14/07/2026
English is below
👉 នៅថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាភិបាលនៃអង្គការស្ពានសន្តិភាព (PBO) បានជួបប្រជុំជាមួយគណកម្មការគ្រប់គ្រង បុគ្គលិក ព្រមទាំងដៃគូ ដើម្បីពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពរបស់អង្គការ ពិភាក្សាលើទិសដៅយុទ្ធសាស្ត្រសម្រាប់ឆ្នាំ ២០២៦-២០២៧ និងឆ្នាំខាងមុខ ព្រមទាំងពិភាក្សាពីការចូលរួមរបស់ក្រុមប្រឹក្សាភិបាលទៅថ្ងៃអនាគត។
🙏 កិច្ចប្រជុំនេះក៏ជាឱកាសដ៏ពិសេសមួយ ក្នុងការសម្តែងនូវសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អ្នកស្រី នី ចាន់ណារី ដែលបានបម្រើការងារក្នុងក្រុមប្រឹក្សាភិបាល PBO យ៉ាងស្មោះស្ម័គ្រអស់រយៈពេល ១១ ឆ្នាំ (ក្នុងតួនាទីជាប្រធាន) និងលោក ផាន់ បូរ៉ា ដែលបានបម្រើការងារជាសមាជិកក្រុមប្រឹក្សាភិបាលអស់រយៈពេល ១០ ឆ្នាំ។ ភាពជាអ្នកដឹកនាំ ចំណេះដឹង និងការប្តេជ្ញាចិត្តរបស់លោក និង អ្នកស្រី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជ្រោមជ្រែងដំណើរការរបស់ PBO ព្រមទាំងពង្រឹងបេសកកម្មរបស់យើងក្នុងការកសាងសន្តិភាព ការផ្សះផ្សា ការពង្រឹងសហគមន៍ និងការថែរក្សាបរិស្ថាន។
នៅក្នុងឱកាសដែលលោកទាំងពីរត្រូវបញ្ចប់អាណត្តិការងារនេះ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់អស់ជាច្រើនឆ្នាំកន្លងមក ហើយសូមជូនពរឱ្យលោកទាំងពីរជួបតែសេចក្តីសុខ និងទទួលបានជោគជ័យក្នុងជំពូកថ្មីនៃជីវិត។
👉13 July 2026, the Peace Bridges Organization (PBO) Board of Governors met with the PBO Management Team to reflect on the organization's progress, review its strategic direction for 2026–2027 and beyond, and discuss the future engagement of the Board.
🙏The meeting also provided a special opportunity to express our heartfelt gratitude to Mrs. Ny Channary, who has faithfully served on the PBO Board for 11 years, including as Chairperson, and to Mr. Phan Bora, who has served as a Board member for 10 years. Their leadership, wisdom, and commitment have played a significant role in shaping PBO's journey and strengthening our mission of peacebuilding, reconciliation, community empowerment, and environmental stewardship.
As they conclude their service on the Board, we thank them for their many years of dedication and wish them every blessing and success in the next chapter of their lives.
Thank you, Ny Channary and Bora, for your faithful service. Your contributions will remain an important part of PBO's story.