សិទ្ធិការងារកម្ពុជា - Labor Rights of Cambodia

  • Home
  • Cambodia
  • Phnom Penh
  • សិទ្ធិការងារកម្ពុជា - Labor Rights of Cambodia

សិទ្ធិការងារកម្ពុជា - Labor Rights of Cambodia We consult on labor rights in Cambodia and help Cambodian people find jobs.

05/06/2025

មាត្រា៤៩- ការិយាភារីត្រូវបិទទ្វាប្រកាសបញ្ជាក់នៅទីណាដែលគេងាយអាចអានបាន ក្នុងរោងជាង ភណ្ឋាគារ ឬការដ្ឋានធ្វើការនីមួយៗ នូវឋានៈរបស់ខ្លួន និងតាមអាស័យដ្ឋាននៃសហគ្រិន។

03/06/2025

មាត្រា៤៨- ក្នុងករណីដែលការិយភារីគ្មានប្រាក់ចេញឱ្យ ឬក្នុងករណីដែលការិយភារីមិនបានបំពេញកាតព្វកិច្ចសព្វគ្រប់ សហគ្រិន ឬនាយកសហគ្រាសត្រូវតែយកខ្លួនជំនួសជននេះ ដើម្បីបំពេញកាតព្វកិច្ចចំពោះកម្មករនិយោជិត។ កាលបើកម្មករនិយោជិតមានខូចប្រយោជន៍ កម្មករនិយោជិតអាចប្តឹងដោយផ្ទាល់ទល់នឹងសហគ្រិនតែម្តង។

02/06/2025

មាត្រា៤៦- ការកេងយកប្រយោជន៍ពីហត្ថពលិក ឬការវាយបន្ថោកថ្លៃដោយការិយាភារីត្រូវហាមឃាត់។
មាត្រា៤៧- ការិយភារី ត្រូវគោរពតាមបទប្បញ្ញាត្តិនៃច្បាប់នេះ ដូចគ្នានឹងនិយោជកធម្មតាហើយក្នុងករណីនេះត្រូវទទួលខុសត្រូវដូចនិយោជកដែរ។

21/05/2025

មាត្រា៤៥-ការិយាភារី គឺជាអ្នកទទួលការពីសហគ្រិន ជ្រើសរើសកម្មករហត្ថពលិកដោយខ្លួនឯងតាមតម្រូវការដើម្បីប្រតិបត្តិការងារ ឬផ្តល់សេវាណាមួយដោយគិតថ្លៃសរុប។ កិច្ចសន្យានេះត្រូវតែធ្វើជាលាយល័ក្ខណ៍អក្សរ។

25/03/2025

មាត្រា៤៤ - ក្នុងការចុះកិច្ចសន្យាការងារ ឬការរក្សាកិច្ចសន្យាការងារ និយោជកមិនអាចតំរូវឱ្យមានកិច្ចធានាជាប្រាក់កាស ឬជាប័ណ្ណសិទ្ធិណាមួយឡើយ ទោះជារូបភាពណាក៏ដោយ។

06/03/2025

មាត្រា៤៣._
ការបើកអាគារូបដ្ឋានត្រូវកំណត់ដោយប្រកាសក្រសួងទទួលបន្ទុកវិស័យការងារ ។ អធិការការងារ ត្រួតពិនិត្យការប្រព្រឹត្តទៅនៃអាគារូបដ្ឋាន ដែលកម្មករនិយោជិតមានតំណាងជ្រើសរើសនៃសាមីកម្មករនិយោជិតចូលរួម ក្នុងការគ្រប់គ្រងផង ។
អធិការការងារអាចបង្ខំអោយបិទអាគារូបដ្ឋានជាបណ្តោះអាស្នន រហូតដល់មានសេចក្តីសំរេចជាស្ថាពរពីរដ្ឋមន្រ្តីក្រសួងទទួលបន្ទុកវិស័យការងារ ។

05/03/2025

មាត្រា៤២._
អាគារូបដ្ឋានគឺគ្រឹះស្ថានដែលនិយោជកលក់ដោយផ្ទាល់ខ្លួន ឬដោយមានអ្នកជំនួយនូវគ្រឿងឧបភោគ បរិភោគផ្សេងៗទៅអោយកម្មករនិយោជិត ឬគ្រួសារជនទាំងនេះ ដើម្បីសេចក្តីត្រូវការផ្ទាល់ខ្លួន ។
អាគារូបដ្ឋាននឹងអាចអនុញ្ញាតអោយបើកលក់បាន លុះត្រាតែបំពេញល័ក្ខខ័ណ្ឌបួនយ៉ាងដូចតទៅនេះ
១.មិនត្រូវបង្ខំកម្មករនិយោជិតអោយទិញតែនៅទីនោះឡើយ ។
២.មិនត្រូវអោយនិយោជក ឬអ្នកមើលការជំនួសយកចំណេញក្នុងការលក់ទំនិញនេះឡើយ ។
៣.គណនេយ្យសំរាប់អាគារូបដ្ឋាននីមួយៗ ត្រូវអោយធ្វើដាច់ឡែកអំពីគណនេយ្យសហគ្រាសគ្រឹះស្ថាន ។
៤.ថ្លៃគ្រឿងឧបភោគ បរិភោគដែឡដាក់លក់ត្រូវបិទផ្សាយអោយគេឃើញច្បាស

04/03/2025

មាត្រា៤១._
សហគ្រាសគ្រឹះស្ថានណាដែលចង់ធ្វើសៀវភៅបើកប្រាក់តាមររបៀបផ្សេងពីនេះ ប៉ុន្តែមានចុះព័ត៍មាននិងបែបត្រួតពិនិត្យដូចគ្នានោះ អាចធ្វើពាក្យសុំទៅអធិការដ្ឋានការងារបាន។

28/02/2025

មាត្រា ៤0._
សៀវភៅបើកប្រាក់ត្រូវមានកត់ត្រា :
ក- ព័ត៌មានស្តីពីកម្មករនិយោជិតម្នាក់ៗនៅក្នុងសហគ្រាសគ្រឹះស្ថាន ។
ខ- លក្ខណៈសំគាល់អំពីការងារដែលបានធ្វើ អំពីប្រាក់ឈ្នួល ហើយនិងការឈប់សំរាក ។

27/02/2025

មាត្រា ៣៩._
និយោជកដែលមានរៀបរាប់ក្នុងមាត្រា ១៧ ខាងលើ ត្រូវកាន់ដោយទៀងទាត់ជាដរាបនូវសៀវភៅបើកប្រាក់មួយដែលមាន គំរូ និងកំណត់ដោយប្រកាសក្រសួងទទួលបន្ទុកវិស័យការងារ ។ មុននឹងយកទៅប្រើ សៀវភៅបើកប្រាក់ត្រូវមានចុះលេខគ្រប់ទំព័រ និងចុះហត្ថលេខាសង្ខេបដោយអធិការការងារ ។
សៀវភៅបើកប្រាក់នេះត្រូវទុកនៅក្នុងការិយាល័យបេឡា ឬទីចាត់ការនៃសហគ្រាសគ្រឹៈស្ថាន ដើម្បីនឹងបានងាយក្នុងការត្រួតពិនិត្យ ។ កាលណាប្រើសៀវភៅនេះគ្រប់ទំព័រអស់ និយោជកត្រូវទុកថែរក្សាអោយ គង់ក្នុងរយៈបីឆ្នាំ ។
អធិការការងារអាចទាររកសៀវភៅនេះនៅគ្រប់ពេលវេលា។

26/02/2025

មាត្រា ៣៨._
ការបាត់សៀវភៅការងារត្រូវតែប្ដឹងទៅអធិការដ្ឋានការងារ។ ទុតិយតាអាចនឹងចេញអោយបានក្នុង ល័ក្ខខ័ណ្ឌដូចគ្នានឹងការចេញសៀវភៅការងារដែរ

26/02/2025

មាត្រា ៣៧._
ការទទួល ឬបញ្ឈប់កម្មករនិយោជិត ប្រាក់ឈ្នួល និងការតំលើងប្រាក់ឈ្នួលត្រូវកត់ត្រាក្នុងសៀវភៅការងាររបស់សាមីខ្លួន ។
ការកត់ត្រាដោយនិយោជកខាងលើនេះត្រូវតែយកទៅសុំទិដ្ឋាការអំពីអធិការការងារក្នុងរយៈពេលប្រាំពីរថ្ងៃពេញក្រោយពីថ្ងៃចូល ឬឈប់ធ្វើការ ។

Address

Phnom Penh
12000

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when សិទ្ធិការងារកម្ពុជា - Labor Rights of Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សិទ្ធិការងារកម្ពុជា - Labor Rights of Cambodia:

Share

Category