ពុទ្ធិកសមាគមកម្ពុជរដ្ឋ. Buddhist Association of Cambodia

  • Home
  • Cambodia
  • Phnom Penh
  • ពុទ្ធិកសមាគមកម្ពុជរដ្ឋ. Buddhist Association of Cambodia

ពុទ្ធិកសមាគមកម្ពុជរដ្ឋ. Buddhist Association of Cambodia Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ពុទ្ធិកសមាគមកម្ពុជរដ្ឋ. Buddhist Association of Cambodia, Community Organization, Street 240, Moha-Vithey Oknha Chhun (ក្នុងបរិវេណ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត), Phnom Penh.

14/09/2026
បុណ្យផ្កាសាមគ្គី ទ្រទ្រង់ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ​࿇ ══━━━━✥◈✥━━━━══ ࿇ថ្ងៃអាទិត្យ ២ កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័...
13/09/2026

បុណ្យផ្កាសាមគ្គី ទ្រទ្រង់ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ​
࿇ ══━━━━✥◈✥━━━━══ ࿇
ថ្ងៃអាទិត្យ ២ កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី13 ខែកញ្ញា ឆ្នាំ2026

13/09/2026

ព្រះឥន្ទមុនី សុំ សុខា ព្រះរាជាគណៈថ្នាក់ចត្វា ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយក....

13/09/2026
13/09/2026

(ភ្នំពេញ)៖ ព្រះឥន្ទមុនី សុំ សុខា ព្រះរាជាគណៈថ្នាក់ចត្វា ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក សមាជិកលេខាធិការដ្ឋានគណ....

គណៈកម្មាធិការនាយក សមាជិក សមាជិកា ពុទ្ធិកសមាគមកម្ពុជរដ្ឋ  មានបីតិសោមនស្សរីករាយ ជាពន់ពេកឥតឧបមា សូមចូលរួមអនុមោទនា ត្រេកអរចំ...
12/09/2026

គណៈកម្មាធិការនាយក សមាជិក សមាជិកា ពុទ្ធិកសមាគមកម្ពុជរដ្ឋ មានបីតិសោមនស្សរីករាយ ជាពន់ពេកឥតឧបមា សូមចូលរួមអនុមោទនា ត្រេកអរចំពោះ ព្រះឥន្ទមុនី សុំ សុខា ព្រះប្រធាន ពុទ្ធិកសមាគមកម្ពុជរដ្ឋ ដែលព្រះអង្គទទួលបានជោគជ័យយ៉ាងត្រជះត្រចង់គួរជាទីមោទកបំផុត ក្នុងពិធីការពារ និក្ខេបបទបញ្ចប់ថ្នាក់ បណ្ឌិត របស់ព្រះអង្គ នៅរាជបណ្ឌិតសភាកម្ពុជា។
ប្រធានបទ ការគ្រប់គ្រងស្ថាប័នព្រះពុទ្ធសាសនានៅក្នុងសង្គមកម្ពុជា ឆ្នាំ២០១៨-២០២៣។
ក្រោយការវាយតម្លៃក្នុងពិធីការពារនិក្ខេបបទនេះ គណៈកម្មការទាំង៧រូប ដឹកនាំដោយ ឯកឧត្តមបណ្ឌិត សយ រាសី ជាប្រធានគណៈកម្មការ បានប្រកាសជាឱឡារឹកថា៖ បេក្ខជនបណ្ឌិត សុំ សុខា បានការពារជាប់ជាស្ថាពរ និងទទួលបានងារ ជា បណ្ឌិត ពីរាជបណ្ឌិតសភាកម្ពុជា ចាប់ពីពេលនេះតទៅ។
សូមប្រគេនពរ ព្រះឥន្ទមុនី បណ្ឌិត សូមមានព្រះសុខភាពល្អបរិបូរណ៍ ប្រកបដោយនូវព្រះពុទ្ធពរគ្រប់ប្រការ ដើម្បីបានគង់នៅជាម្លប់ដ៏ត្រជាក់ដល់សិស្សគណ និងពុទ្ធបរិស័ទទាំងឡាយជានិរន្តរ៍តរៀងទៅ។
ថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦

10/09/2026
10/09/2026
 #មន្ទីរធម្មការនិងសាសនាខេត្តមណ្ឌលគិរី មន្ទីរធម្មការនិងសាសនាបានទទួលសៀវភៅ  #ទស្សនាវដ្តីពន្លឺពុទ្ធចក្រ ចំនួន ៣ក្បាល និងបានច...
09/09/2026

#មន្ទីរធម្មការនិងសាសនាខេត្តមណ្ឌលគិរី
មន្ទីរធម្មការនិងសាសនាបានទទួលសៀវភៅ #ទស្សនាវដ្តីពន្លឺពុទ្ធចក្រ ចំនួន ៣ក្បាល និងបានចែកជូន ៖
១ - វត្តសែនមនោរម្យ. ១ ក្បាល
២ - វត្តព្រះពុទ្ធមណ្ឌលគិរី ១ ក្បាល
៣- ដាក់បណ្ណាល័យមន្ទីរធម្មការ ១ ក្បាល
ដើម្បីរក្សាទុកជាឯកសារស្រាវជ្រាវ ក្នុងបណ្ណាល័យតាមបណ្តាវត្ត តាមរយៈការផ្សាយរបស់ ពុទ្ធិកសមាគមកម្ពុជរដ្ឋ។

ថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦

ព្រះឥន្ទមុនី សុំ សុខា ព្រះប្រធាន ពុទ្ធិកសមាគមកម្ពុជរដ្ឋ។សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះលោកស្រី ប៉ូ ណារិន ...
08/09/2026

ព្រះឥន្ទមុនី សុំ សុខា ព្រះប្រធាន ពុទ្ធិកសមាគមកម្ពុជរដ្ឋ។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ
លោកស្រី ប៉ូ ណារិន សមាជិកា ពុទ្ធិកសមាគមកម្ពុជរដ្ឋ
ដែលមានសទ្ធាជ្រះថ្លា បានឧបត្ថម្ភប្រាក់ចំនួន ២០០,០០០៛ (ពីររយពាន់រៀលគត់) សម្រាប់១ឆ្នាំ (១២ខែ) ចាប់ពីខែកញ្ញា ឆ្នាំ២០២៦ នេះតទៅ ដើម្បីជួយទ្រទ្រង់ដល់ដំណើរការ និងសកម្មភាពនានារបស់ មូលនិធិពុទ្ធិកសមាគមកម្ពុជរដ្ឋ ។
សូមជូនពរ លោកស្រី ម្ចាស់ទាន បានប្រកបដោយនូវព្រះពុទ្ធពរគ្រប់ប្រការ។
ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦

Address

Street 240, Moha-Vithey Oknha Chhun (ក្នុងបរិវេណ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត)
Phnom Penh
HTTPS://MAPS.APP.GOO.GL/DYHSJAT7TNQSMW2G9?G_ST=COM.GOOGLE.MAPS.PREVIEW.COPY

Website

Alerts

Be the first to know and let us send you an email when ពុទ្ធិកសមាគមកម្ពុជរដ្ឋ. Buddhist Association of Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share