហើមដ៏បរិសុទ្ធសម្រាប់ជីវិតរស់នៅលើផែនដី ជាពិសេសធម្មជាតិ​ក៏ជាប្រភពឱសថធម្មជាតិដ៏មានតម្លៃ។

ធម្មជាតិផ្តល់ឱ្យយើងលើសពីភាពស្រស់ស្អាត។ វាជួយទ្រទ្រង់សុខុមាលភាពរបស់មនុស្សតាម​រយៈទំនាក់ទំនងយ៉ាង​ជ្រាលជ្រៅរវាងមនុស្សនិងធម្មជាតិ។

ហេតុនេះហើយ យើងទាំងអស់គ្នាមានគឺមានទំនួលខុសត្រូវរួមគ្នា ក្នុងការការពារ ថែរក្សា អភិរក្សព្រៃឈើនិងសត្វព្រៃឱ្យបានគង់វង្សតាមគ្រប់មធ្យោបាយដែលយើងអាចធ្វើបាន។

—--------------

The forest has always been a place of healing, offering peace to our minds and fresh air for our daily lives, while also providing medicine and many natural resources.

Nature gives us more than beauty — it supports our well-being and reminds us of the deep connection between humans and the natural world.

That is why we all share the responsibility to protect, care for, and preserve our forests and wildlife in every way we can.

៥ តំបន់​អភិរក្សធម្មជាតិ​​សំខាន់ៗ​ដែល​អង្គ​ការ WCS ចូល​រួម​ការ​ពារ!🌿🦜🐢អស់​រយៈ​ពេល​ជាង​ពីរទសវត្សរ៍កន្លង​ទៅ​នេះ អង្គ​ការ​​​...
27/05/2026

៥ តំបន់​អភិរក្សធម្មជាតិ​​សំខាន់ៗ​ដែល​អង្គ​ការ WCS ចូល​រួម​ការ​ពារ!🌿🦜🐢

អស់​រយៈ​ពេល​ជាង​ពីរទសវត្សរ៍កន្លង​ទៅ​នេះ អង្គ​ការ​​​​ WCS កម្ពុជា បាន​ចូល​រួម​ចំណែក​យ៉ាង​មុត​មាំ​ក្នុង​ការ​អភិរក្ស​ធន​ធាន​ធម្មជាតិ​របស់​កម្ពុជា​។ មក​ដល់​បច្ចុប្បន្ន​នេះ អង្គការ​ WCS បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ស្ថាប័ន​រដ្ឋា​ភិបាល អាជ្ញាធរ សហគមន៍ អង្គ​ការ​អភិរក្ស និង​ដៃ​គូ​អភិរក្ស​នានា ដើម្បី​ការ​ពារ​ប្រភេទ​សត្វ​ព្រៃ​សំខាន់ៗដែល​មាន​វត្ត​មាន​នៅ​តំបន់​អភិរក្ស​ធម្មជាតិ​សំខាន់​ៗចំនួន​ប្រាំ​ក្នុង​ប្រទេស​កម្ពុជា។

តួយ៉ាង​ អង្គ​ការ WCS បាន​ចូល​រួម​ចំណែក​ការ​ពារ​សត្វ​ខ្សឹបនៅ​តំបន់​វាល​ស្មៅ​ជុំ​វិញ​បឹង​ទន្លេ​សាប🪶 សត្វ​ត្រយង​យក្ស​នៅ​តំបន់​ទេស​ភាព​ភាគ​ខាង​ជើង🪶 សត្វ​ទោច​ថ្ពាល់​លឿង​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា🐒 សត្វ​កន្ធាយ​ក្បាល​កង្កែប​នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ក្រចេះ​និង​ស្ទឹង​ត្រែង🐢 សត្វ​អណ្តើក​ហ្លួង​នៅ​តាម​ប្រព័ន្ធ​ព្រែក​ស្រែ​អំបិល🐢 ព្រម​ទាំង​ប្រភេទ​សត្វ​ព្រៃ​នានា​ដែល​មាន​វត្ត​មាន​នៅ​តំបន់​ទាំង​នេះ​ផង​ដែរ។

សូម​អរគុណ​ចំពោះ​កិច្ច​សហការដ៏ល្អ​ប្រសើរ​​នា​ពេល​កន្លង​មក​ក្នុង​ការ​ចូល​រួម​ចំណែក​ការ​ពារ​កេរមរតក​ធម្មជាតិ​ដ៏​មាន​តម្លៃ​របស់​កម្ពុជា​។💚

—-------------

5 Key Conservation Areas Protected by WCS Cambodia! 🌿🦜🐢

For more than two decades, WCS Cambodia has been working to protect Cambodia’s rich natural resources and wildlife.

Together with government agencies, local authorities, communities, conservation organizations, and partners, WCS has helped conserve important wildlife species across five key conservation landscapes in Cambodia.

These include:
🪶 The Critically Endangered Bengal Florican in the Tonle Sap Landscape
🪶 The Giant Ibis in the Northern Plains Landscape
🐒 The Yellow-cheeked Crested Gibbon in Keo Seima Wildlife Sanctuary
🐢 The Cantor’s Giant Softshell Turtle along the Mekong River in Kratie and Stung Treng provinces
🐢 The Royal Turtle in the Sre Ambel River System

These landscapes are also home to many other important wildlife species that continue to benefit from conservation efforts.

Thank you to all government institutions, communities, partners, and supporters for your valuable cooperation over the years in helping protect Cambodia’s precious natural heritage. 💚

កូនកន្ធាយក្បាលកង្កែបចំនួន២៥៧ ក្បាល បានញាស់នៅឆ្នេរខ្សាច់តាមដងទន្លេមេគង្គនៃប្រទេសកម្ពុជា! 🐢កន្លងទៅថ្មីៗក្នុងឆ្នាំ២០២៦នេះ ក...
23/05/2026

កូនកន្ធាយក្បាលកង្កែបចំនួន២៥៧ ក្បាល បានញាស់នៅឆ្នេរខ្សាច់តាមដងទន្លេមេគង្គនៃប្រទេសកម្ពុជា! 🐢

កន្លងទៅថ្មីៗក្នុងឆ្នាំ២០២៦នេះ ក្រុមការងារអភិរក្សសត្វកន្ធាយក្បាលកង្កែបដែលដឹកនាំដោយនាយកដ្ឋានអភិរក្សជលផលនៃអគ្គនាយកដ្ឋានជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងចូលរួមសហការដោយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កម្ពុជា បានស្រាវជ្រាវនិងរកឃើញសម្បុកកន្ធាយក្បាលកង្កែបចំនួន១៤ សម្បុក នៅតាមឆ្នេរខ្សាច់នៃដងទន្លេមេគង្គ។ រហូតមកដល់ពេលនេះ សម្បុកចំនួន១២ នៃសម្បុកទាំង១៤ ដែលបានរកឃើញ មានកូនកន្ធាយញាស់បានចំនួន២៥៧ ក្បាលហើយ ខណៈដែលក្រុមការងារកំពុងតាមដានការញាស់កូនកន្ធាយក្នុងសម្បុកចំនួន២ ទៀតដែលមិនទាន់មានកូនញាស់នៅឡើយ។

ក្នុងចំណោមកូនកន្ធាយដែលទើបញាស់ថ្មីទាំងអស់ កូនកន្ធាយចំនួន៤៣ ក្បាល បានចូលទៅក្នុងទន្លេមេគង្គបន្ទាប់ពីញាស់ភ្លាមៗ ខណៈកូនកន្ធាយដែលនៅសល់នៅលើឆ្នេរខ្សាច់ចំនួន២១៤ ទៀត ត្រូវបានក្រុមការជំនាញយកទៅថែទាំក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង ដើម្បីគាំពារនិងថែទាំឱ្យបានល្អមុននឹងលែងចូលទៅទីជម្រកធម្មជាតិវិញ។ ការថែទាំនេះគឺដើម្បីធានាថាកូនកន្ធាយអាចមានលទ្ធភាពរស់រានបានល្អប្រសើរបន្ទាប់ពីពួកវាត្រូវបានលែងចូលក្នុងទីជម្រកធម្មជាតិវិញ។

ការរកឃើញសម្បុកនិងការទទួលបានកូនញាស់ថ្មីដោយជោគជ័យក្នុងរដូវកាលពងកូននេះ បានបង្ហាញពីសិមិទ្ធផលជាទីមោទនៈ និងបានបង្ហាញពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រុមអ្នកស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផល អង្គការ WCS អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ ក្នុងការការពារ អភិរក្សទីជម្រកធម្មជាតិ និងការទប់ស្កាត់បទល្មើសនានាតាមដងទន្លេមេគង្គ ជាពិសេសបទល្មើសនេសាទខុសច្បាប់។

សូមអំពាវនាវដល់បងប្អូនប្រជានេសាទមេត្តាកុំនេសាទចាប់មេពូជកន្ធាយក្បាលកង្កែប យកមកធ្វើម្ហូប ជួញដូរ និងបំផ្លាញទីជម្រករបស់វាឡើយ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនដែលបានចូលរួមក្នុងកិច្ចសហការ ការពារ និងអភិរក្សប្រភេទសត្វកម្រទទួល​រង​គ្រោះ​ជិតផុតពូជបំផុត​នេះ។💚

-----

A total of 257 Cantor’s Giant Softshell Turtle hatchlings have been discovered on sand beaches along the Mekong River in Cambodia! 🐢

Recently in 2026, the Turtle Conservation Team led by the General Directorate of Fisheries of the Ministry of Agriculture, Forestry and Fisheries, in collaboration with the Wildlife Conservation Society (WCS) Cambodia, discovered 14 Cantor’s Giant Softshell Turtle nests along the Mekong River.

So far, 12 of the 14 nests have successfully hatched 257 turtles, while conservation teams continue monitoring the remaining two nests.

Among the newly hatched turtles, 43 hatchlings safely entered the Mekong River naturally after hatching. The remaining 214 hatchlings were carefully transported to the Koh Kong Reptile Conservation Center (KKRCC), where they will receive proper care and protection before being released back into the wild. This process helps improve their chances of survival in nature.

The successful discovery of these nests and hatchlings is an important conservation achievement. It reflects the strong collaboration between the General Directorate of Fisheries, WCS Cambodia, local authorities, and fishing communities in protecting natural habitats and preventing fishery crimes along the Mekong River, especially illegal fishing activities.

We kindly appeal to all fishermen and community members not to catch Cantor’s Giant Softshell Turtles for food or trade, and to help protect their habitats.
Thank you to everyone who continues to support the protection and conservation of this critically endangered species. 💚

ក្នុងរដូវពងកូនឆ្នាំ២០២៦នេះ ឧរង្គសត្វនិមិត្តរូបរបស់កម្ពុជាទទួលបានកូនទើបញាស់ចំនួន៤០ក្បាល។🥰🐢នេះជាសមិទ្ធផលជាទីមោទនៈបំផុតរបស់...
23/05/2026

ក្នុងរដូវពងកូនឆ្នាំ២០២៦នេះ ឧរង្គសត្វនិមិត្តរូបរបស់កម្ពុជាទទួលបានកូនទើបញាស់ចំនួន៤០ក្បាល។🥰🐢

នេះជាសមិទ្ធផលជាទីមោទនៈបំផុតរបស់ប្រទេសកម្ពុជា ដែលក្រុមអភិរក្សសត្វអណ្តើកហ្លួងសម្រេចបានក្នុងឆ្នាំនេះ ក្រោមការដឹកនាំដោយនាយកដ្ឋានអភិរក្សជលផលនៃអគ្គនាយដ្ឋានជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងចូលរួមសហការដោយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កម្ពុជា។ 👍

គួរបញ្ជាក់ផងដែរថា កូនអណ្តើកហ្លួងទាំង៤០ ក្បាលនេះ បានញាស់ចេញពីពងអណ្តើកហ្លួងចំនួន៥០គ្រាប់ នៃសម្បុកពងកូនចំនួនបី ដែលក្រុមការងារបានស្រាវជ្រាវរកឃើញតាមប្រព័័ន្ធព្រែកស្រែអំបិលក្នុងខេត្តកោះកុងនិងខេត្តព្រះសីហនុក្នុងខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ការទទួលបានពងកូនក្នុងឆ្នាំ២០២៦នេះ ជាក្តីសង្ឃឹមបន្ថែមទៀតសម្រាប់ការអភិរក្សសត្វអណ្តើកហ្លួង ដែលជាប្រភេទសត្វទទួលរងគ្រោះជិតផុតពូជបំផុត ខណៈពេលពេញមួយឆ្នាំ២០២៥ កន្លងទៅ ក្រុមការងារអភិរក្សមិនបានប្រទះឃើញទាល់តែសោះនូវស្លាកស្នាមឬវត្តមានសម្បុកពងកូនរបស់អណ្តើកហ្លួងដែលជាឧរង្គសត្វនិមិត្តរូបរបស់កម្ពុជាឡើយ។

កូនអណ្ដើកហ្លួងទាំងអស់ ត្រូវបានក្រុមការងារអភិរក្សដឹកជញ្ជូនយកទៅថែទាំក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុងមុននឹងលែងចូលទៅទីជម្រកធម្មជាតិវិញ។ ការថែទាំក្នុងមជ្ឈមណ្ឌលនេះគឺដើម្បីធានាថាកូនអណ្តើកហ្លួងអាចមានលទ្ធភាពរស់រានបានល្អប្រសើរបន្ទាប់ពីត្រូវបានលែងចូលទីជម្រកធម្មជាតិវិញ។💯

ការរកឃើញសម្បុកនិងការទទួលបានកូនញាស់ដោយជោគជ័យក្នុងរដូវកាលពងកូនរបស់អណ្តើកហ្លួងនេះ បានឆ្លុះបញ្ចាំងពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងអគ្គនាយកដ្ឋានជលផល អង្គការ WCS អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ ក្នុងការការពារ អភិរក្សទីជម្រកនិងឆ្នេរពងកូន ការទប់ស្កាត់បទល្មើសនានាតាមដងព្រែក ជាពិសេសការបូមខ្សាច់ និងបទល្មើសនេសាទខុសច្បាប់។

-------

During the 2026 breeding season, 40 Royal Turtle hatchlings successfully hatched in Cambodia! 🐢

This is one of the biggest achievements for Cambodia’s turtle conservation team this year, led by the Department of Fisheries Conservation of the General Directorate of Fisheries of the Ministry of Agriculture, Forestry and Fisheries, in collaboration with Wildlife Conservation Society (WCS) Cambodia.

The 40 Southern River Terrapin hatchlings, locally known as the Royal Turtle, came from 50 eggs found in three nests discovered by the conservation team in February 2026 along the Sre Ambel River System in Koh Kong and Preah Sihanouk provinces.

The discovery brings new hope for the conservation of this Critically Endangered species. In 2025, conservation teams did not find any Royal Turtle nests in the wild.

All hatchlings were transported to the Koh Kong Reptile Conservation Center (KKRCC), where they will receive proper care before being released back into the wild. This helps increase their chances of survival in nature.

The successful discovery of the nests and hatchlings reflects the strong collaboration between the General Directorate of Fisheries, WCS Cambodia, local authorities, and fishing communities in protecting nesting beaches and habitats along the Sre Ambel River System, as well as preventing illegal activities, especially sand dredging and illegal fishing.

Thank you to everyone working together to protect Cambodia’s National Reptile. 💚

22/05/2026

នេះ​ជា​រឿង​ដ៏គួរ​ឱ្យ​ស្ងើច​សរសើរ​អំពី​​អ្ន​ក​ការ​ពារ​សត្វ​អណ្តើក​ហ្លួង​របស់​កម្ពុជា!🐢

លោក​ពូ​ ឡុង​ ស្មាន និង​ភរិយា​ (អ្នក​មីង​ ហម​ កៅ) បាន​ការ​ពារ​សត្វ​អណ្តើក​ហ្លួង​ដែល​ជា​ធន​ធាន​ធម្មជាតិ​ដ៏​កម្ររបស់​កម្ពុជា​អស់​រយៈ​ពេល​ជាង​២៥ឆ្នាំ​មក​ហើយ​។ ទោះ​ជា​មាន​វ័យ​ចំណាស់​យ៉ាង​ណា​ក្តី ក៏​ពួក​គាត់​នៅ​តែ​ចង់​បន្ត​ការ​ពារ​អណ្តើក​ហ្លួង​ដដែល​។

​ការ​អភិរក្ស​សត្វ​អណ្តើក​ហ្លួង​ទទួល​បាន​ផល​ជា​វិជ្ជមានគួរ​ឱ្យ​កត់​សម្លាល់​ ដែល​ជាក្តី​សង្ឃឹមនៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ស្តារ​ចំនួន​អណ្តើក​ហ្លួង​ឡើងវិញក្នុង​ទី​ជម្រក​ធម្មជាតិ​​ ដែល​ដឹក​នាំ​ដោយ​​នាយកដ្ឋាន​អភិរក្ស​ជលផល​នៃ​អគ្គនាយកដ្ឋានជលផល (ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ) និង​ការ​គាំទ្រពី​រដ្ឋ​បាលខេត្តកោះកុង រដ្ឋបាលខេត្តព្រះសីហនុ​ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងខេត្តកោះកុងនិងព្រះសីហនុ អាជ្ញាធរមូលដ្ឋាន សហគមន៍ការពារសម្បុកអណ្តើកហ្លួង រួម​ទាំង​ដៃ​គូអភិរក្ស​សំខាន់ៗ​មាន​ដូច​ជា​ មូលនិធិ Mandai Nature, Turtle Survival Alliance អង្គការ WCS កាណាដា និងមូលនិធិ Patricia and Alan Koval Foundation និងតំបន់ទេសចរណ៍ធម្មជាតិ Shinta Mani Wild។

—------------------

What an inspiring story from the protectors of Cambodia’s Royal Turtles! 🐢

For 25 years, Sman Long and his wife, Kao Hom, have dedicated their lives to protecting the Southern River Terrapin, locally known as the Royal Turtle.
Even as they grow older, their commitment to conserving this Critically Endangered species remains strong. Their hard work and dedication continue to give hope for the future of Cambodia’s precious wildlife.

Thank you, Sman Long and Kao Hom, for being true guardians of nature! 💚

—-------------

The conservation of the Royal Turtle has seen remarkable progress, ​thanks to a joint efforts by Cambodia’s General Department of អគ្គនាយកដ្ឋានជលផល General Directorate of Fisheries (GDF), under the Ministry of Agriculture, Forestry and Fisheries, Koh Kong and Sihanhouk Provincial Administrations and Fisheries Administration Cantonments, local authorities, community nest protectors, as well as our conservation partners including Mandai Nature, Singapore Embassy in Phnom Penh ស្ថានទូតសិង្ហបុរីប្រចាំរាជធានីភ្នំពេញ, Turtle Survival Alliance, Canada, Shinta Mani Wild - A Bensley Collection, and the Patricia and Alan Koval Foundation.

22/05/2026

សូម​គោរព​អរគុណ​និង​កោត​សរសើរ​លោក​ពូនិង​អ្នក​មីង​យ៉ាង​ជ្រាល​ជ្រៅ!❤️

លោក​ពូ​ សូ ស៊ុន និង​ភរិយា​ បាន​ចូល​រួម​ចំណែក​យ៉ាង​ធំ​ធេង​ក្នុង​ការ​អភិរក្ស​សត្វ​ត្រដក់​តូច​ ដែល​ជា​ប្រភេទសត្វ​កម្រ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា។

ការ​ប្តេជ្ញាចិត្ត​និង​កិច្ច​ខិត​ខំប្រឹង​ប្រែង​រ​បស់​លោក​ពូ​និង​អ្នក​មីង​ពិត​ជា​មាន​គុណ​តម្លៃ​ខ្លាំង​ណាស់​សម្រាប់​ការ​អភិរក្ស​កេរមរតក​ធម្មជាតិ​ដ៏​មាន​តម្លៃ​របស់​កម្ពុជា។

យើង​ខ្ញុំ​ក៏​សូម​ថ្លែង​អំណរ​គុណ​ផង​ដែរ​ចំពោះ​សមាជិក​សហគមន៍​ការ​ពារ​សម្បុក​សត្វ​ស្លាប​ទាំង​អស់​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា អាជ្ញាធរ​មូល​ដ្ឋាន មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គិរីនិង​ខេត្ត​ក្រចេះ និង​ដៃ​គូ​អភិរក្ស​ទាំង​អស់​របស់​​អង្គ​ការ​សមា​គមអភិរក្ស​សត្វ​ព្រៃ (WCS) ​ដែល​បាន​ចូល​រួម​ចំណែក​​ការ​ពារ​សត្វ​ព្រៃ​និង​ព្រៃ​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា​​។

ប្រភេទ​សត្វ​កម្រ​អាច​រស់​នៅ​គង់​វង្ស​រហូត​ដល់​ជំនាន់​ក្រោយ​បាន​ នៅ​ពេល​ណា​ដែល​ចំណេះ​ដឹង ភាព​ធន់​ និង​ការ​ចូល​រួម​ការ​ពារ​របស់​សហគមន៍​មូល​ដ្ឋាន​ត្រូវ​បាន​លើក​កម្ពស់​។​🌿🕊️

—------------------------

With deep respect, we thank Sun So and his wife for their commitment to protecting the Lesser Adjutant in Keo Seima Wildlife Sanctuary. ❤️

Their nest protection work gives this rare bird a better chance to breed safely, with support from the bird nest protection group, local authorities, the Mondulkiri and Kratie Provincial Departments of Environment, and WCS Cambodia’s conservation partners.

Rare species survive for future generations when local knowledge, patience, and protection come together. 🌿🕊️

ប្រអប់​ទាំង​នេះ​ជួយ​បង្កើន​ប្រសិទ្ធិភាព​គម្រោងរេដបូក តម្លាភាព និង​គណនេយ្យភាព​!កាលពីដើមឆ្នាំនេះ ប្រអប់សំបុត្រសម្រាប់ផ្តល់...
22/05/2026

ប្រអប់​ទាំង​នេះ​ជួយ​បង្កើន​ប្រសិទ្ធិភាព​គម្រោងរេដបូក តម្លាភាព និង​គណនេយ្យភាព​!

កាលពីដើមឆ្នាំនេះ ប្រអប់សំបុត្រសម្រាប់ផ្តល់មតិយោបល់និង​បណ្តឹង​តវ៉ា​ ត្រូវបានដំឡើងជាថ្មីនៅក្នុង​ភូមិចំនួន​ ៦០ ដែល​ជា​ភូមិ​គោល​ដៅ​នៅក្នុងគម្រោងរេដបូកតំបន់ទេសភាពភាគខាងជើង ស្ថិតក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ នៃ​ប្រទេស​កម្ពុជា​។

ការកំណត់​ទីតាំងសម្រាប់ដំឡើង​ប្រអប់សំបុត្រទាំងនេះក៏ត្រូវបានពិគ្រោះយោបល់ជាមួយសហគមន៍ ដើម្បីធានាបាននូវភាពងាយស្រួលក្នុងការប្រើប្រាស់។ ប្រអប់សំបុត្រសម្រាប់ផ្តល់មតិយោបល់និង​បណ្តឹង​តវ៉ា​នេះ​ គឺជាមធ្យោបាយ​មួយក្នុងចំណោមមធ្យោបាយ​រាយការណ៍ផ្សេងៗទៀត រួមមានការរាយការណ៍ផ្ទាល់មាត់ លេខទូរស័ព្ទទាន់ហេតុការណ៍ តេឡេក្រាម បណ្តាញ​សង្គម​ហ្វេសប៊ុក សារអេឡិចត្រូនិក និងគេហទំព័រ​​របស់​គម្រោង​រេដបូក​នេះ​។

យន្តការដោះស្រាយមតិយោបល់និងបណ្តឹងតវ៉ា អនុញ្ញាតឱ្យភាគីពាក់ព័ន្ធក្នុងគម្រោង ជាពិសេសជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន អាចលើកឡើងនូវមតិយោបល់ បណ្តឹងតវ៉ា កង្វល់ និងសំណូមពរផ្សេងៗ ទាក់ទងនឹងការអនុវត្តគម្រោង រួមទាំងការរាយការណ៍អំពីបទល្មើសធនធានធម្មជាតិផងដែរ។

គោលបំណងនៃយន្តការនេះគឺចូលរួមទប់ស្កាត់និងដោះស្រាយជម្លោះ ដែលអាចកើតមានអំឡុងពេលអនុវត្តគម្រោង និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តគម្រោង តាមរយៈការទទួលមតិយោបល់ពីភាគីពាក់ព័ន្ធក្នុងគម្រោង។

ចាប់តាំងពីដើមឆ្នាំ២០២៦ ប្រអប់សំបុត្រត្រូវបានពិនិត្យនិងបើកជារៀងរាល់ខែក្នុងភូមិនីមួយៗ ដោយក្រុមការងារគម្រោង សហការជាមួយតំណាងសហគមន៍​ និងអាជ្ញាធរមូលដ្ឋាន។ គិតត្រឹមខែមេសា ឆ្នាំ២០២៦ នេះ គម្រោងបានទទួលករណីសរុបចំនួន ១៤ (១០ ករណីទទួលបានតាមរយៈប្រអប់សំបុត្រ) ពីភូមិចំនួន ៩ ដែលក្នុងនោះមាន ១០ ករណី ទាក់ទងនឹងសំណូមពរទៅកាន់គម្រោង និង ០៤ ករណី ជាការរាយការណ៍អំពីបទល្មើសធនធានធម្មជាតិ។

—--------------

The boxes help ensure project efficiency, transparency, and accountability!

Earlier this year, feedback and grievance boxes were reinstalled in all 60 villages of the Northern Plains Landscape (NPL) REDD+ Project in Preah Vihear and Oddar Meanchey provinces of Cambodia. Communities were also consulted on where to place the boxes to make sure they are easy to access.

The feedback and grievance boxes are one of several reporting channels available to communities, alongside in-person reporting, phone hotlines, Facebook, Telegram, email, and the project website.

The Feedback and Grievance Redress Mechanism allows community members and other project stakeholders, especially Indigenous people and local communities, to share feedback, concerns, requests, or complaints about project activities. It also allows people to report natural resource crimes.

This process helps reduce possible conflicts during project implementation and helps improve the project through feedback from communities and stakeholders.

Since earlier this year, the boxes in each village have been checked every month by the project team, community representatives, and local authorities. As of April 2026, 14 cases from 9 villages had been received, including 10 cases submitted through the boxes. Among them, 10 cases requested project support and 4 cases reported natural resource crimes.

+

Address

#21, Street 21
Phnom Penh
12301

Alerts

Be the first to know and let us send you an email when WCS Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share